Headlines:

បាល់ទាត់

ក្រុម​Deportivo និង​ក្រុម​Zaragoza ត្រូវ​ការ​ពិន្ទុ​ដើម្បី​បន្ត​នៅ​ក្របខ័ណ្ឌ​កំពូល

130524_25

ការ​ប្រកួត​បាល់ទាត់ La Liga របស់​អេស្ប៉ាញ​ចូល​ដល់​ជុំ​ទី​៣៧​ហើយ​នៅ​ចុង​សប្តាហ៍​នេះ គឺ មាន​ន័យ​ថា សល់​ពីរ​ប្រកួត​នឹង​បិទ​រដូវកាល​នេះ​ហើយ។​ក្រុម​៣​នៅ​កំពូល​តារាង​គឺ Barcelona​,Real M. និង Atletico សុទ្ធ​តែ​មាន​សុវត្ថិភាព​និង​មាន​កៅអី​ម្នាក់​មួយ​នៅ​ឯ​អឺរ៉ុប ហើយ​និង​ពុំ​ចាំបាច់​ត្រូវ​ការ​ពិន្ទុ​ពី​ក្នុង​ប្រកួត​ចុង​ក្រោយ​នោះ​ទេ។

ក្មេង​ៗ​ភ្នំពេញ​ក្រោន​ចូលរួម​ក្នុង​យុទ្ធនាការ​អាស៊ាន

130524_26b

ព្រឹត្តិការណ៍​កីឡា​បាល់ទាត់​ទើប​បង្កើត​ថ្មី FAM-Frenz U15 ASEAN Champions Trophy នឹង​ចាប់​ផ្តើម​ប្រកួត​នៅ​ចុង​សប្តាហ៍​នេះ ខណៈ​ដែល​ក្មេង​ប្រុស​ក្នុង​តំបន់​នេះ នឹង​ត្រូវ​ធ្វើការ​បង្ហាញ​នូវ​ទេពកោសល្យ​ដើម្បី​ធ្វើ​ជា​តំណាង​ឲ្យ​ប្រទេស​ រៀង​ៗ​ខ្លួន​របស់​ពួកគេ និង​ដើម្បី​ប្រជែង​ដណ្តើម​ឈ្នះ​រង្វាន់​ជា​ទឹក​ប្រាក់​ដ៏​សំខាន់​។

Dortmund ចង់​ផ្តាច់​ភាព​រីករាយ​របស់​ក្រុម Bayern

130524_28a

ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​នៃ​ក្របខ័ណ្ឌ Champions League រវាង​ក្រុម​អាល្លឺម៉ង់​ដូច​គ្នា Borussia Dortmund និង Bayern Munich នៅ​រាត្រី​ថ្ងៃ​ស្អែក នឹង​ផ្តល់​ឲ្យ​មាន​ភាព​ស្វិតស្វាញ​បំផុត និង​បង្កើត​ភាព​ជូរចត់​រវាង​ក្រុម​ទាំង​ពីរ​កាន់​តែ​ខ្លាំង​ឡើង​។

ប៉ូលិស​ស៊ើប​អង្កេត​លើ​ការ​កំណត់​លទ្ធផល​នៅ​ម៉ាឡេស៊ី

130523_25b

បើ​យោង​ទៅ​តាម​បណ្តាញ​សារព័ត៌មាន​ក្នុង​ស្រុក​បាន​ឲ្យ​ដឹង​ថា ការ​លើក​ឡើង​ផ្សេង​ៗ​នៃ​ការ​កំណត់​លទ្ធផល​នៃ​ការ​ប្រកួត​ទុក​ជា​មុន​នៅ​ ក្នុង​ការ​ប្រកួត​លីក​របស់​ម៉ាឡេស៊ី (FAM) នឹង​ត្រូវ​ស៊ើប​អង្កេត​ដោយ​សមាគម​កីឡា​បាល់ទាត់​របស់​ប្រទេស​នេះ ខណៈ​ដែល​ប៉ូលិស​ចង់​ចាត់​វិធានការ​ការពារ​កីឡាករ​ពី​ការ​ទាក់ទង​ជាមួយ​នឹង​ មេ​ភ្នាល់​នានា។

