Headlines:

ទ្វីបអាមេរិក

លោក​អូបាម៉ា​សរសើរ​កំណែ​ទម្រង់​មីយ៉ាន់ម៉ា​ប៉ុន្តែ​ព្រមាន​ហិង្សា​មូស្លីម

130522_17a

ប្រធានាធិបតី​អាមេរិក​លោក​បារ៉ាក់​អូបាម៉ា​កាល​ពី​ថ្ងៃ​អង្គារ​បាន​ស្វាគមន៍ ​ប្រធានាធិបតី​មីយ៉ាន់ម៉ា លោក ថេន សេន​សម្រាប់​ភាព​ជា​អ្នក​ដឹកនាំ​របស់​លោក នៅ​ក្នុង​ការ​ជំរុញ​កំណែ​ទម្រង់​នយោបាយ​ដ៏​គួរ​ភ្ញាក់​ផ្អើល​ប៉ុន្តែ​បាន​ ព្រមាន​ថា អំពើ​ហិង្សា​ប្រឆាំង​នឹង​ក្រុម​ជន​មូស្លីម​ត្រូវ​តែ​បញ្ចប់​។

ព្យុះ​កំបុតត្បូង​ថូណេដូ វាយ​ប្រហារ​ក្រុង​អាមេរិក​សម្លាប់​មនុស្ស​៩១​នាក់

130522_18a

ព្យុះ​ថូណេដូ ដ៏​កំណាច​មួយ​បាន​វាយ​ប្រហារ​ជាយ​ក្រុង​អូក្លាហូម៉ា កាល​ពី​ថ្ងៃ​អង្គារ​ដោយ​ហែក​កម្ទេច​លំនៅឋាន​ជាច្រើន​ប្លុក​សាលារៀន​ពីរ​ខ្នង និង​បណ្តាល​ឲ្យ​មនុស្ស​យ៉ាង​ហោច​ណាស់​៩១​នាក់​បាន​ស្លាប់​ក្នុង​នោះ​មាន​ កុមារ​២០​នាក់​។

អាមេរិក​បើក​ស៊ើប​អង្កេត​រថភ្លើង​បុក​គ្នា​រំខាន​ចរាចរណ៍​ដ៏​ធំ​

130520_17b

ក្រុម​មន្ត្រី​អាមេរិក​បាន​បើក​ការ​ស៊ើប​អង្កេត​មួយ​ពី​ថ្ងៃ​អាទិត្យ​ទៅ​នឹង ​ការ​បុក​គ្នា​ក្នុង​ម៉ោង​ប្រញាប់​ប្រញាល់​រវាង​រថភ្លើង​ដឹក​អ្នក​ដំណើរ​ពីរ ​គ្រឿង​ដែល​បណ្តាល​ឲ្យ​អ្នក​ដំណើរ​ជាង​៧០​នាក់​បាន​រងរបួស និង​បង្ក​ការ​ខូចខាត​ដ៏​ធ្ងន់ធ្ងរ​នូវ​បណ្តាញ​ផ្លូវ​រថភ្លើង​ដ៏​សំខាន់​។

មហាសន្និបាត​អ.ស.ប. វាយ​ប្រហារ​ធ្ងន់​ៗ​ចំពោះ​ភ្លើង​សង្គ្រាម​ឆេះ​នៅ​ស៊ីរី ពី​រដ្ឋ​ការ​លោក​អាសាដ

130517_19a

មហាសន្និបាត​អ.ស.ប. បាន​ថ្កោល​ទោស​ការ​បង្កើន​សង្គ្រាម​ស៊ីវិល​នៅ​ស៊ីរី​កាល​ពី​រាត្រី​ថ្ងៃ​ពុធ ខណៈ​ក្រុម​ឧទ្ទាម​បាន​ប្រ​យុទ្ធ​ដើម្បី​ដោះលែង​ទណ្ឌិត​ពី​ពន្ធនាគារ​មួយ​នៅ​ ក្នុង​ក្រុង​អាឡិបប៉ូ​ដ៏​សំខាន់។

