ក្រុងយ៉ាំងហ្គោន: ទីភ្នាក់ងារអ. ស.ប.UNAIDS បាននិយាយពីថ្ងៃអង្គារថា និមិត្តរូបប្រជាធិបតេយ្យមីយ៉ាន់ម៉ាលោកស្រីអ៊ុងសានស៊ូជីត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតនៃកម្មវិធីអ.ស.ប.ស្ដីពីមេរោគអេដស៍ និងជំងឺអេដស៍មានភារកិច្ចប្រយុទ្ធប្រឆាំងការរើសអើងប្រឆាំងមនុស្សដែលកំពុងរស់នៅជាមួយអ្នកផ្ទុកជំងឺនេះ។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយអ្នកទទួលរង្វាន់ណូបែលសន្តិភាពរូបនេះ បាននិយាយថា៖«វាជាកិត្តិយសដ៏ធំមួយដែលត្រូវបានជ្រើសរើសជាអ្នកតស៊ូការពារសម្រាប់អ្នករស់នៅឯជាយសង្គមនិងតស៊ូរាល់ថ្ងៃដើម្បីរក្សាសេចក្ដីថ្លៃថ្នូរខ្លួននិងសិទ្ធិមនុស្សមូលដ្ឋាន»។
លោកស្រីបានបន្ថែមថា៖«ខ្ញុំចង់បានសំឡេងក្នុងចំណោមអ្នកគ្មានសំឡេង»។
នាយកប្រតិបត្តិអង្គការ UNAIDSលោក មីឆែលស៊ីឌីបេ បានថ្លែងថា ទីភ្នាក់ងារនេះមានកិត្តិយសណាស់ ដែលលោកស្រីបានទទួលយកភារកិច្ចនេះ។
ក្នុងសេចក្ដីថ្លែងការណ៍លោកបាននិយាយថា៖«ចាប់ពីភូមិតូចៗដល់ក្រុងធំៗចាប់ពីអា្រហ្វិកដល់អាស៊ីគ្រប់ៗគ្នាកំពុងនិយាយអំពីលោកស្រីអ៊ុងសាន ស៊ូជី។ លោក ស្រីជាអ្នកបំផុសគំនិត»។
ទីភ្នាក់ងារនេះបាននិយាយថា លោកស្រីស៊ូជីដែលត្រូវបានតែងតាំងជាអ្នកតស៊ូមតិពិភពលោកនិងគ្មានការរើសអើសរបស់អង្គការ UNAIDS នេះនឹងធ្វើការដើម្បី«លុបបំបាត់ស្នាមទុរយសនិងការរើសអើង»។
លោកស្រីបានថ្លែងថា៖ «វាសំខាន់ណាស់ដែលគ្រប់គ្នាសង្ស័យថា អាចប្រឈមនឹងគ្រោះថ្នាក់ត្រូវធ្វើតេស្តនិងដឹងពីស្ថានភាពមេរោគអេដស៍ភ្លាមៗ»៕ PN
ភ្នំពេញ ប៉ុស្តិ៍







