
ក្រៅពីកំណើននៃការផ្គត់ផ្គង់ តម្លៃលក់មធ្យមរបស់ខុនដូថ្មីនៅភាគខាងកើត និងភាគខាងលិចនៃទីក្រុងបាងកក បានកើនឡើងខ្ពស់បំផុត ដោយសារកំណើនថ្លៃដីខ្ពស់នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ នេះ។
មជ្ឈមណ្ឌល សាលាបាត់ទាត់ជាតិទីមួយ ស្ថិតនៅស្រុកបាទី ខេត្តតាកែវ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃអង្គារនេះ ក្នុងការលើកកម្ពស់វិស័យបាត់ទាត់កម្ពុជា បែបវិទ្យាសាស្ត្រ និងបណ្តុះបណ្តាលសមត្ថភាពយុវជនដែលស្នេហាកីឡាបាល់ទាត់។

ក្រៅពីកំណើននៃការផ្គត់ផ្គង់ តម្លៃលក់មធ្យមរបស់ខុនដូថ្មីនៅភាគខាងកើត និងភាគខាងលិចនៃទីក្រុងបាងកក បានកើនឡើងខ្ពស់បំផុត ដោយសារកំណើនថ្លៃដីខ្ពស់នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ នេះ។

ទីផ្សារខុនដូនៅក្នុងខេត្តខុនខេន និងឧដុនថានី ប្រទេសថៃនឹងបន្តទាក់ទាញការអភិវឌ្ឍបន្ថែមទៀត ដោយសារបច្ចុប្បន្ននេះមានបណ្តាញផ្លូវដឹកជញ្ជូនថ្មីៗនិងតម្រូវការ ពីអតិថិជននៅក្នុងខេត្ត និងអតិថិជនមកពីតំបន់ផ្សេងៗទៀត។

សេដ្ឋវិទូបាននិយាយមុនពេលចេញរបាយការណ៍សប្ដាហ៍នេះថា ការលក់ផ្ទះប្រចាំខែមេសាកន្លងមកទំនងជាកើនឡើងដល់កម្រិតខ្ពស់ បំផុតក្នុងរយៈពេលជាងបីឆ្នាំដោយបានជួយធ្វើឲ្យតម្លៃអចលនទ្រព្យ លំនៅឋានបន្តកើនឡើងដែលវិស័យនេះកំពុងផ្តល់កំណើនសេដ្ឋកិច្ចដល់ អាមេរិក។

ការលក់ផ្ទះនៅប្រទេសចិនកាលពីខែមេសាកន្លងមក បានធ្លាក់ចុះចំនួន១៣ភាគរយបើប្រៀបធៀបទៅនឹងខែមុនដោយសារ វិធានការទប់ស្កាត់ការឡើងថ្លៃអចលនទ្រព្យថ្មីរបស់រដ្ឋាភិបាលបាន ចូលជាធរមាន។

ធនាគារប្រទេសថៃ និងក្រុមហ៊ុនអភិវឌ្ឍន៍នានាបានខ្វែងគំនិតគ្នាអំពីថាតើវិស័យ អចលនទ្រព្យកំពុងរីកចម្រើនខ្លាំងដូចពពុះ(Bubble) ឬយ៉ាងណា?

ចំពោះអ្វីមួយដែលគេហៅថា«ការចាប់ផ្ដើមឆ្នាំដ៏ឆាប់រហ័ស»នោះ គឺក្នុងត្រីមាសទី១ឆ្នាំ២០១៣នេះបានបង្ហាញឲ្យឃើញអំពីការឡើង តម្លៃលំនៅឋានប្រណីតៗចំនួន៧នៅក្នុងចំណោម៩ទីផ្សារដែលគេបាន អង្កេតនៅក្នុងសន្ទស្សន៍របស់ក្រុមហ៊ុនJones Lang LaSalle។
ក្រុងឡុងដ៍ៈ ប្រទេសចិនបាននាំមុខគេទាក់ទងនឹងការវិនិយោគវិស័យអចលនទ្រព្យ ពាណិជ្ជកម្មនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកកាលពីឆ្នាំ២០១២ រហូតដល់ចំនួន ៤,២ពាន់ពាន់លានដុល្លារ ខណៈកំណើនសេដ្ឋកិច្ចបានជួយជំរុញឲ្យមានកំណើនតម្លៃមូលធននិងការ សាងសង់ថ្មី។ នេះបើយោងតាមក្រុមហ៊ុន DTZដែលជាក្រុមហ៊ុនជើងសាផ្នែកទិញលក់អចលនទ្រព្យដែលមានមូលដ្ឋាននៅ ទីក្រុងឡុងដ៍។

