មជ្ឈមណ្ឌល សាលា​បាត់​ទាត់​ជាតិ​ទីមួយ ស្ថិត​នៅ​ស្រុក​បាទី ខេត្ត​តាកែវ ត្រូវ​បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ក្នុង​ការ​លើក​កម្ពស់​វិស័យ​បាត់​ទាត់​កម្ពុជា បែប​វិទ្យា​សាស្ត្រ និង​បណ្តុះ​បណ្តាល​សមត្ថភាព​យុវជន​ដែល​ស្នេហា​កីឡា​បាល់​ទាត់។

Headlines:

តម្លៃដីធ្លីនិងសំណង់អគារ

តម្លៃ​អចលន​ទ្រព្យ​នៅ​ខេត្ត​មាន​សក្តានុពល​មាន​កំណើន​តិច​តួច

130530_03

បើ​ទោះ​បី​វិស័យ​អចលន​ទ្រព្យ​នៅ​រាជធានី​ភ្នំពេញ​បច្ចុប្បន្ន​នេះ​កំពុង​មាន ​និន្នាការ​កើន​ឡើង​ទាំង​តម្លៃ និង​សកម្មភាព​ទិញ លក់​គួរ​ឲ្យ​កត់​សម្គាល់​យ៉ាង​ណា​ក៏​ដោយ​ក៏​សកម្មភាព​នេះ​មិន​ទាន់​ត្រូវ​ បាន​គេ​សង្កេត​ឃើញ​មាន​ភាព​ផុស​ផុល​ប៉ុន្មាន​ទេ​នៅ​តាម​បណ្តា​ខេត្ត ដែល​មាន​សក្តានុពល​សេដ្ឋកិច្ច​ធំៗ។

ដី​នៅ​ជ្រោយចង្វារ និង​ផ្លូវ​ជាតិ​លេខ៦​មាន​កំណើន​២០-៣០%

130530_09a

តម្លៃ​ដី​នៅ​តំបន់​ជ្រោយចង្វារ និង​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៦​កំពុង​ទទួល​បាន​ចំណាប់​អារម្មណ៍​កាន់​តែ​ ច្រើន​ដោយ​ធ្វើ​ឲ្យ​តម្លៃ​ដី​នៅ​តាម​តំបន់​នេះ​មាន​កំណើន​ចាប់​ពី​២០​ទៅ​៣០​ ភាគរយ​ក្នុង​ឆ្នាំ​២០១៣​នេះ បើ​ប្រៀប​ធៀប​ជាមួយ​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។

ខេមកូ ស៊ីធី ចាប់​ផ្តើម​បើក​លក់​ខុនដូ​សា​ជា​ថ្មី

130516_02

ក្រុមហ៊ុន​World City​ដែល​កំពុង​អភិវឌ្ឍន៍​ទីក្រុង​រណប​ខេមកូ ស៊ីធី បាន​ចាប់​ផ្តើម​ប្រកាស​លក់​ខុនដូ​របស់​ខ្លួន​សា​ជា​ថ្មី​ទៀត​ហើយ​កាល​ពី​ពេល ​ថ្មី​ៗ​នេះ។

តម្លៃ​លំនៅឋាន​មាន​កំណើន​ចន្លោះ​ពី​១០​ទៅ​២០​ភាគរយ​

130516_03

កត្តា​កំណើន​ប្រជាជន កំណើន​សេដ្ឋកិច្ច​មាន​ភាព​រឹងមាំ​និង​សុទិដ្ឋិនិយម​ក្នុង​វិស័យ​អចលនទ្រព្យ​ បាន​ធ្វើ​ឲ្យ​តម្លៃ​លំនៅឋាន​ក្នុង​ឆ្នាំ​នេះ​មាន​កំណើន​ចន្លោះ​ពី​១០-២០​ ភាគរយ​នេះ​បើ​តាម​ការ​ប្រាប់​ពី​ក្រុម​អ្នក​ជំនាញ​អចលនទ្រព្យ​។

