Headlines:

មជ្ឈិមបូព៌ា

មហាអំណាច​បង្កើន​ជំនួយ​ដល់​ឧទ្ទាម​ស៊ីរី​រហូត​ដល់​លោក​អាសាដ​ចាកចេញ​

130524_18a

ក្រុម​ប្រទេស​មហាអំណាច​ពិភពលោក បាន​ជំរុញ​ឲ្យ​ប្រធានាធិបតី​ស៊ីរី លោក បាសារ អាល់-អាសាដ ប្តេជ្ញា​ចិត្ត​ចំពោះ​សន្តិភាព ប៉ុន្តែ​បាន​ព្រមាន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា បើ​សិន​ជា​លោក​បរាជ័យ​ក្នុង​ការ​ចរចា​លើ​ការ​ផ្លាស់ប្តូរ​នយោបាយ​មួយ​ទេ​ ពួកគេ​នឹង​បង្កើន​ការ​គាំទ្រ​ដល់​ក្រុម​ប្រឆាំង​។

អ៊ីរ៉ាក់​បញ្ជា​ឲ្យ​រុះរើ​មន្ត្រី​សន្តិសុខ​

130523_19a

នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់ លោក​នូរី អាល់ ម៉ាលីគី​បាន​បញ្ជា​ឲ្យ​មាន​ការ​រុះរើ​ក្រុម​មន្ត្រី​សន្តិសុខ​ជាន់​ខ្ពស់​ពី ​ថ្ងៃ​ពុធ ខណៈ​ការ​វាយ​ប្រហារ​ដោយ​គ្រាប់បែក​និង​កាំភ្លើង​ទូទាំង​ប្រទេស​អ៊ីរ៉ាក់​បាន ​សម្លាប់​មនុស្ស​ជាង​៤០​នាក់​កាល​ពី​ថ្ងៃ​អង្គារ​មួយ​ថ្ងៃ​បន្ទាប់​ពី​ មនុស្ស​ជាង​៧០​នាក់​បាន​ស្លាប់ ក្នុង​អំពើ​ហិង្សា​ដែល​យក​ស៊ីអ៊ីត​ភាគច្រើន​ជា​គោលដៅ​នៅ​ក្នុង​រលក​នៃ​ភាព​ ចលាចល​ដែល​បាន​សម្លាប់​មនុស្ស​ជាង​៣៨០​នាក់​។

ក្រុម​យុទ្ធជន​ហេសប៊ូឡា​ត្រូវ​បាន​សម្លាប់​នៅ​ទីតាំង​គូសៃរ៍

130522_19a

ការ​វាយ​ប្រហារ​របស់​រដ្ឋាភិបាល​ស៊ីរី​លើ​មូលដ្ឋាន​ក្រុម​ឧទ្ទាម​គូសៃរ៍ បាន​ឈាន​ចូល​ដល់​ថ្ងៃ​ទី​បី​ហើយ​កាល​ពី​ថ្ងៃ​អង្គារ​ដោយ​សមាជិក​នៃ​ក្រុម​ ហេសប៊ូឡា​និកាយ​ស៊ីអ៊ីត​របស់​លីបង់​យ៉ាង​តិច​២៨​នាក់ ត្រូវ​បាន​រាយការណ៍ ថា​បាន​ស្លាប់​នៅ​ពេល​ពួកគេ​រួម​ប្រយុទ្ធ​ជាមួយ​កងទ័ព​ស៊ីរី។

នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់​ផ្លាស់ប្តូរ​យុទ្ធសាស្ត្រ​សន្តិសុខ​ខណៈ អំពើ​ហិង្សា​ចេះ​តែ​កើន​ឡើង

130522_18c

លោក​នាយករដ្ឋមន្ត្រី​នូរីអាល់-ម៉ាលីគី​បាន​ប្រកាស​ការ​រុះរើ​យុទ្ធសាស្ត្រ​ សន្តិសុខ​របស់​អ៊ីរ៉ាក់​មួយ​កាល​ពី​ថ្ងៃ​អង្គារ ខណៈ​ការ​កើន​ឡើង​នៃ​អំពើ​ហិង្សា​ថ្មី​ៗ បាន​សម្លាប់​ជន​ស៊ីវិល និង​មន្ត្រី​ប៉ូលិស​រាប់សិប​នាក់​ដោយ​ធ្វើ​ឲ្យ​តួ​លេខ​អ្នក​ស្លាប់​ក្នុង​ខែ ​នេះ​ឡើង​ដល់​ចំនួន​៣៦៦ នាក់​។

