Headlines:

ជីវប្រវត្តិ

យុវជន​ខេត្ត​កណ្តាល​លេចធ្លោ​ក្នុង​ការ​ប្រកួត​ប៉េតង់

20140312_27

បើ​គិត​មក​ដល់​ពេល​នេះ​ការ​ប្រកួត​កីឡា​ប៉េតង់​ជ្រើសរើស​ជើងឯក​ ថ្នាក់ ជាតិ ឆ្នាំ​២០១៤ នៅ​មិន​ទាន់​បាន​បញ្ចប់​នោះ​ទេ ប៉ុន្តែ​ចំពោះ​ការ​ប្រកួត​យុវជន​អាយុ​ក្រោម​១៧​ឆ្នាំ បាន​រក​ឃើញ​ម្ចាស់​ជ័យលាភី​គ្រប់​វិញ្ញាសា​អស់​ហើយ ដោយ​ក្រុម​យុវជន យុវនារី​មកពី​ខេត្ត​កណ្តាល​មាន​ភាព​លេចធ្លោ​ជាង​គេ។

ចូវ សុធារ៉ា សុំ​ចូល​និវត្តន៍ ក្រោយពី​ឈ្នះ​មេដាយ​មាស​នៅ​ស៊ីហ្គេម

140106_27c

កីឡាការិនី​ចូវ សុធារ៉ា ដែល​ជា​អ្នក​កីឡា​ប្រយុទ្ធ​ផ្នែក​ចំបាប់​រយៈពេល​ជាង​១០​ឆ្នាំ​កន្លង​មក​ហើយ និង​បាន​ឈ្នះ​មេដាយ​សរុប​៦ ដោយ​មាន​មាស​២ ប្រាក់​១ និង​សំរឹទ្ធ​៣ ពី​ការ​ប្រកួត​ថ្នាក់​អន្តរជាតិ​នោះ បាន​ប្រកាស​សុំ​ចូលនិវត្តន៍​កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ ដើម្បី​ក្លាយ​ខ្លួន​ជា​គ្រូបង្វឹក និង​មាន​ឱកាស​អាច​បង្កើត​ក្លិប​ចំបាប់​មួយ ខណៈ​ដែល​កម្លាំង​ថយ​ចុះ​តាម​អាយុ​មិន​អាច​ប្រយុទ្ធ​បាន​ល្អ​ត​ទៅ​ទៀត​នោះ​។

គ្រូប្រដាល់ ទ្រឿង សុសសាយ បាន​ស្លាប់

131028_26a

គ្រូប្រដាល់​ជើងចាស់​ដ៏ល្បី​ឈ្មោះ​គឺ​លោក ទ្រឿង សុសសាយ បាន​ទទួល​មរណភាព​នៅក្នុង​មន្ទីរពេទ្យ​កាល់ម៉ែត​ដោយ​រោគាពាធ កាលពី​រាត្រី​ម៉ោង ៩:២០ នា​ថ្ងៃ​សៅរ៍ កន្លង​មក​នេះ ហើយ​សព​របស់​លោក កំពុង​ត្រូវ​ក្រុម​គ្រូសារ និង​កូនចៅ​តម្កល់ទុក នៅ​វត្ត​ព្រះពុទ្ធ​មានបុណ្យ​(វត្ត​ព្រះពុទ្ធ)។