ប្រធានាធិបតី​មីយ៉ាន់ម៉ា​ធ្វើ​ទស្សនកិច្ច​អាមេរិក​ថ្ងៃ​ចន្ទ​

ក្រុងវ៉ាស៊ីនតោនៈ ក្រុម​ម្ចាស់​ផ្ទះ​បាន​និយាយ​ថា​ប្រធានាធិបតី​កំណែ​ទម្រង់​មីយ៉ាន់ម៉ា​នឹង​ ថ្លែង​នៅ​ក្រុង​វ៉ាស៊ីនតោន​នៅ​ថ្ងៃ​ចន្ទ​ក្នុង​អំឡុង​ពេល​ដំណើរ​ទស្សនកិច្ច​ ជា​ប្រវត្តិសាស្ត្រ​មួយ​ខណៈ​អាមេរិក​បាន​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​ ផ្លាស់ប្តូរ​នៅ​ក្នុង​អតីត​រដ្ឋ​ក្រៅ​សង្គម​នេះ។

អាមេរិក​ជំរុញ​ដំណើរការ ចរចា​សន្តិភាព​របស់​ស៊ីរី

130516_19a

កិច្ច​ប្រឹងប្រែង​ជា​អន្តរជាតិ​ដើម្បី​រៀបចំ​សន្និសីទ​សន្តិភាព​មួយ​ដែល​ ធ្វើ​ឡើង​ដើម្បី​បញ្ចប់​សង្គ្រាម​នៅ​ស៊ីរី បាន​បង្កើន​ល្បឿន​កាល​ពី​ថ្ងៃ​ពុធ​ខណៈ​ចំនួន​អ្នក​ស្លាប់​កំពុង​កើន​ឡើង​និង ​របាយការណ៍​នៃ​អំពើ​ឃោរឃៅ​របស់​ភាគី​ទាំង​ពីរ​បាន​បង្កើន​ក្តី​បារម្ភ។

មនុស្ស​១៩​នាក់​រង​របួស​ក្នុង​ការ​បាញ់​ប្រហារ​លើ​ព្យុហយាត្រា​ទិវា​អ្នក​ម្តាយ

130514_19b

ក្រុម​ប៉ូលិស​បាន​និយាយ​ថា មនុស្ស​១៩​នាក់​បាន​រង​របួស​នៅ​ក្នុង​បាញ់​ប្រហារ​មួយ​លើ​ក្បួន​ព្យុហយាត្រា ​«ទិវា​អ្នក​ម្តាយ​»​នៅ​ទីក្រុង​ញូវអ័រលីន​កាល​ពី​ថ្ងៃ​ចន្ទ​ខណៈ​អភិបាល​ ក្រុង​នេះ បាន​សន្យា​ស្វែងរក​ក្រុម​អ្នក​ទទួល​ខុស​ត្រូវ​ទាំង​នោះ​។

អាមេរិក​និង​កូរ៉េ​ខាង​ត្បូង​ប្តេជ្ញា​មិន​ធ្វើ​សម្បទាន​ដល់​កូរ៉េ​ខាង​ជើង​ទេ​

130509_17a

មេ​ដឹកនាំ​អាមេរិក និង​កូរ៉េ​ខាង​ត្បូង​កាលពី​ថ្ងៃ​ពុធ​បាន​ប្តេជ្ញា​មិន​ធ្វើ​សម្បទាន​ជាមួយ​ កូរ៉េ​ខាង​ជើង​ទេ បន្ទាប់ពី​ភាព​តានតឹង​ជាច្រើន​ខែ​ដោយ​និយាយ​ថា បញ្ហា​ស្ថិត​នៅ​លើ​រដ្ឋ​កុម្មុយនីស្ត​នេះ​ដើម្បី​បញ្ចប់​វិបត្តិ​។

អូបាម៉ា​បញ្ចប់​ទស្សនកិច្ច​អាមេរិក​ឡាទីន

130506_18a

ប្រធានាធិបតី អាមេរិក​លោក​បារ៉ាក់ អូបាម៉ា បាន​ផ្តាត​សំខាន់​លើ​ទំនាក់ទំនង​សេដ្ឋកិច្ច​ជាមួយ​តំបន់​អាមេរិក ឡាទីន​កាលពី​ថ្ងៃ​សៅរ៍ ខណៈ​លោក​បាន​បញ្ចប់​ដំណើរ​ទស្សនកិច្ច​បី​ថ្ងៃ ទៅ​កាន់​តំបន់​ដែល​ល្អក់កករ​ដោយ ហិង្សា​ថ្នាំញៀន​នោះ។

