Headlines:

ខ្សែ​ក្រវាត់​នៅ​ប៉ុស្តិ៍​បាយ័នៈ បីគូ​នៅ​ថ្ងៃ​សៅរ៍ បី​គូ​នៅ​ថ្ងៃ​អាទិត្យ​



121122_25c
វង្ស ណយ (ឆ្វេង) មាន​បី​ពិន្ទុ និង នន់ ជំនិត មាន​មួយ​ពិន្ទុ។ ស្រេង ម៉េង​ស្រ៊ុន និងឈន ណន​

ភ្នំពេញៈ ដំណើរ​នៃ​ការ​ប្រកួត​ក្បាច់​បុរាណ​ខ្មែរ​សន្សំ​ពិន្ទុ​ឆ្ពោះ​ទៅ​ដណ្តើម​ខ្សែ​ក្រវាត់​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​និង​ការ​ប្រកួត​ឆ្ពោះ​ទៅ​ដណ្តើម​ខ្សែ​ក្រវាត់​ស្រាបៀរ​កម្ពុជា​ឈាន​ចូល​ជុំ​ទី២​ហើយ​នៅ​ល្ងាច​ថ្ងៃ​សៅរ៍​និង​ថ្ងៃ​អាទិត្យ​។

ការ​ប្រកួត​រក​ម្ចាស់​ពាន​អនុស្សាវរីយ៍​របស់​ក្រុម​ហ៊ុន​ស្រា​ពពែមាស ដើម្បី​ស្វែង​រក​អ្នក​ដែល​ត្រូវ​ឈាន​ទៅ​ដណ្តើម​ខ្សែ​ក្រវាត់​អជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ទម្ងន់​៦០​គីឡូ​ក្រាម​គឺ​ជា​ជំនួប​កីឡាករ​ចំនួន​បី​គូ​នៅ​ក្នុង​ពូល​B នា​ថ្ងៃ​សៅរ៍​។

រីឯ​ការ​ប្រកួត​បី​គូ​ទៀត​នៅ​ថ្ងៃ​អាទិត្យ​ដែល​រៀប​ចំ​ដោយ​ទូរទស្សន៍​បាយ័ន​ដូចគ្នា គឺ​ជា​ជំនួប​ជុំ​ទី​ពីរ​នៃ​ការ​ឈាន​ទៅ​ដណ្តើម​ខ្សែ​ក្រវាត់​ស្រា​បៀរ​កម្ពុជា​ក្នុង​ទម្ងង់​៦៣,​៥​គីឡូក្រាម។

សម្រាប់​ជំនួប​នៅ​ថ្ងៃ​សៅរ៍​ឈាន ហុង​មក​ពី​សមាគម​ក្រសួង​ការពារ​ជាតិ ដែល​មាន​បី​ពិន្ទុ​ក្នុង​ដៃ​ត្រូវ​ប៉ះ​ជាមួយ​ជើង​ថ្មី បួក សាវឌី មក​ពី​ក្លិប​កុមារ​កំព្រា​ដែល​បាន​ប្រកួត​ចាញ់​កាល​ពី​ជុំ​ទីមួយ។

គូ​ទីពីរ សុខ​វិឆ័យ​មក​ពី​ខេត្ត​ក្រចេះ​ជួប​ជាមួយ បឺត​សំខាន់​ដែល​ជា​កីឡា​ករ​ជើង​ចាស់​កម្លាំង​ខ្សោយ​មក​ពី​ក្លិប​រ៉ា​ហាប់​ស្វាយ​ប៉ាក​។​សម្រាប់​គូ​នេះ​ឆ្លង​កាត់​មួយ​ប្រកួត​ដូច​គ្នា​ចាញ់​ដូច​គ្នា​មាន​តែ​១​ពិន្ទុ​ដូច​គ្នា​។

គូ​ខ្សែ​ក្រវាត់​ទី​៣​ឈឿន​ឆៃ​ដែន​មក​ពី​ក្លិប​ប្រដាល់​និរោធ​មាន​ជ័យ​ត្រូវ​ប៉ះ​ជា​មួយ​កែវ​វិរៈ​មក​ពី​ក្លិប​គជសារ​កីឡា​។​ឆ្លង​កាត់​មួយ​ប្រកួត​កន្លង​មក​ពួក​គេ​មាន​៣​ពិន្ទុ​ដូច​គ្នា​។

កីឡាករ​បី​នាក់​ដែល​គេ​រំពឹង​ថា​អាច​ដណ្តើម​បាន​បី​ពិន្ទុ​នៅ​ក្នុង​ការ​ប្រកួត​នា​ថ្ងៃ​សៅរ៍​នោះ​គឺ​កីឡាករ ឈាន ហុង សុខ វិឆ័យ និង​ឈឿន ឆៃ​ដែន។

ដោយ​ឡែក​សម្រាប់​ការ​ប្រកួត​ថ្ងៃ​អាទិត្យ​ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​រក​ការ​ដណ្តើម​ខ្សែ​ក្រវាត់​ស្រាបៀរ​កម្ពុជា​វិញ​មជ្ឈដ្ឋាន​ជា​ច្រើន​ព្យាករ​ថា​វង្ស​ណយ​មក​ពី​សមាគម​ក្រសួង​ការ​ពារ​ជាតិ​មាន​ប្រៀប​ឈ្នះ​លើ​នន់​ជំនិត​មក​ពី​មជ្ឈ​មណ្ឌល​កម្ចាត់​មីន​កម្ពុជា​។​ឯម​ខ្លឹម​ខ្មៅ​មក​ពី​ក្លិប​គ្រុឌ​មាន​ជ័យ​មាន​ប្រៀប​ឈ្នះ​លើ​ស៊ីវ​ឌីណា​មក​ពី​ក្លិប​កង​ទ័ព​ឆត្រ​យោង​៩១១​ហើយ​ផល​សោភ័ណ្ឌ​មក​ពី​ក្លិប​តាឡី​មាន​រិទ្ធ​មាន​ប្រៀប​ឈ្នះ​វ៉ាន់​ចាន់​វៃ​ដែល​កំពុង​តែ​មាន​ភាព​ល្បី​ល្បាញ​ពី​លទ្ធផល​ចេញ​មក​ប្រភព​ខាង​ក្រៅ​ចាញ់​មុន​ការ​ប្រកួត​៕