Headlines:

អាហ្វ្រិក

ឧទ្ទាម​ស៊ូដង់​ខាង​ត្បូង​បដិសេធ​ការ សម្លាប់​រង្គាល ប្តេជ្ញា​បន្ត​ការ​ប្រយុទ្ធ

20140424_19a

ក្រុម​ឧទ្ទាម នៅ​ស៊ូដង់​ខាង​ត្បូង កាលពី​ថ្ងៃ​អង្គារ​បាន ច្រានចោល​របាយការណ៍​របស់​អ.ស.ប.​ដែល​ថា ពួកគេ​បាន​សម្លាប់​រង្គាល​ជនស៊ីវិល​រាប់​រយ​នាក់ ថា​ជា​«ការ​កុហក» ខណៈ​ដែល​ពួកគេ​បាន​ដណ្តើម​យក​ទីប្រជុំជន​មួយ​ទៀត​ពី​ទាហាន​រដ្ឋាភិបាល ក្នុង​សង្គ្រាម​ស៊ីវិល​កាន់តែ​អាក្រក់​។

កងទ័ព​ស៊ូដង់​ខាង​ត្បូង​និង​ក្រុម​ឧទ្ទាម​ប្រយុទ្ធ​គ្នា​ក្នុង​សង្គ្រាម​កាន់តែ​អាក្រក់

20140421_18c

កងទ័ព​របស់​ស៊ូដង់​ខាង​ត្បូង​បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ថា​ពួកគេ​បាន​«បាត់ ការ​ទាក់ទង​» ជាមួយ​ក្រុម​មេបញ្ជាការ​ដែល​ប្រយុទ្ធ​ជាមួយ​ក្រុម​ឧទ្ទាម​នៅក្នុង​រដ្ឋ​ ប្រេង សំខាន់​មួយ ជា​ទី​ដែល​ក្រុម​ឧទ្ទាម បាន​ដណ្ដើម​កាន់កាប់​ទីប្រជុំជន​ធំ​មួយ ចំពេល​ជម្លោះ​កាន់តែ​អាក្រក់​មួយ​កំពុង​ឆាបឆេះ​រដ្ឋ​វ័យក្មេង​មួយ​នេះ។

ទ័ព​ស៊ូដង់​ខាង​ត្បូង​ទទួល​ស្គាល់​ការ​បាត់​បង់​ទីក្រុង​ប្រេង បេនទីវ

20140418_18b

កងទ័ព​របស់​ស៊ូដង់​ខាង​ត្បូង​បាន​និយាយ​ពី​​ថ្ងៃ​ពុធ​ថា​ ក្រុម​ឧទ្ទាម​បាន​​ដណ្ដើ​ម​គ្រប់​គ្រង​ទី​​​ប្រ​ជុំ​ជន​​ប្រេង​បេន​ទីវ​ដ៏​ សំខាន់​ ​ជា​តំបន់​ដែល​ដណ្តើម​គ្នា​ជូរ​ចត់​បំផុត​ក្នុង​ជម្លោះ​​៤​ខែ​នេះ។​

ក្មេង​ស្រី​នីហ្សេរីយ៉ា​ត្រូវ​គេ​ចាប់​ពង្រត់ ទៅ​ទីតាំង​រឹងមាំ​អ៊ិស្លាម

20140418_18c

ក្រុម​ឪពុក​ម្ដាយ​បាន​និយាយ​ពី​ថ្ងៃ​ពុធ​ថា ក្រុម​ក្មេង​ស្រី​សិស្ស​សាលា​នីហ្សេរីយ៉ា ដែល​ក្រុម​បូកូ ​ហារ៉ាម បាន​ចាប់​ពង្រត់​ត្រូវ​បាន​នាំ​ទៅ​ទីតាំង​រឹង​មាំ​របស់​ក្រុម​អ៊ិស្លាមនិ ​យម ខណៈ​យោ​ធា​បាន​បញ្ជាក់​ថា ក្មេង​សិស្ស​សាលា​១២៩​នាក់​ត្រូវ​បាន​ចាប់​ពង្រត់​។​

