Headlines:

ព័ត៌មានកីឡា

ព្រំ វី វិល​មក​ជម្រះ​បញ្ជី​ចាស់​នឹង ជ័យ វណ្ណៈ នៅ​សៀមរាប ថ្ងៃ​នេះ

20140423_27b

អ្នក​ប្រដាល់​មកពី​ក្លិប​កងពល​ធំ​អន្តរាគមន៍​លេខ​៣ ព្រំ វី បាន​ធ្វើ​ដំណើរ​ដោយ​ឡាន​ក្រុង ឆ្ពោះ​ទៅ​កាន់​សង្វៀន​ស៊ីធីអិន ខេត្ត​សៀមរាប កាលពី​ថ្ងៃ​អង្គារ ម្សិលមិញ​នេះ ដើម្បី​ឡើង​ប្រកួត​ជម្រះ​បញ្ជី​ចាស់​ជាមួយ​កីឡាករ ជ័យ វណ្ណៈ របស់​ក្លិប​ឃ្លាំងមឿង​កីឡា ដែល​ធ្លាប់​បាន​ផ្តួល​រូប​គេ​ឲ្យ​សន្លប់ នៅ​ទី​នោះ។

NOCC នឹង​រៀបចំ​ការ​ប្រកួត​ម៉ារ៉ាតុង នៅ​អង្គរ

20140423_26

ព្រឹត្តិការណ៍​រត់​ប្រណាំង​ម៉ារ៉ាតុង ចម្ងាយ​៤២,១៩៥​គីឡូម៉ែត្រ និង​រត់​ប្រណាំង​ពាក់កណ្តាល​ម៉ារ៉ាតុង​នៅ​អង្គរ​ខេត្ត​សៀមរាប ត្រូវ​បាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បាន​កំណត់​ពេលវេលា​រួចរាល់​ហើយ បន្ទាប់ពី​ទទួល​បាន​ការ​អនុញាត​ពី​រាជរដ្ឋាភិបាល តាំងពី​ដើម​ឆ្នាំ​នោះ ដោយ​កម្មវិធី​ប្រកួត​នេះ គ្រោង​ធ្វើ​នៅ​ថ្ងៃ​អាទិត្យ ទី​១៧ ខែ​សីហា ឆ្នាំ​២០១៤ ដើម្បី​ជួយ​ទ្រទ្រង់​វិស័យ​ទេសចរណ៍​ក្នុង​រដូវកាល​ដែល​មាន​ការ​ធ្លាក់ ចុះ​(Low Season ​)​។

វីវ៉ា និង​សោភ័ណ្ឌ ប៉ះ​ថៃ រីឯ សុភា ជួប​ជនជាតិ​បារាំង

20140423_27a

បន្ទាប់ពី​ទទួល​រង​នូវ​ការ​រិះគន់​យ៉ាង​ចាស់​ដៃ​ពី​មហាជន ចំពោះ ការ​នាំ​យក​កីឡាករ​បរទេស​បែប​ទេសចរណ៍​មក​ឲ្យ​កីឡាករ​កម្ពុជា​វាយ​ឲ្យ សន្លប់​យ៉ាង​ផុយស្រួយ ក្នុង​ការ​ប្រកួត​បើក​ឆាក​សម្ពោធ​សង្វៀន​ថ្មី កាលពី​ចុង​ខែ​មីនា​នោះ អ្នក​គ្រប់គ្រង​សង្វៀន​អាស៊ីអាគ្នេយ៍ និង​ដៃគូ​សហការ​បាន​សម្រេច​យក​កីឡាករ​កម្ពុជា​ល្បី​ឈ្មោះ​ចំនួន​៣​នាក់