ក្រុមកម្មករសំណង់បានចាប់ផ្តើមធ្វើផ្នែកលើគេបង្អស់នៃដំបូល អគារនៃមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកនៅក្នុងទីក្រុងញូវយ៉ក កាលពីថ្ងៃចន្ទ។

ការស្ទង់មតិឯករាជ្យបានបង្ហាញថា តម្លៃផ្ទះនៅក្នុងប្រទេសចិនកើនឡើងកាលពីខែមេសាដែលជាការកើនឡើង៥ខែជាប់ៗគ្នា។

បើយោងតាមក្រុមហ៊ុនSanford Bernstein HK Ltd បានឲ្យដឹងថា តម្លៃផ្ទះនៅក្រុងហុងកុងនឹងធ្លាក់ចុះ២៥ភាគរយបន្ទាប់ពីរដ្ឋាភិបាល បានបង្កើនវិធានការទប់ស្កាត់ការឡើងថ្លៃអចលនទ្រព្យ ខណៈធនាគារមួយចំនួនបង្កើនអត្រាការប្រាក់កម្ចីទិញផ្ទះ។

អ្នកជំនួញវិស័យអចលនទ្រព្យ សិង្ហបុរីម្នាក់ឈ្មោះ Cheng Wai Keung កំពុងប្រកាសលក់ផ្ទះមួយនៅជិតតំបន់ សម្បូរហាងលក់ទំនិញជិតផ្លូវ Orchard Road ក្នុងតម្លៃរហូតដល់ ៣០០ លានដុល្លារសិង្ហបុរី (ស្មើរ២៤២លានដុល្លារ) ដែលនេះនឹងធ្វើឲ្យវាក្លាយជាតម្លៃខ្ពស់បំផុតមិនធ្លាប់មាន សម្រាប់ការលក់ផ្ទះនៅក្នុងប្រទេសសិង្ហបុរី។

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យសិង្ហបុរី Capital Land និងក្រុមហ៊ុនវៀតណាម Khang Dien បានសហការគ្នាសាងសង់គម្រោងលំនៅឋាន PARCSpring ដែលជាគម្រោងសម្រាប់សហគមន៍រស់នៅក្នុងទីក្រុងមួយតាមផ្លូវមាត់ ទន្លេក្នុងសង្កាត់ Binh Trung Dong Ward ខណ្ឌទី២ ទីក្រុងហូជីមិញ។

ក្រុមហ៊ុន InterContinental Hotels Group (IHG) បានប្រកាសកាលពីចុងសប្តាហ៍មុនថា ខ្លួនបានឈានដល់កិច្ចព្រមព្រៀងលក់សណ្ឋាគារ London Park Lane hotel របស់ខ្លួនទៅឲ្យអ្នកវិនិយោគមកពីប្រទេសកាតា

របាយការណ៍នៃការអង្កេតឯករាជ្យមួយបានបង្ហាញកាលពីថ្ងៃចន្ទថា តម្លៃផ្ទះនៅប្រទេសចិនបានបន្តកើនឡើងកាលពីខែមីនាខណៈអ្នកទិញ បាននាំគ្នាធ្វើការតវ៉ាចំពោះគោលនយោបាយរដ្ឋាភិបាលថ្មីទាក់ទងនឹង ការទិញផ្ទះ។

