
ម្ចាស់ជើងឯកប្រដាល់ពិភពលោកអ៊ុយក្រែន លោកវីតាលី គ្លីតស្កូបានដឹកនាំអ្នកតវ៉ាប្រមាណ១៥ពាន់នាក់ដើរឆ្លងកាត់ដងវិថី នៃទីក្រុងកៀវកាលពីថ្ងៃសៅរ៍ដោយទាមទារឲ្យដោះលែងអតីតនាយក រដ្ឋមន្ត្រីលោកស្រី យូលា ទីម៉ូ សេនកូដែលជាប់គុកភ្លាមៗ។

ម្ចាស់ជើងឯកប្រដាល់ពិភពលោកអ៊ុយក្រែន លោកវីតាលី គ្លីតស្កូបានដឹកនាំអ្នកតវ៉ាប្រមាណ១៥ពាន់នាក់ដើរឆ្លងកាត់ដងវិថី នៃទីក្រុងកៀវកាលពីថ្ងៃសៅរ៍ដោយទាមទារឲ្យដោះលែងអតីតនាយក រដ្ឋមន្ត្រីលោកស្រី យូលា ទីម៉ូ សេនកូដែលជាប់គុកភ្លាមៗ។

អាមេរិក និងចក្រភពអង់គ្លេសពីថ្ងៃអង្គារបានបង្កើនសម្ពាធ លើរុស្ស៊ី ជុំវិញបញ្ហាស៊ីរីប៉ុន្តែប្រធានាធិបតីអាមេរិក លោកបារ៉ាក់ អូបាម៉ា បានព្រមានថាការសង្ស័យចាស់ៗអាចជាន់ឈ្លី «ជំហររួម»ថ្មីស្តីពីវិបត្តិនេះ។លោកអូបាម៉ា និងនាយករដ្ឋមន្ត្រីអង់គ្លេសលោក ដាវីដ កាមេរ៉ុនដែលព្យាយាមសាងសន្ទុះនៅពីក្រោយសន្និសីទគាំទ្រដោយ អាមេរិក-រុស្ស៊ីថ្មីមួយស្តីពីបញ្ហាស៊ីរីពេលនេះរំពឹងថា នឹងកើតមាននៅក្នុងខែមិថុនា ខណៈពួកគេបានជួបគ្នានៅឯសេតវិមាន។

ប៊ុលហ្គារី ដែលជាប្រទេសក្រីក្របំផុតនៅសហភាពអឺរ៉ុប បានប្រឈមនឹងភាពមិនប្រាកដប្រជាខាងនយោបាយជាថ្មីកាលពីថ្ងៃចន្ទ បន្ទាប់ពីការបោះឆ្នោតពុំមានបក្សណាមួយឈ្នះដាច់ រយៈពេលបីខែបន្ទាប់ពីមានបាតុកម្មធំបំផុតជាច្រើនក្នុងប៉ុន្មាន ឆ្នាំនេះបានបង្ខំឲ្យរដ្ឋាភិបាលត្រូវលាលែង។

រដ្ឋអាជ្ញាអាមេរិកបានចោទប្រកាន់អតីតអ្នកបើករថយន្តក្រុងវ័យ៥២ ឆ្នាំម្នាក់ កាលពីថ្ងៃព្រហស្បតិ៍ពីបទចាប់ពង្រាត់ និងចាប់រំលោភស្ត្រីវ័យក្មេង៣នាក់ដែលត្រូវបានឃុំឃាំងនៅក្នុង ផ្ទះក្រុងក្លែវើឡែនរបស់គាត់នៅក្នុងសុបិនអាក្រក់មួយដែលមានរយៈពេល ដល់ទៅមួយទសវត្សរ៍។

សន្និសីទអន្តរជាតិមួយបាននិយាយ កាលពីថ្ងៃអង្គារថា ប្រទេសសូម៉ាលីដែលហែកហួរដោយវិវាទ បានធ្វើឲ្យមាន«ការវិវត្តដ៏សំខាន់» ហើយសេដ្ឋកិច្ចរបស់ខ្លួនកំពុងតែចាប់ផ្តើមរស់ឡើងវិញខណៈកំពុង ព្រមានថា បញ្ហាប្រឈមធំៗនៅតែមានដើម្បីបញ្ឈប់វាមិនឲ្យរអិលត្រឡប់ទៅកាន់ ភាពគ្មានច្បាប់ទម្លាប់វិញ។

បន្ទាប់ពីខ្វែងគំនិត គ្នាដ៏ស្រួចស្រាល់ជាច្រើនខែមកអាមេរិក និងរុស្ស៊ី កាលពីថ្ងៃពុធ បានយល់ស្របនឹងគ្នាធ្វើការជំរុញភាគីទាំងពីរនៅស៊ីរី ឲ្យស្វែងរកទីបញ្ចប់ចំពោះការបង្ហូរឈាមដោយសុខចិត្តរៀបចំសន្និសីទ អន្តរជាតិមួយដើម្បីស្វែងរកសន្តិភាព។

