ឥណ្ឌា​ផ្តល់​ជំនួយ​ជា​ទឹក​ខ្មៅ​លុប​លាង​មិន​ជ្រះ​ចំនួន ​៤០.០០០ ដប​គិត​ជា​ទឹក​ប្រាក់​ប្រមាណ ៨៨ ម៉ឺន​ដុល្លារ​អាមេរិក ដល់​ គ.ជ.ប សម្រាប់​ប្រើ​ប្រាស់​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ នីតិ​កាល​ទី៥ នា​ពេល​ខាង​មុខ។ ពិធី​​ចុះ​​ហត្ថលេខា​នឹង​​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ។

Headlines:

ប្រដាល់

ម៉ាត់​ឆ្វេង​បង្កើត​កំហុស​ឆ្គង ខណៈ ចៅ​ផលឌឿ​រង​ការ​ខក​ចិត្ត

130618_27b

អ្នក​ប្រដាល់​ម៉ាត់​ឆ្វេង​មកពី​ក្លិប​ក្រសួង​កសិកម្ម​ត្រូវ​បាន​គណៈកម្មការ​ ប្រកួត​កាត់​ក្តី​ឲ្យ​ចាញ់​អ្នក​ប្រដាល់​ចិត្ត​ធំ ទូច​សាក់​មកពី​ក្លិប​ប្រដាល់​រស្មី​កុមារ​កំព្រា​នៅ​ពាក់​កណ្តាល​ទឹក​ទី​៤​ បន្ទាប់​ពី​រូបគេ​បាន​ទាត់​បន្ថែម​ខុស​លក្ខខណ្ឌ​ប្រកួត​ចំ​ផ្ទៃ​មុខ​ទូច​ សាក់​បណ្តាល​ឲ្យ​សន្លប់​ធំ សម្រាប់​ការ​ជួប​គ្នា នៅ​លើ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ កាល​ពី​ថ្ងៃ​អាទិត្យ កន្លង​មក​នេះ ឯ​គូឯក​ប្រចាំ​សប្តាហ៍​ពុធ​ហ៊ុច បាន​យក​ឈ្នះ​ពិន្ទុ ចៅ ផលឌឿ ទាំង​គ្រាំគ្រា​ខ្លួន។

សូត្រ ប៊ុនធី ឈ្នះ​៣​ពិន្ទុ​ពី អែល យ៉ែស ទាំង​វេទនា

130618_27a

កីឡាករ​វ័យក្មេង​បាន​កម្ពស់ សូត្រ ប៊ុនធី បាន​ទទួល​៣​ពិន្ទុ​មុន​គេ សម្រាប់​ការ​ប្រកួត​ជម្រុះ​ដណ្តើម​ខ្សែ​ក្រវាត់ K cement ទម្ងន់​៥៤​គីឡូក្រាម ប្រចាំ​ពូល​B ខណៈ​រូបគេ​បាន​យក​ឈ្នះ​លើ​អ្នក​ប្រដាល់ អែល យ៉ែស ក្នុង​ការ​ប្រកួត​បើក​ឆាក​ប្រចាំ​ពូល​មួយ​នេះ ទាំង​វេទនា នៅ​លើ​សង្វៀន​ស៊ីធីអិន កាល​ពី​ថ្ងៃ​អាទិត្យ កន្លង​មក​នេះ។

រាជ រក​បាន​៣​ពិន្ទុ​បន្ថែម រីឯ​សុធន់ ឈ្នះ​លើក​ដំបូង

130617_27a

អ្នក​ប្រដាល់​មុខ​ស្រស់ ខុន រាជ បាន​បន្ត​រក​ឃើញ​ជ័យជម្នះ​ជា​បន្ត​នេះ នៅ​ក្នុង​ការ​ប្រកួត​វិល​ជុំ​ដណ្តើម​ខ្សែ​ក្រវាត់​ជើងឯក​១០​លាន​ស្រា​ផែនដី ទម្ងន់​៧១​គីឡូក្រាម តាមរយៈ​ការ​យក​ឈ្នះ​ដោយ​ពិន្ទុ​លើ ពៅ ស័ក្តិសិទ្ធិ សម្រាប់​ការ​ប្រកួត​លើក​ទី​២ នៅ​លើ​សង្វៀន​ស៊ីធីអិន កាល​ពី​ថ្ងៃ​សៅរ៍ កន្លង​មក​នេះ រីឯ វ៉ោយ សុធន់ ក៏​បាន​យក​ឈ្នះ សាំង ស៊ីថា ដើម្បី​ទទួល​បាន​៣​ពិន្ទុ​ជា​លើក​ដំបូង​របស់​ខ្លួន​ផង​ដែរ។

