ក្រុងម៉ូបាលៈ ប្រព័ន្ធព្យុះរដូវរងារដ៏ធំមួយ បានវាយប្រហារទូទាំងភាគខាងត្បូងអាមេរិកកាលពីថ្ងៃពុធ ដោយបង្កជាព្យុះថូណេដូ ដែលក្នុងនោះមានព្យុះមួយ ដែលបានវាយប្រហារក្រុងម៉ូបាល រដ្ឋអាឡាបាម៉ា និងកំពុងនាំមកនូវបុណ្យណូអែលពណ៌.ស ដ៏កម្រ-មួយមកកាន់រដ្ឋមួយចំនួន។
សេវាកម្មអាកាសធាតុជាតិ បាននិយាយថា ព្យុះថូណេដូមួយ បានវាយប្រហារក្រុងម៉ូបាល ដែលមានប្រជាជនប្រមាណ២០ម៉ឺននាក់ កាលពីវេលាម៉ោង៥យប់។ មានរបាយការណ៍នៃការខូចខាតជា ច្រើនចំពោះដើមឈើ និងការកាត់ផ្តាច់ចរន្តអគ្គិសនីជាទូទៅ និងការខូចខាតហិដ្ឋរចនាសម្ព័ន្ធខ្លះ។
អគ្គនាយកប្រតិបត្តិការទីភ្នាក់ងារគ្រប់គ្រងគ្រាអាសន្នស្រុកម៉ូបាល លោកចន គីលគូលឡិន បាននិយាយថា៖ «ពេលនេះ របាយការណ៍ដំបូងរបស់យើង គឺ ការរលំដើមឈើ និងបណ្ទាញអគ្គិសនី ពុំទាន់លឺមានអ្នករបួស ឬស្លាប់ទេ»។
ព្យុះកាលពីថ្ងៃពុធ ក៏បានធ្វើឲ្យរថយន្ត២១គ្រឿងគរលើគ្នា ដែលបានបិទផ្លូវហាយវ៉េធំមួយនៅរដ្ឋ អូក្លាហូម៉ា ដាច់ភ្លើងរាប់ពាន់ផ្ទះនិងស្លាប់បុរសតិចសាស់ម្នាក់។
សូមអានព័ត៌មានពិស្តារនៅក្នុងកាសែតភ្នំពេញប៉ុស្តិ៍ ភាសារខ្មែរ។
ភ្នំពេញ ប៉ុស្តិ៍

