Headlines:

ប៉ុស្តិ៍អចលនទ្រព្យ

ដំណើរ​ទស្សនកិច្ច​សិក្សា​របស់​និស្សិត​ន័រតុន​ទៅ​ប្រទេស​ថៃ

130509_09a

ដំណើរ​ទស្សនកិច្ច​សិក្សា​របស់​និស្សិត​ផ្នែក​ស្ថាបត្យកម្ម និង​នគរូបនីយវិទ្យា និង​វិស្វកម្ម​សំណង់​ស៊ីវិល​នៃ​សាកល​វិទ្យាល័យ​ន័រតុន​ទៅ​ប្រទេស​ថៃ​រយៈពេល​ ៥​ថ្ងៃ​ដែល​ទើប​បាន​បញ្ចប់​ទៅ​កាលពី​ថ្ងៃ​សុក្រ​កន្លងមក​ពិតជា​ធ្វើ​ឲ្យ​ ពួកគេ​ទទួល​ចំណេះដឹង​ជាច្រើន​អំពី​ស្ថានភាព​រស់នៅ​របស់​ប្រជាជន​ថៃ​ការ​រីក​ លូតលាស់​សំណង់​ធំ​ៗ និង​រចនាប័ទ្ម​ថ្មី​ៗ​ជាច្រើន។

និស្សិត​សាកលវិទ្យាល័យ​ន័រតុន​ទៅ​ធ្វើ​ទស្សនកិច្ច​សិក្សា​នៅ​​​ថៃ

130502_04

ការ​សិក្សា​នៅ​សាលា​សិស្ស-និស្សិត​តែងតែ​ទទួល​បាន​នូវ​ទ្រឹស្តី​ជា​ច្រើន​ ដែល​មាន​នៅក្នុង​ឯកសារ និង​ការ​ពន្យល់​ពី​សំណាក់​លោក​សាស្រ្តាចារ្យ ព្រម​ទាំង​តាមរយៈ​ការ​ស្វែងរក​ឯកសារ​ស្រាវជ្រាវ​ដោយ​ខ្លួនឯង​ជាច្រើន​ទៀត​ ដែល​មាន​នៅ​តាម​បណ្ណាល័យ ឬ​ប្រព័ន្ធ​អ៊ីនធឺណិត​ជាដើម​។

អ្នក​វិនិយោគ​វិស័យ​អចលនទ្រព្យ​គួរ​ចាប់​ផ្តើម​ធ្វើ​សកម្មភាព​

130425_16

ក្រុម​មន្ត្រី​ជំនាញ​ផ្នែក​វិស័យ​អចលនទ្រព្យ​បាន​ជំរុញ​ឲ្យ​អ្នក​វិនិយោគ​ ចាប់​ផ្តើម​ធ្វើ​ការ​វិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ​នៅពេល​ប្រទេស​កម្ពុជា​ ត្រៀម​ខ្លួន​ធ្វើ​សមាហរណកម្ម​ជាមួយ​សហគមន៍​អាស៊ាន​នៅ​ចុង​ឆ្នាំ​២០១៥​ខាង​ មុខ​។

លំ​នៅឋាន​នៅ​​កម្ពុជា​ប្រហែល​១១០០​គ្រប់គ្រង​ដោយ​​បរទេស

130418_03

ជនបរទេស​ប្រមាណ​១០០​នាក់​បាន​ទិញ​លំនៅ​ឋាន​នៅ​កម្ពុជា​ ក្នុង​ត្រី​មាស​ទី​១​ឆ្នាំ​២០១៣​នេះ​ដែល​ធ្វើ​ឲ្យ​ចំនួន​លំនៅ​ឋាន​គ្រប់គ្រង ​ដោយ​ជនបរទេស​នៅ​កម្ពុជា​កើន​ឡើង​ពី​៩៩៧​Unit នា​ដំណាច់​ឆ្នាំ​២០១២​ដល់​ប្រមាណ​១១០០​Unit ពេល​បច្ចុប្បន្ន​នេះ។

ប្រាក់​កម្ចី​ធនាគារ​សម្រាប់​ទិញ​លំនៅ​ឋាន​បន្ត​កើន​ឡើង​

130418_02

ចំនួន​ប្រជាជន​កម្ពុជា​ដែល​ទទួល​ប្រាក់​កម្ចី​សម្រាប់​ទិញ​ផ្ទះ​កំពុង​មាន​ ការ​កើនឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ស្រប​នឹង​កំណើន​តម្រូវការ​គេហដ្ឋាន​ ថ្មី​ៗ​នៅក្នុង​ប្រទេស​កាន់​តែ​កើនឡើង​។