ឈិត ង៉ុយ និងហុន ឈុនហេង បង្ហាញ​ភាព​ខ្លាំង​នៅ​ប៉ុស្តិ៍​លេខ​៣

130617_27b

អ្នក​ប្រដាល់​ជើងថ្មី ឈិត ង៉ុយ និង ហុន ឈុនហេង ដែល​មាន​ខ្សែ​ក្រវាត់​គ្រប់គ្រង​ម្នាក់​មួយ​ដូច​គ្នា​នោះ បាន​បង្ហាញ​ភាព​ខ្លាំង​រៀង​ៗ​ខ្លួន សម្រាប់​ការ​ប្រកួត​ប្រដាល់​មិត្តភាព នៅ​លើ​សង្វៀន​ប៉ុស្តិ៍​លេខ​៣ កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍ ដោយ​ក្នុង​នោះ ង៉ុយ បាន​ទាត់ ឡុង ប៊ុនហេង រហូត​អាជ្ញាកណ្តាល​បញ្ឈប់​ការ​ប្រកួត ខណៈ ឈុនហេង បាន​ផ្តល់​មេរៀន​យ៉ាង​ចាស់​ដៃ​ឲ្យ ពេជ្រ ម្ទេសខ្មាំង។

TV3 បើក​ការ​ប្រកួត​ប្រដាល់​​វិញ

130614_27a

បន្ទាប់​ពី​ផ្អាក​ការ​ប្រកួត​ប្រដាល់​ក្បាច់​បុរាណ​ខ្មែរ​ប្រចាំ​សប្តាហ៍​ អស់​រយៈពេល​ជាង​២​ខែ នៅ​ពេល​នេះ ម្ចាស់​ស្ថានីយទូរទស្សន៍​ប៉ុស្តិ៍​លេខ​៣(TV3) បាន​សម្រេច​បើក​ឲ្យ​មាន​កម្មវិធី​ប្រកួត​នេះ​ឡើង​វិញ នា​ថ្ងៃ​សៅរ៍ ចុង​សប្តាហ៍​នេះ ខណៈ​កីឡាករ​ចំនួន​១០​នាក់ ត្រូវ​បាន​សម្រិតសម្រាំង​រួច​ជា​ស្រេច ដើម្បី​បើក​សម្ពោធ​ជា​ថ្មី​នៅ​លើ​សង្វៀន​ប្រដាល់ ដែល​មាន​បំពាក់​ទៅ​ដោយ​ម៉ាស៊ីនត្រជាក់​មួយ​នេះ។

ខុន រាជ ជួបពៅ ស័ក្តិសិទ្ធិ ខណៈ ស៊ីថា ប៉ះ សុធន់

130613_27a

អ្នក​ប្រដាល់​មុខ​ស្រស់ ខុន រាជ និង​កីឡាករ​ជំនាញ​វាយ​កៀក ពៅ ស័ក្តិសិទ្ធិ ដែល​មាន​៣​ពិន្ទុ​ក្នុង​ដៃ​ដូច​គ្នា​នោះ កំពុង​តែ​បង្កើត​នូវ​ក្តីស្រមៃ​រៀង ៗ​ខ្លួន​ថា ពួកគេ​នឹង​អាច​ស្វែងរក​បាន​៣​ពិន្ទុ​បន្ថែម​ទៀត សម្រាប់​ការ​ជួប​គ្នា​ក្នុង​ការ​ប្រកួត​វិល​ជុំ​ដណ្តើម​ខ្សែ​ក្រវាត់​ជើងឯក​ ១០​លាន​ស្រា​ផែនដី ទម្ងន់​៧១​គីឡូក្រាម នៅ​លើ​សង្វៀន​ស៊ីធីអិន ថ្ងៃ​សៅរ៍ ខាង​មុខ​នេះ រីឯ សាំង ស៊ីថា និង វ៉ោយ សុធន់ ក៏​ត្រូវ​ប្រជែង​គ្នា​គេច​ចេញ​ពី​ការ​ចាញ់​លើក​នេះ​ផង​ដែរ។

