Headlines:

ព័ត៌មានអន្តរជាតិ

លោក​អូបាម៉ា​សរសើរ​កំណែ​ទម្រង់​មីយ៉ាន់ម៉ា​ប៉ុន្តែ​ព្រមាន​ហិង្សា​មូស្លីម

130522_17a

ប្រធានាធិបតី​អាមេរិក​លោក​បារ៉ាក់​អូបាម៉ា​កាល​ពី​ថ្ងៃ​អង្គារ​បាន​ស្វាគមន៍ ​ប្រធានាធិបតី​មីយ៉ាន់ម៉ា លោក ថេន សេន​សម្រាប់​ភាព​ជា​អ្នក​ដឹកនាំ​របស់​លោក នៅ​ក្នុង​ការ​ជំរុញ​កំណែ​ទម្រង់​នយោបាយ​ដ៏​គួរ​ភ្ញាក់​ផ្អើល​ប៉ុន្តែ​បាន​ ព្រមាន​ថា អំពើ​ហិង្សា​ប្រឆាំង​នឹង​ក្រុម​ជន​មូស្លីម​ត្រូវ​តែ​បញ្ចប់​។

ប្រមុខ​អាហ្វាហ្គានីស្ថាន ស្វែងរក​ជំនួយ​យោធាពី​ឥណ្ឌា​

130522_18d

ប្រធានាធិបតី​អាហ្វហ្គានីស្ថាន លោក​ហាមីដ កាហ្សៃ​នឹង​ព្យាយាម​រក​ជំនួយ​យោធា​ថែម​ទៀត​នៅ​ក្នុង​កិច្ច​ពិភាក្សា​ជាមួយ​ មេ​ដឹកនាំ​ឥណ្ឌា​ពី​ថ្ងៃ​អង្គារ ខណៈ​លោក​ត្រូវ​ពង្រឹង​កម្លាំង​សន្តិសុខ​របស់​ខ្លួន​បន្ទាប់​ពី​ទាហាន​ អន្តរជាតិ​ដក​ចេញ​នៅ​ឆ្នាំ​ក្រោយ​។

ក្រុម​យុទ្ធជន​ហេសប៊ូឡា​ត្រូវ​បាន​សម្លាប់​នៅ​ទីតាំង​គូសៃរ៍

130522_19a

ការ​វាយ​ប្រហារ​របស់​រដ្ឋាភិបាល​ស៊ីរី​លើ​មូលដ្ឋាន​ក្រុម​ឧទ្ទាម​គូសៃរ៍ បាន​ឈាន​ចូល​ដល់​ថ្ងៃ​ទី​បី​ហើយ​កាល​ពី​ថ្ងៃ​អង្គារ​ដោយ​សមាជិក​នៃ​ក្រុម​ ហេសប៊ូឡា​និកាយ​ស៊ីអ៊ីត​របស់​លីបង់​យ៉ាង​តិច​២៨​នាក់ ត្រូវ​បាន​រាយការណ៍ ថា​បាន​ស្លាប់​នៅ​ពេល​ពួកគេ​រួម​ប្រយុទ្ធ​ជាមួយ​កងទ័ព​ស៊ីរី។

ក្រុម​ឧទ្ទាម M23 និង​កងទ័ព​ប៉ះទង្គិច​គ្នា​នៅ​កុងហ្គោ​

130522_19c

ភាគី​ទាំង​ពីរ​បាន​និយាយ​ថា ក្រុម​ឧទ្ទាម​មកពី​ចលនា M23 និង​កងទ័ព​បាន​ប្រយុទ្ធ​គ្នា​កាល​ពី​ថ្ងៃ​ចន្ទ​នៅ​ខាង​ជើង​ក្រុង​ហ្គោម៉ា ពីរ​ថ្ងៃ​មុន​ពេល​ប្រមុខ​ដឹកនាំ​អ.ស.ប. លោក​បាន គីមូន​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ។

នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់​ផ្លាស់ប្តូរ​យុទ្ធសាស្ត្រ​សន្តិសុខ​ខណៈ អំពើ​ហិង្សា​ចេះ​តែ​កើន​ឡើង

130522_18c

លោក​នាយករដ្ឋមន្ត្រី​នូរីអាល់-ម៉ាលីគី​បាន​ប្រកាស​ការ​រុះរើ​យុទ្ធសាស្ត្រ​ សន្តិសុខ​របស់​អ៊ីរ៉ាក់​មួយ​កាល​ពី​ថ្ងៃ​អង្គារ ខណៈ​ការ​កើន​ឡើង​នៃ​អំពើ​ហិង្សា​ថ្មី​ៗ បាន​សម្លាប់​ជន​ស៊ីវិល និង​មន្ត្រី​ប៉ូលិស​រាប់សិប​នាក់​ដោយ​ធ្វើ​ឲ្យ​តួ​លេខ​អ្នក​ស្លាប់​ក្នុង​ខែ ​នេះ​ឡើង​ដល់​ចំនួន​៣៦៦ នាក់​។

ព្យុះ​កំបុតត្បូង​ថូណេដូ វាយ​ប្រហារ​ក្រុង​អាមេរិក​សម្លាប់​មនុស្ស​៩១​នាក់

130522_18a

ព្យុះ​ថូណេដូ ដ៏​កំណាច​មួយ​បាន​វាយ​ប្រហារ​ជាយ​ក្រុង​អូក្លាហូម៉ា កាល​ពី​ថ្ងៃ​អង្គារ​ដោយ​ហែក​កម្ទេច​លំនៅឋាន​ជាច្រើន​ប្លុក​សាលារៀន​ពីរ​ខ្នង និង​បណ្តាល​ឲ្យ​មនុស្ស​យ៉ាង​ហោច​ណាស់​៩១​នាក់​បាន​ស្លាប់​ក្នុង​នោះ​មាន​ កុមារ​២០​នាក់​។

ព័ត៌មាន​អន្តរជាតិ​ខ្លី​ៗ

130522_17c

នាយករដ្ឋមន្ត្រី​ប៉ាគីស្ថាន​នៅ​ខាង​ពេល​មុខ​លោក ណាវ៉ាស សារីហ្វ​ពី​ថ្ងៃ​ចន្ទ​បាន​ផ្តល់​ការ​គាំទ្រ​នៅ​ពី​ក្រោយ​កិច្ច​ពិភាក្សា​ សន្តិភាព​ជាមួយ​ក្រុម​តាលីបង់​ថ្លែង​ថា វា​នឹង​ក្លាយ​ជា​អាទិភាព​កំពូល​សម្រាប់​រដ្ឋាភិបាល​ថ្មី​របស់​លោក​។

ក្រុម​មេ​ដឹកនាំ​អាស៊ី-ប៉ាស៊ីហ្វិក​ព្រមាន​ពី​វិបត្តិ​ទឹក

130521_17b

ក្រុម​មេ​ដឹកនាំ​នៃ​បណ្តា​ប្រទេស​អាស៊ី-ប៉ាស៊ីហ្វិក​បាន​ព្រមាន​កាល​ពី​ថ្ងៃ ​ចន្ទ​ថា ការ​ប្រកួតប្រជែង​គ្នា​ដ៏​សាហាវ​ដើម្បី​ទឹក​អាច​បង្ក​ឲ្យ​មាន​ជម្លោះ​ប្រសិន ​បើ​ប្រទេស​ទាំង​នោះ​មិន​សហការ​ដើម្បី​ចែក​រំលែក​នូវ​ធនធាន​កំពុង​ថយ​ចុះ​ នេះ​ទេ​នោះ​។ រាប់​ចាប់​ពី​អាស៊ី​កណ្តាល​រហូត​ដល់​អាស៊ីអាគ្នេយ៍ កិច្ច​ប្រឹងប្រែង​ក្នុង​តំបន់​ដើម្បី​ធានា​សន្តិសុខ​ទឹក​បាន​បង្ក​ភាព​

