ថ្វីដ្បិតថាមកទល់នឹងពេលនេះនៅតែទ្រាំរស់នៅមិនហ៊ានបញ្ចេញមុខ តែតារាសម្តែងរាងខ្ពស់ស្រឡះស្រស់សខ្ចីនាង លី ម៉ារីណា ដែលទទួលរងការគំរាមសម្លាប់ និងប្រមាថអាយុជីវិតយ៉ាងចាស់ដៃពីសំណាក់ស្ត្រីម្នាក់ដែលគេសង្ស័យថាជាប្រពន្ធមន្ត្រីយោធាជាន់ខ្ពស់ម្នាក់នោះ ត្រូវបានគេដឹងក្រោយការធ្វើនិទស្សន៍មួយថា លី ម៉ារីណា គឺជាតារាស្រីតែម្នាក់គត់អាចឈរលើកពានរឿងអាស្រូវស្នេហាធំបំផុតប្រចាំឆ្នាំ២០១២ នេះ។
នៅក្នុងឆ្នាំ២០១២នេះ មានអ្នកសិល្បៈជាច្រើននាក់បានពើបប្រទះនឹងសំណុំរឿងអាស្រូវស្នេហា តែគេសង្កេតឃើញថាមានតែតារាសម្តែងនាង លី ម៉ារីណា ម្នាក់គត់អាចទទួលបានតំណែងតារាដែលជួបរឿងអាស្រូវស្នេហាធំបំផុតប្រចាំឆ្នាំ។
សូមរង់ចាំអានព័ត៌មានពិស្តារក្នុងកាសែតភ្នំពេញប៉ុស្តិ៍
ភ្នំពេញ ប៉ុស្តិ៍

