Headlines:

តម្លៃសម្ភារសំណង់និងសេវាកម្ម

វឌ្ឍនៈ ថោវើ ចាប់​ផ្តើម​បើក​ដំណើរការ​ការិយាល័យ​ជួល

20140424_02

បន្ទាប់​ពី​រង់​ចាំ​អស់​រយៈ​ពេល​យូរ​មក នៅ​ពេល​នេះ​អគារ​ពាណិជ្ជកម្ម វឌ្ឍនៈ ថោវើ បាន​បើក​ដំណើរការ​អគារ​ការិយាល័យ​ជួល​របស់​ខ្លួន​ហើយ បើ​ទោះ​បី​ជា​មិន​ទាន់​ដំណើរការ​ពេញ​លេញ​ក៏​ដោយ។

ការ​លក់​ក្បឿង និង​ហ្វីប្រូ​ប្រក់​ដំបូល​មាន​សភាព​ទ្រឹង

20140424_05

ការ​លក់​ក្បឿង និង​ហ្វីប្រូ​ប្រក់​ដំបូល​នៅ​ត្រីមាស ទី១ ឆ្នាំ​២០១៤ នេះ​មាន​សភាព​នៅ​ទ្រឹង ខណៈ​អ្នក​នាំ​ចូល និង​ចែក​ចាយ​មួយ​ចំនួន​បាន​អះអាង​ថា ការ​លក់​មិន​សូវ​ល្អ​នា​ពេល​នេះ​អាច​បណ្តាល​មក​ពី​វិបត្តិ​នយោបាយ និង​សេដ្ឋកិច្ច​មិន​សូវ​មាន​ដំណើរការ​ល្អ។

ការ​លក់​ថ្នាំ​លាប​ផ្ទះ​​កើន​ឡើង

20140403_04a

កំណើន​សេដ្ឋកិច្ច និង​ការ​កើន​ឡើង​ការ​វិនិយោគ​ក្នុង​វិស័យ​សំណង់​បាន​ធ្វើ​ឲ្យ​ការ​លក់​ ផលិតផល​ថ្នាំ​លាប​នៅ​ដើម​ឆ្នាំ​នេះ​មាន​ភាព​ល្អ​ប្រសើរ​បើ​ប្រៀប​ធៀប​នឹង​ រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។

សិប្បកម្ម​ផលិត​សសរ​គ្រឹះ​តូចៗ​ជួប​បញ្ហា​ក្នុង​ការ​លក់

20140327_08

ខណៈ​ពេល​ដែល​ម្ចាស់​សិប្បកម្ម​ផលិត​សសរ​គ្រឹះ​តូចៗ​មួយ​ចំនួន​កំពុង​ត្អូញ​ ត្អែរ​អំពី​ការ​ជួប​បញ្ហា​លក់​ចេញ​នោះ ឧស្សាហកម្ម​ផលិត​សសរ​ខ្នាត​ធំ​សម្រាប់​សំណង់​ធំ​អគារ​ធំៗ​បែរ​ជា​ទទួល​បាន​ ជោគជ័យ​កាន់​តែ​ខ្លាំង។

តម្រូវការ​ស៊ីម៉ងត៍​ដើម​ឆ្នាំ​នេះ​មាន​កំណើន​តិចតួច

20140320_05

បើ​ទោះ​បី​ជា​វិស័យ​សំណង់​បន្ត​រីក​ចម្រើន​ក៏​ដោយ ក៏​តម្រូវ​ការ​ស៊ីម៉ងត៍​នៅ​ទីផ្សារ កម្ពុជា ហាក់​មិន​មាន​សញ្ញា​កើន​ឡើង​ច្រើន​នោះ​ទេ​នៅ​ក្នុង​រយៈ​ពេល​ជាង ២​ខែ ដើម ឆ្នាំ​២០១៤ នេះ បើ​ប្រៀប​ធៀប​ទៅ​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។

ទីផ្សារ​នៃ​ការ​រចនា​ផ្នែក​ខាង​ក្នុង​កំពុង​ពេញ​និយម

20140220_08a

តម្រូវការ​សម្រាប់​ការ​រចនា​ផ្នែក​ខាង​ក្នុង​ផ្ទះ កន្លែង​ធ្វើ​អាជីវកម្ម និង​ការិយាល័យ​បាន​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់ ខណៈ​ដែល​ទីផ្សារ​អចលន​ទ្រព្យ​ក្នុង​ទីក្រុង ភ្នំពេញ កំពុង​តែ​បន្ត​ធ្វើ​ឲ្យ​មាន​ភាព​សម្បូរ​បែប​និង​ទំនើប។

ការ​​ផ្គត់ផ្គង់​ខុនដូ​មាន​កំណើន​ខ្ពស់​នៅ​ក្នុង​ឆ្នាំ ២០១៣

140116_02a

ការ​ផ្គត់​ផ្គង់​ខុនដូ​នៅ កម្ពុជា នៅ​តែ​មាន​កំណើន​ដោយ​ឆ្នាំ ២០១៣ កន្លង​មក​មាន​ខុនដូ​ថ្មីៗ​ចំនួន ១២ បាន​បង្ហាញ​ខ្លួន​ក្នុង​ទីផ្សារ ខណៈ​តម្រូវការ​កំពុង​ផ្តល់​សញ្ញា​វិជ្ជមាន។