ឥណ្ឌា-ចិន​ប្តេជ្ញា​បញ្ចប់​ជម្លោះ​ព្រំដែន​

130521_18a

នាយក​រដ្ឋមន្ត្រី ឥណ្ឌា​និង​ចិន​កាល​ពី​ថ្ងៃ​ចន្ទ​បាន​សន្យា​ដោះស្រាយ​ជម្លោះ​ព្រំដែន​ជា​ចុង​ ក្រោយ​ដែល​ធ្វើ​ឲ្យ​ខូច​ទំនាក់ទំនង​ជាច្រើន​ទសវត្សរ៍​ដោយ​ថ្លែង​ថា ទំនាក់ទំនង​ដ៏​ល្អ​រវាង​យក្ស​អាស៊ី​ទាំង​ពីរ​គឺ​មាន​សារៈ​សំខាន់​ចំពោះ​ សន្តិភាព​ពិភពលោក​។

ប៉ះទង្គិច​គ្នា​នៅ​ទុយនីស៊ី ស្លាប់​ម្នាក់​របួស​១៥​នាក់

130521_19c

កម្លាំង​សន្តិសុខ និង​អ៊ិស្លាម​និយម​រឹងរូស បាន​ប្រយុទ្ធ​គ្នា​តាម​ដង​ផ្លូវ​ក្នុង​ក្រុង​ទុយនីស​កាល​ពី​ថ្ងៃ​អាទិត្យ​ ដោយ​អ្នក​តវ៉ា​ម្នាក់​បាន​ស្លាប់ និង​ប៉ូលិស​១៥​នាក់​រងរបួស បន្ទាប់​ពី​ក្រុម​អាជ្ញាធរ​បាន​ហាម​ប្រាម​ក្រុម​និកាយ​សាឡាហ្វី​មិន​ឲ្យ​ ធ្វើ​សមាជ​ប្រចាំ​ឆ្នាំ​របស់​ពួកគេ។

កម្លាំង​ស៊ីរី​វាយ​ប្រហារ​ទីតាំង​រឹងមាំ​របស់​ក្រុម​ឧទ្ទាម​គូសៃរ៍

130521_19a

ទាហាន​ស៊ីរី​គាំទ្រ​ដោយ​ក្រុម​ហេសប៊ូឡា​របស់​លីបង់​កាល​ពី​ថ្ងៃ​អាទិត្យ​បាន ​ចូល​ទីតាំង​រឹងមាំ​គូសៃរ៍ ជា​យុទ្ធសាស្ត្រ​របស់​ក្រុម​ឧទ្ទាម​ដែល​ភ្ជាប់​ក្រុង​ដាម៉ាស​ទៅ​កាន់​ឆ្នេរ​ សមុទ្រ​ដោយ​សម្លាប់​មនុស្ស​យ៉ាង​តិច​១០០​នាក់ មួយ​ថ្ងៃ​បន្ទាប់ពី​ប្រធានាធិបតី លោក​បាសារ អាល់-អាសាដ បាន​ទទូច​ថា​លោក​នឹង​មិន​ចុះ​ចេញ​ទេ។

កូរ៉េ​ខាង​ជើង​បាញ់​មីស៊ីល​គ្រាប់​ទី​៦​នៅ​ក្នុង​រយៈពេល​៣​ថ្ងៃ​នៃ​សមយុទ្ធ

130521_17a

កូរ៉េ​ខាង​ជើង​បាន​បាញ់​មីស៊ីល​រយៈ​ចម្ងាយ​ខ្លី​ទី​៦​ទៅ​ក្នុង​សមុទ្រ​ជប៉ុន ​ពី​ថ្ងៃ​ចន្ទ ដោយ​ផ្គើន​នឹង​ការ​ព្រមាន​ពី​ប្រមុខ​អ.ស.ប.លោក បាន គីមូន និង​កូរ៉េ​ខាង​ត្បូង បន្ទាប់ពី​ការ​ធ្វើ​តេស្ត​ដូច​គ្នា​នេះ​ជាច្រើន​កាល​ពី​ចុង​សប្តាហ៍​នេះ​។