សុភី ត្រៀម​​​ខ្លួន​ក្នុង ONE FC

130911_25a

នៅ​ថ្ងៃ​សុក្រ​ខាង​មុខ​នេះ ឡុង សុភី នឹង​បង្កើត​ប្រវត្តិសាស្ត្រ​នៅ​សង្វៀន​ក្នុង​កីឡដ្ឋាន Istora Senayan ក្នុង​ទីក្រុង​ហ្សាការតា នៅ​មុខ​ទូរទស្សនិកជន​ប្រមាណ​ជា​៥០០​លាន​នាក់​ទូទាំង​ពិភពលោក​ក្នុង​នាម​ជា​ កីឡាករ​កម្ពុជា​ទី​១​ក្នុង​ការ​ឈាន​ទៅ​ប្រដាល់​ដាក់​ទ្រុង​របស់ ONE FC ដើម្បី​ជួប​កីឡាករ Max 'Ombak' Metino ក្នុង​ការ​ប្រដាល់​សិល្បៈ​ក្បាច់គុន​ចម្រុះ​(MMA) ដ៏​ធំ​បំផុត​ដែល​ត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី ដែល​មាន​ឈ្មោះ​ថា ONE FC: Champions & Warriors។

ចាន់វ៉េត ប្តេជ្ញា​វិល​មក​សាង​កិត្តិយស និង​ឈប់​ប្រកួត​លក់​ខ្លួន

130815_27c

អ្នក​លេង​ស្នៀត​ជង្គង់ វ៉ាន់​ចាន់វ៉េត​របស់​ក្លិប​សិង្ហកីឡា​ដែល​ត្រូវ​បាន​ពិន័យ​មិន​ឲ្យ​ឡើង​ ប្រកួត​គ្រប់​សង្វៀន​ប្រដាល់​ពី​បទ​ប្រកួត​លក់ខ្លួន​ញឹកញាប់​នោះ នឹង​វិល​មក​កែ​ខ្លួន​នៅ​លើ​សង្វៀន ជាថ្មី​ម្តង​ទៀត ក្រោម​ការ​ប្តេជ្ញា​ថា​នឹង​ឈប់​ប្រកួត​លក់ខ្លួន​ទៀត​រហូត ហើយ​ការ​អះអាង​បែប​នេះ បន្ទាប់ពី​រូប​គេ​បាន​រួច​ផុត​ពី​ទណ្ឌកម្ម និង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ឡើង​ប្រកួត​ឡើង​វិញ នៅ​ចុង​សប្តាហ៍​នេះ​។

កូន​កាត់​ខ្មែរ-អូស្ត្រាលី Suasday ងើប​ចេញ​ពី​ជំរំ​ដើម្បី​ក្លាយ​ជា​កីឡាករ​ក្នុង​ក្បាច់​ប្រដាល់​ចម្រុះ​

130501_27

កីឡាករ Chau Suasday គឺជា​ក្មេង​ម្នាក់​ក្នុង​ចំណោម​ជំនាន់​ក្មេង​ដែល​បាត់​ខ្លួន​របស់​កម្ពុជា ដែល​បាន​កើត​ក្នុង​ជំរំ​ជន​ភៀស​ខ្លួន​នៅ​តាម​ព្រំដែន​ក្នុង​ប្រទេស​ថៃ ហើយ​រូប​គេ​មិន​ធ្លាប់​បាន​មក​លេង ឬ​ក៏​ឈាន​ជើង​ចូល​ក្នុង​ប្រទេស​ដែល​ជា​ស្រុក​កំណើត​របស់​ឪពុក​ម្តាយ​គេ​ឡើយ​ ។

Woods និងVonn ប្រកាស​ពី​ទំនាក់​ទំនង​ស្នេហា​របស់​ពួក​គេ

130320_26b

កីឡាករ Tiger Woods ម្ចាស់​ជើង​ឯក​លើ​ព្រឹត្តិការណ៍​កីឡា​វាយ​កូន​គោល​សំខាន់ៗ​ចំនួន​១៤​សម័យ​ កាល និង​ដែល​រឿង​អាស្រូវ​ផ្លូវ​ភេទ​ជាមួយ​នឹង​ស្រី​កំណាន់​ចិត្ត​ជា​ច្រើន​នាក់ បាន​នាំ​ឲ្យ​មាន​ការ​បែក​បាក់​ចំណង​អាពាហ៍​ពិពាហ៍​មួយ​កាល​ពី​ឆ្នាំ​២០១០ កំពុង​តែ​ណាត់​ជួប​ជាមួយ​តារា​ឆ្នើម​ជិះ​ស្គី​នាង Lindsey Vonn។