បក្ស​ប្រឆាំង​ពុករលួយ​ប្រឈម​តេស្ត ការ​បោះឆ្នោត​ចូល​ជុំ​ទី​បី

20140411_17b

គណបក្ស​ប្រឆាំង​អំពើ​ពុករលួយ​ថ្មី​របស់​ឥណ្ឌា​ប្រឈម​នឹង​ការ​ធ្វើ​តេស្ត ដ៏​ធំ​មួយ​ពី​ថ្ងៃ​ព្រហស្បតិ៍ ខណៈ​រដ្ឋធានី​នេះ ធ្វើការ​បោះឆ្នោត​នៅក្នុង​ដំណាក់កាល​ដ៏សំខាន់​ដំបូង​នៃ​ការ​បោះឆ្នោត ទូទៅ​បែប​ម៉ារ៉ាតុង​របស់​ប្រទេស​នេះ។

ការ​ប៉ះទង្គិច​នៅ​អាហ្វ្រិក​កណ្តាល សម្លាប់​៣០​នាក់ ខណៈ​ទាហាន​អឺរ៉ុប​មក​ដល់

20140411_19c

ទាហាន​សហភាព​អឺរ៉ុប​បាន​មក​ដល់​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល​កាលពី​ថ្ងៃ ព្រហស្បតិ៍ ខណៈ​ក្រុម​ប៉ូលិស​ក្នុង​តំបន់ បាន​និយាយ​ថា អំពើ​ហិង្សា​និកាយ​ថ្មីៗ បាន​សម្លាប់​មនុស្ស យ៉ាង​តិច​៣០​នាក់ ភាគច្រើន​ជា​ជនស៊ីវិល​។

អេហ្ស៊ីប តម្កល់​ទោស​ជាប់​ពន្ធនាគារ​សម្រាប់​ក្រុម​មេដឹកនាំ​ការតវ៉ា

20140409_18c

តុលាការ​ឧទ្ធរណ៍​អេហ្ស៊ីប​ពី​ថ្ងៃ​ចន្ទ បាន​តម្កល់​ការ​កាត់ទោស​ដាក់​គុក​៣​ឆ្នាំ សម្រាប់​សកម្មជន​លេចធ្លោ​បី​នាក់ ដែល​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​រំលោភ​ច្បាប់​ដ៏ចម្រូងចម្រាស​ដែល​ដាក់​ កំហិត​លើ​ការ​តវ៉ា​។អ្នក ទាំង​បី ក្នុង​នោះ​មាន​ស្ថាបនិក​នៃ​ចលនា​ថ្ងៃ​៦ ខែ​មេសា លោក អាម៉េដ ម៉ាហឺរ បាន​ក្រោក​ឡើង​យ៉ាង​ចេញ​មុខមាត់​នៅក្នុង​ការ​បះបោរ​ឆ្នាំ​២០១១ ដែល​បាន​ផ្ដួលរំលំ​ប្រធានាធិបតី​ជើងចាស់ លោក ហូស្នី មួរបារ៉ាក់​។

អំពើ​ហិង្សា​វាយប្រហារ​ការ​ជួបជុំ​​​នៅ​អាល់ហ្សេរី

20140407_18c

អំពើ​ហិង្សា​បាន​បង្ខំ​ឲ្យ​គណបក្ស​របស់​ប្រធានាធិបតី​លោក Abdelaziz Bouteflika លុប​ចោល​ការ​ជួបជុំ​ឃោសនា​បោះឆ្នោត​នៅ​ភាគ​ខាង​កើត​អាល់ហ្សេរី​ពី​ថ្ងៃ សៅរ៍ ខណៈ​ភាព​តានតឹង​បាន​កើន​ខ្ពស់ ជុំវិញ​កិច្ចប្រឹងប្រែង​របស់​ជើងចាស់ ដែល​មាន​ជំងឺ​ដើម្បី​ឈ្នះ​ការ​បោះឆ្នោត​អាណត្តិ​ទី​៤។

ប្រមុខ UN ជំរុញ​មេដឹកនាំ​អាហ្វ្រិក​កណ្តាល​ឲ្យ​បញ្ចៀស​ការ​ប្រល័យ​ពូជសាសន៍​បែប​ថ្មី

