ក្រុងវ៉ាស៊ីនតោនៈ សេតវិមាន បាននិយាយថាប្រធានាធិបតីអាមេរិកលោក បារ៉ាក់អូបាម៉ា បាន ថ្លែងទៅកាន់នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោកបេនចាម៉ីននេតានីញ៉ាហ៊ូ និងប្រធានាធិបតីអេហ្ស៊ីបលោកម៉ូហាម៉េត មួរស៊ី កាលពីថ្ងៃព្រហស្បតិ៍ និងបានបញ្ជាក់ជាថ្មីពីការគាំទ្ររបស់អាមេរិកចំពោះសិទ្ធិស្វ័យការពាររបស់អ៊ីស្រាអែលចំពោះការវាយប្រហារដោយគ្រាប់រ៉ុក្កែតពីតំបន់ហ្គាហ្សា។
ក្រុមប្រឹក្សាសន្តិសុខអ.ស.ប. ក៏បានគ្រោងកោះប្រជុំគ្រាអាសន្ន បិទទ្វារមួយកាលពីថ្ងៃព្រហស្បតិ៍ដើម្បីពិភាក្សាអំពីការវាយប្រហារពីអ៊ីស្រាអែលលើតំបន់ហ្គាហ្សា ស្រ្ទីព ខណៈអ៊ីស្រាអែល បានគំរាមវាយប្រហារថែមទៀតលើបរិព័ទ្ធភូមិប៉ាឡេស្ទីន ដើម្បីទប់ស្កាត់ការបាញ់គ្រាប់រ៉ុក្កែតខ្លាំងក្លាពីក្រុមសកម្មប្រយុទ្ធហាម៉ាស់។
ក្នុងសេចក្តីថ្លែងការណ៍ដោយឡែកពីការិយាល័យព័ត៌មានអគ្គ លេខាធិការអ.ស.ប.លោកបាន គីមូន បាននិយាយថា លោក បាននិយាយតាមទូរស័ព្ទជាមួយលោក នេតានីញ៉ាហ៊ូ និងលោក មួរស៊ី របស់អេហ្ស៊ីប។
សេចក្តីថ្លែងការណ៍សេតវិមាន មួយបាននិយាយថា លោក ប្រធានាធិបតី បានជំរុញលោក នេតានីញ៉ាហ៊ូ ឲ្យធ្វើយ៉ាងណាចៀសវាងគ្រោះថ្នាក់ជនស៊ីវិល។លោកអូបាម៉ាក៏បាននិយាយជាមួយលោកមួរស៊ីអំពីតួនាទីសំខាន់របស់ប្រទេសអេហ្ស៊ីបក្នុងការរក្សាសន្តិសុខតំបន់ផងដែរ»៕ NR
ភ្នំពេញ ប៉ុស្តិ៍






