ក្រុងអាប៊ូចាៈ ប្រមុខរបស់ប្លុកនេះ បាននិយាយថាប្លុកក្នុងតំបន់នៃសហគមន៍សេដ្ឋកិច្ចរដ្ឋអា្រហ្វិកខាងលិច(ECOWAS)បានឯកភាពកាលពីថ្ងៃអាទិត្យថានឹងបញ្ជូនទាហាន៣៣០០នាក់ទៅជួយដណ្តើមយកតំបន់ខាងលិចម៉ាលីមកវិញជាផ្នែកមួយនៃផែនការប្រយុទ្ធដែលនឹងត្រូវគេបញ្ជូនទៅតាមការយល់ព្រមពីអ.ស.ប.នៅ ដំណាច់ខែវិច្ឆិកានេះ។
ប្រធានាធិបតីកូតឌីវ័រ លោក អាឡាសានេ អ៊ូតារ៉ា បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅរដ្ឋធានីរបស់នីហ្សេរីយ៉ានេះថាទាហាន ភាគច្រើនមកពីនីហ្សេរីយ៉ា នីហ្សេ និងបួគីណាហ្វាសូ ប៉ុន្តែរដ្ឋអា្រហ្វិកខាងលិចជាច្រើនទៀតនិងរដ្ឋមិនមែនអា្រហ្វិកពីរ ឬបីទៀត ក៏អាចរួមចំណែកកងទ័ពផងដែរ។
លោកបានបញ្ជាក់ថា ទាហានទាំងនោះអាចត្រូវគេដាក់ពង្រាយភ្លាមនៅពេលដែលអ.ស.ប. បានអនុម័តផែនការយោធា ដែលត្រូវបានរៀបចំដោយក្រុមអ្នកជំនាញមកពីអា្រហ្វិក និងអឺរ៉ុប នៅរដ្ឋធានី បាម៉ាកូ របស់ម៉ាលីកាលពីសប្តាហ៍មុន។
ប្រភពកងទ័ពម៉ាលីជាច្រើនបានប្រាប់រ៉យទ័រថាផែនការនេះ គ្របដណ្តប់លើរយៈពេល៦ខែដោយមានជំហានត្រៀមសម្រាប់ការហ្វឹកហ្វឺន និងការបង្កើតមូលដ្ឋាននៅភាគខាងត្បូងម៉ាលី ហើយបន្ទាប់មកទើបចាប់ផ្តើមប្រតិបត្តិការប្រយុទ្ធនៅភាគខាងជើង។
ECOWAS បានចុះហត្ថលេខាលើសេចក្តីព្រាងចុងក្រោយបំផុតកាលពីថ្ងៃអាទិត្យប៉ុន្តែបាននិយាយ ថា ខ្លួននៅតែសង្ឃឹមថានឹងគេចពីជម្លោះតាមរយៈកិច្ចចរចា។
សេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំនៅក្រុងអាប៊ូចា កាលពីថ្ងៃអាទិត្យថា៖«អាជ្ញាធរបញ្ជាក់ថាកិច្ចចរចានៅតែជាជម្រើស៕ NR
ភ្នំពេញ ប៉ុស្តិ៍