តម្លៃ​ដីធ្លី​នៅ​ភ្នំពេញ​ក្នុង​ត្រីមាស​ទី​១​កើនឡើង​តិចតួច​

130425_05

អ្នក​ជំនាញ​អចលនទ្រព្យ​បាន​និយាយ​ថា​ត្រីមាស​ទី​១​ឆ្នាំ​២០១៣​កន្លងមក​ តម្លៃ​ដីធ្លី​នៅ​រាជធានី​ភ្នំពេញ​ពិសេស​តាម​បណ្តោយ​មហាវិថី​ធំ​ៗ​ដែល​ជា​ តំបន់​ពាណិជ្ជកម្ម​រស់រវើក​បាន​កើនឡើង​ចន្លោះ​ពី​៥​ទៅ​១០​ភាគ​រយ​។

ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ជួយ​​សកម្មភាព​ទិញ​លក់​អចលន​ទ្រព្យ​កើន​ឡើង

130418_04

ក្រុម​អ្នក​ជំនាញ​វិស័យ​អចលន​ទ្រព្យ​បាន​និយាយ​ថា​ការ​ចេញ​ដើរ​កម្សាន្ត​ របស់​ប្រជាជន​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​នា​ពេល​កន្លង​ មក​បាន​ជួយ​ជំរុញ​ឲ្យ​សកម្មភាព​ទិញ លក់ អចលន​ទ្រព្យ​កើន​ឡើង​។ 

តម្លៃ​ដី​ធ្លី​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៦ មាន​សភាព​នៅ​ទ្រឹង

130411_16

បើ​ទោះ​បី​ជា​បច្ចុប្បន្ន​នេះ​សកម្មភាព​នៃ​ការ​កែលម្អ​ដើម្បី​ពង្រីក​ផ្លូវ​ ជាតិ​លេខ​៦ និង​ការ​ស្ថាបនា​ស្ពាន​ជ្រោយ​ចង្វារ​ទី២ កំពុង​ប្រព្រឹត្ត​ទៅ​យ៉ាង​ផុល​ផុស​យ៉ាង​ណា​ក៏​ដោយ​ក៏​គេ​សង្កេត​ឃើញ​ថា តម្លៃ​ដី​ធ្លី និង​អចលន​ទ្រព្យ​នៅ​តំបន់​នេះ​ហាក់​មិន​ទាន់​មាន​អ្វី​ប្រែ​ប្រួល​ជា​ដុំ​ កំភួន​នោះ​ទេ​។ ស្ថានភាព​នេះ​ត្រូវ​បាន​អ្នក​ជំនាញ​អចលន​ទ្រព្យ​និយាយ​ថា ដោយ​សារ​ដី​នៅ​តំបន់​ទាំង​នោះ​មាន​តម្លៃ​ខ្ពស់​រួច​ទៅ​ហើយ​។

តម្រូវ​ការ​ដី​កសិកម្ម​នៅ​ភូមិ​ភាគ​ឦសាន​កំពុង​មាន​ការ​កើន​ឡើង

130404_03a

ទោះ​បី​ជា​ភូមិ​ភាគ​ឦសាន មិន​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​តំបន់​មាន​សក្តានុពល​ផ្នែក​ពាណិជ្ជកម្ម​ក៏​ដោយ ប៉ុន្តែ​នៅ​ពេល​នេះ​តម្លៃ​ដី​ធ្លី​សម្រាប់​អភិវឌ្ឍ​វិស័យ​កសិកម្ម​នៅ​ទី​នោះ ​កំពុង​កើន​ឡើង​ជា​លំដាប់​ស្រប​ពេល​ដែល​រាជ​រដ្ឋាភិបាល​កម្ពុជា​សម្រេច​ ផ្អាក​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច។

