ក្រុងញូវដែលី: ប្រទេសឥណ្ឌា បានប្រហារជីវិតជាសម្ងាត់នូវអ្នកនៅរស់តែម្នាក់នៃក្រុមសកម្មប្រយុទ្ធមានមូលដ្ឋាន នៅប៉ាគីស្ថានកាលពីថ្ងៃពុធ ប៉ុន្មានថ្ងៃមុនពេលខួបឆ្នាំទី៤ នៃការវាយប្រហារលើរដ្ឋធានីបុមបៃ ដែលបានសម្លាប់មនុស្ស១៦៦នាក់។
ពលរដ្ឋប៉ាគីស្ថានលោកម៉ូហាម៉ាត់ អាម៉ាល់ កាសាប ត្រូវបានគេព្យួរ.ក ជាសម្ងាត់ ដោយបង្ហាញពីភាពរសើបខាងនយោបាយនៃការសម្លាប់រង្គាលថ្ងៃទី ២៦ វិច្ឆិកា ២០០៨ ដែលនៅតែបង្កភាពអាប់អួជុំវិញទំនាក់ទំនងរវាងប្រទេសប៉ាគីស្ថាន និងឥណ្ឌាដែលមាននុយក្លេអ៊ែរដូចគ្នា។
អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខេ.អេស.ថាត់វ៉ាលាបាននិយាយថា៖
«លោកកាសាបត្រូវបានប្រហារជីវិតកាលពីវេលាម៉ោង៧៣០នាទីព្រឹក»។
បន្ទាប់ពីកាសាបត្រូវបានព្យួរ.កនៅក្នុងគុកតំបន់ពុននី ភាគអាគ្នេយ៍ក្រុងបុមបៃ លោករដ្ឋមន្ត្រី ស៊ូស៊ីល កូម៉ារ ស៊ីនដេ ថ្លែងថា៖ «ក្រុមមន្ត្រីប៉ូលិសនិងកម្លាំងគ្រប់រូបដែលបានបាត់បង់ជីវិតនៅក្នុងការប្រយុទ្ធប្រឆាំងនឹងភេរវកម្មបានទទួលយុត្តិធម៌ហើយ ថ្ងៃនេះ»។
កាលពីខែសីហាតុលាការកំពូលរបស់ឥណ្ឌាបានតម្កល់ទោសប្រហារជីវិតលោកកាសាបពីបទវាយប្រហារទៅលើគោលដៅជាច្រើននៅក្នុងក្រុង បុមបៃដែលបានសម្លាប់មនុស្ស១៦៦នាក់។
មេបញ្ជាការជាន់ខ្ពស់នៃក្រុមសកម្មប្រយុទ្ធ ឡះស្គា អ៊ីតៃបា របស់ប៉ាគីស្ថានដែលឥណ្ឌាបានចោទប្រកាន់ពីបទវាយប្រហារទាំងនោះ បានហៅ លោក កាសាបថាជាវីរបុរសនិងបាននិយាយថា លោកនឹងបណ្តុះគំនិតឲ្យមានការវាយប្រហារថែមទៀត។
ទាក់ទងតាមទូរស័ព្ទពីកន្លែងគេមិន ប្រាប់មួយមេបញ្ជាការរូបនោះបានប្រាប់ រ៉យទ័រថា៖ «ស្លាប់ដូចជាលោកកាសាបគឺជាក្តីស្រមៃរបស់យុទ្ធជនគ្រប់រូប»។
វាជាលើកទីមួយហើយដែលការកាត់ទោសរបស់រដ្ឋធានីនេះបានធ្វើឡើងនៅឥណ្ឌាតាំងពីឆ្នាំ២០០៤មក។
ជនបរទេសជាច្រើនខ្លះជាពាណិជ្ជករឆ្នើមមានទ្រព្យសម្បត្តិនៅឥណ្ឌានិងអ្នកក្រីក្រធ្វើដំណើរតាមរថភ្លើងត្រូវបានសម្លាប់ដោយក្រុមខ្មាន់កាំភ្លើងប៉ាគីស្ថាន១០នាក់នៅក្នុងភាពខឹងក្រោធបីថ្ងៃនៅទូទាំងទីតាំងល្បីបំផុតនៅក្នុងក្រុងបុមបៃខ្លះៗ ក្នុងនោះមានសណ្ឋាគារទំនើបពីរកន្លែងនិងមជ្ឈមណ្ឌលជ្វីហ្វមួយកន្លែងផង៕ PN
ភ្នំពេញ ប៉ុស្តិ៍







