ក្រុងឡុងដ៍ៈ របាយការណ៍បាននិយាយថា នាយកផ្នែកដំណឹងរបស់សាជីវកម្មផ្សព្វផ្សាយ(ប៊ីប៊ីស៊ី)អង់គ្លេស អ្នកស្រីហេឡែន បូដិន និងនាយករង លោកស្ទេហ្វិនមីត ឆែលបានលាលែងកាលពីថ្ងៃចន្ទចំពេលមានវិបត្តិជុំវិញលោកជីមមី សាវីលនិងរបាយការណ៍មួយ ដែលបានចោទប្រកាន់មិនត្រឹមត្រូវលើអតីតអ្នកនយោបាយជាន់ខ្ពស់មួយរូបពីបទរំលោភកុមារនៅក្នុងប្រវត្តិ៩០ឆ្នាំនៃសាជីវកម្មផ្សព្វផ្សាយរដ្ឋនេះ។
អគ្គនាយកស្តីទីលោកធីម ដាវិ ដែលបានទទួលបន្តតំណែងកំពូលនោះក្រោយពីការលាលែងភ្លាមៗរបស់លោកGeorge Entwistle កាលពីរាត្រីថ្ងៃសៅរ៍ ត្រូវគេរំពឹងថា នឹងចាប់ផ្តើមផែនការរបស់លោកដើម្បីចាត់ចែងវិបត្តិនេះនៅពេលបន្ទាប់។
ប៊ីប៊ីស៊ី ត្រូវរង្គោះរង្គើដោយកម្មវិធីដំណឹងពីរកម្មវិធីមួយត្រូវបានចោទប្រកាន់មិនត្រឹមត្រូវលើអ្នកនយោបាយដែលត្រូវបានផ្សាយក្នុងខែនេះ ហើយកម្មវិធីមួយទៀតដែលត្រូវបានចោទប្រកាន់ពីបទរំលោភផ្លូវភេទកុមារដោយអតីតតារាពិធីករលោកជីមមីសាវីលដែលបានស្លាប់ទៅហើយប៉ុន្តែមិនត្រូវបានផ្សាយទេ។
រឿងអាស្រូវដែលបានបង្កការសង្ស័យអំពីសីលធម៌សមត្ថភាព និងការគ្រប់គ្រងនៅប៊ីប៊ីស៊ី បានអះអាងពីការបំផ្លើសរបស់អគ្គនាយកលោកGeorge Entwistle និងជំរុញឲ្យប្រធានរបស់ខ្លួនព្រមានថា សាជីវកម្មផ្សព្វផ្សាយធំបំផុតរបស់ពិភពលោកនេះ នឹងវិនាសបើសិនមិនធ្វើកំណែទម្រង់ទេ។
រឿងនេះ ក៏បានបង្កការសង្ស័យអំពីតួនាទីដែលដើរដោយអតីតអគ្គនាយកប៊ីប៊ីស៊ីលោក Mark Thompson ដែលបានក្លាយជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនកាសែតញូវយ៉កថែមស៍កាលពីថ្ងៃចន្ទផងដែរ។
អ្នកស្រីហេឡែននិងលោក ស្ទេហ្វិនបានលាលែងដោយរង់ចាំការសើរើជាថ្មីថាហេតុអ្វីបានជាក្រុមការីនិពន្ធ កាលពីឆ្នាំមុនបានឆ្គឹះរបាយការណ៍ ស្តីពីលោកសាវីលដែលត្រូវបានគេចោទថាបានរំលោភបំពានកុមារនៅក្នុងបរិវេណប្រព័ន្ធឃោសនាប៊ីប៊ីស៊ី។
បុគ្គលិកប៊ីប៊ីស៊ីខ្លះបានចាត់ទុកសាជីវកម្មដែលមានបុគ្គលិក២២ពាន់នាក់ថាជាអ្នកមានឥទ្ធិពលការិយាធិបតេយ្យដែលទេពកោសល្យវិជ្ជាជីវសារព័ត៌មានត្រូវក្រុមអ្នកចាត់ការអសមត្ថភាព និងក្រុមប្រឆាំងច្របាច់ក៕ NR
ភ្នំពេញ ប៉ុស្តិ៍