តម្លៃ​ដី​ធ្លី​នៅ​ខេត្ត​បាត់ដំបង​មាន​កំណើន​តិច​តួច

130404_02b

តម្លៃ​ដី​ធ្លី និង​លំនៅឋាន​នៅ​ក្រុង​បាត់ដំបង​នា​ឆ្នាំ​២០១៣​នេះ​ត្រូវ​បាន​គេ​សង្កេត​ឃើញ​ មាន​ការ​កើន​ឡើង​តិច​តួច​បើ​ទោះ​បី​ជា​ខេត្ត​បាត់ដំបង​ពោរ​ពេញ​ទៅ​ដោយ​ សក្តានុពល​ផ្នែក​កសិកម្ម និង​ការ​អភិវឌ្ឍ​ក៏​ដោយ​។

វិមាន​កែវ​ចរណៃ​បើក​លក់​ដំណាក់​កាល​ចុង​ក្រោយ នៅ​ថ្ងៃ​សុក្រ​នេះ

130328_07

បន្ទាប់​ពី​បាន​ចាប់​ផ្តើម​សាង​សង់​ដំបូង​កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១២​មក រហូត​មក​ដល់​ពេល​នេះ​គម្រោង​អភិវឌ្ឍន៍​លំនៅ​ឋាន​ស្នាក់​នៅ​ខុនដូ​វិមាន​កែវ ចរណែ ដែល​មាន​ចំនួន​១៥​ជាន់​នោះ បាន​បញ្ចប់​ការ​សាង​សង់​ចំនួន​១០​ជាន់​ហើយ។

ខណ្ឌ​ទួល​គោក នៅ​មិន​ទាន់​មាន​ប្រជាប្រិយ​ភាព​ដូច​ខណ្ឌ​ដូនពេញ

130328_06a

បច្ចុប្បន្ន​គេ​សង្កេត​ឃើញ​ថា ចំនួន​ខុនដូ និង​អាផាតមិន នៅ​ខណ្ឌ​ទួល​គោក​កំពុង​មាន​ការ​កើន​ឡើង​ជា​បន្ត​បន្ទាប់ រហូត​ដល់​មាន​ចំនួន​ច្រើន​ជាង​ខណ្ឌ​ដូនពេញ​ទៀត​ផង ប៉ុន្តែ​ទោះ​បី​ជា​យ៉ាង​ណា ខណ្ឌ​មួយ​នេះ​នៅ​តែ​មិន​ទាន់​អាច​ដណ្តើម​យក​ប្រជាប្រិយ​ភាព​ពី​ខណ្ឌ​ដូន​ពេញ ​បាន​នៅ​ឡើយ​ទេ។

Galaxy ចាប់​ផ្តើម​បើក​ការ​លក់​ជា​ផ្លូវការ​នៅ​ថ្ងៃ​សៅរ៍

130328_02

អគារ​លំនៅ​ឋាន​ស្នាក់​នៅ​ថ្មី​មួយ (ខុនដូ)​ដែល​មាន​ទីតាំង​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ៦ នា​ត្រើយ​ខាង​កើត​ទន្លេ​សាប ក្នុង​តំបន់​ជ្រោយ​ចង្វារ នឹង​ចាប់​ផ្តើម​បើក​លក់​ជា​ផ្លូវ​ការ​នៅ​ចុង​សប្តាហ៍​នេះ។

តម្លៃ​លំនៅដ្ឋាន​ក្នុង​រាជធានី​ភ្នំពេញ​នៅ​តែ​មាន​កំណើន

130321_04

ដោយ​មើល​ឃើញ​តម្រូវការ​នៅ​តែ​កើន​ឡើង ស្រប​ពេល​កំណើន​សេដ្ឋកិច្ច​នៅ​តែ​មាន​ភាព​ល្អ​ប្រសើរ​នោះ បាន​ធ្វើ​ឲ្យ​តម្លៃ​លំនៅដ្ឋាន​នៅ​រាជធានី​ភ្នំពេញ​មាន​កំណើន​ចន្លោះ​ពី​១០​ ទៅ​២០​ភាគរយ​នៅ​ដើម​ឆ្នាំ​២០១៣​នេះ​។ នេះ​បើ​តាម​ការ​ប្រាប់​ឲ្យ​ដឹង​ពី​ក្រុម​អ្នក​ជំនាញ​អចលន​ទ្រព្យ​។

