ក្រុងប៉ាត់ណា: ក្រុមអាជ្ញាធក្នុងរដ្ឋប៊ីហារ កាលពីថ្ងៃអង្គារ បានចាប់ផ្តើមការស៊ើបអង្កេត រកមូលហេតុដែលបង្កការរត់ជាន់គ្នាដែលបានសម្លាប់មនុស្ស១៨នាក់ នៅឯពិធីបុណ្យសាសនាមួយ។
ប៉ូលិសបាននិយាយថា មនុស្សយ៉ាងតិច១៨នាក់បានស្លាប់កាលពីថ្ងៃចន្ទហើយជាច្រើននាក់ទៀតបានរងរបួសក្នុងការរត់ជាន់គ្នាក្រោយពីការបាក់ស្ពានដែលបង្កជាការរត់ជាន់គ្នានៅក្នុងអំឡុងពេលពិធីបុណ្យហិណ្ឌូមួយ នៅក្នុងក្រុងប៉ាត់ណា។
ក្នុងចំណោមអ្នកស្លាប់និងរបួសមានកុមារនិងស្រី្តជាច្រើននាក់ដែលបានមកកាន់ច្រាំងទន្លេគង្គារក្នុងរដ្ឋប៊ីហារភាគខាងកើតឥណ្ឌានេះដើម្បីចូលរួមពិធីបុណ្យChhath ជាបុណ្យហិណ្ឌូដ៏ធំបំផុតនៅក្នុងរដ្ឋនេះ។
គ្រោះថ្នាក់ភាគច្រើនត្រូវបានគិតថាជាលទ្ធផលនៃការរត់ជាន់គ្នានិងមិនមែនព្រោះតែការបាក់ស្ពានធ្វើពីឫស្សីនោះទេ។
មន្ត្រីជាន់ខ្ពស់ម្នាក់បានប្រាប់ក្រុមអ្នកកាសែតថា៖«យើងបានរកឃើញអ្នកស្លាប់១៨នាក់ ស្ត្រី១០ និងកុមារ៨នាក់ហើយយើងបារម្ភថា តួលេខអ្នកស្លាប់នឹង កើនឡើង ព្រោះតែអ្នករបួស និងអ្នកបាត់ខ្លួនច្រើន»។
អ្នករងរបួសដែលស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរត្រូវបានបញ្ជូនទៅព្យាបាលក្នុងមន្ទីរពេទ្យនៅក្នុងប៉ាត់ណា៕ PN
ភ្នំពេញ ប៉ុស្តិ៍