ប៊ុនហាន​និង​វណ្ណៈ​ត្រូវ​ការ​ឈ្នះ​បី​ពិន្ទុ​ដើម្បី​ឆ្លង​ផុត​ការ​កាត់​ចោល

130613_27b

ព្រឹត្តិការណ៍​ប្រកួត​ជម្រុះ​តាម​ពូល​B​ដណ្តើម​ខ្សែ​ក្រវាត់​ក្រុមហ៊ុន​សេង​ ហុងហេង ប្រភេទ​ទម្ងន់​៦៣,៥​គីឡូក្រាម​បាន​ឈាន​ចូល​ដល់​ជុំ​ទី​៤​ហើយ​នា​ថ្ងៃ​សុក្រ​ ខាង​មុខ​នេះ ហើយ​ការ​ប្រកួត​នេះ នឹង​ត្រូវ​ប្តូរ​ទៅ​ប្រកួត​នៅ​លើ​សង្វៀន​ថ្មី​បាយ័ន​ស្ទឹងមានជ័យ។

ផាន់ គ្រាន់ សុំ​សងសឹក​សារឿន ចាន់​អាទិត្យ​នេះ

130613_26a

អ្នក​ប្រដាល់​ស្រករ​ក្រោយ​ផាន់ គ្រាន់ មកពី​ក្លិប​ព្រះខ័នរាជ បាន​ប្រកាស​សុំ​សងសឹក​ជាមួយ​អ្នក​ប្រដាល់​រៀមច្បង សារឿន ចាន់ (អតីត​ប្រើ​ឈ្មោះ​រាជសីហ៍ ចាន់រ៉ា) មកពី​ក្លិប​រាជសីហ៍​បង្ក្រាប​គ្រឿងញៀន​ដែល​ជា​ម្ចាស់​ខ្សែក្រវាត់ K Cement ទម្ងន់​៥៧​គីឡូក្រាម​ឆ្នាំ​២០១២​។

ONE FC ទៅ​កាន់​ទឹកដី​ហ្សាការតា​ដើម្បី​រៀបចំ​ការ​ប្រកួត​នៅ​ខែ​កញ្ញា

130613_26b

កម្មវិធី​ប្រដាល់​របស់ ONE FC នឹង​វិល​ទៅ​កាន់​ទីក្រុង​ហ្សាការតា​វិញ​សម្រាប់​ការ​បង្ហាញ​មួយ​ដែល​នឹង​ ត្រូវ​យក​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ក្នុង​ប្រភេទ​ទម្ងន់​ស្រាល​រវាង​ កីឡាករ​ជើងចាស់​របស់​ជប៉ុន​ចំនួន​ពីរ​រូប​ធ្វើ​ជា​ជំនួប​គូឯក​។

កីឡាករ​៦​នាក់​ដណ្តើម​៣​ពិន្ទុ​នៅ​សង្វៀន​ខេត្ត​សៀមរាប​ថ្ងៃ​នេះ

130612_27b

អ្នក​ប្រដាល់​ទម្ងន់​៦៣,៥​គីឡូក្រាម​ចំនួន​៦​នាក់ មាន រិន មុន្នី នេន វណ្ណា កន ចន្ថា សុខ ចិន្តា ពេជ្រ ប៊ុនសេន និង ឡៅ ផានាថ នឹង​ត្រូវ​ធ្វើការ​ប្រកួតប្រជែង​ដណ្តើម​៣​ពិន្ទុ ក្នុង​ការ​ប្រកួត​វិលជុំ​ដណ្តើម​ខ្សែ​ក្រវាត់​ស្រាបៀរ Ganz Berg នៅ​លើ​សង្វៀន​ស៊ីធីអិន​ខេត្ត​សៀមរាប នៅ​ល្ងាច​ថ្ងៃ​ពុធ​នេះ។

ឈឿន ឆៃដែន សន្លប់​ក្រោម​ទម្ងន់​ជើង ឈាន ហុង​យ៉ាង​ងាយ

130611_27b

ម្ចាស់​ខ្សែ​ក្រវាត់​អាជ្ញាធរ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ទម្ងន់​៦០​ គីឡូក្រាម​ឆ្នាំ​២០១៣​ឈឿន​ឆៃដែន​របស់​ក្លិប​ប្រដាល់​និរោធមានជ័យ​បាន​សន្លប់ ​យ៉ាង​ផុយស្រួយ ខណៈ​រូប​គេ​ត្រូវ​បាន ឈាន​ហុង​មកពី​ក្លិប​អាជ្ញាធរ​អាវុធ​គីមី​ទាត់​ត្រូវ​ក្បែរ​ចង្កា​ផ្នែក​ ចំហៀង​យ៉ាង​ស្រាល​នោះ ហើយ​ការ​ចាញ់​នេះ ត្រូវ​បាន​អ្នក​ទស្សនា​លើក​ឡើង​បែប​ចំអក​ថា​៖​«មកពី ឆៃដែន​ខ្ជិល​ងើប​ឡើង​ប្រកួត​បន្ត ទើប​សុំ​ចុះចាញ់​តែ​ម្តង​ទៅ​»។

