Headlines:

Faldo Serie Asia Grand Final នឹង​ត្រូវ​ចាប់​ផ្តើម​ការ​ប្រកួត​នៅ​ក្នុង​ខែ​មីនា​



121114_26b
សេង វ៉ាន់​សីហានា​ការ​ប្រកួត Faldo Series Asia នៅ​អង្គរ។ ស្រេង ម៉េង​ស្រ៊ុន​

ភ្នំពេញៈ ព្រឹត្តិ​ការណ៍ Faldo Series Asia Grand Final ទី​៧ នឹង​ត្រូវ​រៀប​ចំ​ឡើង​នៅ​លើ​ទី​លាន Mission Hills Golf Club ក្នុង​ទីក្រុង Shenzhen ប្រទេស​ចិន​នា​ថ្ងៃ​ទី​១៣ ដល់​១៥ ខែ​មីនា ឆ្នាំ​ក្រោយ ដែល​ជា​ដំណឹង​ដ៏​រីក​រាយ​មួយ​សម្រាប់ សេង វ៉ាន់​សីហា ដែល​ជា​កីឡាករ​វាយ​កូន​គោល​របស់​កម្ពុជា​នឹង​ត្រូវ​ចូល​រួម​ក្នុង​ព្រឹត្តិ​ការណ៍​កម្រិត​ស្ម័គ្រ​ចិត្ត​ពិភព​លោក​នេះ​។

វា​គឺ​ជា​ការ​បើក​ចំហរ​នូវ​ក្តី​សុបិន​មួយ​សម្រាប់ សេង វ៉ាន់​សីហា ដែល​បាន​រក​ឃើញ​ខ្លួន​រូប​គេ​ផ្ទាល់​នៅ​ចំ​កណ្តាល​ក្នុង​ចំណោម​កីឡាករ​វ័យ​ក្មេង​ឆ្នើមៗ​ជា​ច្រើន​មក​ពី​យុទ្ធ​នា​ការ​ចំនួន​១៧​ដែល​មាន​១៦​ប្រទេស​ចូល​រួម​។

កីឡាករ​វ័យ​១៧​ឆ្នាំ​រូប​នេះ បាន​ទទួល​នូវ​លិខិត​អញ្ជើញ​យ៉ាង​ពិសេស​ដើម្បី​ទៅ​ប្រកួត​លើ​ទី​លាន Mission Hills ពី​សំណាក់​ព្រឹត្តិ​ការណ៍ Faldo Series ដើម្បី​ស្រប​ទៅ​តាម​គោល​ការណ៍​របស់​លោក Nick Faldo នៃ​ការ​ផ្តល់​ឱកាស​មួយ​ដល់​ប្រទេស​ម្ចាស់​ផ្ទះ​គ្រប់​ព្រឹត្តិ​ការណ៍ Faldo Series ទាំង​អស់​ក្នុង​ការ​ធ្វើ​ការ​បង្ហាញ​ខ្លួន​ក្នុង​ការ​ប្រកួត​ជុំ​ផ្តាច់​ព្រ័ត្រ​នេះ​។

ប្រទេស​កម្ពុជា បាន​រៀប​ចំ​យុទ្ធនា​ការ Faldo Series ជា​លើក​ទី​១​របស់​ខ្លួន​នៅ​លើ​ទី​លាន Angkor Golf Resort ក្នុង​ខេត្ត​សៀម​រាប អំ​ឡុង​ពេល​កាល​ពី​ខែ​កញ្ញា ឆ្នាំ​នេះ​។

លោក Roger Hunt អតីត​ប្រធាន​ក្រុម​កីឡាករ​ស្ម័គ្រចិត្ត​ជម្រើស​ជាតិ​អូស្ត្រាលី ដែល​កំពុង​តែ​បាន​ធ្វើ​ការ​ឲ្យ​សហ​ព័ន្ធ​កីឡា​វាយ​កូន​គោល​កម្ពុជា​ក្នុង​នាម​ជា​ទី​ប្រឹក្សា​ម្នាក់​សម្រាប់​រយៈ​ពេល​៥​ឆ្នាំ​កន្លង​មក​នោះ បាន​និយាយ​ថា៖ «វា​ជា​ឱកាស​ដ៏​អស្ចារ្យ​មួយ​សម្រាប់ សេង វ៉ាន់​សីហា នៅ​ក្នុង​ដំណាក់​កាល​នេះ​នៃ​អាជីព​របស់​គេ​។ ខ្ញុំ​សង្ឃឹម​ថា រូប​គេ​អាច​ទទួល​បាន​លទ្ធ​ផល​ដ៏​ល្អ​បំផុត​ពី​វា​»៕ IS