កែវ រំចង់ ប្រកាស​វិល​មក​ប្រកួត​វិញ​ដោយ​គេ​ត្រូវ​ជួប​ជើងខ្លាំង​ថៃ

ភ្នំពេញៈ អ្នក​ប្រដាល់​ជើងខ្លាំង កែវ រំចង់ របស់​ក្លិប​កងពល​តូច​អន្តរាគមន៍​លេខ​៨ ដែល​បាន​ប្រកាស​ថា ឈប់​ឡើង​ប្រកួត បន្ទាប់ពី​បាន​ចាញ់ វង្ស ណយ យ៉ាង​ជូរចត់​នោះ បាន​ផ្លាស់ប្តូរ​ចិត្ត​វិញ ដោយ​រូប​គេ​នឹង​វិល​មក​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ Kamlaphet Sornsamnak នៅ​សង្វៀន​ប្រដាល់​ថ្មី​របស់​បាយ័ន គឺ​ក្នុង​រោង​សៀក ទល់​មុខ​រដ្ឋសភា នា​រសៀល​ថ្ងៃ​អាទិត្យ ទី​២៧ ខែ​មេសា ខាង​មុខ​នេះ។

Scooter City FC ឈរ​លេខ​១​ប្រចាំ​សប្តាហ៍​៣៥

ភ្នំពេញ: ការ​ប្រកួត​ដ៏​ស្វិតស្វាញ​រវាង​ក្រុម​ប្រជែង​ដណ្តើម​ពាន Liverpool និង Norwich គឺជា​ការ​ប្រកួត​មួយ​ក្នុង​ចំណោម​ការ​ប្រកួត​ដ៏​ចងចាំ​បំផុត​កាលពី ចុងសប្តាហ៍ ខណៈ​ដែល​ខ្សែបម្រើ​ស្លាប Raheem Sterling របស់​ហង្ស​ក្រហម​បាន​បំពេញ​តួនាទី​យ៉ាង​ល្អ​ដើម្បី​ស៊ុត​បាល់​បញ្ចូល​ទី ពីរ​គ្រាប់ និង​ជួយ​ឲ្យ​មិត្ត​រួម​ក្រុម​រក​បាន​១​គ្រាប់​ទៀត​។

លោក .Moyes ត្រូវ​បាន​បណ្តេញ​ពី Man Utd

20140423_28a

ក្រុងមេនឆេស្ទ័រ: លោក David Moyes ត្រូវ​បាន​បណ្តេញ​ចេញ​ដោយ Manchester United ក្នុង​នាម​ជា​អ្នក​ចាត់ការ​ទូទៅ​។

Ronaldo ត្រៀម​បង្ហាញ​ខ្លួន​នា​រាត្រី​នេះ

20140423_25

កីឡាករ​ឆ្នើម​ប្រចាំ​ឆ្នាំ​របស់​ពិភពលោក Cristiano Ronaldo អាច​នឹង​ធ្វើការ​វិល​ត្រឡប់​វិញ​របស់​គេ​ពី​បញ្ហា​របួស​សម្រាប់​ក្រុម Real Madrid នៅពេល​ដែល​ក្រុម Bayern Munich ធ្វើ​ដំណើរ​ទៅ​កាន់​កីឡដ្ឋាន Santiago Bernabeu សម្រាប់​ការ​ប្រកួត​ក្របខ័ណ្ឌ Champions League វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ជើង​ទី​១​របស់​ពួកគេ​។

ពត៌មានកីឡា​ខ្លីៗ

ក្រុម Man City បារម្ភ​ទៅលើ​ភាព​រឹងមាំ​របស់​ខ្សែបម្រើ David Silva

លោក Manuel Pellegrini អ្នក​ចាត់​ទូទៅ​របស់​ក្រុម Manchester City បាន​និយាយ​ថា លោក​សង្ឃឹម​ថា ការ​រងរបួស​កជើង​របស់​ខ្សែបម្រើ David Silva នឹង​ពុំ​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​ឡើយ ក្រោយពី​ក្រុម​របស់​លោក​បាន​ទទួល​ជ័យជម្នះ ៣-១ លើ​ក្រុម West Bromwich Albion។