កម្លាំង​ស៊ីរី​វាយ​ប្រហារ​ទីតាំង​រឹងមាំ​របស់​ក្រុម​ឧទ្ទាម​គូសៃរ៍

130521_19a

ទាហាន​ស៊ីរី​គាំទ្រ​ដោយ​ក្រុម​ហេសប៊ូឡា​របស់​លីបង់​កាល​ពី​ថ្ងៃ​អាទិត្យ​បាន ​ចូល​ទីតាំង​រឹងមាំ​គូសៃរ៍ ជា​យុទ្ធសាស្ត្រ​របស់​ក្រុម​ឧទ្ទាម​ដែល​ភ្ជាប់​ក្រុង​ដាម៉ាស​ទៅ​កាន់​ឆ្នេរ​ សមុទ្រ​ដោយ​សម្លាប់​មនុស្ស​យ៉ាង​តិច​១០០​នាក់ មួយ​ថ្ងៃ​បន្ទាប់ពី​ប្រធានាធិបតី លោក​បាសារ អាល់-អាសាដ បាន​ទទូច​ថា​លោក​នឹង​មិន​ចុះ​ចេញ​ទេ។

អាសាដ​ទទូច​មិន​លាលែង​ការ​បំផ្ទុះ​រថយន្ត​នៅ​ដាម៉ាស

130520_18a

ប្រធានាធិបតី​ស៊ីរី លោក​បាសារ​អាល់-អាសាដ បាន​ទទូច​ថា លោក​នឹង​មិន​លាលែង​នៅ​មុន​ការ​បញ្ចប់​អាណត្តិ​របស់​លោក​នៅ​ក្នុង​ឆ្នាំ​២០១៤ ទេ ខណៈ គ្រាប់បែក​ក្នុង​រថយន្ត​មួយ​គ្រាប់​បាន​ផ្ទុះ​នៅ​ក្នុង​រដ្ឋធានី​នេះ​ពី​ ថ្ងៃ​សៅរ៍ ដោយ​សម្លាប់​មនុស្ស យ៉ាង​តិច​បី​នាក់។

អំពើ​ហិង្សា​នៅ​អ៊ីរ៉ាក់​បាន​សម្លាប់​១១​នាក់​និង​ចាប់​ពង្រត់​១០​នាក់

130520_19b

ក្រុម​មន្ត្រី​បាន​និយាយ​ថា អំពើ​ហិង្សា​កាល​ពី​ថ្ងៃ​សៅរ៍​នៅ​អ៊ីរ៉ាក់​បាន​សម្លាប់​មនុស្ស​១១​នាក់​ ក្នុង​នោះ​មាន​មន្ត្រី​ប៉ូលិស​ម្នាក់ ប្រពន្ធ និង​កូន​ពីរ​នាក់​របស់​លោក ខណៈ​ក្រុម​ខ្មាន់​កាំភ្លើង​បាន​ចាប់​ពង្រត់​មនុស្ស​រហូត​ដល់​១០​នាក់​ក្នុង​ ចំណោម​ពួកគេ​មាន​ទាំង​ប៉ូលិស​ផង​ដែរ​។

ប៉ាឡេស្ទីន​និង​អ៊ីស្រាអែល​ប៉ះ​ទង្គិច​គ្នា​ក្នុង​ទិវា​បាត់បង់​ទឹក​ដី​

130517_18a

ក្រុម​អ្នក​តវ៉ា​និង​កម្លាំង​អ៊ីស្រាអែល​បាន​ប៉ះ​ទង្គិច​គ្នា​នៅ​តំបន់​ វេសប៊ែង​កាល​ពី​ថ្ងៃ​ពុធ​ខណៈ​ពលរដ្ឋ​ប៉ាឡេស្ទីន​រាប់ពាន់​នាក់​បាន​រំឭក​ខួប ​ទិវា​«មហា​វិនាសកម្ម»​នៃ​ការ​បង្កើត​របស់​រដ្ឋ​ជ្វីហ្វ​កាល​ពី​ឆ្នាំ​១៩៤៨​ ដែល​ក្នុង​អំឡុង​ពេល​នោះ ពលរដ្ឋ ប៉ាឡេស្ទីន​៧៦០​ពាន់​នាក់​បាន​រត់​ចោល​ផ្ទះ​សម្បែង​របស់​ពួកគេ​។