កុមារា​មក​ពី​ខេត្ត​កែប​បង្ហាញ​ភាព​ខ្លាំង​របស់​ខ្លួន​ដើម្បី​ដណ្តើម​ពាន

ភ្នំពេញ: គូ​ប្រជែង និង​ជើង​ខ្លាំង​ក្នុង​កីឡា​វាយ​កូន​បាល់​នានា​ដែល​មក​ពី​ខេត្ត​កែប​បាន​ បង្ហាញ​នូវ​សមត្ថភាព​របស់​ពួក​គេ​តាម​រយៈ​ការ​ឈ្នះ​ពាន​រង្វាន់ Boys U14 និង U12 (ក្មេង​ប្រុស​អាយុ​ក្រោម​១៤​ឆ្នាំ និង​១២​ឆ្នាំ) ផ្នែក​ឯកត្តជន​នៃ​ព្រឹត្តិ​ការណ៍ Cambodian Junior Tennis Championships ដែល​ត្រូវ​បាន​ឧបត្ថម្ភ​ដោយ​មជ្ឈ​មណ្ឌល​កម្សាន្ត​និង​សណ្ឋាគារ​ណា​ហ្គា​វើល​ នៅ​លើ​ទី​លាន​មជ្ឈ​មណ្ឌល​ជាតិ​ហ្វឹក​ហ្វឺន​កាល​ពី​ចុង​សប្តាហ៍​ថ្មីៗ​នេះ​។

លោក​តា​អាយុ​១០១​ឆ្នាំ បង្ហាញ​ភាព​អស្ចារ្យ​ក្នុង​កីឡា​រត់​ម៉ារ៉ាតុង

130225_27c

លោក​តា​កាន់​សាសនា​ស៊ីខ (Sikh) អាយុ​១០១​ឆ្នាំ​ម្នាក់ បាន​ជឿ​ជាក់​ថា នឹង​ក្លាយ​ជា​អ្នក​រត់​ចម្ងាយ​ដែល​ចូល​និវត្តន៍​មាន​វ័យ​ចំណាស់​ជាង​គេ​ បំផុត​របស់​ពិភពលោក​កាល​ពី​ថ្ងៃ​ម្សិល​មិញ ក្រោយ​ពី​បញ្ចប់​ការ​រត់​ប្រណាំង​ចុង​ក្រោយ​របស់​លោក​តា​ក្នុង​ទីក្រុង​ ហុងកុង​ក្នុង​កម្រិត​ដ៏​ខ្ពស់​មួយ ដោយ​ចាត់​ទុក​ថា វា​ជា​ថ្ងៃ​ដ៏​រីក​រាយ​បំផុត​មួយ​នៃ​ជីវិត​ដ៏​យូរ​អង្វែង​របស់​លោក​តា​។

គ្រឿង​ញៀន និង​ឧក្រិដ្ឋកម្ម​ក្នុង​កីឡា​រីក​កាន់​តែ​ធំ

130218_25a

កម្រិត​ផ្សេងៗ​នៃ​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន​នៅ​ក្នុង​កីឡា​នា​ពេល​ បច្ចុប្បន្ន​កាន់​តែ​មាន​លក្ខណៈ​អាក្រក់​ទៅៗ​ជាង​ពី​មុន ហើយ​ក្រុម​ប្រឹក្សា​អន្តរជាតិ​ថ្មី​ចាំ​បាច់​ត្រូវ​តែ​ប្រយុទ្ធ​ជាមួយ​នឹង​ អំពើ​ពុក​រលួយ​ដ៏​ទូលំ​ទូលាយ​មួយ នេះ​បើ​យោង​ទៅ​តាម​ភ្នាក់​ងារ​ប្រឆាំង​គ្រឿង​ញៀន​ពិភពលោក (WADA)​។ វា​ក៏​មាន​ការ​ព្រួយ​បារម្ភ​ផង​ដែរ​ថា អត្តពលិក​នឹង​ដើរ​តាម​កីឡា​ប្រណាំង​កង់​ទៅ​ក្នុង​វប្បធម៌​នៃ​ការ​បន្លំ​ដ៏​ ធ្ងន់​ធ្ងរ​មួយ​។