ថ្ងៃ​ដើម្បី​កីឡា មាន​មនុស្ស​ចូលរួម លើស​ពី​៦០០​នាក់

20140422_26b

អាវ​យឺត​ពណ៌​លឿង ដែល​មាន​ដាក់​ឈ្មោះ​ផ្នែក​ខាង​មុខ និង​ខាង​ក្រោយ​ខ្នង​ថា Sponsor នោះ ត្រូវ​បាន​មនុស្ស​គ្រប់​វ័យ​ពាក់​រាប់​រយ​នាក់ ដើម្បី​ចូលរួម​ធ្វើ​លំហាត់ប្រាណ​រួម​គ្នា នៅលើ​បរិវេណ​ផ្នែក​ខាង​លើ​នៃ​ពហុកីឡដ្ឋាន​ជាតិ ក្រោម​ការ​រៀបចំ​របស់​ក្រុមហ៊ុន​ភេសជ្ជៈ​ស្ពនស័រ ដោយ​កម្មវិធី​ជួបជុំ​ហាត់ប្រាណ​ជា​លើក​ដំបូង​នេះ ត្រូវ​បាន​គេ​ហៅ​ថា​«ថ្ងៃ​ដើម្បី​កីឡា​ជាមួយ​ភេសជ្ជៈ​ស្ពនស័រ»។

ចៅ ផលឌឿ​​ផ្តួល​សំអាង ឌុន​ក្រោម​ការ​ផ្គូផ្គង​ខុស​ច្បាប់​កីឡា

20140422_27b

ការ​ប្រកួត​ប្រដាល់​គូឯក​រវាង​កីឡាករ​ជើង​ចាស់ ចៅ ផលឌឿ មកពី​ក្លិប​សំរោងកោង​ខេត្ត​បាត់ដំបង និង​ជើង​ថ្មី សំអាង ឌុន ក្លិប​អេភូថង​កីឡា នៅលើ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ កាលពី​ថ្ងៃ​អាទិត្យ ហាក់​បី​ដូចជា​ឆាកល្ខោន​ដែល​ខ្លឹមសារ​អាច​ស្ថិត​នៅក្នុង​រង្វង់​ដៃ​មេឈ្មួញ​ ភ្នាល់​ប្រដាល់​ដ៏​មាន​ឥទ្ធិពល រីឯ​ការ​ផ្គូផ្គង​ក្នុង​កម្រិត​គូឯក​ប្រចាំ​សប្តាហ៍​នេះ ធ្វើឲ្យ​អ្នក​មើល​ចង់​សើច ព្រោះ​វា​មិន​ស្រប​តាម​គោលការណ៍​តម្លាភាព​នៃ​ច្បាប់​កីឡា​។

សោភ័ណ្ឌ ចាញ់​ថៃ​ទឹក​ទី​៤ តែ ប៊ុនថេន ឈ្នះ​ប៊ុលហ្គារី

20140422_27a

នៅ​ទីបំផុត​ភាព​ខ្លាំង​របស់​អ្នក​លេង​កណ្តាប់​ដៃ រឿង សោភ័ណ្ឌ នៅ​តែ​មិន​អាច​ទៅ​រួច​ជាមួយ​កីឡាករ​ជើងខ្លាំង​របស់​ថៃ Pongthong Jetsada បាន​ដដែល ខណៈ​ស្មា​ខាង​ស្តាំ​របស់​គេ​ត្រូវ​បាន Jetsada ចាប់ក្លេ​បង្វិល​រួច​បោក​បណ្តាល​ឲ្យ​មាន​របួស​ធ្ងន់ រហូត​ប្រកួត​លែង​កើត​ក្នុង​ទឹក​ទី​៤​នោះ ប៉ុន្តែ សេន ប៊ុនថេន ឲ្យ Vasil Kostadinov ស្ពាយ​ការ​ចាញ់​វិល​ត្រឡប់​ទៅ​ប្រទេស​ប៊ុលហ្គារី វិញ។