ស៊ីណា សម្រេច​ឈប់​ក្រោយ​ត្រូវ​មួយ​កែង​របស់​វិរៈ

130611_27a

អ្នក​ប្រដាល់ អ៊ុង ស៊ីណា បាន​សម្រេច​ឈប់​ប្រកួត​នៅ​ត្រឹម​ទឹក​ទី​៣ បន្ទាប់​ពី​រូប​គេ​ត្រូវ​បាន​គូ​ប្រកួត ម៉ន វិរៈ វាយ​កែង​ត្រូវ​ចំហៀង​ក​ពី​ក្រោយ ដែល​ជា​ផ្នែក​មួយ​នៃ​កន្លែង​ហាមឃាត់​នោះ ប៉ុន្តែ​រូប​គេ​នៅ​តែ​ប្រកាស​ឲ្យ​ចាញ់​ក្នុង​ការ​ប្រកួត​ជម្រុះ​តាម​ពូល​ ដណ្តើម​ខ្សែ​ក្រវាត់ K cement ទម្ងន់​៥៤​គីឡូក្រាម​មួយ​នេះ​ដដែល រីឯ​អ្នក​រៀបចំ​ការ​ប្រកួត​នេះ​ក៏​បាន​និយាយ​គាំទ្រ​ទៅ​នឹង​ការ​សម្រេច​នេះ​ ដែរ។

ការ​ប្រកាស​ឲ្យ ផល​សោភ័ណ្ឌ​ឈ្នះ​រឿង​សោភ័ណ្ឌ រង​ការ​រិះគន់

ភ្នំពេញ: អ្នក​ប្រដាល់ រឿង សោភ័ណ្ឌ បាន​ទ្រាំ​ទទួល​យក​ការ​កាត់​សេចក្តី​ឲ្យ​រូប​គេ​ចាញ់​ពិន្ទុ ផល សោភ័ណ្ឌ ទាំង​គ្មាន​ជម្រើស សម្រាប់​ការ​ជួប​គ្នា​ជា​លើក​ទី​២ នៅ​លើ​សង្វៀន​បាយ័ន​បឹងស្នោ កាល​ពី​ថ្ងៃ​អាទិត្យ​ព្រោះ​ការ​តវ៉ា​ណា​មួយ​ក៏​គ្មាន​លទ្ធផល​វិជ្ជមាន​ចំពោះ ​រូបគេ​នោះ​ដែរ ផ្ទុយ​ទៅ​វិញ​គេ​អាច​ត្រូវ​ទទួល​ការ​ព្រមាន ឬ​ឈប់​ផ្តល់​ឱកាស​ឲ្យ​ឡើង​ប្រកួត​ទាក់ទង​ទៅ​នឹង​ការ​តវ៉ា​នេះ​ក៏​ថា​បាន។

ឌុន រដ្ឋា និង​មាស ភិរម្យ បន្ត​ទទួល​បាន​៣​ពិន្ទុ

130610_27a

អ្នក​លេង​ស្នៀត​ជង្គង់ ឌុន រដ្ឋា និង​កីឡាករ​ជា​ទាហាន មាស ភិរម្យ បាន​ព្យាយាម​ស្វែងរក​៣​ពិន្ទុ​បន្ថែម​ទៀត សម្រាប់​ការ​ប្រកួត​វិល​ជុំ​ដណ្តើម​ខ្សែ​ក្រវាត់​ជើងឯក​១០​លាន​ស្រា​ផែនដី ទម្ងន់​៧១​គីឡូក្រាម​បន្ទាប់​ពី​ពួកគេ​បាន​ទទួល​ជ័យជម្នះ​ជា​លើក​ទី​២​លើ​ កីឡាករ ម៉ន សំណាង និង វី សាយ័ន នា​ការ​ប្រកួត នៅ​លើ​សង្វៀន​ស៊ីធីអិន កាល​ពី​ថ្ងៃ​សៅរ៍​។