20140407_18a

អគ្គរដ្ឋ​លេខាធិការ​អ.ស.ប. លោក​បាន គីមូន បាន​ធ្វើការ​អង្វរករ​ដ៏រំជួល​ចិត្ត​មួយ​កាលពី​ថ្ងៃ​សៅរ៍​ដល់​ក្រុម​មេដឹកនាំ សាធារណរដ្ឋ​អាហ្វ្រិក​កណ្ដាល​ដែល​ហែកហួរ​ដោយ​ជម្លោះ​ឲ្យ រារាំង​ការ​ប្រល័យ​ពូជសាសន៍​បែប​ថ្មី​មួយ​លើ​ទ្វីប​នេះ រយៈពេល​២០​ឆ្នាំ​ក្រោយ​បន្ទាប់ពី​អំពើ​ប្រល័យ​ពូជសាសន៍​នៅ​ក្រុង រ្វ៉ាន់ដា។

ការ​ផ្ទុះគ្រាប់​ក្នុង​បរិវេណ​ក្រុង​គែរ សម្លាប់​ឧត្តមសេនីយ៍​ប៉ូលិស​ម្នាក់

20140404_18d

គ្រាប់បែក​ពីរ​គ្រាប់​ដែល​បង្កៃ​ក្បែរ​ប៉ុស្តិ៍​សន្តិសុខ និង​ជិត​សាកលវិទ្យាល័យ​ក្រុង​គែរ ជា​គោលដៅ បាន​ផ្ទុះ​ជា​បន្តបន្ទាប់​កាលពី​ថ្ងៃ​ពុធ ដោយ​សម្លាប់​ឧត្តមសេនីយ៍​ប៉ូលិស ម្នាក់ បន្ទាប់មក​គ្រាប់​ទី​បី​បាន​ផ្ទុះ​ឡើង​ខណៈ​ក្រុម​ប៉ូលិស និង​ក្រុម​អ្នកកាសែត បាន​ជួបជុំ​គ្នា​នៅឯ​កន្លែង​កើតហេតុ​។

​ផ្ទុះ​នៅ​​ក្រុង​ណៃរ៉ូប៊ី ​សម្លាប់​​​៦​នាក់

20140402_18b

ដោយ​លើក​ឡើង​ពី​ការ​សង្ស័យ​ភេរវកម្ម ក្រុម​ប៉ូលិស បាន​និយាយ​ថា ការ​វាយប្រហារ​បី ដែល​ស្ទើរ​កើតឡើង​ក្នុង​ពេល​តែ​មួយ​ក្នុង​សង្កាត់​សូម៉ាលី​ដ៏សំខាន់​មួយ ក្នុង​រដ្ឋធានី​ណៃរ៉ូប៊ី​ពី​ថ្ងៃ​ចន្ទ បាន​ធ្វើឲ្យ​មនុស្ស​យ៉ាង​តិច​៦​នាក់​ស្លាប់ និង​ជាច្រើន​នាក់ ទៀត​បាន​រងរបួស​។

អេហ្ស៊ីប​បដិសេធ​ការ​អង្វរករ​បង់​ប្រាក់​ធានា​របស់​អ្នកកាសែត​Al-Jazeera

20140402_18c

តុលាការ​អេហ្ស៊ីប​ពី​ថ្ងៃ​ចន្ទ បាន​បដិសេធ​មិន​ទទួល​ការ​អង្វរករ​សុំ​ធានា​ខ្លួន​នៅ​ក្រៅ​ឃុំ​របស់​ក្រុម អ្នក​សារព័ត៌មាន​ជាប់​គុក​ដែល​បាន​បដិសេធ​ថា មិន​ពាក់ព័ន្ធ​ជាមួយ​ក្រុម​ភាតរភាព​មូស្លីម​ដែល​ជាប់​ក្នុង​បញ្ជី​ខ្មៅ នៅក្នុង​ការ​ជំនុំជម្រះ​ក្ដី​មួយ​ដែល​បាន​បង្ក​ការ​ថ្កោលទោស​ជា​អន្តរជាតិ។

អេហ្ស៊ីប​នឹង​រៀបចំ​បោះឆ្នោត​ប្រធានាធិបតី​​នៅ​ខែ​ឧសភា

20140401_18c

អេហ្ស៊ីប​បាន​ប្រកាស​ការ​បោះឆោ្នត ប្រធានាធិបតី​នៅ​ថ្ងៃ​ទី​២៦-២៧ ឧសភា​ជា​ការ​បោះឆ្នោត​មួយ​ដែល​ទំនង​ជា​ត្រូវ​ក្តោប​យក​ដោយ​ប្រមុខ​កងទ័ព​ ចូលនិវត្តន៍ លោក​អាប់ដែល ហ្វាតះអាល់ស៊ីស៊ី ដែល​បាន​ផ្ដួលរំលំ​ប្រធានាធិបតី​អ៊ិស្លាមនិយម​ពី​ខែ​តុលា។