ការ​ចរចា​នុយក្លេអ៊ែរ​រវាង​IAEA-អ៊ីរ៉ង​បរាជ័យ​ជា​ថ្មី​

130517_18c

ការ​ចរចា​នុយក្លេអ៊ែរ​រវាង​អ៊ីរ៉ង់ និង​ទីភ្នាក់ងារ​អាតូមិក​អ.ស.ប.(IAEA) បាន​ទទួល​បរាជ័យ​ម្ដង​ទៀត​កាល​ពី​រាត្រី​ថ្ងៃ​ពុធ ខណៈ​អ្នក​ការ​ទូត​កំពូល​អាមេរិក ក្នុង​ជំនួប​៦​ភាគី​ដោយ​ឡែក​មួយ​បាន​ព្រមាន​ថា ការ​អត់ធ្មត់​របស់​ក្រុង​វ៉ាស៊ីនតោន​កាន់​តែ​តិច​ទៅ​ហើយ​។

អ៊ីរ៉ង់ ស្ថិត​ក្នុង​កិច្ច​ចរចា​ស្រប​គ្នា​លើ​បញ្ហា​នុយក្លេអ៊ែរ​នៅ​ក្រុង​វីយែន និង​អ៊ីស្តង់ប៊ុល​

130516_18a

ការ​ចរចា​ពីរ​ឈុត​នៅ​ថ្ងៃ​ព្រហស្បតិ៍​ដែល​មាន​បំណង​បន្ធូរបន្ថយ​ភាព​តានតឹង​ ជុំវិញ​កម្មវិធី​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង​មិន​ត្រូវ​បាន​គេ​រំពឹង​ថា ផលិត​បាន​ការ​ទម្លាយ​ភាព​ទាល់​ច្រក​នៅ​មុន​ការ​បោះឆ្នោត​នៅ​ខែ​ក្រោយ​នៅ​ សាធារណរដ្ឋ​អ៊ិស្លាម​នេះ​ទេ។

ពលរដ្ឋ​អ៊ីស្រាអែល​រាប់ពាន់​នាក់​ដើរ​ក្បួន​ប្រឆាំង​នឹង​ការ​ត្បិតត្បៀត

130513_19c

ពលរដ្ឋ​អ៊ីស្រាអែល​រាប់ពាន់​នាក់​បាន​ដើរ​ក្បួន​កាល​ពី​រាត្រី​ថ្ងៃ​សៅរ៍​ ដើម្បី​តវ៉ា​ប្រឆាំង​នឹង​គម្រោង​ថវិកា​ត្បិតត្បៀត​មួយ​ដែល​គេ​គ្រោង​សម្រាប់ ​កិច្ច​ពិភាក្សា​នៅ​គណៈរដ្ឋមន្ត្រី​នៅ​ថ្ងៃ​ចន្ទ​នេះ​ដែល​គេ​រំពឹង​ថា​អាច​ បង្កើន​ពន្ធ​លើ​ប្រាក់​ចំណូល និង​លើ​តម្លៃ បន្ថែម​(VAT)​ខណៈ​កំពុង​បន្ថយ​ការ​ចំណាយ​របស់​រដ្ឋាភិបាល​។

​ឃើរី​បន្ត​ផែនការ​សន្តិភាព​​​ស៊ីរី​និង​មជ្ឈិមបូព៌ា​​ក្នុង​កិច្ច​ចរចា​ក្រុង​រ៉ូម

130510_19a

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក​ចន ឃើរី កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ បាន​បន្ត​ដ៏​រឹងរូស​នូវ​ក្តី​សង្ឃឹម​របស់​លោក​នៃ​ការ​បញ្ចប់​ទាំង​សង្គ្រាម​ នៅ​ស៊ីរី និង​ទាំង​ការ​នាំ​យក​អ៊ីស្រាអែល​និង​ប៉ាឡេស្ទីន​មក​កាន់​តុ​ចរចា​វិញ​ក្នុង​ ថ្ងៃ​ទី​បី​នៃ​ទស្សនកិច្ច​ដ៏​រហន់​របស់​លោក​។

