ភំ្នពេញៈ អតីតគ្រូបង្រៀន និងគូកន ២នាក់នៅព្រឹកថ្ងៃនេះត្រូវសាលាដំបូងកាត់ឲ្យជាប់ទោសម្នាក់៥ឆ្នាំ ពីបទ ជួញដូរថ្នាំញៀន តាមមាតា្រ ៣៣ថ្មី នៃច្បាប់គ្រឿងញៀន។
លោក សួស សំអាត ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានី បានសម្រេចផ្តន្ទាទោស សំ ស៊ីណា ហៅ ពៅ ប្រុសអាយុ៥២ឆ្នាំ អតីតជាគ្រូបង្រៀននៅខេត្តបាត់ដំបង ឈុំ វាសនា ហៅ ទូច ប្រុស អាយុ២៨ឆ្នាំ និង មឿន លក្ខណា ហៅក្តាម ស្រីអាយុ ២១ឆ្នាំ ឲ្យជាប់ពន្ធនាគារម្នាក់៥ឆ្នាំ និងពិន័យ១០លានរៀល ពីបទជួញដូរថ្នាំញៀន ហើយត្រូវបានចាប់ខ្លួននៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១១ ក្នុងសង្កាត់ ផ្សារថ្មីទី១ ខណ្ឌដូនពេញ។
លោកថា៖«សាលក្រមប្រកាសហើយ បើសិនជាជនជាប់ចោទ មិនពេញចិត្តអាចប្តឹងឧទ្ធរណ៍ តាមច្បាប់ កំណត់បាន»។
ភ្នំពេញ ប៉ុស្តិ៍