លោក​ម៉ាឌូរ៉ូ វាយប្រហារ​អូបាម៉ា​ថា​ជា​មេក្រុម​បិសាច

130506_18b

ប្រធានាធិបតី​វ៉េណេស៊ុយអេឡា​លោក​នីកូឡះ ម៉ាឌូរ៉ូ បាន​វាយប្រហារ​ធ្ងន់​ៗ​លើ​លោក​បារ៉ាក់ អូបាម៉ា កាលពី​ថ្ងៃអាទិត្យ ដោយ​ហៅ​លោក​ថា​ជា«មេក្រុម​បិសាច» បន្ទាប់ពី​ប្រធានាធិបតី​អាមេរិក​រូប​នេះ មិន​ទទួល​ស្គាល់​ការ​ជាប់​ឆ្នោត​ជា​ថ្មី​របស់​លោក​។

អ្នក​ក្រុង​LA​ដើរ​ក្បួន​ដើម្បី​កំណែ​ទម្រង់​អន្តោ​ប្រវេសន៍​

130503_18a

បាតុករ​ប្រមាណ​២ពាន់​នាក់ កាលពី​ថ្ងៃ​ពុធ​បាន​ដើរ​ក្បួន​នៅក្នុង​ក្រុង​ឡូសអេនជឺលេស​(LA) ក្នុង​ការ​ជួបជុំ​តវ៉ា​ទិវា​ពលកម្ម​អន្តរជាតិ​ថ្ងៃ​ទី​១ ឧសភា​ដោយ​អំពាវនាវ​ឲ្យ​មាន​កំណែ​ទម្រង់​អន្តោប្រវេសន៍​ជា​បញ្ហា​ធំ​មួយ​នៅ​ ភាគ​ខាងជើង​នៃ​ព្រំដែន​អាមេរិក-ម៉ិកស៊ិក​។

ក្រុម​អ្នក​ធ្វើ​ច្បាប់​វេណេស៊ុយអេឡា​រងរបួស​ក្នុង​ការ​វាយ​តប់​នៅ​កិច្ច​ប្រជុំ​សភា

130502_18b

ការ​ប្រយុទ្ធ​គ្នា​ដោយ​កណ្តាប់​ដៃ បាន​ផ្ទុះ​ឡើង​នៅក្នុង​សភា​វេណេស៊ុយអេឡា​កាលពី​ថ្ងៃ​ពុធ​បណ្តាល​ក្រុម​អ្នក​ ធ្វើ​ច្បាប់​មួយ​ចំនួន​រងរបួស​ក្នុង​អំឡុង​ពេល​សម័យ​ប្រជុំ​មាន​កំហឹង​មួយ​ ទាក់ទង​ទៅ​នឹង​ជម្លោះ​បោះឆ្នោត​ដ៏​ជូរចត់​របស់​ប្រទេស​នៅ​អាមេរិក​ខាងត្បូង​ មួយ​នេះ​។

លោក​ឃើរី​គាំទ្រ​វិធានការ​ស្តារ​គំនិត​ផ្តួចផ្តើម​សន្តិភាព​របស់​សម្ព័ន្ធ​អារ៉ាប់​ឡើងវិញ​

130501_18b

រដ្ឋ​មន្ត្រី​ការបរទេស​អាមេរិក លោក​ចន ឃើរី កាលពី​ថ្ងៃ​ចន្ទ បាន​ធ្វើការ​ជំរុញ​ជា​ថ្មី​ដើម្បី​ចាប់​ផ្តើម​ដំណើរការ​សន្តិភាព​ មជ្ឈិមបូព៌ា​ដែល​គាំង ដោយ​ជួប​ក្រុម​មន្ត្រី​សម្ព័ន្ធ​អារ៉ាប់​កំពូល​ៗ​នៅក្នុង​កិច្ច​ប្រឹងប្រែង​ ដើម្បី​ស្តារ​ផែនការ​របស់​អារ៉ាប៊ី សាអ៊ូឌីត​អាយុ​១ ទសវត្សរ៍​នេះ​ឲ្យ​រស់​ឡើង​វិញ​។

