
ក្រុងហ្គូម៉ា/បុរីញូវយ៉កៈ កម្លាំង ឧទ្ទាមនៅភាគខាងកើតកុងហ្គោកាលពីថ្ងៃព្រហស្បតិ៍ បានប្តេជ្ញា«រំដោះ»ប្រទេសនៅអា្រហ្វិកភាគកណ្តាលដ៏ធំល្វឹងល្វើយទាំងមូលខណៈពួកគេបានចាប់ផ្តើមដណ្តើម កាន់កាប់ទីប្រជុំជនជាច្រើន នៅក្បែរព្រំដែនប្រទេសរ្វាន់ដា និងបាននិយាយអំពីការធ្វើដំណើរចម្ងាយជាង១៩០០គីឡូម៉ែត្រទៅកាន់រដ្ឋធានីគីនសាសា។
ក្រុមឧទ្ទាម M23 ដែលត្រូវគេជឿជាទូទៅថាត្រូវគាំទ្រដោយរ្វាន់ដា បានចូលកាន់កាប់ក្រុងហ្គូម៉ាភាគខាងកើតប្រទេស កាលពីថ្ងៃអង្គារ ជាទីរួមខេត្តមួយដែលមានមនុស្ស១លាននាក់ ដែលកម្លាំងរក្សាសន្តិភាពអ.ស.ប. បានត្រឹមឈរមើល បន្ទាប់ទាហានកុងហ្គោ បានបោះបង់ទីប្រជុំជននេះ។
ក្រុមមេដឹកនាំក្នុងតំបន់ បានអំ ពាវនាវក្រុមឧទ្ទាមឲ្យបញ្ឈប់ការរុលទៅមុខ ហើយប្រធានាធិបតីកុងហ្គោលោក ចូសេហ្វ កាប៊ីឡា ទំនងជាបានបន្ទន់ជំហររបស់លោក កាលពីថ្ងៃពុធ ដោយនិយាយថា លោក នឹងពិនិត្យមើលការឈឺ ចាប់របស់ក្រុមឧទ្ទាម ខណៈក្រុមឧទ្ទាមនេះ បានពង្រីកការដណ្តើមកាន់កាប់របស់ពួកគេ។

នៅឯកីឡដ្ឋានមួយក្នុងហ្គោម៉ា អ្នកនាំពាក្យឲ្យក្រុមឧទ្ទាម លោក វៀននី កាហ្សារ៉ាម៉ា បានប្រាប់ហ្វូងមនុស្សជាង១ពាន់នាក់ថា៖ «ការធ្វើដំណើរដើម្បីរំដោះកុងហ្គោ បានចាប់ផ្តើមហើយពេលនេះ។ យើង នឹងធ្វើដំណើរទៅបាកូវូ បន្ទាប់មកទៅគីនសាសា។ តើអ្នកត្រៀមខ្លួនចូលរួមជាមួយយើងទេ?»។
សូមអានព័ត៌មានពិស្តារនៅក្នុងកាសែតភ្នំពេញប៉ុស្តិ៍ ភាសារខ្មែរ។
ភ្នំពេញ ប៉ុស្តិ៍