ក្រុម​អាវ​ក្រហម​ថៃ​រាប់ពាន់​នាក់​ជួបជុំ​ប្រារព្ធ​ខួប​នៃ​ការ​បង្ក្រាប​សម្លាប់​

130521_17c

ក្រុម​ប៉ូលិស​បាន​និយាយ​ថា អ្នក​តវ៉ា​អាវ​ក្រហម​ប្រមាណ​២​ម៉ឺន​នាក់​បាន​ជួបជុំ​គ្នា​ក្នុង​ក្រុង​បាងកក ​ពី​ថ្ងៃ​អាទិត្យ​ដើម្បី​រំឭក​ខួប​ទី​បី​នៃ​ការ​បង្រ្កាប​បង្ហូរ​ឈាម​លើ​ការ ​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​ដែល​បាន​ធ្វើ​ឲ្យ​មាន​ការ​បែកបាក់​កាន់​តែ​ជ្រៅ​ នៅ​ប្រទេស​ថៃ។

ពលរដ្ឋ​តៃវ៉ាន់​រាប់ពាន់​នាក់​តវ៉ា​ប្រឆាំង​នឹង​ថាមពល​នុយក្លេអ៊ែរ

130521_18c

ពលរដ្ឋ​តៃវ៉ាន់​រាប់ពាន់​នាក់​បាន​នាំ​គ្នា​ដើរ​ក្បួន​ឆ្លងកាត់​ក្រុង​ តៃប៉ិ​ពី​ថ្ងៃ​អាទិត្យ​ដោយ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ផ្អាក​ការ​សាងសង់​នៃ​ រោងចក្រ​ថាមពល​នុយក្លេអ៊ែរ​ដែល​ស្ទើរ​តែ​រួច​រាល់​ដោយ​លើក​ឡើង​ពី​វិបត្តិ​ នៅ​ជប៉ុន​។

តៃវ៉ាន់​ស្វែងរក​ការ​ស៊ើបអង្កេត​រួម​ពាក់ព័ន្ធ​នឹង​ការ​បាញ់​សម្លាប់​អ្នក​នេសាទ​

130521_18b
តៃវ៉ាន់​កាល​ពី​ថ្ងៃ​អាទិត្យ​បាន​អំពាវនាវ​ដដែល​ៗ​ឲ្យ​មាន​ការ​ ស៊ើបអង្កេត​រួម​គ្នា​មួយ​ជុំ​វិញ​ការ​សម្លាប់​អ្នក​នេសាទ​តៃវ៉ាន់​ម្នាក់​ របស់​ក្រុម​ឆ្មាំ​សមុទ្រ​ហ្វីលីពីន​ជា​ឧបទ្ទវហេតុ​មួយ​ដែល​បាន​បញ្ឆេះ​ ជម្លោះ​ការទូត​ដ៏​ធំ​មួយ។អ្នក​ស៊ើប​អង្កេត​តៃវ៉ាន់​មួយ​ក្រុម បាន​វិល​ត្រឡប់​ទៅ​កោះ​នោះ​វិញ​កាល​ពី​ថ្ងៃ​សៅរ៍​ដោយ​បាន​ចោទ​ប្រកាន់​ រដ្ឋាភិបាល​ហ្វីលីពីន​បទបរាជ័យ​មិន​ផ្តល់​ការ​ព្រមព្រៀង​របស់​ខ្លួន​ដើម្បី​ ធ្វើការ​ស៊ើបអង្កេត​រួម​មួយ​នោះ​ទេ។