Stoke បណ្តេញ​លោក Pulis ចេញ

130523_25a

ក្លិប Stoke City បាន​ចាប់​ផ្តើម​ការ​ស្វែងរក​របស់​ពួកគេ​សម្រាប់​អ្នក​ចាត់ការ​ទូទៅ​ថ្មី​ ម្នាក់ ក្រោយ​ពី​ការ​កាន់​តំណែង​ជា​លើក​ទី​២​របស់​លោក Tony Pulis នៅឯ​កីឡដ្ឋាន Britannia បាន​ឈាន​ដល់​ទី​បញ្ចប់​ទាំង​ភាព​ជូរចត់​មួយ នៅ​ពេល​ដែល​រូប​លោក​ត្រូវ​បាន​បណ្តេញ​ចេញ​កាល​ពី​រសៀល​ថ្ងៃ​អង្គារ​។

លោក Mourinho ជម្រះ​ពី​ការ​ចូលរួម​Chelsea , Real ប្រកាស​ពី​ការ​ចាកចេញ

130522_25

Chelsea នឹង​មិន​ចាំ​បាច់​បង់​នូវ​សំណង​ផ្សេង​ៗ​សម្រាប់​លោក Jose Mourinho ឡើយ ក្រោយ​ពី​ក្លិប​យក្ស​អេស្ប៉ាញ Real Madrid បាន​ប្រកាស​ថា អ្នក​ចាត់ការ​ទូទៅ​សញ្ជាតិ​ព័រទុយហ្គាល់​រូប​នេះ នឹង​ចាកចេញ​ពី​កីឡដ្ឋាន Bernabeu នៅ​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ​តាម​រយៈ​កិច្ច​ព្រមព្រៀង​គ្នា​ទាំង​សង​ខាង​។

មន្ត្រី​ឥណ្ឌូនេស៊ី​៖ យើង​ជា​កន្លែង​គ្មាន​សណ្តាប់ធ្នាប់

ក្រុងហ្សាការតា: មន្ត្រី​ម្នាក់​បាន​និយាយ​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា កីឡា​បាល់ទាត់​ឥណ្ឌូនេស៊ី កំពុង​តែ​ស្ថិត​ក្នុង «ទីកន្លែង​គ្មាន​សណ្តាប់ធ្នាប់​មួយ» ដែល​គ្មាន​អ្វី​នឹង​ត្រូវ​បាន​ធ្វើ​ដើម្បី​ដោះស្រាយ​ទៅ​លើ​បញ្ហា​នៃ​ការ​ គ្មាន​ច្បាប់​ទម្លាប់​របស់​ហ្វូង​អ្នក​ទស្សនា​នៅ​ក្នុង​ការ​ប្រកួត​ អន្តរជាតិ​ឡើយ បើ​ទោះ​បី​ប្រទេស​មួយ​នេះ ត្រូវ​បាន​រង​ការ​ពិន័យ​ជា​ទឹក​ប្រាក់​ចំនួន​១៥,០០០​ដុល្លារ​អាមេរិក​ក៏​ដោយ ​។

ព័ត៌មាន​កីឡា​ខ្លី​ៗ

Bale បន្ត​កុងត្រា​ថ្មី​ជាមួយ​Spurs​ដោយ​ទទួល​បាន​១៥​ម៉ឺន​ផោន​

កីឡាករ Gareth Bale ត្រៀម​លក្ខណៈ​រួច​ជា​ស្រេច​ក្នុង​ការ​បន្ត​អនាគត​របស់​ខ្លួន​ជាមួយ​នឹង​ ក្លិប Tottenham Hotspur ក្រោយ​ពី​បាន​យល់​ព្រម​លើ​លក្ខខណ្ឌ​ផ្សេង​ៗ​ក្នុង​ការ​បន្ត​លេង​ឲ្យ​ក្លិប​ មួយ​នេះ​នៅឯ​កីឡដ្ឋាន​White Hart Lane បើ​ទោះ​បី​ជា​ក្លិប​នេះ​បរាជ័យ​ក្នុង​ការ​ឈាន​ទៅ​លេង​ក្នុង​ក្របខ័ណ្ឌ Champions League​ក៏​ដោយ។

Arsenal ឈ្នះ​កៅអី​ក្នុង Champions League

130521_28a

Arsenal បាន​ទទួល​ជ័យជម្នះ​លើ​ការ​ប្រជែង​សម្រាប់​ចំណាត់​ថ្នាក់​លេខ​៤​ ក្នុង​ក្របខ័ណ្ឌ Premier League ជាមួយ​នឹង​ជ័យជម្នះ​ក្នុង​លទ្ធផល ១-០ នៅ​លើ​ទឹក​ដី​ក្រុម Newcastle ខណៈ​ដែល​អាជីព​ដ៏​អស្ចារ្យ​របស់​លោក Alex Ferguson បាន​បញ្ចប់​ក្នុង​ថ្ងៃ​ដ៏​គួរ​ឲ្យ​កត់សម្គាល់ នៅ​ពេល​ក្រុម Manchester United បាន​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ ៥-៥ នៅ​លើ​ទឹកដី​ក្រុម West Bromwich Albion កាល​ពី​ថ្ងៃ​អាទិត្យ​។