Liverpool ត្រៀម​រួចរាល់​សម្រាប់​ការ​ជួប Chelsea

20140422_25b

លោក Brendan Rodgers ជឿជាក់​ថា កីឡាករ​នៃ​ក្រុម Liverpool របស់​លោក ប្រមូល​ផ្តុំ​ដោយ​កីឡាករ​ដែល​មាន​ភាព​ខ្លាំង​ជាង​គូ​ប្រជែង​ដណ្តើម​ពាន Chelsea នៅពេល​ដែល​ក្រុម​ទាំង​ពីរ​ជួប​គ្នា​នៅ​កីឡដ្ឋាន Anfield នៅ​ចុងសប្តាហ៍​នេះ​។

Atletico ត្រៀម​រួចរាល់​ក្នុង​ការ​ជួប​ជាមួយ Chelsea

20140422_28a

Atletico Madrid អាច​នឹង​ស្ថិត​ក្នុង​ទីតាំង​ដែល​មិន​ធ្លាប់​ទៅ​ដល់​មួយ ខណៈ​ដែល​ពួកគេ​ត្រៀម​ធ្វើការ​ប្រកួត​ក្របខ័ណ្ឌ Champions League វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ជា​លើក​ទី​១ ​របស់​ពួកគេ​ក្នុង​រយៈពេល​៤០ ឆ្នាំ ប៉ុន្តែ ពួកគេ​នឹង​ត្រូវ​ជួប​មុខ​អ្នក​ស្គាល់​គ្នា​ម្នាក់​ក្នុង​ពេល​គ្រូបង្វឹក នៃ​ក្រុម Chelsea លោក Jose Mourinho នា​រាត្រី​នេះ​។

ចិន​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​ITF Jr Masters នា​ខែ​មេសា ឆ្នាំ​ក្រោយ

20140422_26a

សហព័ន្ធ​កីឡា​វាយ​កូនបាល់​អន្តរជាតិ (ITF) នឹង​រៀបចំ​ព្រឹត្តិការណ៍ ITF Junior Masters នៅ​ដើម​ឆ្នាំ​ក្រោយ​ក្នុង​ទីក្រុង Chengdu ប្រទេស​ចិន ក្រោយពី​បាន​ចុះ​កិច្ចព្រមព្រៀង​រយៈពេល​បី​ឆ្នាំ​ជាមួយ​នឹង​សហព័ន្ធ កីឡា​វាយ​កូនបាល់​ចិន និង​មន្ទីរ​កីឡា​ប្រចាំ Chengdu​។

ព័ត៌មាន​កីឡា​ខ្លីៗ

Westwood បញ្ចប់​ការ​មិន​ស្គាល់​ឈ្នះ​សោះ​រយៈពេល​២​ឆ្នាំ​នៅ​ម៉ាឡេស៊ី

កីឡាករ វាយ​កូនគោល Lee Westwood បាន​បញ្ចប់​រយៈពេល​២​ឆ្នាំ​នៃ​ការ​មិន​ឈ្នះ​ពាន​រង្វាន់​មួយ សោះ​ជាមួយ​នឹង​ការ​ទទួល​ជ័យជម្នះ​ដ៏កក់ក្តៅ​មួយ​ដើម្បី​លើក​ពាន រង្វាន់ Malaysian Open កាលពី​ថ្ងៃ​អាទិត្យ​។ កីឡាករ​របស់​អង់គ្លេស​រូប​នេះ ដែល​ការ​នាំ​មុខ​របស់​គេ​ត្រូវ​បាន​កាត់បន្ថយ​នៅ​ត្រឹម​តែ​១​ឈើ​កាលពី ថ្ងៃ​សៅរ៍​នោះ បាន​រារាំង​នូវ​ការ​ប្រជែង​មួយ​ក្នុង​ការ​ប្រកួត​ជុំ​ផ្តាច់ព្រ័ត្រ