ការលក់ផ្ទះនៅប្រទេសកូរ៉េខាងត្បូង ដែលបានធ្លាក់ចុះយ៉ាងខ្លាំងចាប់តាំងពីឆ្នាំ២០០៦មកនោះ កំពុងស្ថិតក្នុងគម្រោងរបស់រដ្ឋាភិបាលលោកស្រីប្រធានាធិបតី Park Geun Hye ដើម្បីធ្វើឲ្យការលក់កើនឡើង។

ទិន្នន័យផ្លូវការកាលពីសប្តាហ៍មុនបានបង្ហាញថា ការលក់អគារឯកជនថ្មីនៅសិង្ហបុរីកាលពីខែកុម្ភៈកន្លងមកបានធ្លាក់ ចុះ៦៥ភាគរយបើប្រៀបធៀបទៅនឹងខែមករា ខណៈវិធានការទប់តម្លៃទីផ្សារអចលនទ្រព្យនិងថ្ងៃឈប់សម្រាកចូលឆ្នាំ ថ្មីចិនបានធ្វើឲ្យអ្នកទិញចុះថយ។

បើទោះបីជាមានគ្រោះទឹកជំនន់កាលពីឆ្នាំមុនក៏ដោយក៏ទីផ្សារអចលន ទ្រព្យនៅប្រទេសថៃនៅតែបង្ហាញសញ្ញាវិជ្ជមានដដែល ដោយសារតែទីក្រុងបាងកកមានកំណើនសេដ្ឋកិច្ច៩,៤ភាគរយកាលពីឆ្នាំ មុនខណៈដែលតម្រូវការអចលនទ្រព្យប្រណីតៗនៅភូកេតបានកើនឡើង៤,៧ភាគ រយ។

ក្រុមហ៊ុន Prudential Financial Inc ដែលជាក្រុមហ៊ុនធានារ៉ាប់រងជីវិតធំទីពីររបស់សហរដ្ឋអាមេរិកបាន ទិញអគារការិយាល័យមួយនៅទីក្រុង San Francisco ក្នុងគ្រាដែលមានកំណើនតម្រូវការអចលនទ្រព្យផ្នែកពាណិជ្ជកម្មពី សំណាក់អ្នកវិនិយោគក្នុងទីក្រុង។ នេះបើយោងតាមមនុស្សពីរនាក់ដែលដឹងកិច្ចព្រមព្រៀងនេះ។

ទីផ្សារការិយាល័យនៅក្រុងតូក្យូកំពុងបង្ហាញសញ្ញានៃការស្ទុះងើប ឡើងវិញហើយបន្ទាប់ពីធ្លាក់ចុះរយៈពេលពីរទសវត្សរ៍ដែលជំរុញឲ្យ ក្រុមហ៊ុននានាដូចជាក្រុមហ៊ុន Apple និងក្រុមហ៊ុន Morgan Stanley ផ្លាស់ប្តូរទីតាំងមុនពេលតម្លៃជួលកើនឡើងនិងការិយាល័យទំនេរថយ ចុះ។

ក្រុមហ៊ុនរបស់ប្រទេសអង់គ្លេសដែលបានសាងសង់អគារខ្ពស់កប់ពពក Shard នៅទីក្រុងឡុងដ៍ នឹងរៀបចំការសាងសង់អគារថ្មីមួយនៅក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដែលអគារនោះមានឈ្មោះថា Kingdom tower ហើយអគារនេះនឹងក្លាយជាអគារដែលមានកម្ពស់ខ្ពស់ជាងគេនៅលើពិភពលោកបន្ទាប់ពីការសាងសង់ត្រូវបានបញ្ចប់។

តម្លៃផ្ទះសម្រាប់គ្រួសារតូច (single-family) បានកើនឡើងរហូតដល់៨៨ភាគរយនៅតាមទីក្រុងនានានៅអាមេរិកនៅក្នុង ត្រីមាសទីបួនខណៈដែលតម្លៃផ្ទះបានងើបឡើងកាន់តែខ្លាំង។