ក្រុងតូក្យូៈ សភាជាន់ទាបរបស់ជប៉ុន បានអនុម័តឲ្យលោក ស៊ីន ហ្សូ អាបេ ក្លាយជានាយករដ្ឋមន្រ្តីកាលពីថ្ងៃពុធ ដោយផ្តល់អាណត្តិទីពីរដល់សមាជិកសភាចូលចិត្តសង្គ្រាមរូបនេះនូវការងារកំពូល ខណៈដែលប្រទេសនេះប្រយុទ្ធនឹង បរិតិ្តផរណា និងប្រឈមមុខនឹងចិន ដែលកំពុងកើនឥទ្ធិពល។
លោកអាបេ វ័យ៥៨ឆ្នាំ បានសន្យាបន្ធូរបន្ថយខាងរូបិយវត្ថុរឹងតាមរយៈធនាគារជប៉ុន និងការចំណាយសារពើពន្ធធំៗរបស់រដ្ឋាភិបាលដែលជំពាក់បំណុលេវ័ន្ត.ក ដើម្បីកម្ចាត់បរិត្តផរណា និងធ្វើឲ្យប្រាក់យេនចុះខ្សោយ ដើម្បីធ្វើឲ្យការនាំចេញរបស់ជប៉ុន កាន់តែ មានការប្រកួតប្រជែង។
ក្នុងនាមជាចៅប្រុសរបស់អតីតនាយករដ្ឋមន្រ្តី លោក អាបេ បានត្រឡប់មកវិញគួរឲ្យភ្ញាក់ផ្អើល ៥ឆ្នាំបន្ទាប់ពីការលាលែងភ្លាមៗក្នុងនាមជានាយករដ្ឋមន្រ្តីក្រោយពីកាន់អំណាចបានមួយឆ្នាំ ដែលបញ្ហាមួយផ្នែកដោយសារតែរឿងអាស្រូវ នៅក្នុងគណៈរដ្ឋមន្រ្តីរបស់លោក និងកំហឹងសាធារណជនជុំវិញរបាយការណ៍ប្រាក់ចូលនិវត្តន៍ដែលបាត់បង់។
គណបក្សប្រជាធិបតេយ្យសេរីនិ យម (LDP) របស់លោក បានត្រ ឡប់មកកាន់អំណាចវិញនៅក្នុងការបោះឆ្នោតនៅក្នុងខែនេះ បីឆ្នាំបន្ទាប់ពីការបរាជ័យយ៉ាងអាម៉ាស់ក្នុងកណ្តាប់ដៃរបស់គណបក្សប្រ ជាធិបតេយ្យជប៉ុន។
នៅចំពោះមុខសភាជាន់ទាប ដែលបានបោះឆ្នោតឲ្យលោកធ្វើនាយករដ្ឋមន្រ្តីជប៉ុនទី៧ ក្នុងរយៈពេល៦ឆ្នាំ លោក បានប្រាប់ក្រុមអ្នកយកព័ត៌មានថា៖ «ខ្ញុំចង់រៀនសូត្រពីបទពិសោធនៃរដ្ឋការពីមុនរបស់ខ្ញុំ ដែលក្នុងនោះមានការដើរថយក្រោយ និងមានបំណងសាងរដ្ឋាភិបាលស្ថិរភាពមួយ»។
សូមអានព័ត៌មានពិស្តារនៅក្នុងកាសែតភ្នំពេញប៉ុស្តិ៍
ភ្នំពេញ ប៉ុស្តិ៍