អ្នកតវ៉ារាប់ពាន់បានជួបជុំគ្នានៅទីលានក្រុងម៉ូស្គូ កាលពីថ្ងៃចន្ទដើម្បីជេរប្រមាថលោកប្រធានាធិបតី វ្លាឌិមៀរ ពូទីនសម្រាប់អាណត្តិថ្មីរបស់លោក និងបញ្ឆេះបាតុកម្មដែលត្រូវបានកម្ទេចដ៏ឃោរឃៅនៅពេលការតវ៉ាកាលពី ឆ្នាំមុនបាននាំឲ្យមានការចាប់ខ្លួនជាទ្រង់ទ្រាយធំ។

មុនពេលដំណើរទៅកាន់តំបន់នេះ ប្រមុខកងទ័ពជើងទឹកអាមេរិកបាននិយាយថា ផែនការពង្រីកវត្តមានទាហានជើងទឹកអាមេរិកក្នុងតំបន់ប៉ាស៊ីហ្វិកជាមួយ នាវាថ្មីៗ និងសព្វាវុធទំនើបៗនឹងនៅតែបន្តថ្វីបើមានការកាត់បន្ថយថវិកាដ៏ ច្រើនលើសលប់ក្តី។

ពលរដ្ឋក្រុងម៉ូស្គូប្រមាណជាមួយពាន់នាក់បានជួបជុំគ្នាកាលពីថ្ងៃ អាទិត្យជាថ្ងៃរំឭកខួបតវ៉ាបង្ហូរឈាមកាលពីមួយឆ្នាំមុនដែលមនុស្ស ជាង៤០០នាក់ត្រូវបានគេឃុំខ្លួន បន្ទាប់ពីសម្តែងការមិនពេញចិត្តរបស់ពួកគេជាមួយនឹងការវិលត្រឡប់ មកកាន់តំណែងជាប្រធានាធិបតីឡើងវិញរបស់លោកវ៉្លាឌីមៀរ ពូទីន។

ក្រុមអ្នកតវ៉ារាប់មឺននាក់ បាន ចេញមកតវ៉ាតាមដងផ្លូវនៃទីក្រុងប៉ារីសកាលពីថ្ងៃអាទិត្យ ដើម្បីស្វាគមន៍ខួបឆ្នាំទីមួយក្នុងតំណែងរបស់លោកហ្វ្រង់ស័រហូឡង់ ដោយចោទលោកពីបទបែរខ្នងដាក់ក្រុមឆ្វេងនិយម។

តុលាការសិទ្ធិមនុស្សអឺរ៉ុបបានសម្រេចកាលពីថ្ងៃពុធថា ការឃុំខ្លួនអតីតនាយករដ្ឋមន្ត្រីលោកស្រីយូលៀទីម៉ូសេនកូរបស់ប្រទេស អ៊ុយក្រែនគឺខុសច្បាប់ទេ ជាការសម្រេចចិត្តមួយ ដែលក្រុមមេដឹកនាំប្រឆាំងមើល ឃើញថាជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការដោះលែង។

ការផ្ទុះហ្គាសដ៏ខ្លាំងមួយបានបំផ្លាញអគារកម្ពស់៤ជាន់មួយក្នុង មជ្ឈមណ្ឌលប្រវត្តិសាស្ត្រក្រុងប្រាក កាលពីថ្ងៃចន្ទដោយធ្វើឲ្យមនុស្ស៤៣នាក់រងរបួសក្នុងនោះមានទាំង ជនបរទេសជាច្រើននិងបង្កជាការភ័យស្លន់ស្លោក្នុងរដ្ឋធានីឆេកនេះ។

គណបក្សបៃតង(Greens) អាល្លឺម៉ង់បានសន្យាប្រយុទ្ធរួមគ្នាជាមួយក្រុមប្រជាធិបតេយ្យសង្គម កណ្តាល-ឆ្វេងនិយមប្រឆាំងនឹងអធិការបតីអភិរក្សនិយមលោកស្រីអេនជេឡា មឺរកែលនៅក្នុងការបោះឆ្នោតក្នុងរយៈពេល៥ខែខាងមុខខណៈដែលពួកគេបាន បញ្ចប់សមាជបក្ស៣ថ្ងៃកាលពីថ្ងៃអាទិត្យ។

