
ក្រុងរ៉ាវ៉ាល់ពីនឌី: ជនគ្រាប់បែកអត្តឃាតម្នាក់បានសម្លាប់មនុស្ស១៣នាក់ នៅឯការដើរក្បួននិកាយស៊ីអុីតនៅក្នុងទីក្រុងនេះជាទីដែលកងទ័ពប៉ាគីស្ថាន មានទីបញ្ជាការនៅទីនោះកាលពីរាត្រីថ្ងៃពុធ ដោយបង្ហាញពីការប្រឈមខាងសន្ដិសុខរបស់ប្រទេសនេះ មួយថ្ងៃមុនពេលខ្លួនទទួលធ្វើម្ចាស់ផ្ទះកិចប្រជុំក្រុមមេដឹកនាំមកពីអេហ្ស៊ីប អុីរ៉ង់ និងបណ្ដាប្រទេសកំពុងអភិវឌ្ឍផ្សេងទៀត។
ស្ថានីយ៍ទូរទស្សន៍ក្នុងតំបន់បាននិយាយថា មនុស្ស១៣នាក់ត្រូវបានសម្លាប់ ប៉ុន្តែប៉ូលិសបានបញ្ជាក់ចំនួនអ្នកស្លាប់ ថាចំនួន៨នាក់។ មនុស្ស២៥នាក់រងរបួសមានទាំងកុមារផង។
ប៉ុន្តែទីភ្នាក់ងារ Geo News បានរាយការណ៍ថា មនុស្សយ៉ាងតិច២០នាក់បានស្លាប់ និង៤៧នាក់ទៀតបានរងរបួសនៅក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាតនោះ។
សូមអានព័ត៌មានពិស្តារនៅក្នុងកាសែតភ្នំពេញប៉ុស្តិ៍ ភាសារខ្មែរ។
ភ្នំពេញ ប៉ុស្តិ៍