ការ​លក់​សម្ភារ​ការិយាល័យ​បាន​ធ្លាក់​ចុះ​ក្នុង​រយៈពេល​១១​ខែ

131205_8

តម្រូវការ​សម្ភារ​ការិយាល័យ​បាន​ធ្លាក់​ចុះ​នា​រយៈពេល​ប៉ុន្មាន​ខែ​ ចុងក្រោយ​នេះ ដោយសារ​ភាព​តានតឹង​ផ្នែក​នយោបាយ ដែល​បាន​អូស​បន្លាយ​ចាប់​តាំងពី​ការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្រ្ត​។

តម្រូវការ​ការិយាល័យ​ជួល​មាន​សភាព​នៅ​ទ្រឹង

131128_02

តម្រូវការ​ការិយាល័យ​ជួល​នៅ​កម្ពុជា ស្ថិត​នៅ​ទ្រឹង​ក្នុង​ត្រីមាស ទី៣ ឆ្នាំ ២០១៣ បើ​ប្រៀប​ធៀប​នឹង​ត្រីមាស ទី២ កន្លង​មក ខណៈ​អ្នក​ជំនាញ​បាន​បន្ទោស​ថា ស្ថានភាព​នេះ​បណ្តាល​មក​ពី​បញ្ហា​នយោបាយ​មិន​ទាន់​មាន​ភាព​រលូន។

គុណភាព សោភណភាព របស់​សោ​គឺជា​បញ្ហា​សំខាន់

131114_02

សំណង់​លំនៅឋាន ភូមិគ្រឹះ អគារ​ខុនដូ អាផាតមិន អគារ​ការិយាល័យ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​សំណង់​ធំៗ​ជាច្រើន​ដែល​កំពុង​រះ​ជា​បន្ត​បន្ទាប់​សុទ្ធ​តែ​ត្រូវ​ការ​សោ ​ដែល​មាន​គុណភាព និង​សោភណភាព​ដើម្បី​ធ្វើ​ឲ្យ​ការ​រស់​នៅ​ប្រកប​ដោយ​ទំនុក​ចិត្ត និង​សុវត្ថិភាព។

តម្រូវការ​អាផាតមិន​ជួល​បាន​ធ្លាក់​ចុះ​នៅ​ក្នុង​ត្រីមាស​ទី៣ ២០១៣

131031_04

តម្រូវការ​អាផាតមិន​នៅ​កម្ពុជា​កំពុង​មាន​កំណើន​យឺត​ក្នុង​ត្រីមាស ទី៣​នេះ បើ​ប្រៀប​ធៀប​នឹង​ឆមាស ទី១ ក្នុង​ឆ្នាំ ២០១៣ កន្លង​មក ខណៈ​ការ​ផ្គត់​ផ្គង់​កំពុង​ឈាន​ទៅ​រក​លើស​តម្រូវការ​ទីផ្សារ។

តម្រូវការ​ការិយាល័យ​ជួល​បាន​ធ្លាក់​ចុះ​ក្នុង​ត្រីមាស ទី៣

131024_09a

តម្រូវការ​ការិយាល័យ​ជួល​ក្នុង​ត្រីមាស ទី៣​ឆ្នាំ​នេះ​កំពុង​ដាំ​ក្បាល​ចុះ​បើ​ប្រៀប​ធៀប​ទៅ​នឹង​ត្រីមាស ទី១ និង ទី២ ឆ្នាំ ២០១៣​នេះ។

តម្រូវការ​ឃ្លាំង​ជួល​មាន​កំណើន​ខ្ពស់​នា​រយៈពេល​១០​ខែ

131010_03

ក្រុម​អ្នកជំនាញ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​សុទ្ធតែ​បាន​អះអាង​ថា ទីផ្សារ​ឃ្លាំង​ជួល​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០១៣​នេះ​មាន​លក្ខណៈ​ល្អ​ប្រសើរ ​ដោយ​តម្រូវការ​បាន​កើនឡើង​យ៉ាង​ច្រើន ខណៈ​តម្លៃ​កើន​ប្រហែល​១០​ភាគរយ។

ការ​នាំ​ចូល​សម្ភារ​សំណង់​កើន​ឡើង​តិច​តួច​ក្នុង​ឆមាស ទី១

130822_02

តម្លៃ​នៃ​ការ​នាំ​ចូល​សម្ភារ​សំណង់​ក្នុង​ឆមាស ទី១​ឆ្នាំ ២០១៣ នេះ​បាន​បន្ត​កើន​ឡើង បើ​ប្រៀប​ធៀប​ទៅ​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ ២០១២ កន្លង​មក។

