ក្រុងគែរៈ លទ្ធផលដែលគេបានប្រកាសពីថ្ងៃអង្គារ បានបង្ហាញថា អ្នកបោះឆ្នោតអេហ្ស៊ីប បានអនុម័តដ៏ច្រើនលើសលុបលើរដ្ឋធម្មនុញ្ញមួយ ដែលតាក់តែងដោយក្រុមសម្ព័ន្ធមិត្តរបស់ប្រធានាធិបតីលោក ម៉ូហាម៉េត មួរស៊ី ដោយបង្ហាញថា ក្រុមសេរីនិយម ក្រុមឆ្វេងនិយម និងក្រុមគ្រិស្តសាសនិក មិនមានអំណាចបញ្ឈប់ដំណើររបស់ក្រុមអ៊ិស្លាមនិយមដែលកំពុងកាន់អំណាចបានទេ។
តួលេខពីគណៈកម្មការរៀបចំការបោះឆ្នោតចុងក្រោយ បានបង្ហាញថា រដ្ឋធម្មនុញ្ញនេះ ត្រូវបានអនុម័តដោយសន្លឹកឆ្នោត៦៣,៨ភាគរយនៅក្នុងការធ្វើប្រជាមតិ ដែលគេធ្វើពីរថ្ងៃក្នុងខែនេះ ដោយផ្តល់ឲ្យក្រុមអ៊ិស្លាមរបស់លោក មួរស៊ី នូវជ័យជម្នះការបោះឆ្នោតទីបី ចាប់តាំងពីជនផ្តាច់ការលោក ហូស្នី មូបារ៉ាក់ ត្រូវបានគេផ្តួលរំលំនៅក្នុងបដិវត្តន៍ឆ្នាំ២០១១។
ក្រុមប្រឆាំង បានតវ៉ានៅតាមផ្លូវដើម្បីរាំងខ្ទប់នូវអ្វីដែលពួកគេមើលឃើញថាជាទង្វើដើម្បីទម្លាយរដ្ឋធម្មនុញ្ញមួយដែលបញ្ចូលគ្នារវាងនយោបាយ និងសាសនាដ៏គ្រោះថ្នាក់ និងធ្វើព្រងើយចំពោះឺសិទ្ធិរបស់ក្រុមភាគតិច។
លោក មួរស៊ី បានថ្លែងថា រដ្ឋធម្មនុញ្ញដែលជារដ្ឋធម្មនុញ្ញដំបូងរបស់អេហ្ស៊ីប ចាប់តាំងពីការដួលរំលំរបស់លោក មូបារ៉ាក់ បានផ្តល់ការការពារគ្រប់គ្រាន់សម្រាប់ក្រុមភាគតិច ហើយការអនុម័តវាយ៉ាងរហ័សដូច្នោះ ជារឿងចាំបាច់ដើម្បីបញ្ចប់ភាពចលាចល និងភាពមិនប្រាកដនយោបាយពីរឆ្នាំដែលបានបំផ្លាញសេដ្ឋកិច្ច។
សូមអានព័ត៌មានពិស្តារនៅក្នុងកាសែតភ្នំពេញប៉ុស្តិ៍
ភ្នំពេញ ប៉ុស្តិ៍