ការ​ជិះ​សេះ​ផ្លោះ​របារ​នឹង​ផ្តល់​ការ​រំឭក​ដល់​សម្តេច​តា

130208 27b

ការ​ប្រកួត​ជុំ​ទី៣ និង​ជា​ជុំ​ផ្តាច់​ព្រ័ត្រ​នៃ​ព្រឹត្តិ​ការណ៍​ប្រណាំង​សេះ​ផ្លោះ​របារ Norodom Sihanouk du Cambodge Show Jumping Championships នៅ​លើ​ទីលាន Cambodian Country Club កាល​ពី​ថ្ងៃ​អាទិត្យ នឹង​ក្លាយ​ជា​ការ​រំឭក​មួយ​ចំពោះ​ក្តី​ស្រឡាញ់​ទៅ​លើ​ការ​ជិះ​សេះ​របស់​ សម្តេច​តា និង​ការ​ចូល​ចិត្ត​របស់​ព្រះ​អង្គ​ទៅ​លើ​កីឡា​ជិះ​សេះ​នេះ​។

អតីត​កីឡាករ​ដ៏​ឆ្នើម​នៅ​ក្នុង​លីក​កីឡា​បេ​ស្បល​អាជីព​របស់​ជប៉ុន​សន្យា​ជួយ​ឧបត្ថម្ភ​កីឡា​កម្ពុជា

130116_26a

លោក Hiromasa Arai ដែល​ជា​អតីត​កីឡាករ​ម្នាក់​ក្នុង​ចំណោម​កីឡាករ​បេ​ស្បល​ដ៏​ឆ្នើម​បំផុត​របស់ ​ក្រប​ខ័ណ្ឌ Japan Pacific League និង​ស្ថិត​ក្នុង​ចំណោម​កីឡាករ​ដ៏​ឆ្នើម​បំផុត​ទាំង​៩​នាក់​នោះ បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​ជា​ឯកជន​មួយ​មក​កាន់​រាជធានី​ភ្នំពេញ​នា​ពេល​ ថ្មីៗ​នេះ​ជាមួយ​នឹង​កូន​ស្រី​ដ៏​ស្អាត​ផូរ​ផង់​ទាំង​បី​នាក់​របស់​លោក​។

អ្នក​ប្រដាល់​ស្នង​ត្រកូល​តា​ក្វាន់ ស៊ូ​លំបាក​ខ្លួន​ឲ្យ​តែ​អាច​ថែ​រក្សា​មរតក​ក្បាច់​គុន​ដូន​តា

130109_27a

ដោយ​មាន​ឈាម​ជ័រ​ជា​អ្នក​ប្រដាល់​តាំង​ពី​ដូន​តា​មក​លោក ឈិន ក្វាន់សាយ និង​បង​ប្រុស​របស់​ខ្លួន ឈិន ក្វាន់ចៃ រួម​ទាំង​ក្មួយ​ប្រុស ឈិន ក្វាន់ង៉ុយ បាន​និង​កំពុង​នាំ​គ្នា​ក្រាញ​ននៀល​នៅ​ក្នុង​អាជីព​ជា​គ្រូ​បង្វឹក និង​អ្នក​ប្រដាល់​នៅ​លើ​សង្វៀន ដើម្បី​ធ្វើ​ឲ្យ​មនុស្ស​ជំនាន់​ក្រោយ បាន​ស្គាល់​ពី​ពូជ​ពង្ស​នៃ​អ្នក​ប្រដាល់​ត្រកូល​«ក្វាន់» ដែល​ធ្លាប់​តែ​មាន​ឈ្មោះ​បោះ​សំឡេង​មួយ​នៅ​លើ​ទឹក​ដី​ខេត្ត​បាត់ដំបង នា​សម័យ​ដើម​នោះ។