Kids City មជ្ឈ​មណ្ឌល​កម្សាន្ត​សម្រាប់​កុមារ​

130411_02

នៅ​ជាប់​អគារ Gold Tower 42​តាម​បណ្តោយ​មហា​វិថី​ព្រះ​សី​ហនុ បច្ចុប្បន្ន​គេ​បាន​សង្កេត​ឃើញ​មាន​អគារ​មួយ​កំពុង​លេច​រូប​រាង​ឡើង​ដោយ​គេ​ រំពឹង​ថា​អគារ​ថ្មី​នេះ​នឹង​ធ្វើ​ឲ្យ​ជីវិត​របស់​ក្មេង​ៗ​ជា​ច្រើន​នៅ​រាជ​ ធានី​ភ្នំពេញ​មាន​ការ​ផ្លាស់​ប្ដូរ​។

ពិព័រណ៍​អចលន​ទ្រព្យ និង​សំណង់​កម្ពុជា​លើក​ទី១

130411_09a

ដោយ​មើល​ឃើញ​ភាព​រីក​ចម្រើន​ឆាប់​រហ័ស​នេះ​ទើប​ក្រុមហ៊ុន​រាជហ្គោល សហការ​ជាមួយ​សមាគម​អ្នក​វាយ​តម្លៃ និង​ភា្នក់​ងារ​អចលន​វត្ថុ​កម្ពុជា និង​ក្រសួង​ពាក់​ព័ន្ធ​មួយ​ចំនួន​ដូច​ជា​ក្រសួង​ពាណិជ្ជកម្ម និង​ក្រសួង​រៀប​ចំ​ដែន​ដី នគរូបនីយកម្ម និង​សំណង់ ដើម្បី​រៀប​ចំ​ព្រឹត្តិការណ៍​តាំង​ពិព័រណ៍​ដែល​មាន​ឈ្មោះ​ថា ពិព័រណ៍​អចលន​ទ្រព្យ និង​សំណង់​កម្ពុជា។

រាជធានី​មាន​ធូលី​ហុយ​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍន៍

ភ្នំពេញៈ ក្រុម​អ្នក​ជំនាញ​វិស័យ​អចលន​ទ្រព្យ​បាន​ទទួល​ ស្គាល់​ថា ការ​ហុយ​ធូលី​បាន​ធ្វើ​ប៉ះពាល់​ទៅ​ដល់​សុខ​ភាព​របស់​ប្រជាជន​យ៉ាង​ខ្លាំង តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ពួកគេ​បាន​ចាត់​ទុក​បញ្ហា​នេះ​ថា ជា​រឿង​ធម្មតា​ដោយ​សារ​ប្រទេស​របស់​យើង​កំពុង​អភិវឌ្ឍន៍។

ការ​តាំង​ពិព័រណ៍​អចលន​ទ្រព្យ​អន្តរជាតិ​លើក​ទី១​នៅ​កម្ពុជា

130321_02

ការ​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស​នៃ​វិស័យ​សំណង់​នៅ​កម្ពុជា​ក្នុង​រយៈ​ពេល​ ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា មាន​សំណង់​ខ្ពស់ៗ​និង​ធំៗ​ជា​ច្រើន​បាន​កើត​ឡើង​នៅ​កម្ពុជា ហើយ​នៅ​ពេល​ខាង​មុខ​ឆាប់ៗ​នេះ​គេ​នឹង​ឃើញ​មាន​គម្រោង​ធំៗ​ជា​ច្រើន​បញ្ចប់ ការ​សាង​សង់​ដូច​ជា អគារ​ធនាគារ​វឌ្ឍនៈ គម្រោង Olympia City គម្រោង Riviera ទីក្រុង​រណប Camko City និង Grand Phnom Penh ជា​ដើម​។

ខុនដូ​និង​អាផាត​មិន មាន​​​ច្រើន​តែ​​មិន​ទាន់​ឆ្លើយ​តប​​តម្រូវ​ការ

130321_03

បើ​ទោះ​បី​ជា​ចំនួន​អាផាតមិន​និង​ខុនដូ​នៅ​ក្នុង​ខណ្ឌ​ចំការមន​មាន​រហូត​ដល់ ​៣៦​កន្លែង​ក៏​ដោយ ប៉ុន្តែ​តំបន់​នេះ​នៅ​តែ​មាន​សក្តានុពល​ខ្ពស់​ក្នុង​ការ​វិនិយោគ​បន្ថែម​ទៀត ​ដដែល ពី​ព្រោះ​នេះ​ជា​តំបន់​ដែល​មាន​ប្រជា​ប្រិយ​ភាព​ជាង​គេ​នៅ​ក្នុង​រាជធានី​ ភ្នំពេញ។