ក្រុម​ក្មេង​ៗ​ភ្នំពេញ​ក្រោន​ឈ្នះ​នៅ​សិង្ហបុរី​

130521_25

ក្រុម​ក្មេង​ៗ​របស់​កម្ពុជា​បាន​ភ្លក្ស​រសជាតិ​នៃ​ជ័យជម្នះ​កាលពី​ថ្ងៃ​ចុង​ សប្តាហ៍​មុន​ខណៈ​ដែល​ក្រុម​កីឡា​បាល់ទាត់​ដែល​មាន​សមាជិក​ចំនួន​៨​មកពី​ ក្រុម​យុវជន​របស់​ភ្នំពេញ​ក្រោន (Phnom Penh Crown FC Academy) បាន​វិល​ត្រឡប់​មក​ប្រទេស​កំណើត​វិញ​ទាំង​ជ័យជម្នះ ក្រោយ​ពី​ទទួល​ជ័យជម្នះ​ក្នុង​ព្រឹត្តិការណ៍ Singapore Cricket Club International Soccer Sixes សម្រាប់​ក្រុម​យុវជន ឆ្នាំ​២០១៣​។

លោក Collin ឈ្នះ iPad ឯ​លោក​ឡង់ឌី​ឈ្នះ​កាត

ភ្នំពេញ: នៅ​ទី​បំផុត​ការ​ប្រកួត​ក្របខ័ណ្ឌ CTN/PPP/CTN Fantasy League បាន​បញ្ចប់​សម្រាប់​រដូវកាល​មួយ​ផ្សេង​ទៀត ហើយ​វា​ដូច​ទៅ​នឹង​អ្វី​ដែល​បាន​រំពឹង​ទុក ខណៈ​ក្រុម Scooter City FC របស់​លោក Collin Brown គឺជា​អ្នក​មាន​ពិន្ទុ​នាំ​មុខ​គេ​នៅ​លើ​តារាង​ពិន្ទុ​រួម​ដើម្បី​ឈ្នះ​ រង្វាន់ iPad 3,5G លេខ​ទូរស័ព្ទ និង​អាវ​យឺត​ដ៏​ស្រស់​ស្អាត​ពី​ម្ចាស់​ឧបត្ថម្ភ Chelsea​។

Beckham ស្រក់​ទឹក​ភ្នែក ខណៈ​ដែល ក្រុម​PSG ទទួល​ជ័យជម្នះ​លើ​Brest

130520_25

Zlatan Ibrahimovic បាន​ស៊ុត​បាល់​បញ្ចូល​ទី​ចំនួន​ពីរ​គ្រាប់ ខណៈ​ដែល David Beckham បាន​និយាយ​ថា លា​ហើយ​ដ៏​រំជួល​ចិត្ត​មួយ​ទៅ​កាន់​កីឡដ្ឋាន Parc des Princes ស្រប​ពេល Paris St Germain ដែល​ជា​ម្ចាស់​ជើងឯក​ក្របខ័ណ្ឌ Ligue 1 បាន​ផ្តួល​ក្រុម​បាត​តារាង​Stade Brest ក្នុង​លទ្ធផល ៣-១ ក្នុង​រាត្រី​ដ៏​គួរ​ឲ្យ​ចងចាំ​មួយ​កាល​ពី​ថ្ងៃ​អាទិត្យ​។

បឹងកេត នៅ​តែ​ខ្លាំង ឯណាហ្គា​ធ្លាក់​ចេញ​ពី​Top 4

130520_28

ក្រុម​ម្ចាស់​ជើងឯក​ចំការ​កៅស៊ូ​បឹងកេត បាន​រក្សា​ភាព​ខ្លាំង​របស់​ខ្លួន​ជា​បន្ត​ទៀត សម្រាប់​ការ​ប្រកួត​ជុំ​ទី​២​នៃ​ពាន​រង្វាន់​មិត្តហ្វូន​ខេមបូឌានលីក ឆ្នាំ​២០១៣ បន្ទាប់ពី​ពួកគេ​បាន​លត់​ក្រុម​បាត​តារាង ព្រឹទ្ឋសភា​៤-០ កាល​ពី​ថ្ងៃ​សៅរ៍ ប៉ុន្តែ​ក្រុម​ជើងឯក​រង ណាហ្គាខប បាន​ធ្លាក់​ចេញ​ពី​ក្រុម​ខ្លាំង​លើ​កំពូល​តារាង​ទាំង​៤ (Top 4)​ហើយ ក្រោយ​ពី​បន្ត​ស្មើ​ជាមួយ​ក្រសួង​ការពារ​ជាតិ ហើយ​លទ្ធផល​នេះ​បាន​ជួយ​ឲ្យ​ភ្នំពេញ​ក្រោន និង​គិរីវង់​សុខសែនជ័យ អាច​ផ្លាស់ប្តូរ​ទីតាំង កាន់​តែ​ល្អ​ប្រសើរ​ជាង​មុន។