ប្រធានាធិបតី​វេណេស៊ុយ អេឡា លោក​ម៉ាឌូរ៉ូ បញ្ចប់​ដំណើរ​ទស្សនកិច្ច​នៅ​គុយបា

130430_18a

ប្រធានាធិបតី​ប្រទេស​វេណេស៊ុយអេឡា​លោក​នីកូឡះ ម៉ាឌូរ៉ូ​បាន​បញ្ចប់​ដំណើរ​ទស្សនកិច្ច​រយៈពេល​ពីរ​ថ្ងៃ​ទៅ​កាន់​ប្រទេស​ គុយបា​កាលពី​រាត្រី​ថ្ងៃ​អាទិត្យ​ដែល​ក្នុង​នោះ​សម្ព័ន្ធមិត្ត​ទាំង​ពីរ​ បញ្ជាក់​ជា​ថ្មី​អំពី​សម្ព័ន្ធភាព ជា​យុទ្ធសាស្ត្រ​របស់​ពួកគេ​ដោយ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ សហប្រតិបត្តិការ​ក្នុង​ទឹកប្រាក់​មួយពាន់លាន​ដុល្លារ​។

លោក​អូបាម៉ា​មាន​អារម្មណ៍​ក្តៅ​ជុំវិញ​ប្រើ​អាវុធ​គីមី​នៅ​ស៊ីរី​

130426_19b

ការ​សញ្ជឹង​គិត​កំពុង​កើនឡើង​ខណៈ​ដែល​ថា​របប​ស៊ីរី​កំពុង​ប្រើ​អាវុធ​គីមី​ បង្ក​ឲ្យ​ក្លាយ​ជា​ចំណុច​ក្តៅ​គគុក​សម្រាប់​លោក​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា​ដែល​បាន​ព្រមាន​ថា ការ​កម្រើក​មួយ​នឹង​ក្លាយ​ជា​អ្នក​ផ្លាស់ប្តូរ​ហ្គេម​។

ជន​សង្ស័យ​បំផ្ទុះ​គ្រាប់​បែក​នៅ​បូ​ស្តុន​​ប្រឈម​​​ទោស​ប្រហារ​ជីវិត

130424_18a

ក្រសួង​យុត្តិធម៌​សហរដ្ឋ​អាមេរិក​បាន​ឲ្យ​ដឹង​ថា ជន​សង្ស័យ​ដែល​បាន​បំផ្ទុះ​គ្រាប់​បែក​នៅ​ទីក្រុង​បូស្តុន Dzhokhar Tsarnaev កាល​ពី​ថ្ងៃ​ចន្ទ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​ការ​ប្រើ​អាវុធ​មហា​វិនាសកម្ម​ នឹង​អាច​ប្រឈម​នឹង​ការ​កាត់​ទោស​ប្រហារ​ជីវិត​ប្រសិន​បើ​ផ្តន្ទាទោស។

កាណាដា​ចាប់​ពីរ​នាក់​ដែល​គ្រោង​វាយ​ប្រហារ​រថភ្លើង​

ក្រុង​អូតាវ៉ាៈ ប៉ូលិស​បាន​និយាយ​កាល​ពី​ថ្ងៃ​ចន្ទ​ថា​មនុស្ស​ពីរ​នាក់​ត្រូវ​បាន​ចាប់​ ខ្លួន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ក្បត់​មួយ​ដែល​គាំទ្រ​ដោយ​ក្រុម​អាល់កៃដា​ ដើម្បី​វាយ​ប្រហារ​លើ​រថភ្លើង​ដឹក​អ្នក​ដំណើរ​មួយ​គ្រឿង​ក្នុង​ប្រទេស​ កាណាដា។

