
ភាពប្រសើរឡើងវិញនៃវិស័យអចលនទ្រព្យនារយៈពេលប៉ុន្មានឆ្នាំចុង ក្រោយនេះបានធ្វើឲ្យសំណង់អគារជាច្រើនបានរីកដុះដាលជាបន្ត បន្ទាប់ តែក៏មានបញ្ហាមួយចំនួនកើតឡើងផងដែរ។
ឥណ្ឌាផ្តល់ជំនួយជាទឹកខ្មៅលុបលាងមិនជ្រះចំនួន ៤០.០០០ ដបគិតជាទឹកប្រាក់ប្រមាណ ៨៨ ម៉ឺនដុល្លារអាមេរិក ដល់ គ.ជ.ប សម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥ នាពេលខាងមុខ។ ពិធីចុះហត្ថលេខានឹងធ្វើឡើងនៅព្រឹកថ្ងៃពុធនេះ។

ភាពប្រសើរឡើងវិញនៃវិស័យអចលនទ្រព្យនារយៈពេលប៉ុន្មានឆ្នាំចុង ក្រោយនេះបានធ្វើឲ្យសំណង់អគារជាច្រើនបានរីកដុះដាលជាបន្ត បន្ទាប់ តែក៏មានបញ្ហាមួយចំនួនកើតឡើងផងដែរ។

ក្រុមហ៊ុនអចលនទ្រព្យVTrustGroupបាននិងកំពុងបើកបម្រើ សេវាកម្មថ្មីមួយទៀតទាក់ទងនឹងជំនាញវាយតម្លៃអាជីវកម្មនៅកម្ពុជា ដែលសេវាកម្មនេះនឹងជួយសម្រួលដល់អ្នកវិនិយោគព្រមទាំងអ្នកមាន អាជីវកម្មនូវលក្ខខណ្ឌដ៏ប្រសើរសម្រាប់ការ ទិញលក់ របស់ពួកគេដើម្បីឲ្យពួកគេទទួលបានផលចំណេញទាំងសងខាង។

អ្នកជំនាញផ្នែកអចលនទ្រព្យភាគច្រើនបានគិតថា តម្លៃអចលនទ្រព្យនៅក្រោយពេលបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនាពេលខាង មុខនឹងនៅតែមានស្ថិរភាព និងកំណើនដូចដើមឆ្នាំនេះដដែលបើទោះបីជាការបោះឆ្នោតនាពេលកន្លង មកធ្លាប់បានធ្វើឲ្យវិស័យនេះជាប់គាំងក៏ដោយ។

ក្រុមអ្នកជំនាញវិស័យអចលនទ្រព្យបានយល់ខុសៗគ្នាពីពេលវេលានៃការ ចាប់ផ្តើមវិនិយោគខុនដូ និងអាផាតមិននៅក្រុងព្រះសីហនុបើទោះបីជាសមាហរណ៍កម្មសេដ្ឋកិច្ច អាស៊ានចុងឆ្នាំ២០១៥ជិតឈានមកដល់ក៏ដោយ។

លោក គុយ វ៉ាត អគ្គនាយកក្រុមហ៊ុនVTrustGroupបានចាប់ផ្តើមបើកក្រុមហ៊ុនអចលនទ្រព្យ នៅឆ្នាំ២០០៥បន្ទាប់ពីលោកមើលឃើញសក្តានុពលក្នុងវិស័យនេះ ស្របពេលកំណើនសេដ្ឋកិច្ចក្នុងប្រទេសកើនឡើងជាប្រចាំ។

លោក ខាត់ សុវណ្ណ នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Cam Top Property បានមើលឃើញពីសុទិដ្ឋិនិយមនិងបញ្ហាប្រឈមមួយចំនួនដែលក្រុមហ៊ុន អចលនទ្រព្យនៅកម្ពុជាកំពុងប្រឈមព្រមទាំងបានលើកសំណូមពរឲ្យរាជ រដ្ឋាភិបាលធ្វើច្បាប់មួយចំនួនទៀតដើម្បីពង្រឹងវិស័យនេះ។

លោក សន សៀប ដែលបានចាប់អារម្មណ៍ចំពោះវិស័យអចលនទ្រព្យតាំងពីឆ្នាំ២០០២មកនោះ បានចំណាយពេលយ៉ាងយូរដើម្បីបង្កើនចំណេះដឹង និងបទពិសោធយ៉ាងច្រើន។ នៅឆ្នាំ២០១០ ទើបលោកសម្រេចចិត្តបើកក្រុមហ៊ុនបម្រើសេវាកម្មអចលនទ្រព្យមួយដែល មានឈ្មោះថា ឃី រៀលអេស្ទេត (Key Real Estate)។

