Headlines:

NOCC

យក​កីឡា​៤​ប្រភេទ ទៅ​បង្ហាញ​នៅ​ថ្ងៃ​មហាសង្ក្រាន្ត

20140409_27a

នៅក្នុង​ព្រឹត្តិការណ៍​ដ៏ធំ មហាសង្ក្រាន្ត​ឆ្លង​ឆ្នាំ​មមី ឆស័ក​ពស​២៥៥៨ ចាប់ពី​ថ្ងៃ​ទី​១៣ ដល់​១៦ ខែ​មេសា ឆ្នាំ​២០១៤ ដែល​នឹង​មាន​ការ​ប្រកួត និង​សម្តែង​ចម្រុះ ទាំង​សិល្បៈ​កម្សាន្ត វប្បធម៌ និង​កីឡា ក្រោម​ការ​រៀបចំ​របស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា រួម​សហការ​ជាមួយ​ NOCC និង​ក្រសួង​ទេសចរណ៍​នោះ គឺ NOCC បាន​នាំ​យក​ប្រភេទ​កីឡា​ប្រពៃណី​ជាតិ​ចំនួន​៤​ប្រភេទ សម្រាប់​សម្តែង និង​ប្រកួត ក្នុង​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នោះ ដោយ​ក្នុង​នោះ​មាន​កីឡា​អុកចត្រង្គ កីឡា​ចំបាប់​ប្រពៃណី កីឡា​ទាញព្រ័ត្រ និង​កីឡា​ល្បុក្កតោ​។

ប្រកួត​អុក រក​ឃើញ​អ្នក​ឈ្នះ​ទាំង​១៦ តែ​អត់​ឈ្មោះ​ជើងឯក​២០១០

20140409_27b

ការ​ប្រកួត​កីឡា​អុកចត្រង្គ ដើម្បី​ស្វែងរក​អ្នក​ឈ្នះ​៨​នាក់​ចុងក្រោយ សម្រាប់​យក​ទៅ​ប្រកួត​ក្នុង​កម្មវិធី​មហាសង្ក្រាន្ត ក្នុង​ថ្ងៃ​ចូលឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ នៅឯ​ខេត្ត​សៀមរាប​នោះ បាន​រក​ឃើញ​ជើង​ខ្លាំង​ចំនួន​១៦​នាក់​ចុងក្រោយ​ហើយ បន្ទាប់ពី​ចំណាយ​ពេល​ប្រកួត​ពេញ​មួយ​ថ្ងៃ នៅ​ទីស្នាក់ការ NOCC កាល​ព្រឹក​ថ្ងៃ​អង្គារ ម្សិលមិញ​នេះ។

រដ្ឋមន្រ្តី ចង់​ឲ្យ​ការ៉ាតេដូ ខំ​ពង្រឹង​ខ្លួន ត្រៀម​ស៊ីហ្គេម ២០២៣

20140408_27b

ប្រកួត​កីឡា​ការ៉ាតេដូ-សូតូកង់​ពាន​រង្វាន់​លោក​បណ្ឌិត​សុក​ស៊ីផាន់ណា ដែល​ធ្វើ​នៅ​ពហុកីឡដ្ឋាន​ជាតិ​នោះ បាន​បញ្ចប់​កាលពី​ថ្ងៃ​អាទិត្យ តែ​លទ្ធផល​គ្មាន​អ្វី​ប្លែក​នោះ​ទេ ប៉ុន្តែ​ការ​ចូលរួម​ពី​ថ្នាក់​រដ្ឋមន្ត្រី​ចំនួន​៥​រូប ក្នុង​ព្រឹត្តិការណ៍​នេះ​បាន​ក្លាយ​ជា​រឿង​ដ៏​កម្រ មិន​ធ្លាប់​កើត​មាន​ក្នុង​វិស័យ​កីឡា​ពី​មុន​មក​នោះ​ទេ ហើយ​រដ្ឋមន្រ្តី​ទាំងនោះ​ចង់​ឲ្យ​ខេមរៈសហព័ន្ធ​ការ៉ាតេដូ ពង្រឹង​ការ​គ្រប់គ្រង និង​បណ្តុះ​ធនធាន​ឲ្យ​បាន​កាន់តែ​ច្រើន សម្រាប់​ត្រៀម​ស៊ីហ្គេម ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ។

