Headlines:

លោក Kenneth Kim៖ ព្រឹត្តិ​ការណ៍CBC លើក​ទីពីរ​ច្បាស់​ជា​កើត​មាន​ឡើង



121115_26
Kenneth Kim (ស្តាំ) ប្រធាន​ក្រុម Sabay Salty Crabs និង​ Mark Nabong របស់ Phnom Penh Dragons។ ស្រេង ម៉េង​ស្រ៊ុន​

ភ្នំពេញៈ ក្រោយ​ពី​ព្រឹត្តិ​ការណ៍​ប្រកួត​ក្រប​ខ័ណ្ឌ​កីឡា​បាល់​បោះ Cambodia Basketball Challenge (CBC) ដែល​ត្រូវ​បាន​ឧបត្ថម្ភ​ដោយ​ក្រុម​ហ៊ុន Sabay និង Banzai ត្រូវ​បាន​បញ្ចប់ មន្ត្រី​រៀប​ចំ​ការ​ប្រកួត​ជា​លើក​ទី​១​នៃ​ប្រភេទ​កីឡា​នេះ​ក្នុង​ព្រះ​រាជា​ណាចក្រ​កម្ពុជា សន្យា​ថា​ពួក​គេ​នឹង​បន្ត​បោះ​ជំហាន​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ទៅ​លើ​រាល់​ចំណុច​សំខាន់​ៗ​ទាំង​អស់​នៅ​រដូវ​កាល​ក្រោយ​។

ព្រឹត្តិ​ការណ៍​រយៈ​ពេល​១០​សប្តាហ៍ បាន​សម្រេច​នូវ​សមិទ្ធផល​ក្នុង​ទំហំ​ដ៏​ល្អ​គួរ​ឲ្យ​កត់​សម្គាល់​ចំពោះ​គោល​ដៅ​ដ៏​ចម្រង​របស់​ខ្លួន​នៃ​ការ​បង្កើត​បទ​ពិសោធ​មួយ​សម្រាប់​កីឡាករ និង​ក្រុម​អ្នក​គាំ​ទ្រ ក៏​ដូច​ជា​ដើម្បី​ធ្វើ​ឲ្យ​កីឡា​នេះ​ទទួល​បាន​នូវ​ការ​ពេញ​និយម​នៅ​ក្នុង​ព្រះ​រាជា​ណា​ចក្រ​មួយ​នេះ។

លោក Kenneth Kim ដែល​ជា​ក្រុម​ប្រឹក្សា​រៀបចំ​ការ​ប្រកួត​ម្នាក់​ក្នុង​ចំណោម​បី​នាក់​នៃ​ក្រប​ខ័ណ្ឌ CBC និង​ជា​ប្រធាន​របស់​ក្រុម​ដែល​បាន​ជើង​ឯក Sabay Salty Crabs បាន​និយាយ​ប្រាប់​ទាក់​ទង​នឹង​យុទ្ធ​នា​ការ​ជា​លើក​ទី​១​របស់​ពួក​គេ និង​ព្រម​ទាំង​ដាក់​ចេញ​នូវ​ទស្សន​វិស័យ​របស់​ខ្លួន​នៅ​ថ្ងៃ​អនា​គត​នៅ​ក្នុង​កិច្ច​សម្ភាស​ដាច់​ដោយ​ឡែក​ជា​មួយ​លោក H S Manjunath អ្នក​សរសេរ​ព័ត៌​មាន​ផ្នែក​កីឡា​របស់​ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​ថ្មីៗ​នេះ។

បើ​ក្រឡេក​ត្រឡប់​ថយ​ក្រោយ​វិញ តើ​លោក​ធ្វើ​ការ​ប៉ាន់​ប្រមាណ​យ៉ាង​ម៉េច​ដែរ​ចំពោះ​រដូវ​កាល​នេះ?

គោល​បំ​ណង​នៃ​ការ​ប្រកួត​នេះ គឺ​ការ​ជួយ​ក្នុង​ការ​អភិ​វឌ្ឍ​វិស័យ​កីឡា​បាល់​បោះ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ជា​ពិសេស​ក្នុង​កម្រិត​មូល​ដ្ឋាន​។ វា​ពិត​ជា​សំខាន់​ខ្លាំង​ណាស់​ក្នុង​ការ​ធ្វើ​ឲ្យ​មាន​ការ​បោះ​ជំហាន​ប៉ុន្មាន​ជំហាន​ទៅ​មុខ​ជា​លើក​ទី​១​។ យើង​អាច​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ខ្ពស់​ក្នុង​ចំណោម​ប្រជាជន​កម្ពុជា ដែល​គ្មាន​បទ​ពិសោធ​លេង​កីឡា​បាល់​បោះ​។ នោះ​គឺ​រឿង​ដ៏​ជោគ​ជ័យ​មួយ​ដោយ​ខ្លួន​ឯង​។

តើ CBC នឹង​ទៅ​ឈរ​ក្នុង​ទី​តាំង​ណា​នៅ​ពេល​បន្ទាប់​ទៀត​?

