
ក្រុងគែរ/ហ្គាហ្សា: បទឈប់បាញ់ រវាងក្រុមមេដឹកនាំអ៊ីស្រាអែលនិងក្រុមហាម៉ាស់នៅតំបន់ហ្គាហ្សាត្រូវបានចូលជាធរមានពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីមានជម្លោះរយៈពេល៨ថ្ងៃ ថ្វីបើមានការមិនទុកចិត្តគ្នាដ៏ជ្រាលជ្រៅ រវាងភាគីទាំងពីរបានបង្កក្តីមន្ទិលថា តើកិច្ចព្រមព្រៀងដែលគាំទ្រដោយអេហ្ស៊ីប នេះអាចមានរយៈពេលប៉ុណ្ណា។
អ្នកនាំពាក្យប៉ូលិសម្នាក់ បាននិ យាយថា សូម្បីបន្ទាប់ពីបទឈប់បាញ់គ្នាបានចូលជាធរមាន កាលពីរាត្រីថ្ងៃពុធក្តី ក៏រ៉ុក្កែតរាប់សិបគ្រាប់ចេញពីតំបន់ហ្គាហ្សា បានធ្លាក់នៅក្នុងទឹកដីអ៊ីស្រាអែល ធ្លាក់ លើតំបន់ទីវាលទាំងអស់។ នៅតំបន់ហ្គាហ្សា ក្រុមសាក្សីបានរាយ ការណ៍ពីការផ្ទុះមួយ ភ្លាមៗបន្ទាប់ពីបទឈប់បាញ់ បានចូលជាធរ-មានកាលពីម៉ោង៩យប់ ប៉ុន្តែគ្មានអ្នកស្លាប់និងរបួសទេ ហើយមូលហេតុ ក៏មិនទាន់ច្បាស់ដែរ។
យ៉ាងហោចណាស់ ក៏កិច្ចព្រមព្រៀងនេះក៏បានទប់ស្កាត់ការលុកលុយពីទាហានជើងគោករបស់អ៊ីស្រាអែលមួយខណៈពេលទៅលើបរិព័ទ្ធភូមិប៉ាឡេស្ទីនដែរ បន្ទាប់ពីការទម្លាក់គ្រាប់បែកនិងការបាញ់គ្រាប់រ៉ុក្កែត ដោយសម្លាប់ពលរដ្ឋអ៊ីស្រាអែល៥នាក់ និងពលរដ្ឋតំ បន់ហ្គាហ្សា១៦២នាក់ ក្នុងនោះមានកុមារ៣៧នាក់ផងដែរ។
សូមអានព័ត៌មានពិស្តារនៅក្នុងកាសែតភ្នំពេញប៉ុស្តិ៍ ភាសារខ្មែរ។
ភ្នំពេញ ប៉ុស្តិ៍