តម្លៃ​ដីធ្លី​នៅ​ខេត្ត​ព្រះ​សីហនុ ​កើន​ឡើង​តិចតួច

130314_02a

បើ​ទោះ​បី​ជា​នៅ​ក្នុង​ឆ្នាំ​២០១២​កន្លង​មក​មាន​ភ្ញៀវ​ទេសចរ​ជា​ច្រើន​បាន​ ចូល​មក​ទស្សនា​នៅ​កម្ពុជា​និង​បាន​ធ្វើ​ដំណើរ​ទៅ​កម្សាន្ត​នៅ​ទី​ក្រុង​ ព្រះសីហនុ​ក៏​ដោយ​ក៏​គេ​សង្កេត​ឃើញ​ថា តម្លៃ​ដី​ធ្លី​នៅ​ទី​នោះ​មិន​បាន​កើន​ឡើង​ច្រើន​នោះ​ទេ​ពោល​គឺ​កើន​ឡើង​ ក្នុង​រង្វង់​ពី​៥​ទៅ​១០​ភាគរយ​តែ​ប៉ុណ្ណោះ​នា​ដើម​ឆ្នាំ​២០១៣​នេះ​។

តម្លៃ​ដី​​​នៅ​​​បាវិត​មាន​សភាព​ទ្រឹង

130307_03a

តម្លៃ​ដី​ធ្លី​នៅ​ក្រុង​បាវិត​នៅ​តែ​ស្ថិត​ក្នុង​សភាព​ទ្រឹង បើ​ទោះ​បី​ជា​នៅ​ដើម​ឆ្នាំ​២០១៣​នេះ​គេ​ឃើញ​មាន​សកម្មភាព​ទិញ លក់​កើន​ឡើង​ក៏​ដោយ​នេះ​បើ​តាម​ក្រុម​អ្នក​ជំនាញ​អចលន​ទ្រព្យ​។

តម្លៃ​ដី​នៅ​បណ្តោយ​ផ្លូវ​ហាណូយ​មាន​សកម្មភាព​រស់​រវើក

130228_09

សកម្មភាព​ដ៏​មមា​ញឹក​នៅ​តាម​បណ្តោយ​ផ្លូវ​ហាណូយ​កាល​ពី​ឆ្នាំ​២០១២​កន្លង ​មក បាន​ជួយ​ជំរុញ​ឲ្យ​តម្លៃ​ដី​ធ្លី និង​អចលន​ទ្រព្យ​នៅ​ក្នុង​តំបន់​ខាង​លើ​កំពុង​មាន​សកម្មភាព​ល្អ​គួរ​ឲ្យ​កត់ ​សម្គាល់​។ បច្ចុប្បន្ន​ផ្លូវ​ហាណូយ​ត្រូវ​បាន​គេ​ដឹង​ថា​ជា​ផ្លូវ​មួយ​ដែល​មាន​ សកម្មភាព​ចរាចរណ៍​មមា​ញឹក​ស្ទើរ​គ្រប់​ពេល​បន្ទាប់​ពី​មាន​ក្រុមហ៊ុន​ វិនិយោគ​ជា​ច្រើន​បាន​ទៅ​បោះ​ទុន​វិនិយោគ​នៅ​ទី​នោះ​។