ជន​សង្ស័យ​បំផ្ទុះ​គ្រាប់​បែក​នៅ​បូស្តុន​ដឹង​ខ្លួន​កំពុង​ឆ្លើយ​សំណួរ

130423_18c

បើ​យោង​តាម​បណ្តាញ​សារព័ត៌មាន​អាមេរិក​ជា​ច្រើន​បាន​ចេញ​ផ្សាយ​កាល​ពី​ចុង​ ថ្ងៃ​អាទិត្យ​ឲ្យ​ដឹង​ថា​ជនសង្ស័យ​បំផ្ទុះ​គ្រាប់​បែក​នៅ​បូស្តុន​ដែល​នៅ​ រស់រាន​មាន​ជីវិត​ម្នាក់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បាន​ដឹងខ្លួន ​ហើយ និង​កំពុង​ឆ្លើយតប​នឹង​សំណួរ​របស់​អ្នក​សារព័ត៌មាន​បោះពុម្ព​ផ្សាយ។

អាមេរិក​ស៊ើបអង្កេត​ពី​ការ​ផ្លាស់ប្តូរ​ក្នុង​ការ​ធ្វើ​ដំណើរ​ជន​សង្ស័យ​បំផ្ទុះ​គ្រាប់​បែក​

130423_19a

ជាមួយ​នឹង​ជនសង្ស័យ​បំផ្ទុះ​គ្រាប់​បែក​នៅ​បូស្តុន​កំពុង​ស្ថិតនៅ​ក្នុង​ មន្ទីរពេទ្យ​មិន​អាច​និយាយ​បាន​ការ​ផ្តោត​យក​ចិត្ត​ទុកដាក់​កាល​ពី​ថ្ងៃ​ អាទិត្យ​បាន​ប្តូរ​ទៅ​សាកសព​បងប្រុស​របស់​គេ​ដែល​ប្រហែល​ជា​ត្រូវ​បាន​ធ្វើ​ មូលវដ្តនិយម ឬ​បាន​ហ្វឹកហាត់​នៅ​Caucasus ថែម​ទៀត​កាល​ពី​ឆ្នាំ​មុន​។

ជន​សង្ស័យ​បំផ្ទុះ​គ្រាប់បែក​នៅ​បូស្តុន​បើក​រថយន្ត​កៀរ​សព​បងប្រុស

130422_19b

​អធិការ​ប៉ូលិស​ប្រចាំ​ទី​ប្រជុំជន​បាន​និយាយ​ កាល​ពី​ថ្ងៃ​សៅរ៍​ថា ជន​ជាប់សង្ស័យ​បំផ្ទុះ​គ្រាប់បែក​ឈ្មោះ Dzhokhar Tsarnaev​បាន​បើក​រថយន្ត​កៀរ​សាកសព​បងប្រុស​អំឡុង​ពេល​ប៉ះ​ទង្គិច​គ្នា​ដោយ​ អាវុធ​មួយ​ដែល​បណ្តាល​ឲ្យ​បងប្រុស​របស់​គេ​ត្រូវ​បាន​សម្លាប់​។

ផ្ទុះ​រោងចក្រ​ជី​នៅ​តិចសាស់​បាន​សម្លាប់​មនុស្ស​៧០​នាក់

130419_17b

រោងចក្រ​ផលិត​ជី​គីមី​នៅ​រដ្ឋ​តិចសាស់​មួយ​បាន​ផ្ទុះ​ ចេញ​ជា​បាល់ភ្លើង​ដ៏​ធំ​សម្បើម​ពី​ថ្ងៃ​ព្រហស្បតិ៍​ធ្វើ​ឲ្យ​លំនៅ​ឋាន​ជា​ ច្រើន​ខ្នង​នៅ​ក្បែរ​នោះ​រាបស្មើ​នឹង​ដី និង​ប្រហែល​ជា​សម្លាប់​មនុស្ស​ច្រើន​ដល់​ជិត​១០០​នាក់ និង​រងរបួស​យ៉ាង​តិច​១០០​នាក់​ខណៈ​មន្ត្រី​ម្នាក់​បាន​ប្រៀប​ប្រដូច​ការ​ ផ្ទុះ​នេះ​ទៅ​នឹង​គ្រាប់បែក​នុយក្លេអ៊ែរ​។

More Articles...