ក្រុងម៉ាណាម៉ាៈ រដ្ឋឈូងសមុទ្រ អារ៉ាប់ចំនួន៦ដែលជាសម្ព័ន្ធមិត្តរបស់អាមេរិកកាលពីថ្ងៃអង្គារបាន ទាមទារឲ្យអ៊ីរ៉ង់ បញ្ចប់អ្វីដែលពួកគេហៅថា ជាការជ្រៀតជ្រែកនៅក្នុងតំបន់ ដោយបញ្ជាក់ជាថ្មីពីការមិនទុកចិត្តចំពោះគូសត្រូវធំរបស់ពួកគេ មានជាយូរមកហើយ។
សាធារណៈរដ្ឋអ៊ិស្លាមនោះ បាន បដិសេធថា មិនបានព្យាយាមបំផ្លាញអារ៉ាប៊ី សាអ៊ូឌីត និងក្រុមប្រទេសអ្នកមានជិតខាងររបស់ខ្លួននៅឈូងសមុទ្រទេ។
សេចក្តីថ្លែងការណ៍មួយដែលគេបានចេញនៅពេលបញ្ចប់ជំនួបកំ ពូលពីរថ្ងៃនៃក្រុមប្រឹក្សាកិច្ចសហប្រតិបត្តិការ(GCC) ដែលដឹកនាំដោយអារ៉ាប៊ី សាអ៊ូឌីត ក៏បានជំរុញឲ្យមានវិធានការបញ្ឈប់ការសម្លាប់ជាទ្រង់ទ្រាយធំ និងការរំលោភច្បាប់អន្តរជាតិនៅស៊ីរី។
សេចក្តីថ្លែងការណ៍ដដែល បានបញ្ជាក់ថា៖ «ក្រុមប្រឹក្សានេះ បានសម្តែងការបដិសេធ និងការថ្កោលទោសរបស់ខ្លួនអំពីការបន្តជ្រៀតជ្រែករបស់អ៊ីរ៉ង់ ក្នុងកិច្ចការរដ្ឋនៃ GCC និង បានអំពាវនាវឲ្យអុីរ៉ង់បញ្ឈប់គោលនយោបាយនេះ»។
សូមអានព័ត៌មានពិស្តារនៅក្នុងកាសែតភ្នំពេញប៉ុស្តិ៍
ភ្នំពេញ ប៉ុស្តិ៍

