ភ្នំពេញៈ នៅរសៀលម៉ោង២ ថ្ងៃទី២៦ ខែធ្នូនេះ សាលាដំបូងរាជធានីភ្នំពេញកំពុង បើកសវនាការកាត់ក្តីដាច់ដោយឡែកពីគ្នា លើស្ត្រីអ្នកតវ៉ាដីធ្លីនៅបឹងកក់ អ្នកស្រី យ៉ោម បុប្ផា និងអ្នកស្រី ទឹម សាក់មុន្នី អ្នកតវ៉ាដីធ្លី នៅបុរីកីឡា។
ស្រ្តីសកម្មជនដីធ្លីទាំងពីរត្រូវបាន គឺអ្នកស្រី យ៉ោម បុប្ផា ត្រូវបានតុលាការចោទប្រកាន់ពីបទ ប្រើអំពើហិង្សា ដោយចេតនា តាមរយៈការវាយលើបុរសអ្នករត់ម៉ូតូឌុបពីរនាក់។ រីឯ អ្នកស្រី ទឹម សាក់មុន្នី ត្រូវបានតុលាការចោទប្រកាន់ពីបទ ញុះញង់ ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ តាមពាក្យបណ្តឹងរបស់ក្រុមហ៊ុន ផានអ៊ីម៉ិច។
សូមបញ្ជាក់ថា ផ្លូវនៅមុខតុលាការ ត្រូវបានប៉ូលិស ដាក់របាំងបិទរារាំងមិនឲ្យក្រុមប្រជាពលរដ្ឋបឹងកក់ និងបូរីកីឡា ជាច្រើននាក់ ដែលកំពុងស្រែកទាមទារឲ្យតុលាការដោះលែងសមាជិកខ្លួនចូលស្តាប់សវនាការឡើយ។
ចំណែកក្រុមសមាគមអ្នករត់ម៉ូតូឌុបក៏កំពុងស្រែកប្រឆាំង ទាមទារឲ្យតុលាការ ផ្តន្ទាទោសស្ត្រីទាំងពីរនាក់នោះវិញ។
សូមរង់ចាំអានព័ត៌មានពិស្តារក្នុងកាសែតភ្នំពេញប៉ុស្តិ៍
ភ្នំពេញ ប៉ុស្តិ៍

