Headlines:

អាស៊ី

លិច​នាវា​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង មនុស្ស​រាប់​រយ​នាក់​កំពុង​តែ​បាត់​ខ្លួន

20140418_01

ក្រុម​អ្នក​រុក​រក​កាលពី​ថ្ងៃ​ម្សិលមិញ​ បាន​ធ្វើ​ការ​យ៉ាង​វក់វី​ដើម្បី​ស្វែង​រក​មនុស្ស​៣០០​នាក់​ ភាគ​ច្រើន​បំផុត​ជា ក្មេង​សិស្ស​សាលា​ដែល​បាត់​ខ្លួន​បន្ទាប់​ពី​នាវា​កូរ៉េ​ខាង​ត្បូង​ បាន​ក្រឡាប់ ខណៈ​ក្តី​សង្ឃឹម​នៃការ​ទាញ​អ្នក​នៅ​រស់​ពី​នាវា​ ដែល​លិចកាន់​តែស្រអាប់​ ខណៈ​ការ​រំជួល​ចិត្ត​ បាន​ពុះងំ​ក្នុង​ចំណោម​សាច់​ញាតិ​ដែល​មាន​កំហឹង។

សិង្ហ​បុរី ទទួល​​​ការ​សុំ​ទោស​​ឥណ្ឌូ​​នេស៊ី ជុំវិញ​ជម្លោះ​នាវា​ចម្បាំង

20140418_17c

សិង្ហបុរី ​កាល​ពី​ថ្ងៃ​ពុធ​​បាន​ស្វាគមន៍​ការ​សុំ​ទោស​របស់​ប្រមុខ​យោធា​​ឥណ្ឌូនេស៊ី​ ជុំ​វិញការ​​ដាក់​ឈ្មោះ​នាវា​ចម្បាំងមួយ​បន្ទាប់​ពី​ទាហាន​ម៉ារីន​ពីរ​នាក់ ​បាន​ធ្វើ​ការ​បំ​​ផ្ទុះ​គ្រាប់​បែកសម្លាប់​មនុស្ស​​នៅ​ក្នុង​រដ្ឋ​ជា​ទី​ ក្រុងនេះ​កាល​ពី​ឆ្នាំ​១៩៦៥។​

ចៅហ្វាយ​ក្រុង​ហ្សាការតា អាច​ជួប​ការ​លំបាក​ក្នុង​ការ​ក្លាយ​ជា​ប្រធានាធិបតី

20140411_17c

ការ​រាប់​សន្លឹកឆ្នោត​មិន​ផ្លូវការ​បាន​បង្ហាញ​ថា បក្ស​ប្រឆាំង​ធំ​របស់​ឥណ្ឌូនេស៊ី​បាន​ឈ្នះ​សំឡេង​ឆ្នោត​ភាគច្រើន​បំផុត ក្នុង​ការ​បោះឆ្នោត​សភា​ពី​ថ្ងៃ​ពុធ ដោយ​កំណត់​ឲ្យ​បេក្ខជន​ប្រធានាធិបតី​មាន​ប្រជាប្រិយ​របស់​ខ្លួន​គឺ អភិបាល​ក្រុង​ហ្សាការតា​លោក​ចូកូ វីដូដូ នៅលើ​ផ្លូវ​ក្លាយ​ជា​មេដឹកនាំ​ប្រទេស នេះបន្ទាប់​។

កងទ័ព​ថៃ នឹង​មិន​គាំទ្រ​អ្នក​បំពាន​ច្បាប់

20140411_17a

ប្រមុខ​កងទ័ព​លោក​ឧត្ដមសេនីយ៍ ប្រាយុធ ចាន-អូចា បាន​បញ្ជាក់​ជាថ្មី​ថា កងទ័ព​នឹង​មិន​គាំទ្រ​ទង្វើ​ណា​មួយ​ដែល​បំពាន​ច្បាប់​និង​អ្នក​ធ្វើ​ខុស ត្រូវ​តែ​ទទួល​ទោស។