ការ​រស់​នៅ​តាម​អាផាតមិន ​មាន​ភាព​ឯកជន​ជាង​គេ

130314_06b

ការ​រស់​នៅ​តាម​ខុនដូ និង​អាផាតមិន គឺជា​ការ​ប្រកាន់​យក​បែប​ផែន​ជីវិត​ប្រកប​ដោយ​ភាព​ស៊ីវិល័យ​នៅ​កម្ពុជា​នា​ រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ខណៈ​ដែល​ប្រទេស​រីក​ចម្រើន​នានា​លើ​ ពិភពលោក​បាន​ប្រកាន់​យក​ការ​រស់​នៅ​បែប​នេះ​ជា​យូរ​ណាស់​មក​ហើយ​។

ក្រុមហ៊ុន​វិនិយោគ​បរទេស​បន្ត​កើន​ឡើង​នៅ​កម្ពុជា

130228_03

ក្រុម​មន្ត្រី​ជំនាញ​ផ្នែក​អចលន​ទ្រព្យ​បាន​និយាយ​ថា​នៅ​ពេល​នេះ​មាន​ ក្រុមហ៊ុន​បរទេស​ជាច្រើន​បាន​ចូល​មក​វិនិយោគ​លើ​វិស័យ​អចលន​ទ្រព្យ​នៅ​ កម្ពុជា​ព្រោះ​ពួក​គេ​មើល​ឃើញ​ពី​សក្តានុពល​និង​ការ​រីក​ចម្រើន​ក្នុង​វិស័យ ​នេះ​នៅ​កម្ពុជា​។

កម្ពុជា​សិក្សា​អំពី​ទំហំ និង​លក្ខណ​សម្បត្តិ​របស់​អគារ​ការិយាល័យ

130214_07

ស្រប​ពេល​ចំនួន​នៃ​ការ​ផ្គត់​ផ្គង់​និង​ទំហំ​អគារ​ ការិយាល័យ​នៅ​កម្ពុជា​កំពុង​កើន​ឡើង​ក្រុមហ៊ុន ប៊ុណ្ណា​រៀលធី​គ្រុប នៅ​ពេល​នេះ​បាន​ចាប់​ផ្តើម​ធ្វើ​ការ​សិក្សា​និង​វាយ​តម្លៃ​ឡើង​វិញ​នូវ​ ចំនួន​អគារ​និង​លក្ខណ​សម្បត្តិ​នៃ​ស្តង់​ដារ​ការិយាល័យ​។

ការ​បោះ​ឆ្នោត​មិន​មែន​ជា​ឧបសគ្គ​ដល់​កំណើន​វិស័យ​អចលន​ទ្រព្យ

130131_16

ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ​គឺជា​ព្រឹត្តិ​ការណ៍​ធំ​មួយ​សម្រាប់​កម្ពុជា​ ប៉ុន្តែ​វា​មិន​មែន​ជា​រឿង​ថ្មី​ដែល​អាច​នាំ​ឲ្យ​មាន​ផល​ប៉ះ​ពាល់​ដល់​វិស័យ ​អចលន​ទ្រព្យ​នៅ​កម្ពុជា​ទេ​នេះ​បើ​តាម​ការ​អះអាង​ពី​ក្រុម​អ្នក​ជំនាញ​ ផ្នែក​អចលន​ទ្រព្យ​នៅ​កម្ពុជា​។

ជន​បរទេស​ទិញ​ខុនដូ​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០១២​កើន​៣០​ទៅ​៤០​ភាគរយ

130131_03

ការ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ថា ចំនួន​ជន​បរទេស​ដែល​ទិញ​ខុនដូ​នៅ​កម្ពុជា​បាន​កើន​ឡើង​ចន្លោះ​ពី​៣០​ទៅ​៤០​ ភាគរយ​នៅ​ក្នុង​ឆ្នាំ​២០១២ បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ​២០១១ ដោយ​រហូត​មក​ដល់​ពេល​នេះ​ពួក​គេ​បាន​ក្លាយ​ជា​ម្ចាស់​កម្មសិទ្ធិ​លើ​ខុនដូ​ ចំនួន​៩៩៧​បន្ទប់​(Unit) រួច​មក​ហើយ​។

កម្ពុជា​ចាប់​​​បណ្តុះ​​​ធន​ធាន​​ពន្លត់​អគ្គិភ័យ​នៅ​អគារ​ខ្ពស់​

130124_04

រាជ​រដ្ឋាភិបាល​កម្ពុជា​កាល​ពី​ពេល​ថ្មីៗ​បាន​ចាប់​ផ្តើម​គិត​គូរ​ដល់​ ប្រព័ន្ធ​សុវត្ថិភាព​និង​អន្តរាគមន៍​នៅ​ពេល​មាន​អគ្គិភ័យ​ឆាប​ឆេះ​នៅ​ក្នុង​ អគារ​ខ្ពស់ៗ​កប់​ពពក​ស្រប​ពេល​ដែល​ចំនួន​អគារ​ខ្ពស់ៗ​នៅ​រាជធានី​ភ្នំពេញ​ កើន​ឡើង​កាន់​តែ​ច្រើន​ជា​បន្ត​បន្ទាប់​។