Stevenson ផ្តួល Dawson ឲ្យ​សន្លប់​ដោយ​កណ្តាប់​ដៃ​ឆ្វេង

130610_27b

កីឡាករ Adonis Stevenson បាន​បញ្ឈប់​Chad Dawson ជាមួយ​នឹង​កណ្តាប់​ដៃ​ឆ្វេង​យ៉ាង​ធ្ងន់​នៅ​ក្នុង​នាទី ទី​១ និង​១៦​វិនាទី​នៃ​ទឹក​ទី​១​នៅ​ក្នុង​ទីក្រុង Montreal កាល​ពី​ថ្ងៃ​សៅរ៍​ដើម្បី​ឈ្នះ​ខ្សែ​ក្រវាត់ WBC (​ក្រុមបឹក្សា​កីឡា​ប្រដាល់​ពិភពលោក) របស់ Dawson ក្នុង​ប្រភេទ​ទម្ងន់​ធ្ងន់​។

អ៊ុង ស៊ីណា សង្ឃឹម​ឈ្នះ​៣​ពិន្ទុ​ពី ម៉ន វិរៈ

130607_27a

កីឡាករ ចេង រិទ្ធី ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១​ក្នុង​ពូល​A​នៃ​ការ​ប្រកួត​ដណ្តើម​ខ្សែ​ ក្រវាត់ K cement ទម្ងន់​៥៤​គីឡូក្រាម ជា​បណ្តោះអាសន្ន តាមរយៈ​ការ​យក​ឈ្នះ​ដោយ​ពិន្ទុ​លើ​អ្នក​ប្រដាល់​ក្មេង​ខ្ចី ឃីម ឌីម៉ា នា​ការ​ប្រកួត​បើក​ឆាក កាល​ពី​ចុង​សប្តាហ៍​មុន​នេះ រីឯ​កីឡាករ អ៊ុង ស៊ីណា បាន​អះអាង​ថា គេ​មាន​សង្ឃឹម​១០០​ភាគរយ ក្នុង​ការ​យក​ឈ្នះ​លើ ម៉ន វិរៈ នាការ​ប្រកួត​លើក​ទី​១​នៅ​ថ្ងៃ​អាទិត្យ នា​ចុង​សប្តាហ៍​នេះ។

រឿង​សោភ័ណ្ឌ​ឡើង​ជម្រះ​បញ្ជី​នឹង​ផល​សោភ័ណ្ឌ

130607_27b

កីឡាករ ផល សោភ័ណ្ឌ និង​រឿង សោភ័ណ្ឌ ដែល​ធ្លាប់​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ​ក្រោម​ការ​គាំទ្រ​យ៉ាង​ច្រើន​នោះ ត្រូវ​បាន​គេ​រៀបចំ​ឲ្យ​ឡើង​ជួប​គ្នា​ជា​ថ្មី​ម្តង​ទៀត នៅ​លើ​សង្វៀន​បាយ័ន​បឹងស្នោ នា​ល្ងាច​ថ្ងៃ​អាទិត្យ​នេះ ដើម្បី​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ថា តើ​អ្នក​ណា​ជា​ជើង​ខ្លាំង​ពិត​ប្រាកដ?

មាស ភិរម្យ ជួប ម៉ន សំណាង ខណៈ ឌុន រដ្ឋា ប៉ះ វី សាយ័ន

130606_27b

អ្នក​ប្រដាល់​ជា​ពលទាហាន មាស ភិរម្យ និង​កីឡាករ​ជំនាញ​ប្រើ​ស្នៀត​ជង្គង់ ឌុន រដ្ឋា ដែល​បាន​ផ្តួល​គូ​ប្រកួត​ឲ្យ​សន្លប់​និង​លើក​ទង់​ស ក្នុង​ទឹក​ទី​៣​ដូច​គ្នា​នា​ការ​ប្រកួត​បើក​ឆាក​ដណ្តើម​ខ្សែ​ក្រវាត់​ជើងឯក​ ១០​លាន​ស្រា​ផែនដី​ទម្ងន់​៧១​គីឡូក្រាម កន្លង​មក​នោះ កំពុង​តែ​មាន​ទំនុក​ចិត្ត​រៀង​ៗ​ខ្លួន ក្នុង​ការ​រក​បាន​៣​ពិន្ទុ​បន្ថែម​ទៀត ព្រោះ​ការ​ប្រកួត​លើក​ទី​២ នៅ​លើ​សង្វៀន​ស៊ីធីអិន នា​ថ្ងៃ​សៅរ៍ ខាង​មុខ​នេះ អ្នក​ទាំង​២​ត្រូវ​ជួប​កីឡាករ ម៉ន សំណាង និង វី សាយ័ន ដែល​មាន​ប្រវត្តិ​ចាញ់​ដោយ​សន្លប់​ដូច​គ្នា។

