ក្រុង ម៉ានីលៈ ប្រមុខអគ្គិភ័យក្រុងម៉ានីល បាននិយាយកាលពីថ្ងៃអង្គារថាយ៉ាងតិចមនុស្ស៧នាក់ បានស្លាប់ និងរាប់ពាន់នាក់ទៀត ត្រូវទុកឲ្យគ្មានផ្ទះសម្បែងខណៈដែលអគ្គិភ័យពីរបានវាយប្រហាររដ្ឋធានីហ្វីលីពីននេះនៅថ្ងៃបុណ្យណូអែលដោយបង្កឲ្យមានកុបកម្មខណៈសំណង់អនាធិបតេយ្យនេះស្ថិតក្នុងអគ្គិភ័យ។
ប្រធានការិយាល័យការពារអគ្គិភ័យក្រុងម៉ានីលលោក Santiago Laguna បានថ្លែងថាសាកសពមនុស្ស៦នាក់ដែលជាសមាជិករបស់គ្រួសារតែមួយ ត្រូវបានគេរកឃើញ ហើយមនុស្សពីរនាក់ទៀត កំពុងបាត់ខ្លួនខណៈអណ្តាតភ្លើងបានផ្ទុះឡើងនៅព្រលឹមស្រាងៗនៅក្នុងផ្ទះល្វែងចាស់មួយជួរនៅតំបន់បាលើរ នៅខាងជើងក្រុងម៉ានីល។
ក្រុមអ្នកស៊ើបអង្កេតការពារអគ្គិភ័យ បានបញ្ជាក់ថា នៅម៉ោង១១និង២៥ព្រឹក មានសាកសពមនុស្ស៦នាក់ ត្រូវបានគេរកឃើញនៅក្នុងបរិវេណផ្ទះល្វែងនោះ។
ក្នុងបទសម្ភាសមួយដែលបានផ្សាយតាមវិទ្យុ DZBB លោក បានថ្លែងថា ទន្ទឹមគ្នានេះដែរក្រុមអ្នកលួចដុតដែលគេសង្ស័យ បានបង្កអគ្គិភ័យទីពីរនៅក្រុងសំណង់អនាធិបតេយ្យល្វឹងល្វើយទល់មុខបុរីនោះដោយបង្កឲ្យមានកុបកម្មដែលបានធ្វើឲ្យបុរសម្នាក់ស្លាប់ និងពីរនាក់ទៀត ត្រូវចាប់ខ្លួន។
លោក Laguna បានថ្លែងថា៖
«ពួកអ្នកស្រុកបានចាប់ផ្តើមកញ្ឆក់ទុយោពីក្រុមអ្នកពន្លត់អគ្គិភ័យរបស់យើង ដែលមិនអាចធ្វើអ្វីបាន ព្រោះពួកគេបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួនរបស់ពួកគេ»។
លោក បានអះអាងបន្ថែមទៀតថា បុរសម្នាក់ ត្រូវបានគេវាយទក់សាច់ ហើយក្រោយមកបានស្លាប់ដោយសាររបួសនៅក្នុងជម្លោះនោះខណៈភ្លើងដ៏កំណាច បានលេបត្របាក់ក្រុងអនាធិបតេយ្យនៅក្នុងបុរីសាន់ជួននេះ។
ការស៊ើបអង្កេតបឋមមួយ បានបង្ហាញថា អគ្គិភ័យនេះ បានចាប់ផ្តើមនៅម៉ោង៣ទៀបភ្លឺនៅឯផ្ទះល្វែងកម្ពស់៨ជាន់នៅផ្លូវរ៉េះ ហាវេនហើយបានរាលដាលដល់ផ្ទះល្វែងកម្ពស់៨ជាន់មួយទៀត នៅក្នុងប្លុកមួយដែលចរន្តអគ្គិសនី ត្រូវបានគេកាត់ផ្តាច់។
អគ្គិភ័យនេះ បានជូនដំណឹងដល់ក្រុមការងារ Charlie មុនពេលវាត្រូវបានគេដាក់ឲ្យស្ថិតនៅក្រោមការគ្រប់គ្រងកាលពីម៉ោង៦និង៣១នាទី។ ក្រុមអ្នកស្រុកបានត្អូញត្អែរថា អ្វីៗត្រូវបំផ្លាញដោយសារការឆ្លើយតបពីក្រុមអគ្គិភ័យយឺតយ៉ាវ៕ NR
ភ្នំពេញ ប៉ុស្តិ៍