Canon FC លើក​ពាន​កីឡា​ដើម្បី​សុខភាព លើក​ទី​១

20140421_25b

នៅ​ទីបំផុត Canon FC បាន​ក្លាយ​ជា​ក្រុម​ដំបូង​គេ ដែល​បាន​ឈ្នះ​ពាន​រង្វាន់​កីឡា​ដើម្បី​សុខភាព ឆ្នាំ​២០១៤ បន្ទាប់ពី​ពួកគេ​បាន​យក​ឈ្នះ​លើ​ក្រុម PPMC FC ទាំង​ព្រលឹង​ចុង​សក់ ក្នុង​ការ​ប្រកួត​ផ្តាច់ព្រ័ត្រ នៅលើ​ទីលាន​វាល​ពន្លឺ​ទី​២ កាលពី​រាត្រី​ថ្ងៃ​សៅរ៍ គឺ​មុន​ពេល​ក្រុម Starfish FC បាន​យក​ឈ្នះ FMC FC ដើម្បី​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣។

Poyet មាន​គំនិត​ដូច​លោក Mourinho

20140421_25a

លោក Gus Poyet គ្រូបង្វឹក​របស់​ក្រុម Sunderland បាន​ព្យាយាម​លួងចិត្ត​លោក Jose Mourinho ក្រោយពី​ការ​ស៊ុត​បាល់​ប៉េណាល់ទី​ដ៏​ចម្រូងចម្រាស​របស់​ខ្សែប្រយុទ្ធ Fabio Borini បាន​ធ្វើឲ្យ​អ្នក​ចាត់ការ​ទូទៅ​របស់​ក្រុម Chelsea រូប​នេះ រង​បរាជ័យ​ក្នុង​ការ​ប្រកួត​លីក​លើ​ទឹកដី​ខ្លួនឯង​ជា​លើក​ទី​១​។

Hopkins ឈ្នះ​ខ្សែក្រវាត់​ក្នុង​វ័យ​ចាស់​ជាង​គេ

20140421_26b

កីឡាករ Bernard Hopkins ដែល​ជា​ម្ចាស់​ខ្សែក្រវាត់​ពិភពលោក​វ័យ​ចាស់​ជាង​គេ​បំផុត​ក្នុង ប្រវត្តិសាស្ត្រ​កីឡា​ប្រដាល់​ក្នុង​វ័យ​៤៩​ឆ្នាំ​នោះ បាន​ក្លាយ​ជា​កីឡាករ​ប្រដាល់​ចាស់​ជាង​គេ​បំផុត​ក្នុង​ការ​ឈ្នះ​ខ្សែក្រវាត់ ​ពិភពលោក​រួម​បញ្ចូល​គ្នា​មួយ​កាលពី​ថ្ងៃ​សៅរ៍ នៅពេល​ដែល​រូប​គេ​បាន​ផ្តួល​កីឡាករ Beibut Shumenov ក្នុង​ការ​ប្រដាល់​ក្នុង​ប្រភេទ​ទម្ងន់​ធ្ងន់​នៅក្នុង​ទីក្រុង Washington DC​។

ព្រឹត្តិការណ៍ Black Panther រក​ឃើញ​អ្នក​ឈ្នះ​នៅ​ជុំ​ទី​២

20140421_27b

ការ​ប្រកួត​ប្រដាល់​ក្បាច់​បុរាណ​ខ្មែរ​ដណ្តើម​ខ្សែក្រវាត់​ស្រាបៀរ Black Panther ទម្ងន់​៦៣,៥​គីឡូក្រាម ដែល​បាន​ចល័ត​ទៅ​ប្រកួត​ដល់​ទីរួមខេត្ត​កំពង់ចាម កាលពី​រាត្រី​ថ្ងៃ​សៅរ៍ កន្លង​មក​នេះ បាន​បន្ត​រក​ឃើញ​អ្នក​ឈ្នះ ក្នុង​ការ​ប្រកួត​ជម្រុះ​តាម​ពូល​ក្នុង​ជុំ​ទី​២ ខណៈ​ការ​ប្រកួត​ដែល​មាន​៦​គូ​នេះ គឺ​ចាញ់​ដោយ​សន្លប់​មាន​ចំនួន​៣​គូ​ឯណោះ ប៉ុន្តែ​មហាជន​ដែល​ចូលរួម​ទស្សនា​ដ៏ច្រើន​បំផុត​នោះ​បាន​លាន់មាត់​ថា​៖ «ការ​ប្រកួត​នេះ​កីឡាករ​បាន​វ៉ៃ​គ្នា​អស់​ពី​សមត្ថភាព​ពិតៗ»​។