វា​ពិត​ជា​នឹង​មាន​រដូវ​កាល​ជា​លើក​ទី​២​បន្ត​ទៀត​។ កិច្ច​សហ​ប្រតិបតិ្ត​ការ​ផ្សេង​ៗ​របស់ CBC ត្រូវ​បាន​ថែ​រក្សា​តាម​រយៈ​ភាព​ជា​ដៃ​គូ​ដ៏​រឹង​មាំ​ជា​មួយ​នឹង​ម្ចាស់​ឧបត្ថម្ភ​ដ៏​សប្បុ​រស​ធម៌​។ ប្រសិន​បើ​គ្មាន​ការ​ឧបត្ថម្ភ​របស់​ម្ចាស់​ឧបត្ថម្ភ​ដ៏​សំខាន់​របស់​យើង​ដែល​រួម​មាន​ក្រុម​ហ៊ុន Sabay និង Banzai ក៏​ដូច​ជា​ការ​សហ​ការ​ឧប​ត្ថម្ភ​ដោយ​ឆ្នោត​ណា​ហ្គា (NagaLottery) ទេ​នោះ យើង​នឹង​មិន​អាច​សម្រេច​នូវ​អ្វី​ដែល​យើង​បាន​សម្រេច​ឡើយ​។ ការ​ឧបត្ថម្ភ​សំខាន់​ៗ​ផ្សេង​ដ៏​ទៀត​នៅ​តែ​ត្រូវ​ការ​ជា​ចាំ​បាច់​ដើម្បី​បង្កើន​កេរិ៍្ត​ឈ្មោះ​នៃ​ការ​ប្រកួត​នេះ និង​កីឡា​បាល់​បោះ​ទូទាំង​ប្រទេស​។ នេះ​នឹង​ផ្តល់​ឲ្យ​ឱកាស​តែ​មួយ​គត់​សម្រាប់​ឧបត្ថម្ភ​ក្នុង​ការ​ផ្តល់​ជា​វិភាគ​ទាន​ជា​លើក​ចុង​ក្រោយ​មួយ​។

តើ​លោក​អាច​ប្រាប់​យើង​ពី​ការ​ពង្រីក​នូវ​គម្រោង​របស់​លោក​បាន​ដែរ ឬ​ទេ?

យើង​បាន​ចាប់​ផ្តើម​ជា​មួយ​នឹង​ក្រុម​ចំនួន​៨ ហើយ​នោះ​គឺ​ជា​ចំនួន​មួយ​ដែល​ពិបាក​ក្នុង​ការ​ធានា​។ វា​មាន​នូវ​ការ​ស្នើ​សុំ​ជា​ច្រើន​ពី​សំណាក់​ក្រុម​ដែល​បង្កើត​ថ្មី​។ ខ្ញុំ​រំពឹង​ថា នឹង​មាន​ការ​បន្ថែម​ប៉ុន្មាន​ក្រុម​ទៀត​នៅ​រដូវ​កាល​ក្រោយ​។ ប៉ុន្តែ​ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ នោះ​នឹង​អាស្រ័យ​ទៅ​លើ​គុណ​ភាព​នៃ​ក្រុម​ទាំង​នេះ ពី​ព្រោះ​វា​សំខាន់​ណាស់​ដែល​យើង​មិន​មាន «ការ​ធ្លាក់​ចុះ» កម្រិត​នៃ​ការ​ប្រកួត និង​មិន​ធ្វើ​ឲ្យ​មាន​ការ​ខូចខាត​ដល់​កម្រិត​គុណ​ភាព​ជា​រួម​។ ខ្ញុំ​ក៏​នឹង​ទាក់​ទង​ទៅ​កាន់​សាកល​វិទ្យា​ល័យ​មួយ​ចំនួន​ផង​ដែរ​ក្នុង​រាជ​ធានី​ភ្នំពេញ​ដែល​មាន​ក្រុម​កីឡា​បាល់​បោះ​ដើម្បី​មើល​ថា តើ​ពួក​គេ​ចាប់​អារម្មណ៍​ក្នុង​ការ​ចូល​រួម ឬ​យ៉ាង​ណា​។ ខ្សែ​បន្ទាត់​ក្រោម​គឺ​ស្ថិត​នៅ​ទី​នេះ ហើយ​ប្រសិន​បើ​អ្នក​មាន​ក្រុម​មួយ​ដែល​អាច​ប្រកួត​ក្នុង​កម្រិត​ដ៏​ខ្ពស់ ខ្ញុំ​នឹង​ស្វា​គមន៍​អ្នក​យ៉ាង​បើក​ចំហ​ក្នុង​ការ​ចូល​រួម​។