គូ​ដណ្តើម​ខ្សែ​ក្រវាត់​ក្រុមហ៊ុន​សេងហុងហេង ប្តូរ​ទៅ​ប្រកួត​នៅ​សង្វៀន​ថ្មី ចំ​ពេល កែវរំចង់ ប៉ះ ចាន់ រតនា

130606_27a

ការ​ប្រកួត​ជម្រុះ​តាម​ពូល​ដណ្តើម​ខ្សែ​ក្រវាត់​ក្រុមហ៊ុន​សេងហុងហេង ទម្ងន់​៦៣,៥​គីឡូក្រាម ដែល​ត្រូវ​ប្រកួត​នៅ​ថ្ងៃ​សុក្រ ខាង​មុខ​នេះ ត្រូវ​បាន​ផ្លាស់ប្តូរ​ពី​សង្វៀន​បាយ័ន​បឹងស្នោ ទៅ​ប្រកួត​នៅ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ វិញ​ម្តង​ខណៈ កែវ រំចង់ និង​ចាន់ រតនា ក៏​ត្រូវ​បាន​រៀបចំ​ឲ្យ​ឡើង​ប្រកួត ដើម្បី​សម្ពោធ​សង្វៀន​ថ្មី​មួយ​នេះ​ដែរ។

តុងហ៊ី ដណ្តើម​៣​ពិន្ទុ​ជាមួយ សុជាតិ​ថ្ងៃ​នេះ

130605_26a

បន្ទាប់​ពី​ទទួល​ភាព​ជូរចត់ ក្នុង​ការ​ប្រកួត​កំពូល​អ្នក​ប្រយុទ្ធ​អន្តរជាតិ ដែល​បាន​រៀបចំ​ឡើង​នៅ​ស៊ីធីអិន កាល​ពី​ចុង​ខែ​ឧសភា កន្លង​មក​ធី តុងហ៊ី បាន​វិល​ទៅ​កាន់​សង្វៀន​ស៊ីធីអិន​ខេត្ត​សៀមរាប កាល​ពី​ម្សិលមិញ​នេះ ព្រោះ​នៅ​ល្ងាច​ថ្ងៃ​ពុធ​នេះ​រូប​គេ ត្រូវ​ឡើង​ប្រកួត​វិល​ជុំ​ដណ្តើម​ខ្សែ​ក្រវាត់​Ganz Berg ក្នុង​ទម្ងន់​៦៣.៥​គីឡូក្រាម ជាមួយ​មាស សុជាតិ របស់​ក្លិប​រាជសីហ៍​ខេត្ត​បន្ទាយមានជ័យ នៅ​ទី​នោះ។

រិទ្ធី បែក​ឈាម​ពេញ​ផ្ទៃ​មុខ មុន​ឈ្នះ​៣​ពិន្ទុ​ពី បូរ៉ា​

130604_27

អ្នក​ប្រដាល់ ចេង រិទ្ធី ប៊ិះ​តែ​បង្កើត​កំណត់ត្រា​ជូរចត់​ដោយសារ​គ្រូពេទ្យ​បញ្ឈប់ នៅ​ក្នុង​ការ​ប្រកួត​ជម្រុះ​បើក​ឆាក​តាម​ពូល​ដណ្តើម​ខ្សែ​ក្រវាត់ K cement ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម មុន​គេ​ទៅ​ហើយ ខណៈ​រូប​គេ​ត្រូវ​បាន​គូ​ប្រកួត​ដែល​ជា​ក្មេង​ជំនាន់​ក្រោយ ឃីម បូរ៉ា វាយ​ឲ្យ​បែក​ចិញ្ចើម​ហូរឈាម​ដូច​អារ​កមាន់​នោះ ប៉ុន្តែ​រិទ្ធី បាន​ព្យាយាម​ប្រើ​កណ្តាប់​ដៃ​វាយ​លុក​ទៅ​លើ បូរ៉ា ដើម្បី​ស្វែងរក​ជ័យជម្នះ​ត្រឡប់​មក​វិញ​ដ៏​គួរ​ឲ្យ​កោត​សរសើរ។

More Articles...