Headlines:

អ្នក​បើក​រថ​យន្ត​ក្រុង​ក្នុង​​​សេអ៊ូល​លុប​ចោល​កូដ​កម្ម​ទូ​ទាំង​ប្រ​ទេស



SKOREA_B

ក្រុង​សេអ៊ូល​: ពុំ​មាន​ការ​រាំង​ស្ទះ​ ធំដំ នៅ​ក្នុង​ម៉ោង​ដ៏​មមា​ញឹក​ពេល​ព្រឹក​ក្នុង​ក្រុង​សេអ៊ូល​ ត្រូវ​បាន​រាយ​ការណ៍​ពី​ថ្ងៃ​ព្រហស្បតិ៍​ទេ ខណៈ​សេវាកម្ម​រថ​យន្ត​ក្រុង​ទូទាំង​ប្រទេស​ កូ​រ៉េ​ខាង​ត្បូង​បានវិល​​ត្រឡប់​មក រកប្រក្រតី​​ភាពឡើង​​វិញ​ បន្ទាប់​ពី​ក្រុម​អ្នក​បើកប​រ​មិន​ធ្វើ​ការ​មួយ​រយៈ​ពេលខ្លី​ ដើម្បីតវ៉ា​ប្រឆាំង​នឹងសេច​ក្ដី​ព្រៀង​ច្បាប់​​សភា​ជាតិ​ ដែល​មាន​ ន័យ​ស្មើ​នឹងការ​​បង្កើន​​​ប្រយោជន៍​ហិរញ្ញ​​វត្ថុ​ ដល់​ក្រុម​ហ៊ុន​តាក់​ស៊ី។

​សមា​គម​ក្រុម​ហ៊ុន​រថ​យន្ត​ក្រុង​ជាតិ​បាន​និយាយ​ថា នៅ​ម៉ោង​៦​និង​២០​នាទី​ព្រឹក សេវា​កម្ម​រថ​យន្ត​ក្រុង​​ក្នុង​ក្រុង​សេអ៊ូល​មាន​សភាព ធម្មតា​​ ហើយ​នៅ​ម៉ោង​៧​និង​២០​នាទី​ព្រឹក សេវា​កម្ម​ផ្សេង​ទៀត​នៅ​ក្នុង​ប្រទេស​នេះ​ក៏ដំណើរ​ការ​។

យោង​តាម​ក្រសួងដឹក​ជញ្ជូន​​​ផ្លូវ​គោក​​ឲ្យ​ដឹង​ថា មុន​នេះ ​ក្នុង​ថ្ងៃ​នេះ​ រថ​យន្ត​ប្រមាណ​២៧៦៦០​​​ ក្នុង​ចំណោម ៤៣​៤២៧​គ្រឿង​នៅ​ក្នុង​ក្រុង​ធំ​ៗ​ចំនួន​៨​របស់​ប្រទេសបាន​ឈប់​រត់​ ក្នុង​នោះ​​រថ​យន្ត​ស្ទើរ​តែ ទាំង៧៥០០​គ្រឿង​​រត់​នៅ​លើ​​ផ្លូវ​ជាង​៣៦០​ខ្សែ​ក្នុង​ក្រុង​សេអ៊ូល​។

SKOREA_B1

​នៅ​ក្នុង​សេច​ក្ដី​ថ្លែង​ការណ៍​មួយ ​សមា​គម​នេះ​ បាន​និយាយថា៖«​យើង​បាន​សម្រេច​ចិត្ត​បន្ត​សេវាកម្ម​ ​នេះ​ដើម្បី​ដោះ​ស្រាយ​ការ​លំ​បាក​​ជាសាធារណ​ជន​ ដែល​បណ្ដាល​មក​ពី​ការ​តវ៉ា​របស់​យើង​»។

សូមអាន​ព័ត៌មាន​ពិស្តារ​នៅ​ក្នុង​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ភាសារ​ខ្មែរ។

This content has been locked. You can no longer post any comments.
Show/hide comments
busy