ក្រុងប៉េកាំងៈ ចិន បានបញ្ជាក់ថា តារានយោបាយកំពុងឡើងកូដលោក ស៊ុន ឆេងកាយ ត្រូវបានតែងតាំងជាតំណែងមេបក្សកុម្មុយនិស្តសម្រាប់ក្រុងចុងគីនភាគនិរតីដែលញាំញីដោយរឿងអាស្រូវដោយកាន់ការងារចាស់របស់លោកបូ ស៊ីឡាយ ដែលអាប់ឱនកិត្តិយសនៅក្នុងក្រុងធំបំផុតរបស់ប្រទេសនេះ។
ក្នុងនាមជាប្រធានបក្សចុងគីងធំសម្បើមដែលគេបន្សល់ទុកជាមួយបញ្ហាបន្ទាប់ពីអំពើពុករលួយ និងរឿងអាស្រូវឃាតកម្មដែលពាក់ព័ន្ធនឹងលោក បូ លោក ស៊ុន នឹងត្រូវតែដោះស្រាយជាមួយកេរ្តិ៍ដំណែលរបស់លោកបូ អតីតជនមានមហិច្ឆតានៅចំបេះដូងនៃរឿងអាស្រូវនយោបាយធំបំផុតរបស់ចិនក្នុងពេលជាច្រើនទសវត្សរ៍។
ការតែងតាំងលោកស៊ុន ត្រូវបានគេប្រកាសក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយដែលត្រូវចុះផ្សាយដោយទីភ្នាក់ងារព័ត៌មានស៊ីនហួកាលពីថ្ងៃអង្គារ។
ទង្វើនេះបានធ្វើឡើងបន្ទាប់ពីចិនបានបញ្ចុះតួនាទីរបស់ប្រមុខសន្តិសុខផ្ទៃក្នុងកាលពីថ្ងៃចន្ទជាផ្នែកមួយនៃចំណាត់ការចំពោះវីរៈជនកំពូលថ្មី និងតូចជាង។
ទីភ្នាក់ងារព័ត៌មានផ្លូវការស៊ីហួ បានរាយការណ៍ក្នុងសេចក្តីប្រកាសខ្លីមួយថា តំណែងរបស់លោកជូ យ៉ុងកាងជាប្រធានគណៈកម្មាធិការនយោបាយ និងកិច្ចការច្បាប់ដែលជាស្ថាប័នធំមួយឃ្លាំមើលគោលនយោបាយច្បាប់ទម្លាប់ ត្រូវបានជំនួសដោយរដ្ឋមន្រ្តីសន្តិសុខសាធារណៈលោក ម៉េង ជានជូ។
លោកជូ មានមាឌធំចង្គោងនិងមានមុខមាំ វ័យ៦០ឆ្នាំ បានចូលនិវត្តន៍ជាមួយសមាជិកភាគច្រើននៃគណៈកម្មាធិការអចិន្រៃ្តយ៍ការិយាល័យនយោបាយក្រុមប្រឹក្សាផ្ទៃក្នុងនៃអំណាចកំពូល នៅឯសមាជបក្សលើកទី១៨នៅក្នុងខែនេះដោយសារវ័យចំណាស់។លោកមានវ័យ៧០ឆ្នាំនៅខែធ្នូ។
ចំណែកឯលោក ម៉េង ជាសមាជិកតែម្នាក់គត់របស់ការិយាល័យនយោបាយថ្មី ជាស្ថាប័នមានសមាជិក២៥នាក់ដែលរាយការណ៍ជូនគណៈកម្មាធិការអចិន្រៃ្តយ៍ដែលលោកជាចំណងមាំជាងមុននិងវិលត្រឡប់ទៅរកបក្សដែលរក្សាកណ្តាប់ដៃរឹងមាំកាលពីទសវត្សរ៍ឆ្នាំ១៩៨០វិញ។
លោកបូ ត្រូវបានគេបណ្តេញកាលពីខែមីនា បន្ទាប់ពីការពាក់ព័ន្ធរបស់ភរិយាលោកនៅក្នុងរឿងឃាតកម្មហើយក្រុងចុងគីង ត្រូវគ្រប់គ្រងដោយឧបនាយករដ្ឋមន្រ្តីលោក ចាង ដេជាំង។ លោក ចាងត្រូវបានគេដំឡើងឋានន្តរស័ក្តិពីសប្តាហ៍មុនឲ្យកាន់តំណែងដ៏សំខាន់របស់បក្សក្នុងគណៈកម្មាធិការការិយាល័យនយោបាយដែលមានសមាជិក៧រូប។
រ៉យទ័រ បានរាយការណ៍កាលពីដើមខែនេះថា លោកស៊ុន វ៍យ៤៩ឆ្នាំ អតីតរដ្ឋមន្រ្តីក្រសួងកសិកម្មហើយបន្ទាប់មកជាមេបក្សខេត្ត ជីលីន ភាគឦសានត្រូវបានគេជូនដំណឹងថានឹងទទួលបានការងារនេះ។
លោក ស៊ុន ជានិមិត្តសញ្ញានៃក្រុមមន្រ្តីវ័យក្មេងដែលមានប្រវត្តិដាក់ខ្លួនដែលឈរដាច់ចេញពីប្រវត្តិដែលគេចម្រាញ់ មានប្រវត្តិដឹកនាំក្រុងដូចជាមនុស្សប្រភេទលោកប្រធានាធិបតីកំពុងរង់ចាំលោក ស៊ី ជិនភីងនិងអ្វីៗដែលគេហៅថា«ក្រុមព្រះអង្គម្ចាស់»ជាកូនចៅរបស់ក្រុមមេដឹកនាំបដិវត្តន៍ជាន់ខ្ពស់៕ NR
ភ្នំពេញ ប៉ុស្តិ៍