អាមេរិក​ប្រាប់​រដ្ឋាភិបាល​ថៃ​ឲ្យ​ប្រយ័ត្នប្រយែង​ប្រឆាំង​រដ្ឋប្រហារ​និង​ភាព​វឹកវរ

20140410_17a

រដ្ឋមន្ត្រី​ការបរទេស​ចាំផ្ទះ​ថៃ លោក ស៊ូរ៉ាពុង តូវីចាក់ឆៃគុល បាន​និយាយ​ពី​ថ្ងៃ​អង្គារ​ថា រដ្ឋាភិបាល​អាមេរិក បាន​បញ្ជូន​លិខិត​មួយ​ច្បាប់​មក​កាន់​រដ្ឋាភិបាល​ថៃ ដោយ​ជំរុញ​ឲ្យ​ថែរក្សា​លទ្ធិប្រជាធិបតេយ្យ ប្រើ​ការ​ចរចា​ដើម្បី​ដោះស្រាយ​ជម្លោះ​នយោបាយ​បច្ចុប្បន្ន និង​ចៀសវាង​អំពើ​ហិង្សា​និង​ភាព​រពើតរពើង​ថែម​ទៀត។

ទស្សនកិច្ច​​​ប្រមុខ​បញ្ចកោណ បង្ហាញ​​ការ​បែកបាក់​អាមេរិក-ចិន

20140410_18a

រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក​ដែល​កំពុង​បំពេញ​ទស្សនកិច្ច​លោក ឆាក់ ហាហ្គែល និង​ក្រុម​ប្រមុខ​យោធា​ចិន បាន​ធ្វើការ​ព្រមាន​និង​ស្ដីបន្ទោស​គ្នា​ទៅវិញ​ទៅមក​កាលពី​ថ្ងៃ​អង្គារ ខណៈ​ពួកគេ​បាន​ប៉ះទង្គិច​ជុំវិញ​ជម្លោះ​ទឹកដី​របស់​ក្រុង​ប៉េកាំង​ជាមួយ​ ប្រទេស​ជិត​ខាង កម្មវិធី​មីស៊ីល​កូរ៉េ​ខាង​ជើង និង​ការ​លួច​យក​ការណ៍​តាម​អ៊ីនធឺណិត​។

ឥណ្ឌូនេស៊ី បោះឆ្នោត ដើម្បី​កំណត់​ផ្លូវ​អភិបាល ក្រុង​ទៅ​កាន់​តំណែង​ប្រធានាធិបតី

20140410_17c

ពលរដ្ឋ​ឥណ្ឌូនេស៊ី បាន​ទៅ​បោះឆ្នោត​ពី​ថ្ងៃ​ពុធ​ក្នុង​ការ​បោះឆ្នោត​សភា​ដែល​រំពឹង​ថា​លើក ស្ទួយ​ក្រុម​ប្រឆាំង​ធំ និង​ជួយ​បេក្ខជន​ប្រធានាធិបតី​មាន​ប្រជាប្រិយ​ពួកគេ គឺ​អភិបាល​ក្រុង​ហ្សាការតា លោក Joko Widodo មួយ​ជំហាន​ទៅ​កាន់តែ​ជិត ការ​ក្លាយ​ជា​មេដឹកនាំ​បន្ទាប់​របស់​ប្រទេស​នេះ។

ការ​ប្រមាញ់​សំឡេង​ពីងៗ​របស់​ជើងហោះហើរ​ MH370 ​នឹង​ចំណាយ​ពេល​ច្រើន​ថ្ងៃ

20140409_17a

ក្រុម​អាជ្ញាធរ​និយាយ​ថា ក្រុម​នាវា​ដែល​រុករក​សញ្ញា​សំឡេង​ក្រោម​ទឹក​នៃ​ជើងហោះហើរ​MH​370 មិនបាន​ឮ សំឡេង«ពីងៗ»​ទៀត​ទេ ហើយ​នឹង​ចំណាយ​ពេល​ច្រើន​ថ្ងៃ​ទៀត ដើម្បី​ចង្អុលបង្ហាញ​ទីតាំង​ធ្លាក់​យន្តហោះ មុន​ពេល​ការ​ដាក់​ឲ្យ​នាវា​មុជ​ទឹក​តូច​មួយ​ធ្វើការ​រុករក​នៅ​បាតមហាសមុទ្រ។

ក្រុម​អ្នក​តវ៉ា​តៃវ៉ាន់​នឹង​បញ្ចប់​ការ​កាន់កាប់​សភា​បី​សប្តាហ៍​របស់​ខ្លួន

20140409_17b

ក្រុម​អ្នកតវ៉ា​តៃវ៉ាន់​ដែល​បាន​ចូល​កាន់កាប់​សភា​អស់​ពេល​៣​សប្ដាហ៍ ដើម្បី​ព្យាយាម​រារាំង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេវាកម្ម​ដ៏ចម្រូងចម្រាស ​ជាមួយ​ប្រទេស​ចិន​បាន​និយាយ​ពី​ថ្ងៃ​ចន្ទ​ថា ពួកគេ​នឹង​បញ្ចប់​ការ​តវ៉ា​របស់​ពួកគេ​នៅក្នុង​សប្ដាហ៍​នេះ បន្ទាប់ពី​ទទួល​បាន​ជោគជ័យ​។

