Headlines:

លោក​អូបាម៉ា ដឹកនាំ​នាវា​អាមេរិក​ឆ្ពោះ​ទៅ​រក​ការ​ផ្តោត​លើ​តំបន់​អាស៊ី



121113_17a
ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា ថ្លែង​សុន្ទរកថា ក្នុង​ទិវា​អតីត​យុទ្ធ​ជន​ នៅទីកប់​ខ្មោចជាតិ អាលីង​តុន នៅរដ្ឋ​​វីជីនៀ។ Reuters

ក្រុង​វ៉ាស៊ីន​តោនៈ ក្នុង​ដំណើរ​ទស្សន​កិច្ច​ទៅ​បរទេស​ដំបូង​របស់​លោក​ចាប់​តាំង​ពី​ការ​បោះ​ឆ្នោត​ពី​ថ្ងៃ​អង្គារ ប្រធានា​ធិបតី​អាមេរិក​លោក​បារ៉ាក់ អូបាម៉ា កំពុង​តែ​មាន​ផែន​ការ​បំពេញ​ទស្សន​កិច្ច​ជា​ប្រវត្តិ​សាស្រ្ត​ដើម្បី​លើក​ទឹក​ចិត្ត​ដល់​កំណែ​ទម្រង់​នៅ​មីយ៉ាន់ម៉ា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​ជោគ​ជ័យ​ដ៏​សំខាន់​មួយ​ក្នុង​អំឡុង​អាណត្តិ​ទីមួយ​របស់​លោក​ហើយ​លោក​ក៏​នឹង​ទៅ​ថៃ និង​កម្ពុជា​ផង​ដែរ​។

រដ្ឋ​មន្រ្តី​ការ​បរទេស​អាមេរិក​លោក​ស្រី​ហ៊ី​ឡារី គ្លីន​តុន និង​រដ្ឋ​មន្រ្តី​ការ​ពារ​ជាតិ​អាមេរិក​លោក ឡេអូន ផាណេតា​ក៏​នឹង​ធ្វើ​ដំណើរ​ទៅ​អាស៊ី​ក្នុង​ខែ​នេះ​ដែរ​។ ខណៈ​ដែល​ពេល​វេលា​ជួន​គ្នា​លោក អូបា ម៉ា នឹង​ចូល​រួម​ជំនួប​កំពូល​អាស៊ី​ខាង​កើត​នៅ​កម្ពុជា​ដែល​ក្រុម​អ្នក​ជំនាញ​មើល​ឃើញ​ថា​ជា​សញ្ញា​ដ៏​មាន​ឥទ្ធិ​ពល​មួយ​។

លោក Ernie Bower នៃ​មជ្ឈ​មណ្ឌល​ដើម្បី​ការ​សិក្សា​យុទ្ធ​សាស្រ្ត និង​អន្តរ​ជាតិ​បាន​និយាយ​ថា ទង្វើ គឺ​ឮ​ជាង​សម្តី។ ដំណើរ​ទស្សនកិច្ច​នេះ បង្ហាញ​ពី​ចេតនា​របស់​លោក​អូ​បាម៉ា សម្រាប់​ការ​ផ្តោត​លើ​បំណង​លើ​ទ្វីប​អាស៊ី​នៅ​ក្នុង​អាណត្តិ​ទី​ពីរ​របស់​លោក។

លោក​អូបាម៉ា ធ្លាប់​បាន​រស់​នៅ​ឥណ្ឌូនេស៊ី កាល​ពី​កុមារ​ភាព​របស់​លោក​ហើយ​នៅ​ពេល​ចូល​កាន់​តំណែង លោក​បាន​សន្យា​ថា​នឹង​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​កាន់​តែ​ច្រើន​ទៀត​ចំពោះ​អាស៊ី​អាគ្នេយ៍​ដោយ​លើក​ឡើង​ថា​តំបន់​ស្វាហាប់ និង​ស្និទ្ធ​នឹង​អាមេរិក​បំផុត​នេះ ត្រូវ​បាន​គេ​បំភ្លេច​ចោល​ក្នុង​រដ្ឋ​ការ​របស់​លោក ចច ដាប់​ប៊ល​យូ ប៊ូស​ព្រោះ​តែ​សង្គ្រាម​នៅ​អ៊ីរ៉ាក់ និង​អាហ្វហ្គានីស្ថាន​។

សហ​ជីវិន​ជាន់​ខ្ពស់​នៅ​ឯ​មជ្ឈ​មណ្ឌល​ឆ្វេង​និយម​ដើម្បី​ដំណើរ​ការ​វិវត្ត​អាមេរិក អ្នក​ស្រី នីណា ហាជី​ហ្គៀន​បាន​ថ្លែង​ថា​៖​«​ថ្វី​បើ​បញ្ហា​ជា​ច្រើន​ដូច​ជា​ស៊ីរី នឹង​មិន​នៅ​ឆ្ងាយ​ក៏​ដោយ ក៏​តាម​ការ​ពិត អាមេរិក នឹង​មិន​ទាន់​ធ្វើ​សង្គ្រាម​ទេ​ត្រឹម​ឆ្នាំ​២០១៤ នៅ​ពេល​ដែល​ខ្លួន​ដក​ទាហាន​ចេញ​ពី​អាហ្វហ្គានី ស្ថាន​មាន​ន័យ​ថា អាស៊ី​អាច​ប្តូរ​របៀប​វារៈ​អាណត្តិ​ទី​ពីរ​របស់​រដ្ឋ​ការ​នេះ​»​។

ដើម​ឡើយ​លោក អូបាម៉ា ផ្តោត​លើ​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​ចិន ប៉ុន្តែ​ក្រោយ​មក​បាន​ពង្រឹង​គោល​ជំហរ​របស់​លោក​ដោយ​លើក​ស្ទួយ​តួនាទី​យោធា​អាមេរិក​ក្នុង​តំបន់​ដូច​ជា​អាស៊ី​អាគ្នេយ៍៕ ​NR