ក្រសួង​មហា​ផ្ទៃ​​កំពុង​​ធ្វើ​ការ​ស៊ើប​អង្កេត​​​ចាប់​ខ្លួន​ជន​ល្មើស​ ​មិន​ស្គាល់​មុខ​​ដែល​បាន​យក​ស្ព្រៃ​ទៅ​បាញ់​និង​ផ្តួល​រលំ​ស្លាក​សញ្ញា​គណបក្ស​សង្គ្រោះ​ជាតិ​អស់​ចំនួន​ ១៦ សា្លក​​​ក្នុង​ខេត្ត​​​​ព្រៃ​វែង​និង​​​ស្វាយ​រៀង​ កាល​ពី​យប់​ថ្ងៃ​ទី​ ១៨ ខែ​មិថុនា​។ គណបក្ស​​ធ្វើ​សន្និសីទ​កាសែត ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ។

Headlines:

ផ្កាយ​សមុទ្រ​ត្រៀម​រៀប​ចំ​Barclays/ISF លើក​ទី​៤

121119_26b
សកម្ម​ភាព​កុមារា-កុមារី​ដែល​បាន​ចូលរួម​ព្រឹត្តិការណ៍ ISF កាល​ពី​ឆ្នាំ​២០១១​​។ ជួប វិច្ឆិកា

ភ្នំពេញៈ អង្គការ​ផ្កាយ​សមុទ្រ​ក្នុង​នាម​ជា​ដៃ​គូ​របស់​សហ​ព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា​នឹង​ប្រារព្ធ​ពិធី​បើក​ការ​ប្រកួត​កីឡា​បាល់​ទាត់​វិល​ជុំ​Barclays/ISF លើក​ទី​បួន​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា ម្សិល​មិញ​នេះ។

ព្រឹត្តិ​ការណ៍​នេះ នឹង​ប្រព្រឹត្ត​ទៅ​នៅ​លើ​ទីលាន​កីឡា​បាល់​ទាត់​នៃ​វិទ្យាស្ថាន​អប់រំ​កាយ និង​កីឡា​ពេញ​មួយ​ថ្ងៃ ដោយ​មាន​ការ​ចូល​រួម​ពី​កុមារា-កុមារី​ចំនួន​៤៤​ក្រុម​មក​ពី​សាលា​រៀន អង្គការ និង​សមាគម​ជា​ដៃគូ​នានា។

បើ​យោង​តាម​កញ្ញា Kate Griffin នាយិកា​អង្គការ​ផ្កាយ​សមុទ្រ ការ​ប្រកួត​នឹង​ត្រូវ​បែង​ចែក​ជា​៥​ក្រប​ខ័ណ្ឌ​ផ្សេង​ៗ​។ បន្ទាប់​ពី​បើក​ការ​ប្រកួត​នៅ​ថ្ងៃ​១៨ ខែ​វិច្ឆិកា ជំនួប​ប្រកួត​វិល​ជុំ​នឹង​ត្រូវ​ចាប់​ដំណើរ​ការ​ពី​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា ដល់​ចុង​ខែ​មីនា​ឆ្នាំ​២០១៣។

កុមារា-កុមារី​ដែល​ចូល​រួម​ក្នុង​ព្រឹត្តិ​ការណ៍​នេះ គឺ​ស្ថិតនៅ​អាយុ​ក្រោម​១០​ឆ្នាំ ក្រោម​១៤​ឆ្នាំ និង​ក្រោម​១៨​ឆ្នាំ។

កញ្ញា ជួប វិច្ឆិកា អនុ​ប្រ​ធាន​អង្គការ​ផ្កាយ​សមុទ្រ បាន​រំឭក​ថា កាល​ពី​ឆ្នាំ​២០១១ ការ​ប្រកួត​បាន​ប្រព្រឹត្ត​ទៅ​នៅ​លើ​ទីលាន​ក្លិប​ភ្នំពេញ​ក្រោន​ដោយ​មាន​៤៦​ក្រុម​ចូល​រួម និង​កុមារា-កុមារី​ជិត​១០០០​នាក់។

កញ្ញា​បាន​លើក​ឡើង​ថា៖ «យើង​មាន​គោល​បំណង​ឲ្យ​កុមារា-កុមារី​នៅ​កម្ពុជា​ជា​ពិសេស​ក្មេង​កំព្រា​ទទួល​បាន​នូវ​ការ​អប់រំ​ផ្នែក​កីឡា​បាល់​ទាត់ និង​ចំណេះ​ដឹង​ទូទៅ ដែល​វា​ជា​យាន​មួយ​នៃ​វាសនា​របស់​ពួក​គេ»។

Kate បាន​គូស​បញ្ជាក់​ថា ការ​ប្រកួត​នេះ​មិន​សំដៅ​លើ​ប្រាក់​រង្វាន់​នោះ​ឡើយ ប៉ុន្តែ​ពួក​គេ​នឹង​ទទួល​បាន​សម្ភារ​សិក្សា​ផ្សេង​ៗ ហើយ​អ្វី​ដែល​ចម្បង​នោះ គឺ​ផ្តល់​ឲ្យ​ពួក​គេ​ចៀស​ផុត​គឺ​គ្រឿង​ញៀន និង​ការ​ដើរ​លេង​អនាថា៕