Headlines:

ជ័យ​ជម្នះ​ទាំង​អស់​កើត​ឡើង​នៅ​ចុង​ម៉ោង



121116_27a
កីឡាករ Yasuhito Endo (ស្តាំ) របស់​ជប៉ុន ប្រជែង​តែត​បាល់​ជាមួយកីឡាករ Raed Saleh របស់​អូម៉ង់នា​ជំនួប​កាល​ពី​ថ្ងៃ​ពុធ។ Reuters

ក្រុង​ដូហាៈ គ្រាប់​បាល់​បញ្ចូល​ទី​ចំនួន​បី​គ្រាប់​នៅ​ជិត​បញ្ចប់​ការ​ប្រកួត​បាន​ជួយ​ឲ្យ​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​អូស​បេ​គីស្ថាន អ៊ីរ៉ាក់ និង​កា​តា ទទួល​ជ័យ​ជម្នះ​ទាំង​ប្រផិត​ប្រផើយ​១-០ ក្នុង​ការ​ប្រកួត​ជម្រុះ World Cup​កាល​ពី​ថ្ងៃ​ពុធ ខណៈ​ដែល​ក្រុម​ម្ចាស់​ជើង​ឯក​ទ្វីប​អាស៊ី​ជប៉ុន ក៏​បានឈ្នះ​អូម៉ង់​នៅ​ចុង​ម៉ោង​ផង​ដែរ​។

ក្រុម​ចំនួន​៩​ក្នុង​ចំណោម​ក្រុម​ទាំង​១០​ដែល​ស្ថិត​នៅ​ក្នុង​ពូល​ចំនួន​២​នៃ​ការ​ប្រកួត​ជម្រុះ​ប្រចាំ​ទ្វីប​អាស៊ី បាន​ផ្តល់​នូវ​លំបាក​យ៉ាង​ខ្លាំង​កាត់​សេច​ក្តី ក្រោយ​ពី​បញ្ចប់​ក្នុង​លទ្ធ​ផល​ដែល​មាន​គ្រាប់​ស៊ុត​បញ្ចូល​ទី​តិច​តួច​ជា​ច្រើន​ប្រកួត។

សាមូរ៉ៃ​ពណ៌​ខៀវ​ជប៉ុន ស្ថិត​ក្នុង​ទម្រង់​លេង​ដ៏​អស្ចារ្យ​នៃ​យុទ្ធ​នា​ការ​មក​ទល់​ពេល​នេះ ហើយ​ពួក​គេ​អាច​នឹង​ក្លាយ​ជា​ក្រុម​មក​ពី​ទ្វីប​អាស៊ី​ទី​១​ក្នុង​ការ​ឈ្នះ​សិទ្ធិ​ទៅ​ជុំ​ផ្តាច់​ព្រ័ត្រ​មុន​គេ ក្រោយ​ពី​បន្ថែម​ពិន្ទុ​នាំ​មុខ​ក្នុង​ពូល G​រហូត​ដល់​ទៅ​៨​ពិន្ទុ​ក្រុម​ជម្រើស​ជាតិ​អូស្ត្រាលី និង​អូ​ម៉ង់​។

អ៊ីរ៉ាក់ ដេញ​តាម​ពី​ក្រោយ​ជប៉ុន ដែល​នៅ​សល់​បី​ប្រកួត​ទៀត​ក្នុង​ដៃ ចំនួន​៣​ពិន្ទុ​។

ក្រុម​របស់​លោក Alberto Zaccheroni អាច​នឹង​ទទួល​ស្គាល់​នូវ​សំណាង​របស់​ពួក​គេ​ក្រោយ​ពី​គេច​ចេញ​ពី​ការ​ខក​ចិត្ត​ក្នុង​ទីក្រុង Muscat ជា​មួយ​នឹង​ជ័យ​ជម្នះ ២-១ លើ​អូម៉ង់ បន្ទាប់​ពី​ខ្សែ​បម្រើ​Shinji Okazaki បាន​រក​គ្រាប់​បាល់​ឈ្នះ​ក្នុង​រយៈ​ពេល​១​នាទី​ចុង​ក្រោយ​។

គ្រូ​បង្វឹក​សញ្ជាតិ​អ៊ីតាលី​រូប​នេះ​បាន​និយាយ​ប្រាប់​អ្នក​យក​ព័ត៌​មាន​ថា៖«ខ្ញុំ​ត្រូវ​តែ​កោត​សរសើរ​កីឡាករ​របស់​អូម៉ង់​។ ពួក​គេ​បាន​បង្ហាញ​ពី​ទឹក​ចិត្ត​ដ៏​អស្ចារ្យ ហើយ​ទឹក​ចិត្ត​នេះ​បាន​ធ្វើ​ឲ្យ​មាន​ការ​លំបាក​ដល់​យើង​ក្នុង​ការ​បញ្ចេញ​នូវ​កម្រិត​លេង​របស់​យើង​»៕ IS