ក្រុងគូឡាឡាំពួៈ ហ្វូងមនុស្សកាន់សាសនាកាតូលិក បានប្រមូលផ្តុំគ្នានៅឯមន្ទីរពេទ្យម៉ាឡេស៊ីមួយដើម្បីសូត្រធម៌កំដរនៅមុខអ្វីដែលពួកគេ ជឿថា ជាការមើលឃើញស្រ្តីបរិសុទ្ធម៉ារីដែលបានលេខមុខ«ដោយអព្ភូតហេតុ»នៅលើបង្អួចអគារមួយ។
អ្នកបួងសួងជាង១០០នាក់ ខ្លះមកពីចម្ងាយរាប់រយគ.ម. បានមកផ្តុំគ្នានៅមជ្ឈមណ្ឌលសុខាភិបាលSime Darby នៅក្រុងគួឡាឡាំពួ បន្ទាប់ពីមើលឃើញបានលេចឡើងតាំងពីពេលពីរ-បីថ្ងៃមុន។
ក្រុមមនុស្សដែលជឿជាក់ថា សញ្ញាអាថ៌កំបាំងនៅលើបង្អួចជាន់ទី៧តំណាងឲ្យម្តាយរបស់ព្រះយេស៊ូគ្រិស្តដែលគេគោរពបំផុតបាននិយាយថា ពួកគេ ក៏អាចមើលឃើញរូបភាពទីពីរជាកូនប្រុសរបស់ព្រះម៉ែ លើពីរបង្អួចពីទីនោះដែរ។
ក្រុមអ្នកមកមើលបាននិងកំពុងអុជទៀនសូត្រធម៌បួងសួងហើយច្រៀងចម្រៀងថ្វាយព្រះ នៅក្បែររូបដែលគេបានបង្ហោះនៅលើគេហទំព័រFacebookដែរនោះ។ រូបនោះ ត្រូវបានអ្នកខ្លះនៅកន្លែងកើតហេតុពណ៌នាថាជា«អព្ភូតហេតុ»។
ការីនិពន្ធរបស់កាសែតកាតូលិកម៉ាឡេស៊ីឈ្មោះ The Herald លោក ឡូរិនអែនទ្រូវ បាននិយាយថាវិហារគ្រិស្តសាសនាចាំបាច់ត្រូវស៊ើបអង្កេត និងផ្ទៀងផ្ទាត់ពីភាពពិតប្រាកដនៃរូបទាំងនេះនិង«អ្វីដែលមើលឃើញ»។
លោក បានបញ្ជាក់ថា៖ «វាអាចជាការបកស្រាយឯកជន។ យើងត្រូវតែបញ្ជាក់ឲ្យបានច្បាស់ថា រូបភាពទាំងនេះ មិនត្រូវបានគេស្រមើស្រមៃ ប៉ុន្តែជាការលេចឡើងពិតប្រាកដ»។
លោកយូនីសហ្វើណាន់ដេសដែលរស់នៅក្បែរនោះ បាននិយាយថា៖
«យើងជឿថាព្រះម៉ែម៉ារី មានសារមួយសម្រាប់យើង៕ NR
ភ្នំពេញ ប៉ុស្តិ៍








