ក្រុងប៉ារីសៈ កីឡាករប្រណាំងកង់ Bradley Wiggins ដែលជាម្ចាស់ជើងឯកព្រឹត្តិការណ៍ Tour de France និងជាម្ចាស់មេដាយមាសអូឡាំពិក បានរងរបួសលើឆ្អឹងជំនីរ និងថ្លោះម្រាមដៃក្រោយពីរងការបុកដោយរថយន្តដឹកជំនិញមួយ ខណៈដែលចេញទៅហ្វឹកហាត់កាលពីល្ងាចថ្ងៃពុធ។
Wiggins វ័យ៣២ឆ្នាំ ដែលបានឈ្នះមេដាយអូឡាំពិកចំនួន៧ ក្នុងនោះរាប់បញ្ចូលទាំងមេដាយចំនួន៤ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងទីក្រុង Preston ដែលកន្លែងរូបគេត្រូវបានផ្តល់នូវឱសថបំបាត់ការឈឺចុងចាប់ និងជាកន្លែងត្រូវបានផ្តល់ការពិនិត្យដោយម៉ាស៊ីនស្កែនលើក្បាលរបស់គេយ៉ាងប្រុងប្រយ័ត្ន។
ក្រុម Team Sky របស់ Wiggins បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «រូបគេកំពុងតែត្រូវបានថែរក្សាក្នុងមន្ទីរពេទ្យរយៈពេលពីរសប្តាហ៍ដើម្បីធ្វើការអង្កេត ប៉ុន្តែរបួសដែលរូបគេបានជួបមិនត្រូវបានគិតថា ធ្ងន់ធ្ងរឡើយ ហើយគេត្រូវបានរំពឹងទុកថា នឹងជាសះស្បើយទាំងស្រុង»។
Wiggins កំពុងតែស្ថិតក្នុងដំណើរនៃការវិលត្រឡប់មកហ្វឹកហាត់ក្នុងរដូវរងារបស់គេ ក្រោយពីការសម្រាកក្នុងរដូវស្លឹកឈើជ្រុះរបស់គេ ដែលជាអំឡុងពេលដែលគេបានចំណាយដើម្បីបោះពុម្ពផ្សាយសៀវភៅស្តីពីការប្រកួត Tour de France របស់គេឈ្មោះថា My Time ដែលកំពុងតែត្រូវបានចេញផ្សាយក្នុងកាសែត Guardian ហើយត្រូវបានចេញផ្សាយកាលពីថ្ងៃម្សិលមិញ។
ការប៉ះទង្គិចនេះ គឺជាសំណាងអាក្រក់ទាំងកម្រមួយសម្រាប់កីឡាករប្រណាំងកង់សញ្ជាតិអង់គ្លេសរូបនេះ ដែលបានបំពេញការហ្វឹកហាត់ និងកម្មវិធីប្រណាំងទាំងមូលរបស់គេសម្រាប់ឆ្នាំ២០១២ដោយគ្មានការប៉ះទង្គិចមួយ ឬសូម្បីតែជំងឺដ៏តូចមួយ និងបានគេចផុតពីការប៉ះទង្គិចជាច្រើនលើផ្លូវឆ្ពោះទៅរកពានរង្វាន់ Tour de France របស់គេ។
ការរងរបួសចុងក្រោយដែលរំខានដល់អាជីពរបស់គេ គឺរបួសបាក់ឆ្អឹងដងកាំបិតដែលបានកើតឡើងអំឡុងពេលនៃការប្រកួតក្របខ័ណ្ឌTour de France កាលពីឆ្នាំ២០១១ បន្ទាប់ពីនោះរូបគេបានចេញឆ្ងាយពីកង់របស់គេរយៈពេល៤សប្តាហ៍៕ IS
ភ្នំពេញ ប៉ុស្តិ៍