ថ្នាក់​រដ្ឋមន្រ្តី​៥​រូប នឹង​ជួប​គ្នា​នៅលើ​ទីលាន

20140404_27a

ការ​ប្រកួត​កីឡា​ការ៉ាតេដូ​ពាន​រង្វាន់​មួយ​ឈ្មោះ​ថា​សុកស៊ីផាន់ណា ដែល​គ្រោង​នឹង​ប្រារព្ធ​ឡើង​នៅក្នុង​សាល​វិមាន​នៃ​ពហុកីឡដ្ឋាន​ជាតិ នា​ថ្ងៃ​អាទិត្យ ចុងសប្តាហ៍​នេះ នឹង​មាន​មន្រ្តី​ជាន់​ខ្ពស់ ថ្នាក់​រដ្ឋមន្ត្រី​ចំនួន​៥​រូប មក​ជួប​គ្នា​ក្នុង​ឱកាស​ដ៏​វិសេសវិសាល​នេះ ដែល​ហេតុការណ៍​នេះ​មិន​ធ្លាប់​មាន​ក្នុង​ព្រឹត្តិការណ៍​កីឡា​កន្លង​មក​នោះ ទេ។ ហេតុនេះ​វា​ជា​របត់​ថ្មី​មួយ ដែល​មន្ត្រី​ជាន់​ខ្ពស់​នៃ​រដ្ឋាភិបាល​កម្ពុជា ចាប់​អារម្មណ៍​ទៅ​លើ​ការ​ជួបជុំ​គ្នា​ក្នុង​សង្គម​កីឡា។

NOCC រៀបចំ​ពិធី​សងគុណ​ព្រឹទ្ធាចារ្យ​កីឡា​មុន​ចូលឆ្នាំ​ខ្មែរ

ភ្នំពេញ: គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​គ្រោង​នឹង​រៀបចំ​ពិធី​ជួបជុំ ព្រឹទ្ធាចារ្យ​កីឡា និង​អ្នក​កីឡា​វ័យ​ចំណាស់ៗ​ដែល​ធ្លាប់​មាន​ស្នាដៃ​បម្រើ​ជាតិ​កន្លង​មក ដើម្បី​ឲ្យ​ពួកគាត់​បាន​ជួបជុំ​គ្នា​ផ្តល់​គំនិត​ស្ថាបនា​កីឡា​ដល់​អ្នក ដឹកនាំ​កីឡា​ជំនាន់​ក្រោយ​។

Black Panther កំណត់​ពេល និង​ទីកន្លែង​ត្រូវ​ប្រកួត

20140327_26b

ព្រឹត្តិការណ៍​ប្រកួត​ប្រដាល់​ក្បាច់​បុរាណ​ខ្មែរ​ដណ្តើម​ខ្សែក្រវាត់ ស្រាបៀរ Black Panther នៃ​ក្រុមហ៊ុន​ស្រាបៀរ​អង្គរ បាន​កំណត់​ពេលវេលា និង​ទីតាំង​នៅ​ខេត្ត​ចំនួន​៣ ដែល​ត្រូវ​រៀបចំ​ការ​ប្រកួត​មុន​គេ មុន​នឹង​បន្ត​ទៅ​កាន់​ខេត្ត​ឆ្ងាយៗ​ទៀត រីឯ​សមាសភាព​អ្នក​ប្រដាល់​ក៏​បាន​ចាប់​គូ​រួច​អស់​ហើយ​ដែរ​។

រដ្ឋ​ចាយ​លុយ​ជិត​$​១​លាន សម្រាប់​អ្នក​ឈ្នះ​មេដាយ

20140326_26b

លោក​ឧបនាយក​រដ្ឋមន្ត្រី សុខ អាន ដែល​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន បាន​នាំ​យក​ប្រាក់​រង្វាន់​តាម​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​ជិត​១ លាន​ដុល្លារ​គឺ ៣ ៩២២ ៦០០ ០០០​រៀល មក​ប្រគល់​ជូន​កីឡាករ កីឡាការិនី​កម្ពុជា ដែល​ដណ្ដើម​បាន​មេដាយ​ក្នុង​ការ​ប្រកួត​កីឡា​ស៊ីហ្គេម លើក​ទី​២៧ កាល​ឆ្នាំ​២០១៣ និង​ព្រឹត្តិការណ៍​ប្រកួត​អន្តរជាតិ​ធំៗ​ចំនួន​៥​ទៀត។