កំពូល​អ្នកប្រដាល់​ស្រាបៀរ​លីអូ ហាក់​សោះ​អង្គើយ

20140421_27a

ការ​ផ្លាស់ប្តូរ​ទីតាំង​ប្រកួត​ពី​សង្វៀន​ស៊ីធីអិន មក​ធ្វើ​នៅ​ស្តាត​ចាស់ រួម​ទាំង​ការ​ប្រកួត​បែប​ទន់ជ្រាយ​របស់​កីឡាករ​ជ័យ ប៊ុនសង់ និង យស់ សំអាល់ បាន​ធ្វើឲ្យ​ការ​ប្រកួត​វិលជុំ​សប្តាហ៍​ទី​១១​នៃ​ព្រឹត្តិការណ៍​កំពូល អ្នកប្រដាល់​ស្រាបៀរ​លីអូ ទម្ងន់​៦០​គ.ក្រ ហាក់​មាន​ភាព​សោះអង្គើយ។

ព័ត៌មាន​កីឡា​ខ្លីៗ

អូឡាំពិក Rio នឹង​បណ្តាក់ទុន​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ច្រើន​ជាង​ទីក្រុង​ឡុងដ៍

ប្រទេស ប្រេស៊ីល នឹង​ចំណាយ​ប្រាក់​ចំនួន​១០,៨​ពាន់​លាន​ដុល្លារ​អាមេរិក​ទៅលើ​គម្រោង​ ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​ព្រឹត្តិការណ៍​អូឡាំពិក​ទីក្រុង Rio ឆ្នាំ​២០១៦ ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​មួយ​ដើម្បី​ធានា​ថា យុទ្ធនាការ​អូឡាំពិក​ជា​លើក​ដំបូង​របស់​អាមេរិក​ខាង​ត្បូង​នឹង​ត្រូវ ផ្តល់​ជូន​ទាន់​ពេលវេលា​។ នេះ​បើ​យោង​ទៅ​តាម​ការ​ប្រកាស​របស់​អ្នក​រៀបចំ​ការ​ប្រកួត​។

More Articles...

  1. រឿង សោភ័ណ្ឌ ត្រូវ​ប្រឈម​នឹង​ជើង​ខ្លាំង​របស់​ថៃ ឯ ប៊ុនថេន ជួបជន​ជាតិ​ប៊ុលហ្គារី
  2. អ្នក​ផ្សង​ព្រេង​ ​បារាំង​បំពេញ​ការ​ឆ្លង​កាត់​តាម​ដង​ទន្លេ​មេគង្គ
  3. ឈាវ​ បូរ៉ា ​ក្លាយ​ជា​ស្តេច​អុក​ជាតិ ប្រចាំ​ឆ្នាំ​២០១៤
  4. កីឡាករ​ទាញ​ព្រ័ត្រ​បំបែក​ឯតទគ្គកម្ម​នា​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី
  5. Black Panther ជុំ​ទី​២ ធ្វើនៅ​កំពង់ចាម
  6. Jan បាន​ពិន្ទុ​ខ្ពស់​ជាង​គេ​ក្នុង​ការ​ប្រកួត​សប្តាហ៍​៣៤
  7. សីហា កំពុង​បារម្ភ​ពី​របួស​នៅ​ពេល​ជួប ហ៊ុច
  8. ភ្នំពេញ លេចធ្លោ​ខ្លាំង​ក្នុង​ការ​ប្រកួត​ចំបាប់​ថ្នាក់​ជាតិ
  9. វាយ​កូនបាល់​កម្ពុជា​ចង់​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ការ​ប្រកួត Challenger
  10. Southampton រំពឹង​ឈ្នះ, Liverpool ជួប ManCity