ព័ត៌មាន​កីឡា​ខ្លី​ៗ

Bayern រីករាយ ខណៈ Dortmund បារម្ភ​ពី​ការ​ប្រកួត​អឺរ៉ុប​វគ្គ​ផ្តាច់​ព្រ័ត្រ

Borussia Dortmund ត្រូវ​តែ​រង់ចាំ​មើល​ទៅ​លើ​ការ​ជា​សះស្បើយ​ពី​របួស​ក​ជើង​របស់​កីឡាករ​Mats Hummels សម្រាប់​ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​នៃ​ក្របខ័ណ្ឌ Champions League នៅ​ថ្ងៃ​សៅរ៍​នេះ ខណៈ​ដែល​ក្រុម Bayern Munich ដែល​ជា​គូ​ប្រជែង​របស់​ពួកគេ​នៅ​ឯ​កីឡដ្ឋាន Wembley បាន​បញ្ចប់​រដូវកាល​Bundesliga ជាមួយ​នឹង​ការ​ស៊ុត​បាល់​បញ្ចូល​ទី​ចំនួន​ប្រាំ​ពីរ​គ្រាប់​យ៉ាង​រំភើប​។

៦​ក្រុម​ត្រៀម​លុប​លទ្ធផល​ស្មើ​នា​ការ​ប្រកួត​ជុំ​ទី​មួយ

130517_28b

បន្ទាប់​ពី​សម្រាក​ជិត​២​សប្តាហ៍​ដើម្បី​ទុក​ពេល​ឲ្យ​ក្រុម​ម្ចាស់​ផ្ទះ​ ចំការ​កៅស៊ូ​បឹងកេត រៀបចំ​ការ​ប្រកួត​ជម្រុះ​ក្នុង​ព្រឹត្តិការណ៍​AFC President's Cup ឆ្នាំ​២០១៣​ដែល​បាន​បញ្ចប់​ទាំង​ភាព​សោកស្តាយ កាល​ពី​ចុង​សប្តាហ៍​មុន​នោះ ក្រុម​កំពុង​លេង​នៅ​ក្នុង​ក្របខ័ណ្ឌ​កំពូល​មិត្តហ្វូន​ខេមបូឌាន​លីក​ (MCL)ឆ្នាំ​២០១៣ នឹង​បន្ត​សកម្មភាព​ប្រកួត​ជុំ​ទី​២​របស់​ខ្លួន​ជា​បន្ត​ទៀត នៅ​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ ចុង​សប្តាហ៍​នេះ។

Chelsea, Arsenal​ដណ្តើម​លេខ​៣​ចំណែក​​Tottenham​ចង់​បាន​លេខ​៤

130517_25

ការ​ប្រកួត​បាល់ទាត់​អង់គ្លេស រដូវកាល​នេះ​បាន​ឈាន​ចូល​ដល់​ទី​បញ្ចប់ ហើយ ដោយ​ក្រុម​ពីរ​នៅ​កំពូល​តារាង មាន​ក្រុម​Man Utd និង​ក្រុម Man City លែង​មាន​សារៈ​សំខាន់​ក្នុង​ការ​រក​ពិន្ទុ​ខណៈ​ក្រុម​បាត​តារាង​ទាំង​បី​ក៏​ ត្រូវ​ជ្រុះ​ចេញ​ពី​ក្របខ័ណ្ឌ​នេះ​ជា​ស្ថាពរ។

Ivanovic ជួយ​Chelsea លើក​ពាន Europa

130517_26b

នាឡិកា​នៅឯ​កីឡដ្ឋាន​ទើប​តែ​បាន​ដើរ​ផុត​នាទី ទី​៩២​នៅ​ពេល​ដែល​ខ្សែ​ការពារ Branislav Ivanovic បាន​រត់​ដើម្បី​រក​គ្រាប់​បាល់​បញ្ចូល​ទី​ដែល​នឹង​ធ្វើ​ឲ្យ​រូប​គេ​ស្ថិត​ ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្លិប Chelsea ជា​រៀង​រហូត​។