កីឡាអុក ត្រូវ​បាន​អភិរក្ស និង​រៀបចំ​ឲ្យ​មាន​ការ​ប្រកួត

20140324_26

NOCC បាន​និង​កំពុង​រៀបចំ​ដាក់​ឲ្យ​មាន​ការ​ប្រកួត​កីឡា​អុកចត្រង្គ​ជ្រើសរើស ជើងឯក​ថ្នាក់​ជាតិ បន្ទាប់ពី​កីឡា​នេះ​ខកខាន​ប្រកួត​អស់​រយៈពេល​៣​ឆ្នាំ ជាពិសេស NOCC បាន​សម្រេច​ដាក់​បញ្ចូល​កីឡា​នេះ​ឲ្យ​មាន​ការ​ប្រកួត​ដើម្បី​អបអរសាទរ អង្គរ​មហាសង្ក្រាន្ត ឆ្នាំ​២០១៤ នា​ពាក់កណ្តាល​ខែ​មេសា នៅ​ខេត្ត​សៀមរាប​។

គុនដាវ ទ្រីយ៉ាត្លុង ចូល​ប្រមូល​ផ្តុំ តែ​បាល់ទាត់​អត់

20140321_27

លិខិត​កំណត់​ចំនួន​ប្រមូល​ផ្តុំ​នៃ​ក្រុម​ជម្រើស​ជាតិ ក្នុង​ឆ្នាំ​២០១៤ ត្រូវ​បាន​លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តី​ថ្មី​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ចុះ​ហត្ថលេខា​រួចរាល់​តាំងពី​ថ្ងៃ​ទី​៥ ខែ​មីនា មក​ម្ល៉េះ ដោយ​ក្នុង​នោះ ក្រសួង​បាន​កំណត់​យក​ប្រភេទ​កីឡា​ចំនួន​២១ ធ្វើការ​ប្រមូល​ផ្តុំ​ជា​ក្រុម​ជម្រើស​ជាតិ​នៅ​ឆ្នាំ​នេះ។

Leo Cup ប្រកាស​ពី​ការ​ត្រៀម​ប្រកួត​រដូវកាល​ទី​៣

20140319_26b

តំណាង​ម្ចាស់​ឧបត្ថម្ភ​មកពី​ក្រុមហ៊ុន Boonrawd International Co.,Ltd និង​សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា កាលពី​ថ្ងៃ​ចន្ទ បាន​ធ្វើ​សន្និសីទ​កាសែត​មួយ នៅឯ​ណាហ្គាខប ដើម្បី​ប្រកាស​ពី​គម្រោង​ការ​ប្រកួត​កីឡា​បាល់ទះ​ថ្នាក់​ជាតិ​ពាន រង្វាន់​លីអូបៀរ លើក​ទី​៣ ឆ្នាំ​២០១៤( Leo Cup National Volleyball 2014) ដែល​នឹង​ត្រូវ​ធ្វើការ​ប្រកួត​នា​ចុង​ខែ​មីនា​នេះ។

កីឡា​គ្រីឃីត​កម្ពុជា​បាន​បើក​វគ្គ​បណ្តុះបណ្តាល​លើក​ដំបូង​

20140304_26a

សមាគម​កីឡា​គ្រីឃីត​កម្ពុជា បាន​បើក​វគ្គ​បណ្ដុះបណ្ដាល​ជា​លើក​ដំបូង នូវ​អាជ្ញាកណ្ដាល​និង​គ្រូបង្វឹក​(Umpire)​របស់​ខ្លួន ហើយ​វគ្គ​បណ្តុះបណ្តាល​ដែល​ចាប់ផ្ដើម​តាំងពី​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ នោះ បាន​បញ្ចប់ នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ក្រោម​អធិបតីភាព​លោក​វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC និង​គ្រូជំនាញ​មកពី​ប្រទេស​ឥណ្ឌា នៃ​ACC (​Asian Cricket Council​) កាលពី​ថ្ងៃ​ចន្ទ ម្សិលមិញ​។

រត់​ប្រណាំង​នៅ​ព្រះសីហនុ អាច​មាន​សន្ទុះ​ខ្លាំង​ជាង​មុន

140211_26a

ទិវា​រត់ប្រណាំង​អន្តរជាតិ​ពាក់កណ្តាល​ម៉ារ៉ាតុង ជា​លើក​ទី​៣ នៅ​ខេត្ត​ព្រះសីហនុ ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​អាទិត្យ ទី​៩ ខែ​មីនា ឆ្នាំ​២០១៤ ខាង​មុខ​នេះ ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ទទួល​បាន​ការ​គាំទ្រ​កាន់តែ​ច្រើន​ទាំង​អ្នក​រស់នៅ​ក្នុង និង​ក្រៅ​ប្រទេស ខណៈ​អ្នក​ចូលរួម​ប្រកួត​ក៏​គេ​សង្ឃឹម​ថា​នឹង​មាន​ចំនួន​កើនឡើង​ជាង​ការ ប្រកួត​មុនៗ​ដែរ។