ដី​នៅ​តំបន់​ចម្ការ​ដូង​កើន​ឡើង​ក្នុង​រង្វង់ ១០-១៥%

130228_02

ខណៈ​ឆ្នាំ​២០១២​ត្រូវ​គេ​ចាត់​ទុក​ថា ជា​ឆ្នាំ​ដ៏​ល្អ​សម្រាប់​វិស័យ​អចលន​ទ្រព្យ​នៅ​កម្ពុជា​ចាប់​តាំង​ពី​មាន​ វិបត្តិ​សកល​កាល​ពី​ពាក់​កណ្តាល​ពី​ឆ្នាំ​២០០៨​នោះ នៅ​ដើម​ឆ្នាំ​២០១៣​នេះ​វិស័យ​នេះ​នៅ​តែ​មាន​ភាព​ប្រសើរ​ដដែល​។

ដី​នៅ​មហា​វិថី​ព្រះ​ស៊ីសុវត្ថិ​នៅ​តែ​មាន​ភាព​ទាក់​ទាញ

130221_03a

តម្លៃ​ដី​ធ្លី​ក្នុង​រាជធានី​ភ្នំពេញ​តាម​បណ្តោយ​មហា​វិថី​ព្រះស៊ីសុវត្ថិ​ នៅ​ដើម​ឆ្នាំ​២០១៣​មាន​សន្ទុះ​កើន​ឡើង​ចំនួន​១២​ភាគរយ​បើ​ប្រៀប​ធៀប​នឹង​ ឆ្នាំ​២០១២​នេះ​បើ​តាម​ការ​ប្រាប់​ពី​ក្រុម​អ្នក​ជំនាញ​វិស័យ​អចលន​ទ្រព្យ​។

តម្លៃ​ដីធ្លី​នៅ​ខេត្ត​កំពត​មាន​សភាព​ទ្រឹង​នា​ដើម​ឆ្នាំ​២០១៣

130221_02

ក្រុម​អ្នក​ជំនាញ​អចលន​ទ្រព្យ​បាន​និយាយ​ថា​តម្លៃ​ដី​ ធ្លី​នៅ​ក្នុង​ខេត្ត​កំពត​ស្ថិត​ក្នុង​សភាព​ទ្រឹង​នៅ​ដើម​ឆ្នាំ​២០១៣​នេះ​បើ ​ទោះ​បី​ជា​សកម្មភាព​ទិញ លក់​មាន​ច្រើន​ជាង​ឆ្នាំ​មុន​ក៏​ដោយ។

តម្លៃ​ដី​ធ្លី​តាម​​មហា​វិថី​ធំ​ទាំង​៤​​នៅ​​ភ្នំពេញ​កើន​ឡើង​១៦​%

130214_03

តម្លៃ​ដីធ្លី​ស្ថិត​តាម​បណ្តោយ​មហា​វិថី​ចំនួន​បួន​ក្នុង​រាជធានី​ភ្នំពេញ​ នៅ​ដើម​ឆ្នាំ​២០១៣​នេះ​មាន​សន្ទុះ​កើន​ឡើង​១៦​ភាគ​រយ​ខណៈ​ដែល​តម្រូវ​ការ​ កើន​ឡើង​ប្រហែល​២០​ភាគរយ​បើ​ប្រៀប​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​ ២០១២ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ក្រុម​អ្នក​ជំនាញ​វិស័យ​អចលន​ទ្រព្យ​នៅ​កម្ពុជា​ ។

ខុនដូ De Castle Royal ចាប់​ផ្តើម​បើក​លក់​លើក​ទី២

130207 03a

គម្រោង​សាងសង់​អគារ​ខុនដូ​ស្នាក់​នៅ​សហ​វិជិតរាជ្យ De Castle Royal ដែល​បាន​ផ្អាក​ការ​លក់​មួយ​រយៈ​នោះ នៅ​ពេល​នេះ​បាន​ប្រកាស​ចាប់​ផ្តើម​បើក​ការ​លក់​ជា​បន្ត​ទៀត​ហើយ

More Articles...