ព័ត៌មាន​ខ្លីៗ

20140409_17c

ក្រុម​សង្គ្រោះ​ចិន ប្រញាប់​សង្គ្រោះ​កម្មករ​រ៉ែ ២២​នាក់ ជាប់​ក្នុង​អណ្តូង​រ៉ែ

ក្រុងប៉េកាំងៈ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​រាយការណ៍​ថា ក្រុម​ជួយ​សង្គ្រោះ កាលពី​ថ្ងៃ​អង្គារ​បាន​បន្ត​ខិតខំ​ជួយ​សង្គ្រោះ​កម្មករ​រ៉ែ​២២​នាក់ ដែល​ជាប់​នៅក្នុង​អណ្ដូង​រ៉ែ​ធ្យូងថ្ម​ដែល​លិច​ទឹក​មួយ នៅ​ភាគ​និរតី ប្រទេស​ចិន​។ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​ស៊ីនហួ បាន​និយាយ​ថា ទឹកជំនន់​បាន​វាយប្រហារ​អណ្ដូងរ៉ែ​នៅ​ខេត្ត​យុនណាន​នោះ នៅ​មុន​ថ្ងៃរះ កាលពី​ថ្ងៃ​ចន្ទ​។

មនុស្ស​ម្នាក់​ស្លាប់ និង​១៤​នាក់​ទៀត​រងរបួស​ពី​ការ​ផ្ទុះ​គ្រាប់​នៅ​ភាគ​ខាង​ត្បូង​ថៃ

20140408_17c

កងទ័ព​បាន​និយាយ​ថា មនុស្ស​ម្នាក់​ត្រូវ​បាន​សម្លាប់ និង​១៤​នាក់​បាន​រងរបួស​ពី​ថ្ងៃ​អាទិត្យ​នៅ​ក្នុង​ការ​ផ្ទុះ​ដែល​ទំនង​ជា បាន​សម្របសម្រួល​ជាច្រើន ក្នុង​នោះ​មាន​ទាំង​គ្រាប់បែក​ក្នុង​រថយន្ត​តូច​មួយ ក្នុង​ទីប្រជុំជន​ធំ​មួយ​នៅ​ភាគ​ខាង​ត្បូង ដែល​រងគ្រោះ ពី​ការ​បះបោរ​របស់​ប្រទេស​ថៃ​។

ចិន​បង្អួត​នាវា​ផ្ទុក​យន្តហោះ​ដល់​ប្រមុខ​ការពារ​ជាតិ US

20140408_17b

ចិន​នឹង​បង្អួត​នាវា​ផ្ទុក​យន្តហោះ​ថ្មី​មួយ​របស់​ខ្លួន​ដល់​ រដ្ឋមន្ត្រី ការពារ​ជាតិ​អាមេរិក​លោក​ឆាក់ ហាហ្គែល ពី​ថ្ងៃ​ចន្ទ ដោយ​អនុញ្ញាត​ឲ្យ​ប្រមុខ​មន្ទីរបញ្ចកោណ​រូប​នេះ ទស្សនា​មុន​គេ​ចំពោះ​និមិត្តរូប​នៃ​អំណាច​យោធា​កំពុង​លូតលាស់​របស់ ប្រទេស​នេះ។

នាវា​និង​យន្តហោះ​ប្រញាប់​ផ្ទៀងផ្ទាត់​សញ្ញា​សំឡេង​ក្នុង​ការ​ប្រមាញ់ MH370

20140408_17a

ក្នុង​ការ​ស្វែងរក​យន្តហោះ​ម៉ាឡេស៊ី​បាត់ យន្តហោះ​និង នាវា​ជាច្រើន​ត្រូវ​បាន​ពង្រាយ​ពី​ថ្ងៃ​ចន្ទ​ដើម្បី​ផ្ទៀងផ្ទាត់​ថា តើ​ការ​ផ្តល់ សញ្ញា​សំឡេង​ក្រោម​ទឹក​គឺ​មកពី​ប្រអប់ខ្មៅ​របស់​យន្តហោះ​នេះ ឬ​យ៉ាង​ណា ខណៈ​ពេលវេលា​នៃ​ថ្ម​របស់​វា​ជិត​អស់​សុពលភាព​។