លោកនាយករដ្ឋមន្ត្រីថ្មីរបស់អ៊ីតាលី Enrico Letta បានប្រកាសកម្មវិធីរដ្ឋាភិបាលចម្រុះរបស់លោកកាលពីថ្ងៃចន្ទក្រោមការ ឃ្លាំមើលយ៉ាងដិតដល់របស់ទីផ្សារអន្តរជាតិនិងទីក្រុងជាដៃគូ អឺរ៉ុប។

រដ្ឋាភិបាលចម្រុះថ្មីអ៊ីតាលី បានស្បថចូលកាន់តំណែងកាលពីរាត្រីថ្ងៃអាទិត្យដោយនាំមកនូវក្តី សង្ឃឹមថ្មីដល់ប្រទេសមួយដែលជាប់ផុងក្នុងវិបត្តិសេដ្ឋកិច្ច បន្ទាប់ពីការជាប់គាំងក្រោយការបោះឆ្នោតដ៏ជូរចត់ជាច្រើនខែដែលដៃ គូអឺរ៉ុបតាមដាន។

សហភាពអឺរ៉ុបកាលពីថ្ងៃចន្ទបានបង្កើតវិធានការបន្ធូរបន្ថយទណ្ឌកម្ម ប្រេងរបស់ខ្លួនលើប្រទេសស៊ីរីដើម្បីគាំទ្រពួកឧទ្ទាមប្រឆាំងនឹង របបលោកប្រធានាធិបតីបាសារ អាល់-អាសាដដែលជាសញ្ញាថ្មីបំផុតនៃការគាំទ្រដល់ពួកប្រឆាំងនៅក្នុង ប្រទេសនេះ។

សមាជិកសភាអ៊ីតាលីលោកប្រធានាធិបតីអាយុ៨៧ឆ្នាំដែលជាប់ឆ្នោតសាថ្មី គឺលោកGiorgio Napolitano កាលពីថ្ងៃសៅរ៍បានប្រឹងប្រែងទម្លាយភាពជាប់គាំងនយោបាយរបស់ប្រទេស នេះខណៈក្រុមអ្នកតវ៉ានៅខាងក្រៅរដ្ឋសភាបានសម្តែងការមិនពេញចិត្ត ចំពោះលទ្ធផលនេះ។

សពលោកស្រី ម៉ា ហ្គារ៉េត ថាត់ឈ័រត្រូវបានបញ្ចុះក្នុងផ្នូរកាលពីថ្ងៃពុធជាមួយពិធីខាងយោធា ដ៏អធិកអធម និងការតវ៉ាតូចៗក្នុងពិធីបុណ្យសពមួយ ដែលបានឆ្លុះបញ្ចាំងពីឥទ្ធិពលបែកបាក់របស់នាយករដ្ឋមន្ត្រីក្រោយ សង្គ្រាមដែលកាន់តំណែងបានយូរអង្វែងរបស់ចក្រភពអង់គ្លេស។

នាយករដ្ឋមន្ត្រីអង់ គ្លេស លោកដេវីត កាមេរ៉ុនបានដឹកនាំ ការសម្តែងការគោរពសភាពិសេសមួយចំពោះវិញ្ញាណក្ខន្ធរបស់ លោកស្រីម៉ាហ្គារ៉ែត ថាត់ឈ័រពីថ្ងៃពុធដោយពណ៌នាថា អតីតមេដឹកនាំបែកបាក់គ្នានេះ ជា«ស្ត្រីអស្ចារ្យ»ម្នាក់ ដែលបានស្តារជោគវាសនា ប្រទេសជាតិឲ្យរស់ឡើងវិញ។

អតីតនាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស លោកស្រី ម៉ាហ្គារ៉ែត ថាត់ឈ័រ ជាស្ត្រីចិត្តដែកដ៏ចម្រូងចម្រាស ដែលបានគ្របដណ្តប់នយោបាយចក្រភពអង់គ្លេសមួយជំនាន់ និងបានទទួលការសាទរជាអន្តរជាតិសម្រាប់ការជួយបញ្ចប់សង្គ្រាម ស៊ីវិល បានស្លាប់បន្ទាប់ពីដាច់សរសៃរឈាមក្នុងខួរក្បាល ក្នុងជន្មាយុ៨៧ឆ្នាំ។

នាយករដ្ឋមន្ត្រីអង់គ្លេស លោក ដេវីត កាមេរ៉ុនបំពេញទស្សនកិច្ចទៅកាន់ទីក្រុងម៉ា្រឌិដ ប៉ារីស និងប៊ែរឡាំងក្នុងសប្តាហ៍នេះ ដើម្បីជំរុញករណីរបស់លោកដើម្បីកំណែទម្រង់សហភាពអឺរ៉ុបនៅមុនការ ធ្វើប្រជាមតិមួយស្តីពីសមាជិកភាពរបស់ប្រទេសលោកផ្ទាល់នៅក្នុង ប្លុកនេះ។