ករណី​គ្រឿងញៀន​ថ្មី​ធ្វើឲ្យ WADA ភ្ញាក់ផ្អើល

140206_26b

នា​ល្ងាច​មុន​នឹង​ឈាន​ដល់​ថ្ងៃ​ប្រកួត​ព្រឹត្តិការណ៍​អូឡាំពិក​រដូវរងា ទីក្រុង Sochi ភ្នាក់ងារ​ប្រឆាំង​គ្រឿងញៀន​ពិភពលោក (WADA) បាន​សម្តែង​ការ​ភ្ញាក់ផ្អើល​នូវ​ភ័ស្តុតាង​ដែល​បង្ហាញ​ថា ការ​ប្រើប្រាស់​គ្រឿងញៀន​ថ្មី​ដើម្បី​ធ្វើឲ្យ​សាច់ដុំ​ធំ​ដែល​មិន​អាច ត្រូវ​បាន​រក​ឃើញ អាច​រក​ជាវ​បាន​នៅ​ប្រទេស​រុស្ស៊ី​។

NOCC នឹង​បើក​វគ្គ​បណ្តុះ​បណ្តាល​អ្នក​ព័ត៌មាន​កីឡា

140205_26b

គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) បាន​ដាក់​បញ្ចូល​នូវ​កម្មវិធី​សិក្ខាសាលា​ពិសេស​មួយ​ដែល​មាន​រយៈពេល​៤ ថ្ងៃ​ដើម្បី​បំពាក់បំប៉ន​នូវ​ពាក្យពេចន៍​បច្ចេកទេស​ក្នុង​ការ​សរសេរ ពត៌មាន​កីឡា ផ្តល់​ចំណេះដឹង​ពី​រចនា​គ្រប់គ្រង និង​ការ​វិវត្ត​របស់​កីឡា​ព្រម​ទាំង​របៀប​ស្វែងយល់​អំពី​បច្ចេកទេស​ធ្វើ​បទយក​ការណ៍​ស្តីពី​ព្រឹត្តិការណ៍​កីឡា​ដែល​កំពុង​តែ​មាន​សកម្មភាព​

កម្មវិធី​ប្រកួត​ថ្នាក់​ជាតិ ក្នុង​ឆ្នាំ​២០១៤ នៅ​មាន​ភាពមន្ទិល

140204_26b

ប្រភេទ​កីឡា​ចំនួន​២២​ប្រភេទ ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ប្រភេទ​កីឡា​មាន​អានុភាព នោះ ត្រូវ​បាន​លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា ក្នុង​អាណត្តិ​ទី​៥​ថ្មី​នេះ ចុះ​ហត្ថលេខា​ឯកភាព ដើម្បី​ឲ្យ​មាន​ការ​រៀបចំ​ការ​ប្រកួត​កីឡា​ជម្រើស​ជើងឯក ​ថ្នាក់​ជាតិ ឆ្នាំ​២០១៤​នេះ ប៉ុន្តែ​ព្រឹត្តិការណ៍​ប្រកួត​នេះ នៅ​តែ​មាន​ភាព​មន្ទិល​សង្ស័យ។

ស្រាបៀរ​អង្គរ​ផ្តល់​ប្រាក់​រង្វាន់​ដល់​ម្ចាស់​មេដាយ

140129_26

ទឹកប្រាក់​ចំនួន​២៦៣.០០០​ដុល្លារអាមេរិក​របស់​ស្រាបៀរ​អង្គរ​ចំពោះ ម្ចាស់​ជ័យលាភី​ពី​ព្រឹត្តិការណ៍​ស៊ីហ្គេម​លើក​ទី​២៧ នៅ​ប្រទេស​មីយ៉ាន់ម៉ា​កន្លង​មក ត្រូវ​បាន​ផ្តល់​រួច​ហើយ​ដល់​កីឡាករ-កីឡាការិនី​កាលពី​រាត្រី​ថ្ងៃ​ចន្ទ ទី​២៧ ខែ​មករា ឆ្នាំ​២០១៤ នៅ​សណ្ឋាគារ​ណាហ្គាវើល​។