យន្តហោះ អ៊ីស្រាអែល​វាយប្រហារ រដ្ឋធានី​ស៊ីរី

130507_19c

ការ​វាយឆ្មក់​របស់​អ៊ីស្រាអែល​កាលពី​ព្រឹក​ថ្ងៃ​អាទិត្យ​បាន​វាយប្រហារ​ ទីតាំង​យោធា​បី​កន្លែង​នៅ​ខាងក្រៅ​ទី​ក្រុង​ដាម៉ាស​ជា​ការ​វាយប្រហារ​លើក​ទី ​ពីរ​ដែល​ត្រូវ​បាន​គេ​រាយការណ៍​ក្នុង​រយៈពេល​៤៨​ម៉ោង​ដោយ​ជំរុញ​ឲ្យ​ រដ្ឋាភិបាល​ស៊ីរី​ព្រមាន​ថា ស្ថានការណ៍ ក្នុង​តំបន់​ពេល​នេះ​កាន់​តែ​គ្រោះថ្នាក់​ហើយ។

សាកសព​៦២​នាក់​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្រុង​បានៀស​របស់​ស៊ីរី​

ក្រុងបៃរូតៈ ក្រុម​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ស៊ីរី​កាលពី​ថ្ងៃ​សៅរ៍​បាន​និយាយ​ ថា សាកសព​អ្នក​ស្រុក​យ៉ាង​តិច​៦២​នាក់​ត្រូវ​បាន​គេ​រក​ឃើញ​ក្នុង​សង្កាត់​ និកាយ​ស៊ុននី​ក្នុង​ក្រុង​បានៀស ប្រទេស​ស៊ីរី​។

ពលរដ្ឋ​អ៊ីរ៉ាក់​៤៦០​នាក់ ត្រូវ​បាន​សម្លាប់​ក្នុង​ខែ​មេសា

130503_19

យោង​តាម​តួ​លេខ​របស់​AFP ឲ្យ​ដឹង​ថា អំពើ​ហិង្សា​នៅ​អ៊ីរ៉ាក់​កើនឡើង​យ៉ាង​ខ្លាំង​ក្នុង​ខែ​មេសា ដោយ​សម្លាប់​មនុស្ស​៤៦០​នាក់​ហើយ​ខែ​ឧសភា​បាន​ចាប់​ផ្តើម​ជាមួយ​ការ​វាយ​ ប្រហារ​ជាច្រើន​កាលពី​ថ្ងៃ​ពុធ​ដែល​ក្នុង​នោះ​ការ​វាយ​ប្រហារ​មួយ​លើ​ ស្ថានីយ​ប៉ូលិស​ដែល​បាន​សម្លាប់​មនុស្ស​១៨​នាក់​។

ប្រធានាធិបតី​ស៊ីរី​បង្ហាញ​មុខ​ជា​សាធារណៈ​ដ៏​កម្រ

130503_18b

ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់ លោក​ប្រធានាធិបតី​បាន​និយាយ​ថា ប្រធានាធិបតី​ស៊ីរី លោក​បាសារ អាល់-អាសាដ​បាន​ធ្វើ​ទស្សនកិច្ច​ជា​សាធារណៈ​ដ៏​កម្រ​មួយ​កាលពី​ថ្ងៃ​ពុធ​ទៅ​ កាន់​រោងចក្រ​អគ្គិសនី​នៅ​កណ្តាល​ក្រុង​ដាម៉ាស ដើម្បី​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ​។

ការ​ផ្ទុះ​នៅ​ស៊ីរី​ស្លាប់​១៣​នាក់​អូបាម៉ា​ជំរុញ​ឲ្យ​ប្រយ័ត្នប្រយែង

130502_19a

ការ​បំផ្ទុះ​គ្រាប់​បែក​មួយ​នៅ​ចំ​កណ្តាល​ក្រុង​ដាម៉ាស​បាន​សម្លាប់​មនុស្ស​ យ៉ាង​តិច​១៣​នាក់​ពី​ថ្ងៃ​អង្គារ​ខណៈ​ប្រធានាធិបតី​អាមេរិក​បារ៉ាក់ អូបាម៉ា បាន​ព្រមាន​ប្រឆាំង​នឹង​ការ​ប្រញាប់​ប្រញាល់​ចាត់​វិធានការ​លើ​ការ​ចោទ​ ប្រកាន់​របប​របស់​ស៊ីរី​ថា​បាន​ប្រើ​អាវុធ​គីមី​លើ​ពលរដ្ឋ​របស់​ខ្លួន​។

