ក្រុងប៉េកាំងៈប្រធានាធិបតីនិងនាយករដ្ឋមន្ត្រីរង់ចាំរបស់ ចិនបានចាប់ផ្តើមការស្នងតំណែងប្រធានាធិបតី លោក ហ៊ូជីនតាវនិងនាយករដ្ឋមន្រ្តីចិន លោក វេន ជាប៉ាវ ដោយប្រុងប្រយ័ត្ន ជាតំណែងកំពូលដែលបក្សកុម្មុយនីស្តចិនបានផ្តល់ឲ្យពួកគេកាលពីថ្ងៃពុធ ទៅកាន់ក្រុមប្រឹក្សាកំពុងកាន់អំណាចដ៏មានសារៈសំខាន់នៅក្នុងប្រទេសចិន។
ក្នុងដំណឹងប្រញាប់មួយទីភ្នាក់ងារព័ត៌មានស៊ីនហួបានរាយការណ៍ថាអនុប្រធានាធិបតីស៊ី ជីនភីង និងលោកឧបនាយករដ្ឋមន្រ្តី លី កេឈាង អ្នកទាំងពីរត្រូវបានគេជ្រើសតាំងទៅក្នុងគណៈកម្មាធិការមជ្ឈិមរបស់បក្សនៅក្នុងពិធីបិទសមាជសំខាន់មួយ ថ្វីបើថា លទ្ធផលពិតជាស្ថិតក្នុងការសង្ស័យក៏ដោយ។
សមាជិកគណៈប្រតិភូដែលគេរើសយ៉ាងល្អិតល្អន់២២៧០នាក់ បានបោះឆ្នោតសម្ងាត់នៅមហាសាលប្រជាជន ក្នុងក្រុងប៉េកាំងសម្រាប់គណៈកម្មាធិការមជ្ឈិមថ្មីជាក្រុមប្រឹក្សាគ្រប់គ្រងមួយ ជា មួយសមាជិកពេញលេញប្រមាណ២០០នាក់ និងសមាជិកបម្រុងប្រមាណ១៧០នាក់ដែលមិនមានសិទ្ធិបោះឆ្នោត។
នៅថ្ងៃព្រហស្បតិ៍ គណៈកម្មាធិការនេះ នឹងតែងតាំងការិយាល័យនយោបាយដែលមានសមាជិកនិងគណៈកម្មាធិការអចិន្រៃ្តយ៍ការិយាល័យនយោបាយ ជាង២០រូបក្រុមអ្នកមានអំណាចបំផុត៧រូប មិនមែន៩រូបដូចបច្ចុប្បន្នទេ។
លោក ស៊ី ត្រូវគេរំពឹងជាយូរមកហើយថានឹងកាន់តំណែងបន្តពីលោក ហ៊ូ ជាមេបក្សសិន ហើយបន្ទាប់មកជាប្រធានាធិបតីនៅពេលសភា ជួបប្រជុំប្រចាំឆ្នាំរបស់ខ្លួននៅខែមីនា។ លោកលី គឺជាអ្នកស្នងបានជ្រើសតាំងដែលនឹងស្នងលោក វេនជាប៉ាវ។
យោងតាមស៊ីនហួ ឲ្យដឹងថាមន្រ្តីឆ្នើម៨នាក់ផ្សេងទៀតដែលត្រូវបានគេប្រាប់ថាអាចជាសមាជិកគណៈកម្មាធិការអចិន្រៃ្តយ៍ក៏បានមានឈ្មោះក្នុងគណៈកម្មាធិការមជ្ឈិមដែរ។
គណៈកម្មាធិការនោះរួមមានសេដ្ឋកិច្ចវិទូដែលសិក្សានៅកូរ៉េខាងជើងលោក ចាង ដេជាំងសាស្ត្រាចារ្យហិរញ្ញវត្ថុលោក វ៉ាង ឈីសាន រដ្ឋមន្រ្តីទទួលបន្ទុកផ្នែកអង្គការរបស់បក្សលោក លីយួនចាវមេបក្សធានជីន លោក ចាង កាវលី និងអ្នកអភិរក្សលោក លីវយុនសាន ដែលបានគ្រប់គ្រងប្រព័ន្ធឃោសនាក្នុងស្រុកយ៉ាងតឹងរ៉ឹង។
ស៊ីនហួ បានបញ្ជាក់ថា លោក វ៉ាង ត្រូវបានគេជ្រើសតាំងក្នុងគណៈកម្មការមជ្ឈិមទទួលបន្ទុកខាងវិន័យជាស្ថាប័នឃ្លាំមើលការប្រឆាំងអំពើពុករលួយផ្ទៃក្នុងបក្សដោយត្រួសត្រាយផ្លូវសម្រាប់លោក ដើម្បីក្លាយជាប្រធានរបស់ខ្លួនក៏ដូចគេសង្សឹមទុកដែរ។
លោកវ៉ាងយ៉ាងមេបក្សដែលគិតតែកំណែទម្រង់ខេត្តក្វាងទុងមេបក្សក្រុងស៊ាងហៃលោក យូ ចេងសេងនិងស្ត្រីតែម្នាក់គត់ គឺលោកស្រី លីវ យ៉ាងយុងត្រូវបានគេជ្រើសតាំងឲ្យធ្វើជាគណៈកម្មាធិការមជ្ឈិមផងដែរ។
បន្ទាប់ពីសុន្ទរកថាខ្លឹមសារជាច្រើនថ្ងៃ និងការបង្ហាញពីវោហាសាស្រ្តសាមគ្គីបក្ស សមាជ៥ឆ្នាំ ម្តង ក៏នឹងគាំទ្រស្ទើរតែប្រាកដនូវរបាយការណ៍ការងារ«ក្នុងប្រទេស»របស់លោក ហ៊ូនិងជាការសើរើឡើងវិញនូវរដ្ឋធម្មនុញ្ញបក្សដែលគេមិនទាន់ដឹង៕ NR
ភ្នំពេញ ប៉ុស្តិ៍