ហ្គីណេ​ប្រយុទ្ធ​នឹង​ជំងឺ​អេបូឡា រីឯ​សេណេហ្គាល់ បិទ​ព្រំដែន

20140331_19b

ប្រទេស​ហ្គីណេ​ពី​ថ្ងៃ​សៅរ៍ បាន​ខិតខំ​ទប់ស្កាត់​នឹង ជំងឺ​ឆ្លង​អេបូឡា​សម្លាប់​មនុស្ស​កុំ​ឲ្យ​រាលដាល​ពី​ព្រៃ​ភាគ​ខាង​ត្បូង ទៅ​កាន់​រដ្ឋធានី​កូណាគ្រី ខណៈ​ប្រទេស​ជិត​ខាង​សេណេហ្គាល់ បាន​បិទ​ទ្វារ​ព្រំដែន​របស់​ខ្លួន។

លោក​ស៊ីស៊ី​របស់​អេហ្ស៊ីប ប្រកាស​ឈរ​ឈ្មោះ​ប្រធានាធិបតី

20140328_18c

ប្រមុខ​កងទ័ព​អេហ្ស៊ីប​លោក អាប់ដែល ហ្វាតះ អាល់-ស៊ីស៊ី ​(Abdel Fattah al-Sisi) ​បាន​និយាយ​ពី​ថ្ងៃ​ពុធ​ថា លោក​បាន​លាលែង​ពី​តំណែង​ក្នុង​ជួរ​យោធា​ដើម្បី​ឈរ​ឈ្មោះ​បោះឆ្នោត​ក្នុង​ តំណែង​ប្រធានាធិបតី​ហើយ និង​បាន​ប្ដេជ្ញា​កម្ចាត់​«អំពើ​ភេរវកម្ម»​ឲ្យ​អស់​ពី​ប្រទេស​ឲ្យ ចាកផុត ស្ទើរតែ​៩​ខែ បន្ទាប់ពី​លោក​បាន​ផ្ដួលរំលំ​មេដឹកនាំ​ជាប់​ឆ្នោត​របស់​ខ្លួន​។

អេហ្ស៊ីប​កាត់ទោស​ប្រហារជីវិត​៥២៩​នាក់​

20140326_18a

តុលាការ​មួយ​បាន​កាត់ទោស​ប្រហារជីវិត​អ្នក​គាំទ្រ​ប្រធានាធិបតី អ៊ិស្លាមនិយម​អស់​អំណាច​លោក ម៉ូហាម៉េដ មួរស៊ី ចំនួន​៥២៩​នាក់​ពី​ថ្ងៃ​ចន្ទ បន្ទាប់ពី​ការ​ជំនុំជម្រះ​ពីរ​លើក​ក្នុង​ការ​កាត់ទោស​ប្រហារជីវិត​ ទ្រង់ទ្រាយ​ធំ​នៅក្នុង​ប្រវត្តិសាស្ត្រ​ទំនើប​របស់​អេហ្ស៊ីប។

លីប៊ី ស្នើ​ឲ្យ​ពិភពលោក ជួយ​ប្រយុទ្ធ​នឹង​ភេវរកម្ម

20140321_18b

រដ្ឋាភិបាល​លីប៊ី បាន​អំពាវនាវ​ឲ្យ​អ.ស.ប. និង​សហគមន៍​អន្តរជាតិ​ជួយ​ប្រយុទ្ធ នឹង​អ្វី​ដែល​ខ្លួន​បាន​ហៅថា សង្រ្គាម ប្រឆាំង​ភេវរកម្ម ខណៈ​ខ្លួន​ជួប​បញ្ហា​មិន​អាច​បញ្ឈប់​ប្រទេស​មិន​រអិល​ចូល​ទៅក្នុង ភាពវឹកវរ និង​អស្ថិរភាព​ដែល​កំពុង​រីក​ធំ។