TFC សរុប​ការងារ និង​បោះឆ្នោត​រើស​ប្រធាន​ថ្មី

140127_26b

មហាសន្និបាត​សហព័ន្ធ​កីឡា​វាយ​កូនបាល់​កម្ពុជា (TFC) បាន​បូក​សរុប​ការងារ​ក្នុង​អាណត្តិ​ទី​៤ និង​ធ្វើការ​បោះឆ្នោត​ជ្រើសរើស​ថ្នាក់​ដឹកនាំ​សហព័ន្ធ​ថ្មី​សម្រាប់​អណត្តិ​ ទី​៥ ឆ្នាំ​២០១៤ ដល់​២០១៨ កាលពី​ថ្ងៃ​សៅរ៍ នៅឯ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) ក្រោម​អធិបតីភាព​លោក​វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC លោក​ម៉ិល កាដូ អគ្គនាយករង​កីឡា​តំណាង​ឲ្យ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​សមាជិក​តាម​ក្លិប​ចាស់ និង​ថ្មី​ផង​ដែរ​។

OCA ស្នើ​កម្ពុជា​ឲ្យ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ប្រជុំ​លើក​ទី​៣៥

140121_26

មហាសន្និបាត​លើក​ទី​៣២​របស់​ក្រុម​ប្រឹក្សា​អូឡាំពិក​ទ្វីបអាស៊ី​ហៅ កាត់​ថា OCA នៅក្នុង​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន​ដែល​ត្រូវ​បាន​ពន្យារ​ពេល​ដោយ​ប្រទេស​នេះ​មាន​គ្រោះ ធម្មជាតិ​ដ៏​ធ្ងន់ធ្ងរ​នោះ បាន​លើក​មក​ធ្វើ​រួច​ហើយ​កាលពី​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ ២០១៤

តែម ម៉ឺន ធ្វើ​ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​១​អាណត្តិ​ទៀត

140116_26b

សហព័ន្ធ​កីឡា​ប្រដាល់​កម្ពុជា បាន​រៀបចំ​មហាសន្និបាត បូក​សរុប​បញ្ចប់​អាណត្តិ​ទី​៤ និង​បោះឆ្នោត​ជ្រើសរើស​គណៈកម្មាធិការ​ប្រតិបត្តិ និង​ថ្នាក់​ដឹកនាំ​ថ្មី​សម្រាប់​អាណត្តិ​ទី​៥ នៅក្នុង​សាល​ប្រជុំ​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា ក្នុង​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក កាលពី​ព្រឹក​ថ្ងៃ​ពុធ ម្សិលមិញ​នេះ ។

គ្រូបង្វឹក ប៊េក ស៊ូណាំ សុំលា​ចំបាប់ ដើម្បី​វិល​ទៅ​កូរ៉េ វិញ

140115_26

គ្រូបង្វឹក​កីឡា​ចំបាប់​ជនជាតិ​កូរ៉េ​ខាង​ជើង ប៊េក ស៊ូណាំ ដែល​បាន​មក​បំពេញ​ការងារ​ជា​គ្រូបង្វឹក​ក្នុង​ក្រុម​ជម្រើស​ជាតិ​កីឡា ចំបាប់​កម្ពុជា អស់​រយៈ​ជិត​១០​ឆ្នាំ និង​បាន​ជួយ​ឲ្យ​វិស័យ​កីឡា​ចំបាប់ មាន​ឈ្មោះ​បោះ​សំឡេង​យ៉ាង​ខ្លាំង នៅលើ​ឆាក​អន្តរជាតិ នោះ បាន​សុំ​ចូល​និវត្តន៍​ពី​ការងារ នេះ ដើម្បី​វិល​ត្រឡប់​ទៅ​មាតុភូមិ​របស់​គាត់​វិញ នៅ​ថ្ងៃ​នេះ។

ក្រសួង​មហាផ្ទៃ បាន​បង្កើត​ស្ថាប័ន​កីឡា​ថ្មី​

ភ្នំពេញ: ស្ថាប័ន​កីឡា​មួយ​មាន​ឈ្មោះ​ថា «សហភាព​កីឡា​នគរបាល​ជាតិ​កម្ពុជា​»​ត្រូវ​បាន​បង្កើត​ឡើង ជំនួស​ស្ថាប័ន​ចាស់ ដោយ​ក្នុង​នោះ​មាន​អង្គភាព​កីឡា​មួយ សម្រាប់​ប្រតិបត្តិការ ហើយ​លោក ស ខេង ជា​ប្រធាន​កិតិ្តយស លោក ឯម សំអាន ជា​ប្រធាន លោក ឈឹម ជួន ជា​អគ្គលេខាធិការ និង​មាន​នាយឧត្តមសេនីយ៍​សំខាន់ៗ​រហូត​ដល់​ថា្នក់​នាយកដ្ឋាន ស្នងការ និង​អង្គភាព​ក្រោម​ចំណុះ​ក្រសួង​មហាផ្ទៃ ជា​សមាជិក​ប្រតិបតិ្ត ផង​ដែរ​។

More Articles...