តើ​ចំណុច​អ្វី​ខ្លះ​ដែល​ត្រូវ​ធ្វើ​ឡើង​នៅ​ក្នុង​គំនិត​របស់​លោក​សម្រាប់​រដូវ​កាល​ក្រោយ​?

សម្រាប់​រដូវ​កាល​ជា​លើក​ទី​១ យើង​បាន​ធ្វើ​ការ​ទៅ​លើ​គម្រោង​ប្រតិបត្តិ​ជា​អប្បបរមា​មួយ​។ វា​តែង​តែ​មាន​គោល​បំណង​សម្រាប់​ផ្តល់​ការ​កម្សាន្ត​បន្ថែម​មួយ​នៅ​ក្នុង​ការ​ប្រកួត​របស់​យើង ប៉ុន្តែ​វា​មិន​បាន​កើត​ឡើង​ឡើយ​។ ខ្ញុំ​ដឹង​ថា វា​អាច​នឹង​ខ្វះ​នូវ​ការ​ទទួល​ការ​ចាប់​អារម្មណ៍​ដ៏​គួរ​ឲ្យ​ខ្លាច​អំឡុង​ពេល​សម្រាក​នៅ​ក្នុង​ការ​ប្រកួត​។ សម្រាប់​គោល​បំណង​ទី​២ គឺ​ការ​មាន​ការ​ចាប់​អារម្មណ៍​ជា​ច្រើន​បន្ថែម​ទៀត​ពី​សំណាក់​អ្នក​គាំ​ទ្រ ដូច​ជា​ការ​ប្រកួត​សម្រាប់​អ្នក​គាំ​ទ្រ​ដែល​ជា​ផ្នែក​មួយ​ក្នុង​ម៉ោង​សម្រាក​និង​ការ​ផ្តល់​នូវ​ការ​ប្រគំ​តន្ត្រី​ដោយ​ផ្ទាល់​ពី​សំណាក់​អ្នក​សិល្បៈ។

ជាមួយ​គ្នា​នេះ បញ្ហា​ដ៏​ចម្បង​បំផុត​ដែល​ខ្ញុំ​មាន​អារម្មណ៍​ថា យើង​មាន គឺ​តម្រូវ​ការ​នៃ​រៀប​ចំ​តារាង​ពិន្ទុ​ឲ្យ​កាន់​តែ​ប្រសើរ​។ ខ្ញុំ​ដឹង​ថា វា​លំបាក​ក្នុង​ការ​មើល និង​យល់​ចំពោះ​តារាង​ពិន្ទុ​ដែល​យើង​កំពុង​តែ​ប្រើ​ប្រាស់​។ បញ្ហា​នោះ​ត្រូវ​បាន​កត់​សម្គាល់ ហើយ​នឹង​ត្រូវ​បាន​កត់​ត្រា​ទុក​។

តើ​ទំនាក់​ទំនង​របស់​លោក​យ៉ាង​ម៉េច​ដែរ​ជា​មួយ​នឹង​សហ​ព័ន្ធ​កីឡា​បាល់​បោះ​កម្ពុជា?

វា​គឺ​ជា​រឿង​អកុសល​ដែល​សហ​ព័ន្ធ​កីឡា​បាល់​បោះ​កម្ពុជា មិន​មាន​ការងារ​ទាក់​ទិន​យ៉ាង​សកម្ម​មួយ​អំឡុង​ពេល​ការ​ប្រកួត​របស់​យើង​។ ទំនាក់​ទំនង​ដែល​ខ្ញុំ​មាន​ជាមួយ​នឹង​ពួក​គេ​គឺ​អស្ចារ្យ​ណាស់ ខណៈ​ដែល​ពួក​គេ​បាន​ធ្វើ​ការ​គាំ​ទ្រ​យ៉ាង​ពេញ​ទំហឹង​ចំពោះ​ព្រឹត្តិ​ការណ៍​នេះ​។ ខ្ញុំ​ជឿ​ជាក់​ថា រដូវ​កាល​ក្រោយ​សហ​ព័ន្ធ​នឹង​ដើរ​តួនាទី​ដ៏​សកម្ម​មួយ​៕ IS