ក្រុងហ្សាការតាៈ ឥណ្ឌូនេស៊ីបានព្រាងច្បាប់ស្តីពីស្បៀងអាហារមួយដើម្បីបង្កើនកិច្ចប្រឹងប្រែងពឹងផ្អែកលើខ្លួនឯងដោយបង្កើត«ស្ថាប័នកំពូល»ថ្មីមួយដែលអាចនាំទៅរកការទប់ស្កាត់ធំជាងមុនលើការនាំចូលនិងនាំចេញអាហារសំខាន់ដោយរារាំងការវិនិយោគពីបរទេសដែលគេត្រូវការបំផុតនិងនៅទីបញ្ចប់បានជំរុញឲ្យស្បៀងអាហារឡើងថ្លៃ។
ខណៈឥណ្ឌូនេស៊ី ខំប្រឹងបំពេញតម្រូវការកំពុងកើនឡើងពីពលរដ្ឋ២៤០លាននាក់ដែលចេះតែកើនឡើងពេលនេះឥណ្ឌូនេស៊ី គឺជាអ្នកនាំចូលស្ករសកំពូលក្នុងពិភពលោកជាអ្នកទិញស្រូវសាលីច្រើនបំផុតនៅអាស៊ីនិងនាំចូលអង្ករនិងពោតប្រមាណ២ពាន់តោនក្នុងមួយឆ្នាំៗ។
ច្បាប់ចម្លងមួយនៃច្បាប់ដែលរ៉យទ័របានមើលឃើញដែលគេគ្រោងនឹងចុះហត្ថលេខាដោយប្រធានាធិបតីនៅចុងឆ្នាំ២០១២ បង្ហាញថា វាគ្របដណ្តប់វិស័យជាច្រើនដូចជាសុវត្ថិភាពម្ហូបអាហារ និងផ្សារភាគហ៊ុន ពាណិជ្ជកម្មការទិញ តម្លៃ ការចែកចាយ និងការប្រើប្រាស់ស្បៀងអាហារចាំបាច់និងមិនជាក់លាក់។
ប្រមុខទីភ្នាក់ងារសន្តិសុខស្បៀងនៃក្រសួងកសិកម្មរបស់ប្រទេសនេះលោក អាក់ម៉ាត់ ស៊ីរីយ៉ាណា បានអះអាងថា៖«ក្នុងច្បាប់ថ្មីនេះ យើងសង្កត់ធ្ងន់ពីអធិបតេយ្យនិងស្វ័យភាពស្បៀង»។ លោកបានបន្ថែមថាវាផ្តល់នូវអាទិភាពដល់ការធានាការផ្គត់ផ្គង់ស្បៀងគ្រប់គ្រាន់ពីធនធានក្នុងស្រុក។
លោកបានបញ្ជាក់ថា៖ «ដូច្នេះការនាំចូលស្បៀងមានលក្ខណៈបន្ទាប់បន្សំ ឬជាងនេះទៅទៀត ជាជម្រើសចុងក្រោយ»។
ដោយពង្រឹងការទប់ស្កាត់ដែល មានស្រាប់នានាលើទំនិញស្បៀងមានដូចជាកម្រិតការនាំចូល និងពន្ធនាំចូលដើម្បីការពារកសិករក្នុងស្រុកច្បាប់ថ្មីនេះផ្តល់ឲ្យគេបង្កើតស្ថាប័នថ្មីនេះក្នុងរង្វង់ពេលបីឆ្នាំ។ ច្បាប់នេះ មានបំណងជួយរដ្ឋាភិបាលសម្រេចបាននូវការពឹងលើខ្លួនឯងលើស្បៀងចាំបាច់មានដូចជាស្រូវ សណ្តែកសៀង ស្ករស សាច់គោនិងពោត៕NR
ភ្នំពេញ ប៉ុស្តិ៍