រយៈពេល៥ឆ្នាំចុងក្រោយនេះចំនួនអគារខ្ពស់ៗកប់ពពកបានរះឡើង យ៉ាងព្រោងព្រាតនៅក្នុងរាជធានីភ្នំពេញដែលនេះជាសារមួយបង្ហាញថា កម្ពុជាកំពុងធ្វើដំណើរឆ្ពោះទៅរកការរីកចម្រើនទាំងផ្នែក សេដ្ឋកិច្ចនិងសង្គម។

ខណៈពេលក្រុមហ៊ុនជាច្រើនបិទទ្វារបន្ទាប់ពីពួកគេបានជួបវិបត្តិត ហិរញ្ញវត្ថុសកលកាលពីអំឡុងពាក់កណ្តាលឆ្នាំ២០០៨ លោក ឌឹត ចណ្ណា បែរជាសម្រេចចិត្តបើកក្រុមហ៊ុនអចលនទ្រព្យមួយដែលមានឈ្មោះថា វីអឹមស៊ី ទៅវិញ។

សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាគឺជាស្ថាប័នមួយដែលបានដើរតួនាទី យ៉ាងសំខាន់ក្នុងការងារទាក់ទងនឹងវិស័យអចលនទ្រព្យនៅកម្ពុជា។ លោក ចេង ខេងអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យកម្ពុជា ស៊ីភីអិល ដែលទើបបានជាប់ជាប្រធាន.

បន្ទាប់ពីបានចុះសិក្សាស្វែងយល់អំពីគម្រោងអភិវឌ្ឍន៍ទីក្រុងរណប Camko City កាលពីសប្តាហ៍មុនមកក្រុមអ្នកជំនាញផ្នែកអចលនទ្រព្យបានសម្តែងនូវ សុទិដ្ឋិនិយមនិងបានហៅគម្រោងមួយនេះថា«គម្រោងដ៏មានសក្តានុពល»។

បន្ទាប់ពីឆ្នាំ២០១២ដែលត្រូវបានគេចាត់ទុកថា ជាឆ្នាំដ៏ល្អសម្រាប់ការអភិវឌ្ឍវិស័យលំនៅដ្ឋាននៅឆ្នាំ២០១៣នេះ វិស័យមួយនេះនៅតែត្រូវបានអ្នកជំនាញអចលនទ្រព្យនានាគិតថា នឹងនៅមានសភាពល្អប្រសើរដដែល។ លោក គីម ហ៊ាង អគ្គនាយកក្រុមហ៊ុន ខ្មែរ រៀលអេស្ទេត បានប្រាប់ប៉ុស្តិ៍អចលនទ្រព្យថា ឆ្នាំ២០១៣នេះការអភិវឌ្ឍវិស័យលំនៅដ្ឋាននឹងនៅតែមានភាពល្អប្រសើរ ដដែលបើទោះបីជាមិនមានភាពខ្លាំងក្លាដូចឆ្នាំ២០១២ក៏ដោយ។

ស្របពេលដែលវិស័យអចលនទ្រព្យនៅកម្ពុជាកំពុងមានការរីកចម្រើនការ គ្រប់គ្រងវិស័យនេះឲ្យមានរបៀបរៀបរយ និងមានដំណើរការទៅមុខប្រកបដោយនិរន្តរភាពគឺជារឿងសំខាន់ព្រោះ នេះជាផ្នែកមួយដ៏សំខាន់ដែលអ្នកពាក់ព័ន្ធទាំងឡាយក្នុងវិស័យនេះ មិនអាចមើលរំលងបានឡើយ។

ដោយសារទីផ្សារអចលនទ្រព្យកម្ពុជាកាលពីដំណាច់ឆ្នាំ២០១២បានកើនឡើងគួរឲ្យកត់សម្គាល់នោះគេសង្កេតឃើញថា នៅដើមឆ្នាំ២០១៣នេះមានក្រុមហ៊ុនបម្រើសេវាកម្មទាក់ទងទៅនឹងវិស័យអចលនទ្រព្យថ្មីមួយចំនួនបានកើតឡើងក្នុងនោះក៏មានក្រុមហ៊ុន Real Estate Development Consultant Groups (RDCG) ផងដែរ។