នីហ្សេរីយ៉ា​បង្កើន​ការ​វាយ​ប្រហារ​លើ​អ៊ិស្លាម​និយម​នៅ​ក្រុង​សំខាន់

ក្រុងម៉ៃឌូហ្គូរីៈ ទីក្រុង​ដ៏​សំខាន់​មួយ​នៅ​ភាគ​ឦសាន​ នីហ្សេរីយ៉ា​កាល​ពី​ថ្ងៃ​អាទិត្យ​ស្ថិត​ក្នុង​សភាព​គាំង​មិន​ដំណើរការ​ខណៈ​ យោធា​បាន​អនុវត្ត​បម្រាម​គោចរ​២៤​ម៉ោង​និង​បាន​បិទ​ផ្លូវ​ផ្គត់ផ្គង់​ទាំង​ ឡាយ​នៅ​ក្នុង​យុទ្ធនាការ​បោស សម្អាត​របស់​ខ្លួន​ប្រឆាំង​នឹង​ក្រុម​បះបោរ​អ៊ិស្លាម​និយម​។

អាមេរិក​បើក​ស៊ើប​អង្កេត​រថភ្លើង​បុក​គ្នា​រំខាន​ចរាចរណ៍​ដ៏​ធំ​

130520_17b

ក្រុម​មន្ត្រី​អាមេរិក​បាន​បើក​ការ​ស៊ើប​អង្កេត​មួយ​ពី​ថ្ងៃ​អាទិត្យ​ទៅ​នឹង ​ការ​បុក​គ្នា​ក្នុង​ម៉ោង​ប្រញាប់​ប្រញាល់​រវាង​រថភ្លើង​ដឹក​អ្នក​ដំណើរ​ពីរ ​គ្រឿង​ដែល​បណ្តាល​ឲ្យ​អ្នក​ដំណើរ​ជាង​៧០​នាក់​បាន​រងរបួស និង​បង្ក​ការ​ខូចខាត​ដ៏​ធ្ងន់ធ្ងរ​នូវ​បណ្តាញ​ផ្លូវ​រថភ្លើង​ដ៏​សំខាន់​។

ហ្វីលីពីន​រង់ចាំ​ឲ្យ​តៃវ៉ាន់​ស្ងប់​កំហឹង​ទើប​ចាប់​ផ្តើម​ដោះស្រាយ​

130520_17a

ប្រមុខ​ការិយាល័យ​ទទួល​បន្ទុក​ផ្នែក​ទំនាក់ទំនង​បាន​និយាយ​កាល​ពី​ថ្ងៃ​ អាទិត្យ​ថា ហ្វីលីពីន​កំពុង​រង់ចាំ​ឲ្យ​តៃវ៉ាន់​ត្រជាក់​ចិត្ត​សិន​មុន​ពេល​ចាប់​ផ្តើម​ ដោះស្រាយ​ជម្លោះ​ជុំវិញ​ការ​បាញ់​អ្នក​នេសាទ​តៃវ៉ាន់​ម្នាក់​។

អាសាដ​ទទូច​មិន​លាលែង​ការ​បំផ្ទុះ​រថយន្ត​នៅ​ដាម៉ាស

130520_18a

ប្រធានាធិបតី​ស៊ីរី លោក​បាសារ​អាល់-អាសាដ បាន​ទទូច​ថា លោក​នឹង​មិន​លាលែង​នៅ​មុន​ការ​បញ្ចប់​អាណត្តិ​របស់​លោក​នៅ​ក្នុង​ឆ្នាំ​២០១៤ ទេ ខណៈ គ្រាប់បែក​ក្នុង​រថយន្ត​មួយ​គ្រាប់​បាន​ផ្ទុះ​នៅ​ក្នុង​រដ្ឋធានី​នេះ​ពី​ ថ្ងៃ​សៅរ៍ ដោយ​សម្លាប់​មនុស្ស យ៉ាង​តិច​បី​នាក់។

