Headlines:

លោក​ស៊ី​សរសើរ​លោក​ហ៊ូ​សម្រាប់​ការ​ប្រគល់​អំណាច​ដោយ​ស្ម័គ្រ​ចិត្ត



121119_17c
លោកហ៊ូ​ ដែល​លាលែងតំណែងបក្ស និង​លោក​ស៊ី អ្នក​ស្នង​តំណែង។ Reuters

ក្រុង​ប៉េកាំងៈ​ប្រព័ន្ធ​ឃោសនា​រដ្ឋ បាន​និយាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ប្រធានាធិបតី​ចិន​ដែល​កំពុង​រង់ចាំ​លោក ស៊ី ជីនភីង​បាន​សរសើរ​បុព្វ​បុរស​របស់​លោក គឺ​ប្រធានាធិបតី​ចិន​លោក ហ៊ូ​ជីនតាវ សម្រាប់​ការ​ចុះ​ចេញ​ពី​តំណែង​ដោយ​ស្ម័គ្រ​ចិត្ត​ទាំង​តំណែង​ជា​មេ​បក្ស និង​តំណែង​ក្នុង​យោធា​របស់​លោក​ដោយ​សន្យា​ថា​នឹង​ប្រកាន់​ខ្ជាប់​នូវ​កេរ​ដំណែល​នៃ​ទំនើប​កម្ម​វិស័យ​ការ​ពារ​របស់​លោក​។

លោក ហ៊ូ ដែល​នៅ​តែ​ជា​ប្រធានា​ធិបតី​របស់​ចិន​រហូត​ដល់​សម័យ​ប្រជុំ​សភា​នៅ​ក្នុង​ខែ​មីនា បាន​លាលែង​តំណែង​ដ៏​មាន​អំណាច​នៃ​ប្រមុខ បក្ស​កុម្មុយ​នីស្ត​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​នៅ​ពេល​បិទ​សមាជ​៥​ឆ្នាំ​ម្តង​ដែល​ជ្រើស​រើស​សមាជិក​ថ្នាក់​ដឹកនាំ​ថ្មី​របស់​បក្ស​នេះ​។

បញ្ហា​ធ្លាប់​បាន​គំរាម​កំហែង​ថា​តើ​លោក ហ៊ូ នឹង​នៅ​តែ​ជា​ប្រធាន​គណៈ​កម្មការ​យោធា​មជ្ឈិម​ដ៏​មាន​ឥទ្ធិ​ពល​ឬ​យ៉ាង​ណា ហើយ​បើ​ដូច្នោះ​មែន​វា​នឹង​រារាំង​ការ​កាន់​អំណាច​ពេញ​លេញ​ក្នុង​បក្ស និង​កម្លាំង​ប្រដាប់​អាវុធ​របស់​អនុ​ប្រធានា​ធិបតី​លោក ស៊ី​។

អ្នក​កាន់​អំណាច​ពី​មុន​របស់​លោក​ហ៊ូ ជីន​តាវ​គឺ​លោក ហ្សាង ហ្ស៊ី​មីន​នៅ​តែ​កាន់​តំណែង​គណៈ​កម្មការ​យោធា​ពីរ​ឆ្នាំ​បន្ទាប់​ពី លោក ហ៊ូ កាន់​តំណែង​ជា​ប្រធានា​ធិបតី និង​មេ​បក្ស​។

ទី​ភ្នាក់​ងារ​ព័ត៌​មាន​ផ្លូវ​ការ​ស៊ីន​ហួ បាន​ដក​ស្រង់​សម្តី​លោក​ស៊ី ដូច​បាន​ថ្លែង​ថា​៖«​លោក​ប្រធាន ហ៊ូ​ដែល​បាន​ផ្តល់​ការ​ពិចារណា​ពេញ​លេញ​ដល់​ការ​អភិវឌ្ឍ​បក្ស ប្រទេស និង​យោធា បាន​ស្នើ​សុំ​ដោយ​ស្ម័គ្រ​ចិត្ត​ថា ឈប់​កាន់​តំណែង​អគ្គលេខា​ធិការ​បក្ស​ឬ​ប្រធាន​របស់​គណៈ​កម្មការ​យោធា​ទៀត​ហើយ​»​។

នៅ​ឯ​កិច្ច​ប្រជុំ​គណៈ​កម្មការ​យោធា​មួយ​ដែល​គេ​ធ្វើ​កាល​ពី​ថ្ងៃ​សុក្រ​លោក​ស៊ី​បាន​ថ្លែង ថា​៖ «​ការ​សម្រេច​ចិត្ត​ដ៏​សំខាន់​របស់​ប្រធាន ហ៊ូ​បាន​បង្ហាញ​ពី​ការ​ពិចារណា​ល្អិត​ល្អន់​របស់​លោក​ចំពោះ​ការ​អភិវឌ្ឍ​បក្ស​ប្រទេស​និង​យោធា និង​បង្ហាញ​ពី​ការ​យល់​សភាព​ការណ៍​ក្នុង​នាម​ជា​រដ្ឋ​បុរស​ដ៏​ថ្លៃ​ថ្នូរ​»​៕ ​NR