ស្តាប់​លោក Rogge និយាយ​ពី​ប្រវត្តិ​​​កេរ​ដំណែល​អូឡាំពិក​សម័យ​ទំនើប

130101_26a

ដូចជា​មនុស្ស​គ្រប់​គ្នា​ដែរ ខ្ញុំ​គិត​ថា ថ្ងៃ​ចូល​ឆ្នាំ​ថ្មី នឹង​ក្លាយ​ជា​ឱកាស​មួយ​ក្នុង​ការ​បង្ហាញ​ពី​រឿង​អតីត ខណៈដែល​កំពុង​តែ​សម្លឹង​ទៅ​ថ្ងៃ​អនាគត​។ ថ្ងៃ​នេះ​គឺ​ពិត​ជា​ថ្ងៃ​ដ៏​ពិសេស​យ៉ាង​ពិត​ប្រាកដ ខណៈ​ដែល​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០១៣ ជា​ថ្ងៃ​ខួប​កំណើត​១៥០​ឆ្នាំ​របស់​លោក Pierre de Coubertin ដែល​ជា​អ្នក​បង្កើត​កីឡា​អូឡាំពិក​សម័យ​ទំនើប​។

ស្វាយ រដ្ឋា ​វិល​មក​សម្រេច​គោល​បំណង​ចុង​ក្រោយ​

121226_25a

នៅ​ក្នុង​ចំណោម​កីឡាករ​ប្រដាល់​សកល​ជម្រើស​ជាតិ​កម្ពុជា ស្វាយ រដ្ឋា បាន​ក្លាយ​ជា​កីឡាករ​របស់​កម្ពុជា​តែ​ម្នាក់​គត់ ដែល​អាច​រក្សា​ការ​ដណ្តើម​បាន​មេដាយ​សំរឹទ្ធ​ចំនួន​២​លើក​ជាប់​ៗ​គ្នា សម្រាប់​ការ​ប្រកួត​កីឡា​ស៊ីហ្គេម​លើក​ទី​២៥ និង​លើក​ទី​២៦​នា​ពេល​កន្លង​មក ប៉ុន្តែ​មក​ដល់​ពេល​នេះ ស្វាយ រដ្ឋា បាន​ឃ្លាត​ឆ្ងាយ​ពី​សង្វៀន​ប្រដាល់​ជាង​១​ឆ្នាំ​ហើយ។

ឡុង សាលវ័ន្ត មិន​រា​ថយ​នឹង​​អាជីព​​គ្រូ​បង្វឹក

121220_26a

ភ្នំពេញៈ មុននឹង​ក្លាយជា​គ្រូបង្វឹក​ក្លិប​ប្រដាល់​សាលវ័ន្ត​កីឡា និង​ចៅ​ក្រមអាជ្ញា​កណ្តាល​វ័យក្មេង របស់​សហព័ន្ធ​កីឡា​ប្រដាល់​កម្ពុជា នាពេល​បច្ចុប្បន្ន ​លោក ឡុង សាលវ័ន្ត​ ធ្លាប់បាន​ឆ្លងកាត់​ការលំបាក​យ៉ាងច្រើន ទាំងការផ្ញើខ្លួន​នៅលើ​សង្វៀន​ប្រដាល់ និង​ដំណើរការ​នៃ​ការបើក​ក្លិបប្រដាល់​ប៉ុន្តែ​បុរស​រូបនេះ​បានកំណត់ថា លោក​នឹងព្យាយាម​ដើរនៅលើ​វិថីមួយនេះ​រហូត​ដល់ទីបញ្ចប់។

