សួស្តីឆ្នាំថ្មី! កាសែត​ភ្នំពេញ ប៉ុស្តិ៍ សូម​ជម្រាប​ជូន​ដំណឹង​ដល់​ប្រិយ​មិត្ត​អ្នក​អាន និង​អ្នក​ផ្សាយ​ពាណិជ្ជកម្ម​ទាំង​អស់​ឲ្យ​បាន​ជ្រាប​ថា ដើម្បី​ចូល​រួម​អបអរ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ប្រពៃណី​ជាតិ​ខាង​មុខ​នេះ ​ភ្នំពេញ ប៉ុស្តិ៍ នឹង​ផ្អាក​ចេញ​ផ្សាយ​ពី​ថ្ងៃទី​១៤ ១៥ ១៦ និង​១៧ មេសា ​២០១៤ ហើយ​នឹង​ចាប់​ផ្តើម​ចេញ​ផ្សាយ​ជា​ធម្មតា​ឡើង​វិញ​នៅ​ថ្ងៃ​ទី ១៨ មេសា ឆ្នាំ​២០១៤។ ភ្នំពេញ ប៉ុស្តិ៍ ​សូម​ជូន​ពរ មិត្ត​អ្នក​អាន និង​អ្នក​ផ្សាយ​ពាណិជ្ជកម្ម​ទាំងអស់ ជួប​តែ​សេចក្តី​សុខ សុភមង្គល​គ្រប់​ៗ​គ្នា និង​គ្រប់​ពេល​វេលា នាឆ្នាំថ្មី​​នេះ។
Headlines:

ការ​នាំ​ចេញ​ថៃ​កើន​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត



containers_400

កំណើន​នាំ​ចេញ​របស់​ថៃ បាន​កើន​ឡើង​រហូត​ដល់​កម្រិត​ខ្ពស់​បំផុត​ក្នុង​រយៈ​ពេល​១៥​ខែ គិត​ត្រឹម​ខែ​វិច្ឆិកា ដោយ​សារ​រោង​ចក្រ​នានា បាន​ចាប់​ផ្តើម​ដំណើរ​ការ​ពេញ​សមត្ថភាព​ឡើង​វិញ​ហើយ បន្ទាប់​ពី​គ្រោះ​ទឹក​ជំនន់​ដ៏​អាក្រក់​កាល​ពី​ឆ្នាំ​មុន និង​ដោយ​សារ​តម្រូវ​ការ​ពិភពលោក បាន​កើន​ឡើង។​

ក្រសួង​ពាណិជ្ចកម្មថៃ បាន​ឲ្យ​ដឹង​នៅ​ទីក្រុង​បាង​កក​កាល​ពី​ថ្ងៃ​ម្សិលមិញ​ថា ការ​លក់​នៅ​បរទេស បាន​កើន​ឡើង ២៦,៩​ភាគ​រយ​កាល​ពី​ខែ​វិចិ្ឆកា​ធៀបនឹង​រយៈ​ពេល​ដូចគ្នាកាល​ពី​ឆ្នាំមុន បន្ទាប់​ពី​បាន​កើន​ឡើង ១៥,៦​ភាគ​រយ​កាល​ពី​ខែ​តុលា។​

យោង​តាម​ការ​ព្យាករ​ជា​មធ្យមរបស់​សេដ្ឋ​វិទូ​ចំនួន​១២​នាក់​​ ដែល​អង្កេត​ដោយ​ទីភ្នាក់​ងារ​ព័ត៌មាន បាន​បង្ហាញ​ថា កំណើន​នាំ​ចេញ​របស់​ថៃ​នៅ​ខែ​វិច្ឆិកា អាច​នឹង​កើន​ឡើង ២៦,៤​ភាគ​រយ​។

សញ្ញាដែល​បង្ហាញ​ថាសេដ្ឋកិច្ច​ពិភពលោក​កំពុង​ស្ទុះ​ងើប​ឡើង​វិញ បាន​បង្ហាញ​ពី​ការ​ព្យាករ​ល្អ​ចំពោះ​ការ​នាំចេញ​ពី​តំបន់​អាស៊ី​។

This content has been locked. You can no longer post any comments.
Show/hide comments
busy