អ្នក​នយោបាយ​ប៉ាគីស្ថាន​ត្រូវ​បាន​សម្លាប់​

ក្រុងការ៉ាជីៈ ក្រុម​ខ្មាន់​កាំភ្លើង​បាន​សម្លាប់​អ្នក​នយោបាយ​ប៉ាគីស្ថាន​ម្នាក់​មកពី​ គណបក្ស​របស់​លោក​អ៊ីមរ៉ាន ខាន់​នៅ​ក្រុង​កំពង់ផែ​ការ៉ាជី​ភាគ​ខាង​ត្បូង​មុន​ពេល​ឈរ​ឈ្មោះ​ជា​ថ្មី​នៃ​ ការ​បោះឆ្នោត​ថ្ងៃ​ទី​១១ ខែ​ឧសភា​ដែល​មនុស្ស​ជាង​១៥០​នាក់​ត្រូវ​បាន​សម្លាប់​។

នីហ្សេរីយ៉ា​ដាក់​បម្រាម​គោចរ​ក្នុង​យុទ្ធនាការ​ប្រឆាំង​អ៊ិស្លាម​និយម

130520_18c

យោធា​នីហ្សេរីយ៉ា​កាល​ពី​ថ្ងៃ​សៅរ៍​បាន​ដាក់​បម្រាម​គោចរ​២៤​ម៉ោង​នៅ​ក្នុង​ តំបន់​ជាច្រើន​នៃ​ក្រុង​ភាគ​ឦសាន​មួយ​ខណៈ​ទាហាន​បាន​បង្កើន​យុទ្ធនាការ​មួយ​ ប្រឆាំង​នឹង​ក្រុម​អ៊ិស្លាម​និយម​បូកូហារ៉ាម​ដែល​បាន​បង្ខំ​ឲ្យ​ប្រជាជន​គេច ​ខ្លួន​ចេញ​ពី​ផ្ទះ​។

More Articles...

  1. អំពើ​ហិង្សា​នៅ​អ៊ីរ៉ាក់​បាន​សម្លាប់​១១​នាក់​និង​ចាប់​ពង្រត់​១០​នាក់
  2. គ្លីតស្កូ​ដឹកនាំ​ការ​តវ៉ា​ទាមទារ​ឲ្យ​ដោះ​លែង​អតីត​នាយក​រដ្ឋមន្ត្រី​អ៊ុយក្រែន
  3. មហាសន្និបាត​អ.ស.ប. វាយ​ប្រហារ​ធ្ងន់​ៗ​ចំពោះ​ភ្លើង​សង្គ្រាម​ឆេះ​នៅ​ស៊ីរី ពី​រដ្ឋ​ការ​លោក​អាសាដ
  4. តៃវ៉ាន់​ធ្វើ​សមយុទ្ធ​គំរាម​ហ្វីលីពីន
  5. នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ប្រកាស​គណៈរដ្ឋមន្ត្រី​ថ្មី​
  6. ប៉ាឡេស្ទីន​និង​អ៊ីស្រាអែល​ប៉ះ​ទង្គិច​គ្នា​ក្នុង​ទិវា​បាត់បង់​ទឹក​ដី​
  7. ការ​ចរចា​នុយក្លេអ៊ែរ​រវាង​IAEA-អ៊ីរ៉ង​បរាជ័យ​ជា​ថ្មី​
  8. អំណាច​លោក​អាគីណូ​កាន់​តែ​រឹងមាំ​បន្ទាប់​ពី​ការ​បោះឆ្នោត​ហ្វីលីពីន
  9. ប្រមុខ​ហ្វីលីពីន​សុំទោស តៃវ៉ាន់​ចំពោះ​ការ​ស្លាប់
  10. អម្បូរ​រ៉ូហ៊ីងយ៉ា​៥៨​នាក់​បាត់​ខ្លួន​នៅ​ឆ្នេរ​មីយ៉ាន់ម៉ា​ខណៈ​ព្យុះ​បន្ត​គំរាម​