រ្វ៉ាន់ដា កាន់ទុក្ខ​អ្នក​ស្លាប់ ២០​ឆ្នាំ​បន្ទាប់ពី​អំពើ​ប្រល័យ​ពូជសាសន៍

ក្រុងកាហ្គាលីៈ ប្រទេស​រ្វ៉ាន់ដា បាន​ប្រារព្ធ​ខួប​ដ៏ឱឡារិក កាលពី ថ្ងៃ​ចន្ទ​សម្រាប់​ខួប​លើក​ទី​២០ នៃ​អំពើ​ប្រល័យ​ពូជសាសន៍​ដែល​ក្នុង​នោះ​មនុស្ស​៨០​ម៉ឺន​នាក់ បាន​ស្លាប់ ជា​ពេល​សោកសង្រេង​ថ្នាក់​ជាតិ​ដ៏ខ្លាំងក្លា ប៉ុន្តែ​ត្រូវ​បាន​លុប​លើ​ដោយ​ការ​អះអាង​ជាថ្មី​ថា បារាំង​បាន​រួម​ដៃ​នៅក្នុង​ការ​កាប់​សម្លាប់​នេះ​ដែរ។

អ្នក​មាន​សង្ឃឹម​ឈ្នះ​ប្រធានាធិបតី​អាហ្វហ្គានីស្ថាន លើក​ឡើង​ពី​កង្វល់​នៃ​ការ​បន្លំ​សន្លឹកឆ្នោត

20140408_19c

បេក្ខជន​នាំ​មុខ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​អាហ្វហ្គានីស្ថាន បាន​សម្តែង​កង្វល់​ពី​ថ្ងៃ​អាទិត្យ​ថា ការ​បោះឆ្នោត​នេះ ត្រូវបាន​ប្រឡូកប្រឡាក់​ដោយ​ការ​លួចបន្លំ មួយ​ថ្ងៃ​បន្ទាប់ពី​ពលរដ្ឋ​រាប់​លាន​នាក់​បាន​ផ្គើន​នឹង​ការ​គំរាមកំហែង​ របស់​ក្រុម​តាលីបង់ និង​បាន​បង្ហាញ​ខ្លួន​ដើម្បី​ជ្រើសរើស​អ្នក​ស្នង​ប្រធានាធិបតី លោក ហាមីដ កាហ្សៃ។

មនុស្ស​រាប់​ម៉ឺន​នាក់​ចូលរួម​ការ​ជួបជុំ​របស់​ក្រុម​អាវ​ក្រហម​គាំទ្រ​រដ្ឋាភិបាល

20140407_17a

ក្រុម​អាវ​ក្រហម​គាំទ្រ​រដ្ឋាភិបាល រាប់​ម៉ឺន​នាក់ បាន ប្រមូល​ផ្តុំ​គ្នា​កាលពី​ថ្ងៃ​សៅរ៍​និង​ថ្ងៃ​អាទិត្យ​ក្នុង​ការ​បង្ហាញ​ការ គាំទ្រ​សម្រាប់​នាយករដ្ឋមន្ត្រី លោកស្រី​យីង ឡាក់ ស៊ីណាវ៉ាត្រា ដោយ​ព្រមាន​ថា ពួកគេ​នឹង​ទប់ទល់​នឹង​ការ​ប៉ុនប៉ង​បណ្តេញ​លោកស្រី​តាមរយៈ​តុលាការ។

ប្រមុខ​ការពារ​ជាតិ​អាមេរិក ព្រមាន​ចិន​ប្រើ​ស្នៀត​គ្រីមា

20140407_17c

ប្រមុខ​មន្ទីរបញ្ចកោណ​លោក ឆាក់ ហាហ្គែល​ពី ថ្ងៃ​អាទិត្យ​បាន​ព្រមាន​ចិន​ប្រឆាំង​នឹង​ទង្វើ​ឯកតោ​ភាគី​ក្នុង​ការ​ ដោះស្រាយ​ជម្លោះ​ទឹកដី​ជាមួយ​រដ្ឋ​ជិត​ខាង​ខ្លួន ដោយ​លំនាំ​ដូច​គ្នា​នឹង​ការ​ឈ្លានពាន​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន ខណៈ​លោក​បាន​ប្រកាស​ថា​នាវា​ចម្បាំង​២​គ្រឿង​ថែម​ទៀត​នឹង​ត្រូវ​បញ្ជូន​ទៅ ប្រទេស​ជប៉ុន។