ការ​បំផ្ទុះ​រថយន្ត​នៅឯ​បណ្ឌិត​សភា​យោធា​បេនហ្គាហ្ស៊ី​ស្លាប់​៨​នាក់

20140319_18c

ប្រភព​យោធា​ជាច្រើន និង​មន្ទីរពេទ្យ​បាន​និយាយ​ថា ការ​បំផ្ទុះ​គ្រាប់បែក​ក្នុង​រថយន្ត​មួយ​គ្រាប់​ពី​ថ្ងៃ​ចន្ទ ដែល​យក​បណ្ឌិត​សភា​យោធា​មួយ​នៅ​ក្រុង​បេនហ្កាហ្ស៊ី​ភាគ​ខាង​ជើង​ប្រទេស លីប៊ី​ជា​គោលដៅ បាន​បណ្តាល​ឲ្យ​ស្លាប់​ទាហាន​៨​នាក់ និង​បង្ក​របួស​ទាហាន​១២​នាក់​ផ្សេង​ទៀត​។

ក្រុម​ខ្មាន់កាំភ្លើង​នីហ្សេរីយ៉ាវ៉ៃ ឆ្មក់​ចូល​ភូមិ​សម្លាប់​១០០​នាក់

20140318_18

ក្រុម​មន្ត្រី​ក្នុង​តំបន់​បាន​និយាយ​កាលពី​ថ្ងៃ​អាទិត្យ​ថា មនុស្ស​យ៉ាង​តិច​១០០​នាក់ ត្រូវ​បាន​សម្លាប់​នៅ​ភាគ​កណ្ដាល​ប្រទេស​នីហ្សេរីយ៉ា​ដែល​បែកបាក់ គ្នា​ខាង​សាសនា​ពី​ចុងសប្ដាហ៍​មុន​ខណៈ​ភាព​តានតឹង​រវាង​ក្រុម​អ្នក ចិញ្ចឹម​សត្វ​មូស្លីម​ភាគច្រើន និង​ក្រុម​កសិករ​គ្រិស្ដសាសនិក បាន​ក្លាយ​ជា​ការ​សម្លាប់​មនុស្ស​ជាថ្មី។

អេហ្ស៊ីប សន្យា​​ចាត់​វិធានការ​ដាច់​ខាត​បន្ទាប់ពី​ការ​សម្លាប់​ទាហាន

20140317_18c

រដ្ឋាភិបាល​បណ្ដោះអាសន្ន​របស់​អេហ្ស៊ីប​បាន​ប្ដេជ្ញា​ចាត់វិធានការ «ដាច់ខាត​» និង​បាន​បញ្ជា​ឲ្យ​មាន​ការ​រឹតបន្តឹង​សន្តិសុខ​ពី​ថ្ងៃ​អាទិត្យ បន្ទាប់ពី​ក្រុម​ខ្មាន់កាំភ្លើង​បាន​សម្លាប់​ទាហាន​៦​នាក់​នៅឯ​ប៉ុស្តិ៍ ត្រួតពិនិត្យ ក្រុង​គែរ​មួយ ខណៈ​ការ​រាប់​ថយ​ក្រោយ បាន​ចាប់ផ្ដើម​សម្រាប់​ការ​បោះឆ្នោត​ប្រធានាធិបតី​ក្នុង​រដូវ​ផ្ការីក​នេះ។

នាយករដ្ឋមន្ត្រី​លីប៊ី​ត្រូវ​បណ្តេញ​ចេញ

20140313_18a

នាយករដ្ឋមន្ត្រី​លីប៊ី​ត្រូវ​បាន​សភា​បណ្ដេញ​ចេញ ពី​អំណាច​ថ្ងៃ​អង្គារ បន្ទាប់ពី​នាវា​ផ្ទុក​ប្រេងឆៅ​មួយ​គ្រឿង​ចេញ​ពី ស្ថានីយ​គ្រប់គ្រង​ដោយ​ឧទ្ទាម​បាន​បុក​ទម្លាយ​របាំង​ទាហាន​ជើងទឹក​មួយ ហើយ​បើក​គេច​ទៅ​កាន់​សមុទ្រ​បាត់ ដោយ​បង្ហាញ​ពី​ភាព​ខ្សោយ​របស់​រដ្ឋាភិបាល​មជ្ឈិម។

More Articles...