ក្រុមហ៊ុនប្រកបអាជីវកម្មផ្តល់សេវាកម្មអចលនទ្រព្យក្នុងប្រទេស កម្ពុជាបានសម្តែងការព្រួយបារម្ភចំពោះសកម្មភាពនៃការវាយតម្លៃអចលន ទ្រព្យរបស់វិស័យធនាគារដែលជាហេតុអាចធ្វើឲ្យបាត់បង់ផលប្រយោជន៍ របស់អតិថិជន និងអាចធ្វើឲ្យប៉ះពាល់ដល់កម្រិតស្តង់ដារនៃការវាយតម្លៃនេះបើ យោងតាមការអះអាងពីមន្ត្រីនៃសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលន វត្ថុកម្ពុជា។

អ្នកស្រី Adelia Ribier បានមករស់នៅកម្ពុជារយៈពេលជាង១០ឆ្នាំហើយ។ អ្នកស្រីបានបើកហាងលក់សម្លៀកបំពាក់ចំនួនពីរនៅខេត្តសៀមរាប។ ឆ្នាំ២០១៣នេះអ្នកស្រីបានបើកហាងថ្មីបន្ថែមទៀតឈ្មោះថា Le Temps des Cerises Home Boutique និង Garden Cafe នៅរាជធានីភ្នំពេញ ដែលមានលក់គ្រឿងសង្ហារិមធ្វើដោយដៃ។

ខណៈទីផ្សារអចលនទ្រព្យនិងការវិនិយោគវិស័យសំណង់កំពុងរីកចម្រើន លោក តាំង សុចិត្តវិទូ នាយកប្រតិបត្តិក្រុមហ៊ុន ADI- Architectural Design Intelligence និងមជ្ឈមណ្ឌលកម្សាន្តលីឡាយបានផ្តល់បទសម្ភាសនឹងលោក ស៊ឺន សុន អ្នកយកព័ត៌មានប៉ុស្តិ៍ អចលនទ្រព្យទាក់ទងដំណើរការអភិវឌ្ឍន៍វិស័យស្ថាបត្យកម្មនិងសំណង់ និងផលប៉ះពាល់នៃកង្វះគុណភាពសំណង់នៅកម្ពុជា។

ចម្ងល់ចំពោះសំណង់អគារសិក្សាដែលមានសភាពនិងទម្រង់ដដែលៗចាប់តាំង ពីថ្នាក់បឋមសិក្សារហូតដល់ថ្នាក់វិទ្យាល័យបានជួយជំរុញឲ្យស្រ្តី ខ្មែរវ័យក្មេងម្នាក់ទទួលជោគជ័យយ៉ាងត្រចះត្រចង់លើមុខជំនាញអប់រំ និងជំនាញតុបតែងរចនាប្លង់ព្រមទាំងគូរប្លង់អគារ។

អ្នកជំនាញស្ថាបត្យករកម្ពុជាបានសម្តែងការព្រួយបារម្ភពីភាពយឺត យ៉ាវនៃការរៀបចំការចុះបញ្ជីឈ្មោះស្ថាប័នគណៈស្ថាបត្យករកម្ពុជា ទៅក្នុងបញ្ជីគណៈស្ថាបត្យករអាស៊ាន ដើម្បីឆ្លើយតបទៅនឹងការបើកចំហទីផ្សារអាស៊ាននាពេលខាងមុខនេះ។

ខណៈការរីកចម្រើនកម្រិតជីវភាព និងតម្រូវការលំនៅដ្ឋានក៏ដូចជាដីសម្រាប់ប្រកបរបរផ្សេងៗកំពុងតែ កើតមានឡើងជាប្រចាំនោះគេសង្កេតឃើញថា នាពេលបច្ចុប្បន្ននេះមានក្រុមហ៊ុនបម្រើសេវាកម្មផ្នែកអចលនទ្រព្យជា ច្រើនបានកើតឡើងបន្ទាប់ពីបានបិទទ្វារអស់យ៉ាងច្រើនកាលពីអំឡុង ចុងឆ្នាំ២០០៨។

ក្រុមអ្នកជំនាញវិស័យអចលនទ្រព្យបានជំរុញឲ្យរាជរដ្ឋាភិបាលកម្ពុជា បង្កើនការអភិវឌ្ឍប្រព័ន្ធភ្លើងអគ្គិសនី និងទឹក នៅតាមជាយក្រុង និងជនបទបន្ថែមទៀតដើម្បីជួយលើកកម្ពស់វិស័យអចលនទ្រព្យនិងជាការ ទាក់ទាញដល់វិនិយោគិនផងដែរ។