អាហ្វហ្គានីស្ថាន សរសើរ​ការ​បោះឆ្នោត​សន្តិវិធី ព្យាករ​ថា​មាន​អ្នក​ចេញ​ទៅ​បោះឆ្នោត​ចំនួន​ច្រើន

20140407_19c

ពលរដ្ឋ​អាហ្វហ្គានីស្ថាន​បាន​ធ្វើ​ពិធី​ឆ្លង​ការ​បោះឆ្នោត​ដែល​ភាគច្រើន​ សន្តិវិធី​ពី​ថ្ងៃ សៅរ៍ ខណៈ​ចំនួន​អ្នក​ចេញ​មក​បោះឆ្នោត​បាន​កើន​ហួស​ការ​ព្យាករ ថ្វីបើ​មាន​ការ​គំរាមកំហែង​ពី​ក្រុម​តាលីបង់​ថា​រំខាន​ការ​បោះឆ្នោត​ដើម្បី​ ជ្រើសរើស​អ្នក​ស្នង​តំណែង​ប្រធានាធិបតី​លោក ហាមីដ កាហ្សៃ។

យីងឡាក់​ប្រឈម​នឹង​ការ​គំរាមកំហែង បណ្តេញ​ពី​អំណាច​ជាថ្មី​ក្នុង​តុលាការ

20140404_17c

តុលាការ​រដ្ឋធម្មនុញ្ញ​ថៃ បាន​យល់ព្រម​ពី​ថ្ងៃ​ពុធ​ដើម្បី​ពិចារណា​លើ​ញត្តិ​ដើម្បី​ដក​នាយករដ្ឋ មន្ត្រី​លោកស្រី​យីងឡាក់ ស៊ីណាវ៉ាត្រា ពី​តំណែង​ពី​បទ​ផ្ទេរ​មន្រ្តី​សន្តិសុខ​កំពូល ដែល​ជា​ការ​ប្រឈម​មុខ​ផ្លូវ​ច្បាប់​ផ្ទួនៗ​ថ្មី​បំផុត ពី​ក្រុម​ប្រឆាំង​របស់​លោកស្រី។

ស៊ីលី ត្រួត​ពិនិត្យ​ការ​ខូចខាត បន្ទាប់ពី​រញ្ជួយដី​បាន​សម្លាប់​មនុស្ស​៦​នាក់

20140404_18a

ពលរដ្ឋ​ស៊ីលី​រាប់​ពាន់​នាក់ បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ​ពី​ថ្ងៃ​ព្រហស្បតិ៍ បន្ទាប់ពី​ចំណាយ​ពេល​មួយ​យប់​នៅលើ​ទួល​ជាច្រើន ក្រោយពី​រញ្ជួយ​ដី​កម្រិត​៨,២​រ៉ិចទ័រ ដែល​បាន​សម្លាប់​មនុស្ស​៦​នាក់ និង​បាន​បង្ក​ឲ្យ​មាន​ការ​ព្រួយបារម្ភ​ខ្លាច​មាន​រលក​ស៊ូណាមិ​ឆ្ងាយ​ដល់ ទៅ​ជប៉ុន​។

នាវា​មុជ​ទឹក​ចូលរួម​ការ​ប្រមាញ់​ជើង​ហោះហើរ MH370 របស់​ម៉ាឡេស៊ី

20140403_17c

ការ​រុករក​កំពុង​តែ​បន្ត​នៃ​ជើង​ហោះហើរ​MH 370 ដែល​បាត់ ត្រូវ​បាន​លើក​កម្ពស់​ពី​ថ្ងៃ​ពុធ​ជាមួយ​ការ​ទៅ​ដល់​របស់​នាវា​មុជទឹក អង់គ្លេស​នៅ​មហាសមុទ្រ​ឥណ្ឌា ប៉ុន្តែ​ប៉ូលិស​ម៉ាឡេស៊ី បាន​ព្រមាន​ថា មូលហេតុ​នៃ​ការ​បាត់​ខ្លួន​ដ៏អាថ៌កំបាំង​នេះ​គេ​នឹង​មិន​អាច​ដឹង​បាន​ទេ ខណៈ​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក ណាជីប រ៉ាហ្សាក់​ទៅ​បំពេញ​ទស្សនកិច្ច ប្រទេស​អូស្រ្តាលី ។

More Articles...