ក្រុងប្រាកៈ មនុស្សប្រមាណ១ម៉ឺននាក់បានចូលរួមបាតុកម្មមួយប្រឆាំងរដ្ឋាភិបាលដែលសហជីព និងក្រុមពលរដ្ឋខ្លះបានអំពាវនាវនៅកណ្តាលទីក្រុងប្រាកចំថ្ងៃបុណ្យជាតិកាលពីថ្ងៃសៅរ៍។
ក្រុមវាគ្មិន បានទាមទារឲ្យរដ្ឋាភិបាលចម្រុះរបស់នាយករដ្ឋមន្រ្តីស្តាំនិយមលោក Petr Necasលាលែង។
ក្រុមវាគ្មិន បានរិះគន់រដ្ឋាភិបាល ហើយលោកហ្សាវ៉ាឌីលបាននិយាយថា រដ្ឋាភិបាលមិនសម«គ្រប់គ្រងយើងដែលជាប្រជាពលរដ្ឋនោះទេ»ហើយក្រុមរដ្ឋមន្រ្តីទាំងនោះ សុទ្ធតែពុករលួយ។
លោក ហ្សាវ៉ាឌីលបានអះអាងបន្តថា ពេលវេលាសម្រាប់កូដកម្មទូទៅ មិនទាន់មកដល់នោះទេព្រោះប្រជាពលរដ្ឋនៅតែមានការភ័យខ្លាច។ លោកសង្ឃឹមថាជាតិយើងនឹងភ្ញាក់ខ្លួនឡើងវិញ»។
ក្រុមសកម្មជនកំពុងគ្រវីទង់ជាតិនិងទង់សហជីពជាមួយសារបញ្ឈប់រដ្ឋាភិបាល។
អ្នកនាំពាក្យប៉ូលិសលោក ជែន ដាណិកបានប្រាប់ទីភ្នាក់ងារព័ត៌មាន CTK ថាក្រុមប៉ូលិស បានប៉ាន់ស្មានថា ចំនួនអ្នកតវ៉ាមានប្រមាណ១ម៉ឺននាក់ ។
ទោះជាយ៉ាងនេះក្តីក៏ប្រធានសហព័ន្ធសហជីពក្រុមបូហេមី និង មូរ៉ាវី(CMKOS) លោក ចារ៉ូស្លាវ ហ្សាវ៉ាឌីលបានប្រាប់ហ្វូងមនុស្សថា៖ «មានពួកយើង ២ម៉ឺននាក់នៅទីនេះ»ហើយក្រោយមកទៀត បាននិយាយថា ២ម៉ឺននាក់ ដល់២៥ពាន់នាក់នឹងចូលរួម។
ការជួបជុំរបស់ក្រុមបញ្ឈប់រដ្ឋាភិបាលនេះ បានចាប់ផ្តើមពីម៉ោង១រសៀល និងបានបញ្ចប់មួយម៉ោងក្រោយមកទៀត៕ NR
ភ្នំពេញ ប៉ុស្តិ៍