សំណង់​ខ្ពស់ៗ​នៅ​​​ភ្នំពេញ​មាន​សភាព​ងងឹត​ពេល​រាត្រី

130117_16

នៅ​ពេល​សំណង់​អគារពាណិជ្ជ​កម្ម​ធំៗ​នៅ​រាជធានី​ភ្នំពេញ​កំពុង​រះ​ព្រោង​ ព្រាត​នោះ​គឺ​ជា​មោទនភាព​មួយ​សម្រាប់​ប្រទេស​កម្ពុជា​ប៉ុន្តែ​ទន្ទឹម​នឹង​ នោះ​ក៏​មាន​ការ​ខក​ចិត្ត​ដោយ​សារ​អគារ​ទាំង​នោះ​មាន​សភាព​ងងឹត​នៅ​ពេល​ រាត្រី​ផង​ដែរ​។

ក្រុមហ៊ុន​វិនិយោគ និង​សិក្សា​គម្រោង​ប្លង់​កើន​១២០៥

130110_02

ក្រុមហ៊ុន​វិនិយោគ​វិស័យ​សំណង់ និង​សិក្សា​គម្រោង​ប្លង់​ដែល​បាន​ចុះ​បញ្ជី​ប្រកប​អាជីវកម្ម​នៅ​ប្រទេស​ កម្ពុជា​ចាប់​តាំង​ពី​ឆ្នាំ​២០០០​រហូត​មក​ដល់​ដំណាច់​ខែ​ធ្នូ​ឆ្នាំ​២០១២​ កន្លង​មក បាន​កើន​ឡើង​ដល់​ចំនួន​១ ២០៥​ក្រុមហ៊ុន នេះ​បើ​តាម​របាយ​ការណ៍​ពី​ក្រសួង​រៀប​ចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់ កាល​ពី​ពេល​ថ្មីៗ​នេះ​។

ក្រុមហ៊ុន​វិនិយោគ​វិស័យ​សំណង់​នៅ​កម្ពុជា​ឈ្នះ​ពាន​រង្វាន់

130103_02

វិស័យ​ឧស្សាហកម្ម​សំណង់ និង​អចលនទ្រព្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ងើប​ឡើង​យ៉ាង​ខ្លាំង​នា​រយៈ​ ពេល​ថ្មីៗ​នេះ បន្ទាប់​ពី​ក្រុមហ៊ុន​ធំ​ចំនួន​ពីរ​បាន​ឈ្នះ​ពាន​រង្វាន់​សម្រាប់​ប្រតិ​ បត្តិ​ការ​ងារ​របស់​ពួក​គេ​នៅ​ក្នុង​ប្រទេស​មួយ​នេះ​។

សមាគម​អ្នក​វាយ​តម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​​​រើស​ប្រធាន​ថ្មី

121227_09

អគ្គ​នាយក​ក្រុមហ៊ុន​អចលន​ទ្រព្យ​ភីអិលស៊ី ខេមបូឌា លោក ចេង ខេង ត្រូវ​បាន​ជាប់​ឆ្នោត​ជា​ប្រធាន​សមាគម​អ្នក​វាយ​តម្លៃ និង​ភ្នាក់​ងារ​អចលនវត្ថុ​កម្ពុជា​នា​អាណត្តិ​ទី​៣​បន្ទាប់​ពី​លោក ស៊ឹង ប៊ុណ្ណា អគ្គ​នាយក​ក្រុមហ៊ុន​អចលន​ទ្រព្យ ប៊ុណ្ណា រៀល​ធី​គ្រុប ដែល​ត្រូវ​បញ្ចប់​អាណត្តិ​របស់​ខ្លួន​នា​ដំណាច់​ឆ្នាំ​២០១២​នេះ​។

វិនិយោគ​​ជប៉ុន​ធ្វើ​ឲ្យ​វិស័យ​អចលន​ទ្រព្យ​កាន់​តែ​ប្រសើរ

121227_05a

កម្ពុជា​កំពុង​ស្ថិត​នៅ​ក្នុង​ពេល​វេលា​ដ៏​ល្អ ខណៈ​បច្ចុប្បន្ន​នេះ​មាន​អ្នក​វិនិយោគ​ជន​ជាតិ​ជប៉ុន​កាន់​តែ​ច្រើន​ឡើង​ ចាប់​អារម្មណ៍​ចំពោះ​ការ​បោះ​ទុន​ចូល​មក​វិនិយោគ​នៅ​កម្ពុជា​។

More Articles...