សួស្តីឆ្នាំថ្មី! កាសែត​ភ្នំពេញ ប៉ុស្តិ៍ សូម​ជម្រាប​ជូន​ដំណឹង​ដល់​ប្រិយ​មិត្ត​អ្នក​អាន និង​អ្នក​ផ្សាយ​ពាណិជ្ជកម្ម​ទាំង​អស់​ឲ្យ​បាន​ជ្រាប​ថា ដើម្បី​ចូល​រួម​អបអរ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ប្រពៃណី​ជាតិ​ខាង​មុខ​នេះ ​ភ្នំពេញ ប៉ុស្តិ៍ នឹង​ផ្អាក​ចេញ​ផ្សាយ​ពី​ថ្ងៃទី​១៤ ១៥ ១៦ និង​១៧ មេសា ​២០១៤ ហើយ​នឹង​ចាប់​ផ្តើម​ចេញ​ផ្សាយ​ជា​ធម្មតា​ឡើង​វិញ​នៅ​ថ្ងៃ​ទី ១៨ មេសា ឆ្នាំ​២០១៤។ ភ្នំពេញ ប៉ុស្តិ៍ ​សូម​ជូន​ពរ មិត្ត​អ្នក​អាន និង​អ្នក​ផ្សាយ​ពាណិជ្ជកម្ម​ទាំងអស់ ជួប​តែ​សេចក្តី​សុខ សុភមង្គល​គ្រប់​ៗ​គ្នា និង​គ្រប់​ពេល​វេលា នាឆ្នាំថ្មី​​នេះ។
Headlines:

មាស​ធ្លាក់​ថ្លៃ​ ដោយសារ​សេដ្ឋកិច្ច​អាមេរិក​​ស្ទុះ​ងើប​ឡើង​វិញ



Gold

មាស​ធ្លាក់​ថ្លៃ​ជា​លើក​ដំបូង​ក្នុង​រយៈពេល​៤​ថ្ងៃ ដោយសារ​ភាព​សុទិដ្ឋិនិយម​ថា សេដ្ឋកិច្ច​អាមេរិក កំពុង​ស្ទុះ​ងើប​ឡើង​វិញ ហើយ​ក្រុម​សមាជិក​សភា​អាមេរិក នឹង​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​ថវិកា​មួយ ដែល​បាន​​កាត់​បន្ថយ​តម្រូវ​ការ​មាស​ទុក​ធ្វើ​ជា​ទ្រព្យ​សុវត្ថិភាព​។​

តម្លៃ​មាស​សម្រាប់​ចែក​ចាយ​ភ្លាមៗ បាន​ធ្លាក់​ចុះ​០,៤​ភាគ​រយ​មក​នៅ​ត្រឹមតម្លៃ ១ ៦៥១,៦២​ដុល្លារ​ក្នុង​មួយ​អោន និង​មាន​តម្លៃ ១ ៦៥៤,៤៥​ដុល្លារ​ក្នុង​មួយ​អោន​នៅម៉ោង ៩ និង​២៤​នាទី​ព្រឹក​ថ្ងៃ​ម្សិលមិញ​នៅ​ប្រទេស​សិង្ហបុរី​។

មាស​ បាន​ធ្លាក់​ថ្លៃ ២,៣​ភាគ​រយ​កាល​ពី​សប្តាហ៍​មុន ដែល​ជា​ការ​ធ្លាក់​ថ្លៃ​ខ្លាំង​បំផុត​ គិត​ចាប់​តាំង​ពី​ដើម​ឆ្នាំរហូត​ដល់​ថ្ងៃ​ទី​២២ ខែ​មិថុនា​ បន្ទាប់​ពី​ទិន្នន័យ បាន​បង្ហាញ​ថា ការ​ចំណាយ​របស់​អតិថិជន ការ​បញ្ជា​ទិញ​ទំនិញ​ប្រើ​ប្រាស់​បាន​យូរ និង​ទិន្នផល​ឧស្សាហកម្ម​ បាន​កើន​ឡើង​កាល​ពី​ខែ​វិច្ឆិកា។

This content has been locked. You can no longer post any comments.
Show/hide comments
busy