ក្រុម​Valencia​និង​ក្រុម​Sociedad ត្រូវ​ការ​ឈ្នះ​ដើម្បី​ដណ្តើម​លេខ​រៀង​ទី​៤

130516_25

ការ​ប្រកួត​បាល់ទាត់ La Liga របស់​អេស្ប៉ាញ​ក្នុង​រដូវកាល​នេះ ជិត​ចូល​ដល់​ទី​បញ្ចប់​ហើយ ខណៈ​នៅ សល់​តែ​ពីរ​ប្រកួត​ទៀត​ប៉ុណ្ណោះ ដោយ​ក្រុម Barcelona​បាន​ក្លាយ​ជា​ជើងឯក​បន្ទាប់​ពី​ឈ្នះ​ក្រុម Atletico រីឯ​ក្រុម​Real Madrid លេង​ស្មើ​1-1​នៅ​ទឹក​ដី​ក្រុម Espanyol ។

លោក Martinez ភ្ញាក់​ផ្អើល​ខណៈ Wigan ត្រូវ​កាត់​ចេញ

លោក Roberto Martinez បាន​ស្ថិត​ក្នុង​សភាព​នៃ​ការ​ភ្ញាក់​ផ្អើល​មួយ ក្រោយ​ពី Wigan បាន​ក្លាយ​ជា​ក្រុម​ទី​១​ក្នុង​ការ​ឈ្នះ​ពាន​រង្វាន់ FA Cup ដែល​ត្រូវ​បាន​កាត់​ចេញ​ពី​ក្របខ័ណ្ឌ​កីឡា​បាល់​ទាត់​កំពូល​របស់​អង់គ្លេស​ នៅ​ក្នុង​រដូវកាល​តែ​មួយ ក្រោយ​ពី​ការ​បរាជ័យ​ក្នុង​លទ្ធផល ៤-១ នៅ​ក្រៅ​ដី​ក្រោម​ស្នាដៃ​ក្រុម Arsenal កាល​ពី​ថ្ងៃ​អង្គារ​។

លោក​ម៉ា សេរី បង្ហាញ​សមត្ថភាព​ជា​ប្រធាន​

ភ្នំពេញ: សប្តាហ៍​បន្ទាប់​ចុង​ក្រោយ​នៃ​រដូវកាល​ក្នុង​ក្របខ័ណ្ឌ CC/PPP/CTN Fantasy League បាន​ផ្តល់​នូវ​ការ​បង្ហាញ​ពី​ទម្រង់​លេង​របស់​កីឡាករ​យ៉ាង​រំភើប​ដែល​បាន​ ធ្វើ​ឲ្យ​អ្វី​ៗ​ស្ថិត​ក្នុង​ការ​ចាប់​អារម្មណ៍ ខណៈ​ដែល​អ្នក​ចាត់ការ​ទូទៅ​កំពុង​តែ​ស្វះស្វែង​ដើម្បី​ទទួល​បាន​ឱកាស​ជា​លើក ​ចុង​ក្រោយ​ក្នុង​ការ​ទទួល​បាន​រង្វាន់​ប្រចាំ​សប្តាហ៍​។

ព័ត៌មាន​កីឡា​ខ្លី​ៗ

Bayern Munich​៖ ការ​ផ្ទេរ Rooney មិន​បាន​ធ្វើ​ឲ្យ​យើង​មាន​ការ​ចាប់​អារម្មណ៍​ឡើយ

ប្រសិន​បើ​ពេលវេលា​របស់ Wayne Rooney នៅ​ឯ​ក្លិប Manchester United ពិតជា​ត្រូវ​ដល់​ទី​បញ្ចប់ វា​ហាក់​បង្ហាញ​ថា ក្លិប Bayern Munich អាច​នឹង​មិន​ស្ថិត​ក្នុង​បញ្ជី​នៃ​ទិសដៅ​ជា​អាទិភាព​របស់​គេ​ឡើយ​។ រឿង​ជា​ច្រើន​ត្រូវ​លើក​ឡើង​ក្នុង​បណ្តាញ​សារព័ត៌​មាន​អាល្លឺម៉ង់​ថា ខ្សែ​ប្រយុទ្ធ​អន្តរជាតិ​អង់គ្លេស​រូប​នេះ បាន​ក្លាយ​ជា​ប្រធានបទ​មួយ​នៃ​ការ​ចាប់​អារម្មណ៍​សម្រាប់​ក្រុម​ម្ចាស់​ ជើងឯក​ក្របខ័ណ្ឌ Bundesliga មួយ​នេះ​។