Headlines:

ប្រធាន​ក្រុម​វេលស៍​Warbur​ton ស្ថិត​ជា​កីឡាករ​បម្រុង



121116_26b
Sam Warburton ស្ថិត​នៅ​ជា​កីឡា​ករ​បម្រុង​នា​រាត្រី​នេះ​។Reuters

ក្រុង​ខាឌីហ្វៈ ក្រុម​កីឡា​បាល់​ឱប​ជម្រើស​ជាតិ​វេលស៍ ដែល​ជា​ម្ចាស់​ជើង​ឯក Six Nations បាន​បញ្ចេញ​ប្រតិ​កម្ម​ចំពោះ​ការ​បរា​ជ័យ​លើ​ទឹកដី​របស់​ពួក​គេ​ក្រោម​ស្នា​ដៃ​ក្រុម​ជម្រើស​ជាតិ​អាហ្សង់​ទីន​កាល​ពី​ថ្ងៃ​សៅរ៍​មុន​តាម​រយៈ​ការ​ទុក​ឲ្យ​ប្រធាន​ក្រុម Sam Warburton លេង​ជា​កីឡាករ​បម្រុង ខណៈគេ​ធ្វើ​ការ​ប្តូរ​ក្រុម​ទាំង​មូល​លើ​ជម្រើស​ដំបូង​របស់​ពួក​គេ​ពេល​ជួប​សា​ម័រ​។

ខ្សែ​បម្រើ​រូប​នេះ ដែល​បាន​ជួយ​ឲ្យ​ក្រុម​ជម្រើស​ជាតិ​វេលស៍​ឈាន​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​នៃ​ព្រឹត្តិ​ការណ៍ World Cup ឆ្នាំ​២០១១ និង​ឈ្នះ​ពាន​រង្វាន់ Six Nations កាល​ពី​ដើម​ឆ្នាំ​នេះ ត្រូវ​បាន​ជំនួស​ដោយ កីឡាករ Justin Tipuric ដែល​ជា​កីឡាករ​ម្នាក់​ក្នុង​ចំណោម​កីឡាករ​ដែល​ផ្លាស់​ប្តូរ​ចំនួន​៨​នាក់​ទៅ​លើ​ក្រុម​ដែល​បាន​រង​បរា​ជ័យ​២៦-២១ ក្រោម​ស្នា​ដៃ​ក្រុម​អាហ្សង់​ទីន​ក្នុង​ទី​លាន Millennium Stadium​។

លោក​គ្រូ​បង្វឹក​បណ្តោះ​អាសន្ន បាន​និយាយ​ថា ក្រុម​នេះ​ចាំ​បាច់​ត្រូវ​តែ​ខិត​ខំ​ព្យា​យាម​ឲ្យ​អស់​ពី​លទ្ធ​ភាព​ក្រោយ​ពី​ពួក​គេ​បាន​រង​បរាជ័យ​ជា​លើក​ទី​៤​ជាប់​ៗ​គ្នា​របស់​ពួក​គេ​។

លោក Howley បាន​បញ្ជាក់​ក្នុង​សេច​ក្តី​ថ្លែង​ការណ៍​របស់​សហ​ព័ន្ធ​កីឡា​បាល់​ឱប​វេលស៍​ថា៖ «ជា​មួយ​នឹង​រយៈ​ពេល​ខ្លី​មួយ ពោល​គឺ​ការ​ចំណាយ​ពេល​៦​ថ្ងៃ​វា​សំខាន់​ណាស់​សម្រាប់​យើង​ក្នុង​ការ​ធ្វើ​ឲ្យ​អ្វី​ៗ​មាន​ភាព​ល្អ​ប្រសើរ​ឡើង ហើយ​ក៏​ដើម្បី​ប្រើ​ប្រាស់​ការ​ប្រកួត​នេះ​សម្រាប់​កន្លែង​ដែល​យើង​មាន​ក្នុង​ក្រុម​នេះ ហើយ​ពេល​ខ្លះ​វា​ជា​គន្លឹះ​ដ៏​សំខាន់​មួយ​សម្រាប់​ភាព​ជោគ​ជ័យ​របស់​ក្រុម​សម្រាប់​រយៈ​ពេល​១៨​ចុង​ក្រោយ​»។

Ryan Jones ដែល​ជា​អតីត​ប្រធាន​ក្រុម នឹង​ត្រូវ​ផ្តល់​សិទ្ធិ​ជា​ប្រធាន​ក្រុម​ជា​លើក​ទី​២៩ ដែល​ច្រើន​ជាង​កីឡាករ Ieuan Evans​។ លោក Howley បាន​បន្ថែម​ថា៖ «យើង​ស្ថិត​ក្នុង​សម្ពាធ​ហើយ​សម្ពាធ​នោះ​គឺ​ពិត​ជា​ធំ​។ ក្រុម​នេះ បាន​បង្ហាញ​កាល​ពី​មុន​ថា យើង​មាន​លក្ខណៈ និង​ភាព​ក្លៀវ​ក្លា​ក្នុង​ការ​ត្រឡប់​ទៅ​កាន់​ផ្លូវ​នៃ​ជ័យ​ជម្នះ​វិញ​។ យើង​នឹង​វិល​ត្រឡប់​ទៅ​កាន់​ភាព​ខ្លាំង​វិញ​នៅ​រាត្រី​ថ្ងៃ​សុក្រ​»៕ IS