នាយក​រដ្ឋមន្ត្រី​ស៊ីរី​គេច​ផុត​ពី​ការ​វាយ​ប្រហារ​អត្តឃាត

​​130501_19a

នាយក​រដ្ឋមន្ត្រី​ស៊ីរី លោក​វ៉ាអែល​អាល់-ហាល់គី​បាន​គេច​ផុត​ពី​ការ​ប៉ុនប៉ង​ធ្វើ​ឃាត​មួយ​កាលពី​ ថ្ងៃ​ចន្ទ​ដោយ​នៅ​មាន​ជីវិត​ពី​ការ​ផ្ទុះ​មួយ​ប្រឆាំង​នឹង​ក្បួន រថយន្ត​របស់​លោក​នៅក្នុង​ក្រុង​ដាម៉ាស​ក្នុង​ការ​វាយ​ប្រហារ​ថ្មី​បំផុត​លើ​ ក្រុម​សមាជិក​កំពូល​ៗ​នៃ​របប​លោក​ប្រធានា​ធិបតី​ស៊ីរី​បាសារ អាល់ អាសាដ​។

ស៊ីរី បដិសេធ​ការ​អះអាង​អាវុធ​គីមី​របស់​US​និង អង់គ្លេស

130429_19a

ប្រទេស​ស៊ីរី​ពី​ថ្ងៃ​អាទិត្យ​បាន​បដិសេធ​ថា​ជា​«ការ​កុហក​ឥត​អៀន​ខ្មាស» ចំពោះ​ការ​អះអាង​របស់​អាមេរិក និង​ចក្រភព​អង់គ្លេស​ថា ខ្លួន​អាច​ប្រើ​អាវុធ​គីមី​ខណៈ​សម្ព័ន្ធ​មិត្ត​រុស្ស៊ី​បាន​ព្រមាន ប្រឆាំង​នឹង​ការ​ប្រើប្រាស់​ការ​ភ័យ​ខ្លាច​បែប​នោះ​ដើម្បី​ធ្វើ​អន្តរាគមន៍​ យោធា​នៅក្នុង​ប្រទេស​ដែល​ហែកហួរ​ដោយ​ជម្លោះ​នេះ។

ការ​ពង្រាយ​កម្លាំង​ឃើដ​បង្កើន​ភាព​តានតឹង​អ៊ីរ៉ាក់

130429_19c

កម្លាំង​ខាង​អម្បូរ​ឃើដ​បាន​ដាក់​ពង្រាយ​ទៅ​កាន់​តំបន់​ថ្មី​ៗ​នៃ​ខេត្ត​ភាគ ​ខាងជើង​អ៊ីរ៉ាក់​ដែល​មាន​ជម្លោះ​មួយ​នៅក្នុង​អ្វី​ដែល​មន្ត្រី​យោធា​កំពូល​ មួយ​រូប​បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ថា​ជា​ការ​ប៉ុនប៉ង​ចូល​ទៅ​ក្នុង​តំបន់​ ប្រេង ខណៈ​ភាព​វឹកវរ​៥​ថ្ងៃ​បាន​សម្លាប់​មនុស្ស​ជាង​២១៥​នាក់​។

មនុស្ស​១១៨​នាក់​ត្រូវ​បាន​សម្លាប់​នៅក្នុង​ការ​ប៉ះទង្គិច​មួយ​នៅ​អ៊ីរ៉ាក់​

130426_18a

មន្ត្រី​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ការ​ផ្ទុះ​ហិង្សា​ហូរ​ឈាម​រយៈពេល​ពីរ​ថ្ងៃ​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​បាន​ សម្លាប់​មនុស្ស​១១៨​នាក់​ក្នុង​នោះ​៩៩​នាក់​ត្រូវ​បាន​សម្លាប់​ក្នុង​ការ​ ប៉ះទង្គិច និង​វាយ​ប្រហារ​ពាក់ព័ន្ធ​នឹង​កម្លាំង​សន្តិសុខ អ្នក​តវ៉ា និង​អ្នក​គាំទ្រ​របស់​ពួកគេ​។

More Articles...