ការ​ផ្គត់​ផ្គង់​អគារ​ការិយាល័យ​កើន​ឡើង ២៧ ភាគរយ

130815_02

ការ​ផ្គត់​ផ្គង់​ទីផ្សារ​អគារ​ការិយាល័យ​ជួល​នៅ​កម្ពុជា​បាន​ឡើង​ជា​បន្ត​ បន្ទាប់ ដោយ​ក្នុង​រយៈ​ពេល ៦ ខែ​ដើម​ឆ្នាំ​នេះ​មាន​កំណើន​ប្រហែល ២៧ ភាគរយ។

តម្រូវ​ការ​ស៊ីម៉ងត៍​បន្ត​កើន​ឡើង

130815_04b

ការ​រីក​ចម្រើន​នៃ​វិស័យ​សំណង់ និង​ការ​ពង្រីក​ទីផ្សារ​កាន់​តែ​ធំ​ជាង​មុន​បាន​ធ្វើ​ឲ្យ​ការ​ផ្គត់ផ្គង់ ស៊ីម៉ងត៍​របស់​ក្រុមហ៊ុន​មួយ​ចំនួន​បាន​កើន​ឡើង​ក្នុង​ឆមាស ទី១ ឆ្នាំ ២០១៣ នេះ។

តម្រូវការ ខុនដូ មាន​កំណើន​តិច​តួច​ក្នុង​ឆមាស​ទី១

130808_02

ទោះ​បី​ជា​ជន​បរទេស​មក​រស់​នៅ​ប្រទេស​កម្ពុជា​មាន​ការ​កើន​ឡើង​ជា​បន្ត​ បន្ទាប់​ក៏​ដោយ ក៏​គេ​សង្កេត​ឃើញ​ថា ការ​ទិញ ខុនដូ ស្នាក់នៅ​ហាក់​មាន​កំណើន​តិច​តួច​ប៉ុណ្ណោះ​នៅ​ក្នុង​ឆមាស ទី១ ឆ្នាំ ២០១៣ នេះ។

តម្រូវការ​ការិយាល័យ​ជួល​នៅ​ក្នុង​ឆមាស​ទី​១​មាន​កំណើន​ចន្លោះ​ពី​៥​ទៅ​១០​ភាគរយ

130718_16

តម្រូវការ​អគារ​ការិយាល័យ​ជួល​នៅ​កម្ពុជា ក្នុង​ឆមាស​ទី​ ១ ​ឆ្នាំ​នេះ​មាន​កំណើន​តិចតួច បើ​ប្រៀបធៀប​ទៅ​នឹង​ឆមាស​ទី ​២ ​ឆ្នាំ ​២០១២​។

ការ​លក់​ថ្នាំ​លាប​លំនៅឋាន​រយៈ​ពេល​៥​ខែ​ឆ្នាំ​នេះ​មាន​សភាព​ទ្រឹង

130627_16

បើ​ទោះ​បី​ជា​វិស័យ​សំណង់ និង​សេដ្ឋកិច្ច​កម្ពុជា​កំពុង​មាន​ការ​រីក​ចម្រើន​ក៏​ដោយ​ក៏​ការ​លក់​ថ្នាំ​ លាប​លំនៅឋាន​របស់​ក្រុមហ៊ុន​មួយ​ចំនួន​នៅ​ឆ្នាំ​នេះ​មិន​បង្ហាញ​សញ្ញា​កើន​ ឡើង​នោះ​ទេ។

តម្រូវការ​កន្លែង​ស្នាក់នៅ​ដែល​មាន​តម្លៃ​ថោក​បន្ត​កើន​ឡើង

130620_09a

កំណើន​អគារ​ខ្ពស់ៗ​នៅ​រាជធានី​ភ្នំពេញ​បាន​បង្ហាញ​យ៉ាង​ច្បាស់​អំពី​កំណើន​ សេដ្ឋកិច្ច​នៅ​ក្នុង​ប្រទេស​នេះ ប៉ុន្តែ​ទំនោរ​នេះ​នៅ​ពុំ​រាប់​បញ្ចូល​បន្ទប់​ស្នាក់នៅ​ដែល​មាន​តម្លៃ​ថោកៗ ហើយ​ត្រូវ​បាន​ជន​ចំណាក​ស្រុក​ភាគ​ច្រើន​ជួល​ស្នាក់​នៅ។

ការ​លក់​កាមេរ៉ា​សុវត្ថិភាព​មាន​កំណើន​ក្នុង​រង្វង់​១០​ភាគរយ

130613_04a

ការ​លក់​កាមេរ៉ា​សុវត្ថិភាព​រយៈ​ពេល​៥​ខែ ឆ្នាំ​២០១៣​នេះ​មាន​កំណើន​ក្នុង​រង្វង់​ប្រហែល​១០​ភាគរយ​បើ​ប្រៀប​ធៀប​ទៅ​ នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​ដោយ​សារ​តែ​ការ​រីក​ចម្រើន​វិស័យ​ សំណង់​និង​ការ​យល់​ដឹង​ទាក់​ទង​នឹង​សុវត្ថិភាព​កាន់​តែ​កើន​ឡើង។

More Articles...