លោក ទេព ជីវ​សុខុម និង​ភរិយា​មាន​តួនាទី​ដ៏​សំខាន់​នៅ​ក្នុង​កីឡា​វ៉ូវីណាម​

121108_26a

លោក​ទេព​ជីវ​សុខុម​មាន​តំណែង​ជា​អគ្គ​លេខា​ធិការ​នៃ​សហ​ព័ន្ធ​កីឡា​វ៉ូវីណាម ​កម្ពុជា​ខណៈ​អ្នក​ស្រី ណាំង វិល័យ​ដែល​ជា​ភរិយា មាន​តួនាទី​ជា​អគ្គ​ហេរញ្ញិកា និង​ជា​គ្រូ​បង្វឹក​នៃ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា។មុន​ពេល​ដែល​លោក ទេព ជីវ​សុខុម និង​ភរិយា​ទទួល​បាន​តំណែង​ដ៏​សំខាន់​នេះ ពួក​គាត់​បាន​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ធ្វើ​ឲ្យ​កីឡា​វ៉ូវីណាម​ ដណ្តើម​បាន​មេដាយ​ជា​ច្រើន​ជូន​ជាតិ។

អ្នក​កីឡា​សោក​ស្តាយ​ចំពោះ​ការ​បាត់​បង់​ព្រះបិតា​កីឡា​ជាតិ

121018_261

នា​សម័យ​សង្គម​រាស្ត្រ​និយម​ក្រោម​ការ​ដឹក​នាំ​ដ៏​ភ្លឺ​ស្វាង​របស់​ព្រះ​ ករុណា ព្រះបាទ​សម្តេច​ព្រះ​នរោត្តម សីហនុ មាន​ការ​រីក​ចម្រើន​ដ៏​គួរ​ឲ្យ​កត់​សម្គាល់។ ព្រះអង្គ​បាន​សាង​សង់​ហេដ្ឋា​រចនា​សម្ព័ន្ធ​កីឡា​ជា​ច្រើន​ទាំង​នៅ​រាជ​ធានី ​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​នានា ហើយ​រចនា​សម្ព័ន្ធ​មួយ​ចំនួន​ត្រូវ​បាន​បន្សល់​ទុក​រហូត​ដល់​បច្ចុប្បន្ន ជា​ពិសេស​ពហុ​កីឡ​ដ្ឋាន​ជាតិ​អូឡាំពិក។

កែវ ម៉ូនីកា ចង់​តំណាង​ឲ្យ​កម្ពុជា​នៅ​ក្នុង​អូឡាំពិក​

121011_28b

ព្រឹត្តិ​ការណ៍​ដ៏​រំភើប និង​អស្ចារ្យ​នៃ European Ryder Cup ទៅ​លើ​ទឹក​ដី Medinah រដ្ឋ Illinois សហ​រដ្ឋ​អាមេ​រិក បាន​ក្លាយ​ជា​ការ​ប្រកួត​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​របស់​ពិភព​លោក​នៃ​កីឡា វាយ​កូន​គោល​ថ្ងៃ​អាទិត្យ ទី​៣០ ខែ​កញ្ញា​កន្លង​ទៅ​។

គួច សុគម្ភៈ នឹក​សកម្មភាព​នៅ​លើ​ទីលាន

120920_27a

ខ្សែ​ប្រយុទ្ធ គួច សុគម្ភៈ បាន​ខក​ខាន​ឱកាស​ក្នុង​ការ​បង្ហាញ​ខ្លួន​សម្រាប់​ក្រុម​ជម្រើស​ជាតិ​ និង​ក្លិប​ភ្នំពេញ​ក្រោន ​បន្ទាប់​ពី​រង​របួស​ជើង​ឆ្វេង (សរសៃ​ពួរ​ជង្គង់) ​ក្រោយ​ការ​ប៉ះ​ទង្គិច​ជា​មួយ​អ្នក​ចាំទី ប៉េង​ ប៊ុនឆាយ​ របស់​ចម្ការ​កៅស៊ូ​បឹងកេត កាល​ពី​ថ្ងៃ​ទី​១១ ខែ​កក្កដា ដែល​នៅ​ពេល​នោះ បឹងកេត​ឈ្នះ​ភ្នំពេញ​ក្រោន ៥-១។